នៅ​ខាង​លិច​ទី​ក្រុង​បាត់​ដំបង ចំងាយ​ប្រមាណ​ជា​១២ គីឡូ​ម៉ែត្រ មាន​ភ្នំ​ជា​ច្រើន​នៅ​ជិត​ៗ​គ្នា​។ ភ្នំ​ទាំង​នោះ​គឺ​ភ្នំ​សំពៅ ភ្នំ​ទ្រុង​មាន់ ទ្រុង​ទា និង​ភ្នំ​រំសាយ​សក់​ជា​ដើម​។

យូរ​បន្ដិច​មក​លឺ​ដំណឹង​ថា នៅ​ស្រុក​ចន្ទ​បុរី​មាន​ស្ដេច​មួយ​ព្រះ​អង្គ មាន​បុត្រី​មួយ​ព្រះ​នាម​ព្រះ​នាង​រំសាយ​សក់ ព្រោះ​ព្រះ​​នាង​មាន​សក់​ទិព្វ ចង់​បាន​អ្វី​ក៏​បាន​ដូច​ព្រះ​ទ័យ គឺ​ព្រះ​នាង​គ្រាន់​តែ​ច្បូត​ព្រះ​កេសី​ទៅ​ ចង់​អោយ​ទឹក​សមុទ្រ​ខះ​ទៅ​ជា​ដី​ក៏​បាន ចង់​អោយ​ដី​គោក​ក្លាយ​ទៅ​ជា​ទឹក​សមុទ្ទ​ក៏​បាន​។​ ព្រះ​វរ​រាជ​មាតា​បិតា​​នៃ​ព្រះ​បាទ​រាជ​កុល ទ្រង់​ប្រើ​សេនា​អោយ​នាំ​សារ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចន្ទ​បុរី ដើម្បី​ដណ្ដឹង​នាង​នោះ​តាម​ព្រះ​រាជ​ប្រ​ពៃណី​ ស្ដេច​ក្រុង​ចន្ទ​បុរី​ ក៏​ទ្រង់​ពុំ​យល់​ទាស់​ឡើយ ទ្រង់​តប​ព្រះ​រាជ​សារ​មក​ព្រះ​វរ​រាជ​មាតា​បិតា​នៃ​​ព្រះ​បាទ​រាជ​កុល​ថា «​បើ​ទ្រង់​សព្វ​ព្រះ​រាជ​ហរិ​ទ័យ សូម​ទ្រង់​លើក​បណ្ណា​ការ​មក​ចុះ​» សេនា​បាន​ទទួល​ព្រះ​រាជ​អោង្កា​ហើយ​ ក្រាប​បង្គំ​លា​ត្រលប់​មក​ក្រាប​បង្គំ​ទូល​ព្រះ​វរ​រាជ​មាតា​បិតា នៃ​ព្រះ​បាទ​រាជ​កុល​វិញ សព្វ​គ្រប់​តាម​ដំណើរ​នោះ​។ ព្រះ​បាទ​រាជ​កុល​បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ ក៏​ទ្រង់​មាន​ព្រះ​ទ័យ​សោម​នស្ស​ពន់​ពេក​ទើប​ទ្រង់​ត្រាស់​បង្គាប់​អោយ​រៀប​ចំ​គ្រឿង​បណ្ណា​ការ​យ៉ាង​អោលា​រិក​ ទុក​ក្នុង​សំពៅ​ដើម្បី​ធ្វើ​ព្រះ​រាជ​ដំណើរ​ចេញ​ទៅ​ក្រុង​ចន្ទ​បុរី​។

លុះ​សមុទ្រ​ក្លាយ​ទៅ​ជា​ដី​ហើយ ព្រះ​បាទ​រាជ​កុល​ក៏​ទ្រង់​ប្រើ​ពួក​ពល អោយ​ជញ្ជូន​ប្រដាប់​ប្រដា​ទាំង​ពួង យាង​ទៅ​កាន់​ក្រុង​ចន្ទ​បុរី ដើម្បី​រៀប​ចំ​អភិសេក​ជា​មួយ​នឹង​ព្រះ​នាង​រំសាយ​សក់​តាម​ព្រះ​រាជ​ប្រពៃណី​។ កន្លែង​ដែល​ព្រះ​នាង​រំសាយ​សក់ ច្បូត​សក់​នោះ​ក៏​កើត​ទៅ​ជា​ភ្នំ​មួយ នៅ​ខាង​ត្បូង​ភ្នំ​សំពៅ​ហៅ​ថា ភ្នំ​រំសាយ​សក់​នៅ​ដល់​សព្វ​ថ្ងៃ​។

កាល​រៀប​អភិ​សេក​រួច​ហើយ ព្រះ​រាជ​កុល​ទ្រង់​នាំ​ព្រះ​នាង​រំសាយ​សក់ ជា​អគ្គម​ហេសី ព្រម​ទាំង​ពល​សេនា​ជា​ច្រើន​ត្រលប់​ទៅ​កាន់​រាជ​បុរី​វិញ​។ ព្រះ​អង្គ​គង់​លើ​ដំរី​ជា​មួយ​ព្រះ​នាង​ជា​ព្រះ​ជាយា​ មាន​ពល​សេនា​ហែ​ហម​មក​ជា​ច្រើន មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ទ្រង់​ក្រលេក​ទៅ​ឃើញ​ភ្នំ​សំពៅ​ ភ្នំ​ក្រពើ​ ទ្រង់​នឹក​សោម​នស្ស​ជា​ខ្លាំង​នឹង​នាង​សុវណ្ណ​មសា​ថា​ ព្រោះ​តែ​វា​ចិត្ដ​អាក្រក់​ បាន​ជា​អោយ​គេ​ស្លាប់​វិនាស​អស់​យ៉ាង​នេះ​។ ព្រះ​អង្គ​ប្រើ​សេនា​ទៅ​ចាប់​នាង​សុវណ្ណ​មសា​ យក​មក​សំលាប់​ចោល​ សេនា​ក៏​ធ្វើ​តាម​រាជ​បញ្ជា​ចាប់​នាង​សុវណ្ន​មសា​មក​កាត់​ក្បាល​សង​សឹក​វិញ​។ ក្បាល​នោះ​កើត​បាន​ជា​ភ្នំ​មួយ ហៅ​ថា ភ្នំ​សង​ក្បាល​ នៅ​ជិត​ស្រុក​មង្គល​បុរី​សព្វ​ថ្ងៃ​នេះ ប៉ុន្ដែ​អ្នក​ស្រុក​ហៅ​ក្លាយ​ថា​ ភ្នំ​សង​ក្បាន​ទៅ​វិញ​។ អែ​វាល​មួយ នៅ​ជិត​ភ្នំ​នេះ​សព្វ​ថ្ងៃ​ហៅ​ថា វាល​ចិញ្រ្ជាំ​ពោះ​ព្រោះ​ពួក​សេនា​ចិញ្រ្ជាំ​ពោះ​វៀន​នាង​ចាល​នៅ​ទី​នោះ​។ អែ​យោនី​របស់​នាង​ សេនា​បាន​អារ​គ្រវែង​ចោល​ ហើយ​កើត​ជា​ភ្នំ​មួយ​ទៀត​ហៅ​ថា ភ្នំ​ក្រពាយ​នាង តែ​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថា​ភ្នំបន្ទាយ​នាង​។

ចំណែក​ព្រះ​បាទ​រាជ​កុល និង​ព្រះ​នាង​រំសាយ​សក់ ជា​ព្រះ​អគ្គ​មហេសី​យាង​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​វរ​បិតា​មាតា​វិញ ហើយ​ទ្រង់​គង់​នៅ​ជា​សុខ​សាន្ដ​ត​ទៅ​។

(១) ដក​ស្រង់​ពី​អែក​សារ​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​លេខ​ ២៧-០២១ រៀប​រៀង​ដោយ​អ្នក​ស្រី អ៊ុក សុក កាល​ធ្វើ​លេខា​ធិ​ការ​នៅ​ពុទ្ធ​សាសន​បណ្ឌិត​។
(២)អែក​សារ​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​លេខ​២៧ - ១៧៦ រៀប​រៀង​ដោយ​លោក​ រឿន​ យឹម​នៅ​ឃុំ​លំចង់ ស្រុក​សំរោង ខេត្ដ​តាកែវ​ ថា​នាង​នេហឈ្មោះ...?