ទ្រីញ វ៉ាញ
Trinh Hoanh

ថ្ងៃសៅរ៍ ទី28.វិច្ឆកា 2020.ម៉ោង 14:49

Député à l'Assemblée Nationale, Membre du Bureau de l'Assemblée National, Président de Commissions Parlementaires, Commis de l'information de premier classe,

   Né le 9 Septembre 1924 à Trapeang - rssei (Kg-Thom) fils de Mr Trinh Bac et de Madamme Suy Huoi. Marié le 15 Novembre 1945 avec Mademoiselle Mongkre. Enfants : 10.

    École de Formation des Instituteurs. Chef de Bureau et Chef de Service au Ministère de l'Information, Chef du Sécrétariat du Palais Royal, Questeur de l'Assemblée Nationale, Membre du Gouvernement, ancien Rédacteur en Chef du «Neak Cheat Niyum» Auteur de plusieurs Ouvrage dont les «Préceptes du Bouddha» et «l'Arithmétique Explidquée» Plusieurs fois en mission à l'étranger. Commandeur du Monisaraphon Officier de l'ORC, Officier du Sowathara, Médaille d'Or du Travail, Commandeur de l'ordre du soleil levant (Japan).

   Membre du Comité Central du Sangkum, du Comité Directeur de la J.S.R.K.. du Comité Directeur de l'Association des Écrivains Khmers, de l'Association des Parents d'Elèves du Lycée Descartes, de l'Association Sportive du Lyée Descartes, de l'Association Mondiale du Bouddhisme.

    - Sports : Foot-ball basket_ball volley-ball
- Distraction : Musique
- Adresse privée é 3 rue Nhiek Tioulong, Phnom-Penh, Téléphone : 53 Chak Angré.

   Member of Palianment (1963). Member of the National Assembliy office,President of the Parliamentary commissions, First Class Imformation Clerk

    Born on September 9, 1924 in Trapeang Russei (Kampong Thom), son of Mr. Trinh Bac and Mrs. Suy Huoi Married on November 15, 1945 to Miss Mar Mongkre. Ten Children.

    Completed teacher's formation school. Supervisor and Department Head at the Ministry of Information, Office Manager of the Royal Palace, Treasurer of the National Assembly, Government Official, Chief Editor of the "Neak Cheat Niyum" newspaper. Author of Several Books including "Buddha0s Precepts" "Arithmetic explained" Completed several foreign missions. Commander of the Monisaraphon, Officer of the Royal Order of Cambodia, Sowathara Officer, Gold work medal, Commander of the rising Sun order (Japan).

    Member of the Central Commitee of the Sangkum Reastr Niyum, Director of the Khmer Royal Socialist Youth (J;S.R:K.) Member of the Directorate committee of the Association of Khmer Writers, of the Sssociation of Student's Parents of Descartex High School, of the Sport Association of Descartes High School, of the Buddhism World Association.

    Hobbies : Soccer. basletball. vplley ball ,music. Private Assress : 3 Nhiek Tioulong Street, Phnom Penh Telephone : 53 Chak Angre.

ជីវប្រវត្ដិសង្ខែបរបស់ អ្នកនិពន្ធទ្រីញ វ៉ាញ
បកប្រែក្រៅផ្លូវការ

    លោក​ទ្រីញ​ វ៉ាញ ​​ជា​តំ​ណាង​រាស្ដ្រ​ លោក​ក៏​មាន​តួ​នា​ទី​ជា​សមា​ជិក​ការិយា​ល័យ​របស់​រដ្ឋ​សភា​ និង ជាប្រធាន​ថ្នាក់ទី១ នៃឃោសនាការ ព័ត៌មាន របស់កម្មាធិការសមាជិកសភា​។​
   លោក​កើត​នៅ​ថ្ងៃ​ទី ៩ ខែ​កញ្ញា​ឆ្នាំ​១៩២៤ នៅ​ភូមិ ត្រពាំង​រស្សី​ ខេត្ដ​កំពង់ធំ។ បិតានាម : លោក ទ្រីញ បាក់ និង មាតានាម : លោកស្រី ស៊ុយ ហួយ។ លោកបានរៀបការ ជាមួយកញ្ញា ម៉ាម៉ុងក្រេ មានបុត្រា និង បុត្រី ចំនួន ១០នាក់។

    លោញបាន​សិក្សា​នៅ​សាលា​គរុ​វិជ្ជា​បណ្ដុះបណ្ដាលគ្រូ លោក​មាន​តួ​នាទី​ជា​ប្រធាន​ការិ​យា​ល័យរដ្ឋ​សភា​ និង ជា​ប្រធាន​ នៅ​ក្រសួង​ព័ត៌​មាន នៃ លេខា​ធិកា​រដ្ឋាន​ព្រះ​បរម​រាជ​វាំង​ ជាមួយនេះ​លោក​ក៏​ជា​សមាជិក​នៃ​រដ្ឋា​ភិបាល​ផង​ដែរ​។ លោក​ទ្រីញ​ វ៉ាញ​គឺជា​អតីតនិពន្ធនាយកសារពត៌មាន​កាសែត «អ្នក​ជាតិ​និយម​» លោក​បាន​សរ​សេរ​​សៀវ​ភៅ​​ជា​ច្រើន​ទាក់​ទង​ នឹង​ ពុទ្ធ​សាសនា​ ដូច​ជា​សៀវ​​ភៅ​ “«អប្ប​មាទ​ធម៌» ជា​ដើម​ ហើយ​លោក​មាន​បេសក​កម្ម​ចេញ​ទៅ​បរ​ទេស​ជា​រឿយ​ៗ​ផង​​ដែរ​​។ លោក​ជា​មេបញ្ជាការនៃការិយាយល័យ ORC នៃការិយាយល័យ សុវត្ថារ៉ា ដែលបាន​ទទួល​មេដាយ​មាស ពីប្រធាន នៃអង្គការ ព្រះអាទិត្យរះ (របស់ជប៉ុន) ។

   លោកទ្រីញ វ៉ាញ​បាន​បំពេញ​តួ​នាទី​ជា​ច្រើន​ ​លោក​ក៏​គឺ​ជា​សមា​ជិក​នាយក គណ​កម្មា​ធិការ​កណ្តាល​នៃ​សង្គម​រាស្ត្រ​និយម​​នៃ​គណ​កម្មា​​ធិការ​ដឹក​នាំនៃ​ JSRK នៃ​នាយក​គណ​​កម្មា​​ធិការ​​ដឹក​នាំ​សមា​គម​អ្នក​និពន្ធ​ខ្មែរ​ ក្នុង​​សមាគម​មាតា​​បិ​តា​​សិស្ស និង កីឡា នៃ​វិទ្យា​ល័យ​បារាំង​ដេកាដ​( Lycée Descartes) ហើយ​ដែល​ជា​សមាគម​ពុទ្ធ​សាសនា​ពិភព​លោក​ទៀត​ផង​។​

    នៅ​ពេល​ទំនេរ​​ពី​​ការ​ងារ​​លោក​​តែង​តែ​ ទៅ​​លេង​ បាល់​ទាត់ បាល់​បោះ ​វៃបាល់ និង ស្ដាប់​ភ្លេង​ជា​​ដើម​​។

ក្រសួងអប់រំជាតិ
យោបល់គណកម្មការ
បច្ចេកទេសខាងភាសាខ្មែរ

   គណកម្មការបច្ចេក​ទេស​ខាង​ភាសា​ បាន​ប្រជុំ​កាល​​ពី​ថ្ងៃ​ទី​ ១៥ តុលា​ ១៩៦៩ ម៉ោង​ ៩កន្លះ​ ដែ​មានសមា​ជិក​ដូចត​ទៅ​នេះ​គឺ៖
ឡុច ផ្លែង
អ៊ុក សាម៉ន និង
លាង ហាប់អាន
   ដើម្បី​ពិនិត្យ​សៀវ​ភៅ​ប្រលោម​លោក​មាន​ចំណង​ជើង​ថា «ខ្ញុំមាន​ទោសព្រោះអ្វី?» និពន្ធដោយ​លោក​​ទ្រីញ​ វ៉ាញ​ ដែល​ក្រសួង​អប់​រំ​ជាតិ​ផ្ញើ​មក​ «ដើម្បី​ពិនិត្យ​ផ្ដល់​យោបល់​» តាមដិកា​បញ្ជូន​ដែល​ត្រូវតប​លេខ​ ៣០៩ ​-ខ-សយ. ចុះថ្ងៃ​ ២៨-៨-៦៩។​
    ក្រោយ​ដែល​បាន​ប្ដូរ​យោបល់​គ្នា​យ៉ាង​យូរ​ ហើយ​និង​ ពិនិត្យ​លើ​កំណត់​ហេតុ​នៃ​គណ​កម្មការ​សិក្សា​ផ្នែក​រង​ទី៣ ខាង​ខេមរៈ ចុះ​ថ្ងៃ​ ១៥ កុម្ភៈ ១៩៦៣ មក​ គណ​កម្មការ​យល់​ឃើញ​ថា «ពុំ​អាច​បញ្ចូល​សៀវ​ភៅ​នេះ​ក្នុង​កម្ម​វិធី​មធម្យ​សិក្សា​ថ្នាក់​ណា​មួយ​បាន​ទេ» ប៉ុន្ដែ​ «អាច​ចាត់​ទុក​ជា​សៀវ​ភៅ​សំរាប់​ការ​អាន​» ដោយ​ណែ​នាំ​ (Lecture dirigée) ក្នុងគ្រឹះ​ស្ថាន​សិក្សា​បាន»។

ភ្នំពេញ​ ថ្ងៃទី ១៦ ខែតុលា ព.ស. ១៩៦៩
ប្រធាន​គណកម្មការ,
ហត្ថលេខា ៖ តែ ម៉េងហាប់

គណកម្មការសិក្សា ផ្នែករងទី៣
សេចក្ដីដកស្រង់កំណត់ហេតុនៃគណកម្មការ
ពិនិត្យសៀវភៅ​មធ្យមសិក្សា

   ក្រោយ​ពី​បាន​ពិភាក្សា​លើ​ចំណុច​ផ្សេងៗ​នៃ​សៀវ​ភៅ​ «ខ្ញុំ​មាន​ទោស​ព្រោះ​អ្វី» នេះ​ អស់​ពេល​ដ៏​យូរ​មក​ គណ​កម្មការ​មាន​យោបល់​ដូច​ត​ទៅ​នៅ​៖
១ - ចំពោះ​អត្ថ​ន័យ​​
   -សៀវ​ភៅ​នេះ​បាន​លើក​យក​មក​ចោទ​នូវ​បញ្ហា​សំខាន់​ៗ​
   - ប្រវត្ដិសាស្ដ្រ​ខ្មែរ​យើង​ ក្នុងការ​បង្ក្រាប​ជន​ក្បត់ជាតិ​ (ចំពូក ២)​
   - ការបំរើ​ជាតិ​ដោយ​ស្មោះ​ត្រង់​ កលល្បិច​ និង ជោគ​ជ័យ​របស់​ការិល័យ​ ទី២ ក្នុងបដិចារកិច្ច​
   - ចិត្ដ​ស្នេហា​ជាតិ​ និង ភក្ដី​ភាព​ចំពោះជាតិ
   - ចិត្ដ​ស្មោះ​ត្រង់ និង បទបញ្ជា​ គឺ វិន័យ​ក្នុង​កងទ័ព។
២ - ចំពោះអត្ថរូប៖
   -មានការ​ប៉ិន​ប្រសប់​ក្នុងរបៀប​និទាន​ ដោយ​លើក​យក​បញ្ហា​បិទ​មុខ​ដាក់​ខាង​ដើម​ ធ្វើ​អ្នក​អាន​ចង់​ដឹង​រឿង​
   -ដំណើរ​រឿង​ចេះ​តែ​ជឿនលឿន​រហ័ស​ទាន់​សម័យ​
   - ភាសា​និយាយ​ស្រប​ នឹង ប្រភេទ​សៀវភៅ​ ប៉ុន្ដែ​មាន​ឆ្គាំ​ឆ្គង​បន្ដិច​បន្ដួច​ខាង​ពាក្យសំដី។
៣ - ចំពោះអត្ថរស៖
   -មាន​លក្ខណជាតិ​ទាំង​ទីកន្លែង​ តួ​អង្គ​ ចិត្ដ សង្គម ...
   - មានការ​អប់​រំ​ (ដាស់​តឿន​ឲ្យ​ស្រលាញ់​ជាតិ​ - ស្នេហា​ស្មោះ​ត្រង់​)

អគ្គនាយកដ្ឋាន នៃ ក្រសួងនានា
ក្នុងព្រះបរមរាជរាំង
លេខ ៥០៩ - ល - ដ្ឋ

    ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២៥ ខែ​កក្កដា គ.ស. ១៩៦៧ អ្នក​អង្គ​ម្ចាស់​អគ្គ​នាយក​ក្រសួងនានា នៃព្រះ​បរមរាជវាំង​ជំរាប​មក​សហជីវិន​ ​ទ្រីញ​ វ៉ាញ​

         សូមជ្រាប។

   សម្ដេច​ព្រះ​មហាក្សត្រិយានី​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​បាន​ទទួល​នូវ​សៀវ​ភៅ​ប្រ​លោម​លោក​ ២សៀវ​ភៅ​មាន​ចំណង​ជើង​ថា «ខ្ញុំ​មាន​ទោស​ព្រោះ​អ្វី​?» ដែល​និពន្ធ​ចង​ក្រង​ ហើយ​បាន​ផ្ញើ​ទៅ​ថ្វាយ​ចំពោះ​ព្រះ​អង្គ​តាម​ចុតហ្មាយ​ចុះ​ថ្ងៃ​ទី​ ១៣ កក្កដា​ ១៩៦៧​ នោះ​ហើយ​។

   សម្ដេច​ជា​អម្ចាស់​ ទ្រង់​មាន​ព្រះ​រាជ​ចំណារ​ដូច​ត​ទៅ​នេះ​៖
    «អរ​គុណ​ណាស់​ ដែល​ផ្ញើ​រឿង​ «ខ្ញុំ​មាន​ទោស​ព្រោះ​អ្វី​?» មក​ថ្វាយ​នេះ​ ហើយ​ និង សូម​សរសើរ​ អំពី​កម្លាំង​កាយ​ ហើយ​និង កម្លាំង​ចិត្ដ​ ដែល​មានការ​ច្រើន​ជាបន្ទុក​ធ្ងន់ៗ​ ដល់​ទៅ​ ៩មុខហើយ មាន​ពេល​សរសេរ​សៀវ​ភៅបាន​ទៀត​នេះ​ គួរ​ឲ្យកោត​ណាស់​ សូម​សរសើរ​ដោយ​សុទ្ធចិត្ត​ និង ឲ្យពរ​ដែល​បំរើ​ជាតិ​ និង រាជ​បង្ល័ង្គនេះ​ សូម​ឲ្យ​បាន​សុខ​ត​រៀង​ទៅ​»​

         ព្រះហត្ថលេខា នរោត្ដម កន្តុល

ខុទ្ទកាល័យនៃសម្ដេច​សហជីវិន
ព្រះប្រមុខរដ្ឋ
លេខ ១១០០ - ខ - ស - ៦២៣
ភ្នំពេញថ្ងៃទី ២០ កក្កដា គ.ស. ១៩៦៧
ទទួលព្រះ​បរមរាជឱង្ការដំកល់លើត្បូង​

    នាយលេខាធិការដ្ឋាន​ផ្ទាល់​សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ ជំរាប​មកសហ​ជីវិន​ ​ទ្រីញ​ វ៉ាញ​ ប្រធាន​គណកម្មការ​ឃោសនា​ការ​ និង ពត៌មាន​នៃ​រដ្ឋសភា​ ក្រុង​ភ្នំពេញ​

   ខ្ញុំ​បានទទួល​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្ដេច​ប្រមុខ​រដ្ឋ​ ទ្រង់ព្រះ​បញ្ជា​ឲ្យ​ខ្ញុំ​ថ្លែងក្នុង​នាម​នៃ​ព្រះ​អង្គ​ នូវ ​សេចក្ដី​សរ​សើរ​យ៉ាង​អនេក​ ចំពោះ​សហ​ជី​វិន​ ដែល បាន​ខិត​ខំ​ព្យាយាម​និពន្វ​រឿង​ប្រលោម​លោក​ ដែលមាន​ន័យ​ និង ប្រយោជន៍​យ៉ាង​សំខាន់​ សំរាប់​សតិ​ជាតិ​យើង​ឲ្យ​ស្គាល់​ច្បាស់​ នូវ​ កិច្ច​សង្គ្រោះ​គ្នា​ អាណិត​ អាសូរ​ និង ​ការ​ជិះ​ជាន់​ រំលោភ​ នៃ​ ពួក​ប្រតិកិរិយា​។ល។

    ប្រលោម​លោក​របស់​សហ​ជីវិន​ មុខ​ជា​ នឹង បាន​ជា​គុណ​ប្រយោជន៍​យ៉ាង​សំខាន់​សំរាប់ប្រទេស​យើង​ត​ទៅ​អនា​គត​ជា​ពុំ​ខាន​។

   នៅ​ទីបំផុត​សំដេច​ឪ ទ្រង់​ព្រះ​ហរិ​ទ័យ​សោមនស្ស​រីក​រាយ​ និង ជឿ​ជាក់​ថា សហជី​វិន​ នឹង ព្យាយាម​បន្ដ​ការនិពន្ធ​ផ្សេង​ៗ​ទៀត​ ឲ្យបាន​ចំរើន​លូត​លាស់​ជា​ពុំ​ខាន។

    សូមសហជី​វិន​ ទទួល នូវ​ សេចក្ដី​រាប់អាន​ខ្ពង់ខ្ពស់​អំពី​ខ្ញុំ​។
ហត្ថលេខា ចែម - ស្ងួន

អារម្ភកថា

    ខ្ញុំ​ពុំមាន​ចំណេះ​ជ្រៅ​ជ្រះ​ប៉ុន្មាន​ទេ​ តែកាល​នៅ​រៀន​សាលា​គរុ​វិជ្ជា​ ខ្ញុំធ្លាប់​បានលេខ១ ​ខាង​តែង​សេចក្ដី​ខ្មែរ​ លោក ញឹក​ នូវ​ ឧក​ញ៉ា​មហា​មន្ដ្រី​ ញឹក នូវ បាន​ឲ្យ​ពិន្ទុ​ខ្ញុំ​ដល់ទៅ​ ៩កន្លះ​ ភាគ​ដប់​ ក៏សឹង​មាន។

   ខ្ញុំ​ធ្លាប់​សរសេរ​សារពត៌មាន​តាំង​ពី​ គ.ស. ១៩៤៨ ហើយ​ការ​ព្យា​យាម​របស់​ខ្ញុំ​នេះ​ បាន​រហូត​ដល់​ឋានៈ​ជា​និពន្ធ​នាយក​សារពត៌មាន​ កម្ពុជា, ឈាម​ខ្មែរ​, សង្គម​រាស្ដ្រ​និយម​, និង អ្នក​ជាតិ​និយម​។ មិត្រ​អ្នក​អាន​ទាំង​ឡាយ​បាន​ស្គាល់​ នូវ របៀប​សរសេរ​អត្ថ​បទ​របស់​ខ្ញុំ​ យ៉ាង​ច្បាស់​ ហើយ និយម​អាន​ ព្រោះ​មាន​ខ្លឹម​សារ។ ខ្ញុំ​ធ្លាប់​បាន​សរសេរ​ទស្សនា​វដ្ដី​ និង សៀវ​ភៅ​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែរ​ តែសុទ្ធ​ជា​អត្ថ​បទ​រាប់រៀប​ពី​ហេតុ​ដែល​មាន​ គឺ ព្រឹត្ដិការ​ណ៍​ផ្សេងៗ​ ឬ​ ក៏​ចង​ក្រង​ធ្វើ​អត្ថា​ធិប្បាយ​ នូវ ច្បាប់​មាន​ស្រាប់​។ ខ្ញុំ​បានសរសេរ​សៀវ​ភៅ​ «អប្ប​មាទ​ធម៌» មួយ បាន​ប្រឡង​ជាប់​លេខ​ ៣ ក្នុង​កម្ពុជរដ្ឋ​ ក្នុង​ពិធី​បុណ្យ​ខួប​ ២៥០០ វស្សា​ នៃ​ ព្រះ​សម្មា​សម្ពុទ្ធ​ តែក៏​ជា​ការ​អត្ថាធិប្បាយ​វែក​ញែញ​ដែរ​, ខ្ញុំ​ពុំ​ដែល​ហ៊ាន​សរសេរ​ប្រលោម​លោក​ទេ ព្រោះ​ប្រលោម​លោក​ត្រូវ​មាន​ការ​ព្យា​យាម​ច្រើន​ ដើម្បី​រៀប​ចំ​អោយ​ត្រូវ​តាម​បច្ចេក​ទេស​ ដូច​ជា​ការ​ចង​ក្រង​អោយ​មាន​ដំណើរ​រឿង​កុប​តិន​, ឆ្នៃ​រចនា​ពាក្យ​សំដី​អោយ​ត្រឹម​ត្រូវ​តាមលក្ខណ​របស់​តួ​ និង ល្បិច​កល​សំរាប់​ធ្វើ​អោយ​អ្នក​អាន​ជាប់​ចិត្ដ​ អាន​ជក់​មិន​ធុញ​ទ្រាន់​ជាដើម​។

   តែ​ខ្ញុំ​នៅ​នៅ​ខំ​រក្សា​បំណង​មួយ​ជាប់​ជានិច្ច​ បាន​ជាទី​បំផុត​ ខ្ញុំ​ក៏​ដាច់​ចិត្ដ​សរសេរ​រឿង​ «ខ្ញុំមាន​ទោស​ព្រោះ​អ្វី?» នេះ​ដែល​ជា​ប្រលោម​លោក​ ទាក់​ទង​ក្នុង​មនោ​សញ្ចេតនា​ដ៏​វែង​អន្លាយ​ មាន​ការ​សង្គ្រោះ​ដោយស្អប់ការ​ជិះជាន់​រំលោភ មាន​ការ​លះ​បង់​ជីវិត​ដើម្បី​ជាតិ ទប់ទល់​ នឹង ជន​លោភ​បុណ្យ​លក់ជាតិ​ បំរើ​សេអាតូ។

   ខ្ញុំ​សរសេរ​នេះ គឺ មាន​ប្រា​ថ្នា​ ទាញ​ចិត្ដ​មិត្ដ​អ្នក​អាន​អោយ​តែ​ចង់​ដឹង​ដំណើរ​រឿង​ជា​និច្ច​ តែលទ្ធផល​យ៉ាង​ណា​ ជា​ភារ​លើ​មិត្ដ​អ្នក​អាន​ទាំង​អស់​ ព្រោះ​ខ្ញុំ​មាន​សង្ឃឹម​ថា​ នឹង បានទទួល​ នូវ ​សេចក្ដី​រិះ​គន់​ ជួយ​កែ​តម្រូវ​អំពី​មិត្ដអ្នក​អាន​ជា​ពុំ​ខាន​។

   ក្នុងប្រលោមលោក​នេះ​ «ខ្ញុំ​មានទោស​ព្រោះ​អ្វី​?» នេះ​ខ្ញុំ​ប្រើ​ពាក្យ​ «ខ្ញុំ»​ ជា​តួ​ឯក​ក្នុង​ផ្ទៃ​រឿង​ តែ​ពុំ​មែន​ជា​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ខ្ញុំ​ទេ​ គឺ​គ្រាន់​តែ​ជា​បច្ចេកទេស​ម្យ៉ាង​ក្នុង​ការ​សរសេររឿង​​ប៉ុណ្ណោះ​ ហើយ​សូម​មិត្រ​អ្នក​អាន​មេត្ដា​កុំ​ប្រែ​សេចក្ដី​រឿង​នេះ​ទៅ​ជា​អ្វី​ដទៃ​ឡើយ​។

ថ្ងៃទី ១០ សីហា ព.ស. ២៥០៥ គ.ស. ១៩៦២
សូមអរគុណ​
​ទ្រីញ វ៉ាញ