៧ -ដឹងផិតត្បិតទឹកអប់
ថ្ងៃសៅរ៍ ទី26.មករា 2019.ម៉ោង 9:48

   ដើរ​នៅ​ក្រោម​ដើម​ដូង​ដែល​ដុះ​ ហូរ​ហែ​តាម​ឆ្នេរ​មាត់​សមុទ្រ​នៃ​ក្រុង​ប៉ាក​ណាម​, បុរស​ពីរ​នាក់​ទើប​ដើរ​មក​ដល់​។ ម្នាក់​ពាក់​អែក​សណ្ឋាន​សាកល​ ម្នាក់​អែក​​សណ្ឋាន​អធិការ​តំរួត​សៀម​ មាឌ​ដំបង​ ពេញ​ពលសម្ប័ទ​។ បុរស​ពាក់​អែក ​សណ្ឋាន​តំរួត​ចង្អុល​​ទៅលើ​ផ្នូក​ខ្សាច់​ដែល​នៅ​មាន ឈាម​ក្រហម​ ជាប់​នៅ​ឡើយ​។​
   - ទាន​ប្រោស សព​អតីត​ទាហាន​សៀម​មួយ​រូប​ដែល​ធ្លាប់​បាន​ធ្វើ​សង្គ្រាម​លោក​លើក​ទីពីរ​ បាន​ស្លាប់​នៅ​ទី​នេះ​ឈ្មោះ ចន្ថាណូ ទាន​។ ប៉ុន្តែ​លុះ​យក​សព​មក​ពិនិត្យ​ គ្រាប់​ដែល​ចូល​ក្នុង​បេះ​ដូង​អិត​ឃើញ​សោះ​។ គួរ​អោយ​ឆ្ងល់​ណាស់​ ព្រោះ​របួស​នេះ​អិត​ធ្លុះ​ធ្លាយ​ខ្នង​ទេ​ តើ​គ្រាប់​នោះ​បាត់​ទៅ​អែ​ណា​?​
   - ប៉ៃ!. រឿង​នេះ​ចំលែក​ណាស់​! លោក​ស្នង​ការ​តប​មក​អធិការ​រង​វិញ​។ ​លោក​អធិការ​ សា​ម៉ាយ៉ា គប្បី​យល់​ថា​ ឃាត​កម្ម​មួយ​យប់​មនុស្ស​ពីរ​នាក់​ ស្លាប់​ខុស​កន្លែង​គ្នា​ ចំងាយ​ពីរ​គីឡូ​ម៉ែត្រ​នេះ​ មិន​មែន​សំលាប់​ដោយ​មនុស្ស​តែ​ម្នាក់​​ទេ​ អា​ម្នាក់​បែក​លលាដ៍​ដោយ​ផ្លែ​ពូ​ថៅ ​អា​ម្នាក់​ទៀត​ស្លាប់​ តែ​អិត​ឃើញ​គ្រាប់​កាំ​ភ្លើង​ក្នុង​ខ្លួន​សព​ ប៉ៃ​! រឿង​នេះ​ត្រូវ​ ការ​គិត​ទើប​បាន​!​
- ដូច្នេះលោកស្នងការមិនគិតថា ឃាតកម្មទាក់ទងក្នុងរឿងស្នេហាទេរឺ ?
លោកស្នងការបឺតបារីបង្ហុយ ហើយដើរបន្ដោយឆ្នេរជលសាតទៅទៀត ។
- ទេលោកអធិការ សាម៉ាយ៉ា។ ឃាត​កម្ម​នេះ​ជា​ស្នា​ដៃ​របស់​មនុស្ស​វិជ្ជា​ជីវ:​។ អា​មនុស្ស​ដែល​សំលាប់​គ្នា​ដើម្បី​ស្រី​ញី​ គឺ​ជា​ឃាតករ​ធម្មតា​មិន​ចេះ​បច្ចេក​ទេស​ដូច្នេះ​ទេ.​.. សុំ​លោក​អធិការ​ បញ្ជា​អោយ​គេ​យក​ប័ណ្ណ​នាម​នៃ​ទេសចរ​ទាំង​អស់​គ្រប់​សណ្ឋា​គារ​ប៉ាក​ណាម​បូរី​ ទៅ​អោយ​ខ្ញុំ​អែ​ការិយា​ល័យ​!
   - បាទទាន ។
   លោក​ស្នង​ការ​ចាប់​ដៃ​លោក​អធិ​ការ​សា​ម៉ាយ៉ា​។ អធិការ​ដើរ​លំហែរ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ទៅ​ទៀត​។ អញ​ដូច​ស្មាន​មិន​ខុស​ទេ​ អំពី​រឿង​ឃាត​កម្ម​នេះ​ នាវា​ពីរ​បី​ដទៃ​ទៀត​ ​នៅ​ឆ្នេរ​សមុទ្រ​នេះ​ជា​ធម្មតា​ លើក​លែង​តែ​នាវា​លោក​ជំទាវ​ក្រៅ​ខោ​ ដែល​ជា​ប្រពន្ធ​លួច​លាក់​ របស់​អែក​​អុត្តម​ប្រកិត​ពិ​ផាត​ រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​ រួច​នៅ​លើ​នាវា ​នៃ​លោក​ជំទាវ​ឆ្នាស់​ហាច់​ៗ​ មើល​តែ​សេះ​ញី​មាន​បុរស​ម្នាក់​រូប​រាង​សោភា​អស្ចារ្យ​។​ ​អញ​ចង់​សួរ​អត្ត​សញ្ញាណ​ប័ត្រ​​ជន​​នេះ​ដែរ​ តែ​អញ​ញញើត​ក្រែង​លោក​ជំទាវ​បារាំង​សែស​ រុក​ខ្វេះ​ប្ដី​ដោយ​ប្រការ​ណា​មួយ​អោយ​អែក​​អុត្តម​ ប្រកិត​ពិ​ផាត​ នេះ​សំលុត​អញ។ ប៉ៃណៃ​មិន​ដឹង​ ជា​ភ្លឺ​អែ​​ណា​ទេ.. ​អែក​អុត្តម​នេះ​លូន​តែ​ក្រោម​​សំ​លុយ​មីម៉ារី​ណា ​នេះ​។ អញ​​មិន​ភ័ន្ត​ច្រលំ​ទេ​ ការ​បាត់​ពី​​ចំណត​ នៃ​នាវា​លោក​ជំទាវ​ ដែល​មាន​ទាំង​អា​កំលោះ​ឆើត​ឆាយ​ មួយ​រូប​នោះ​ផង​ ពិត​ជា​មាន​ការ​ទាក់​ទង​ក្នុង​ចំណង​ឃាត​កម្ម​នៃ​មនុស្ស​ពីរ​រូប​នេះ​។ ពាក្យ​​ទំនៀម​បូរាណ​ចែង​ថា​ ឃាត​ករ​តែង​វិល​មក​កាន់​កន្លែង​ អុក្រិដ្ឋ​កម្ម​របស់​វា​វិញ​ យើង​ចាំ​មើល​មើល​ រឿង​នេះ​អញ​ត្រូវ​លូក​ដៃ​អោយ​កប់​ដល់​ក្លៀក​ ស្អី​ក៏​ដោយ។
   ព្រះ​អាទិត្យ​អស្ដង្គត​ រះ​ចាំង​ចែង​លើ​នាវា​ លោក​ជំទាវ​ម៉ារីណា​ ពន្លឺ​ព្រះ​អាទិត្យ​ខិល​​អស្ចារ្យ​ ជះ​រស្មី​លើ​រាង​កាយ​អា​ក្រាត​ដ៏​សោភា​នៃ​លោក​ជំទាវ​ សែស​ម៉ា​រីណា ​លោក​ជំទាវ​ប៉ៃ​នេត្រា​ ប៉ៃ​កាយ​រលីង​ស្រិល​ គ្មាន​សំពត់​មួយ​បន្ទះ​សោះ​។ ម៉ារីណា រំលឹក​នូវ​អនុស្សា​រីយ៍​ពី​ល្ងាច​...
- បង ច្រានិដ្ឋា បងច្រានិដ្ឋា ! នាងស្រែកហៅ ។
   លោក​ជំទាវ​ក្រៅ​បញ្ជីស្លៀក​ វិកូសា​នៅ​ផ្ទះ​ ហើយ​ដើរ​ចេញ​មក​ក្បាល​នាវា​។ អច្ឆរិយា ទើប​នឹង​ជិះ​ឡុងបូត​តូច​មក​ដល់​ អ្នក​លើក​ដៃ​ធ្វើ​ជា​សញ្ញា​ជញ្ជក់​មាត់​ដល់​លោក​ជំទាវ​ម៉ារី​ណា..
   - សួស្ដី ! ម៉េច​អូន​គេង​ស្រួល​ទេ ​? ​អូន​អែង​ទ្រាំ​ទ្រ​សុរា​ពុំ​បាន​ នែ៎​បង​ទិញ​កាសែត​មក​! ម៉ារី​ណា លើក​សារ​ពត៌​មាន​អាន​ហើយ​ឧទាន៖
   - ស្អី? សាកសពពីរនៅឆកសមុទ្រប៉ាកណាម ? អាមួយនេះកឺជាអាសៀមដែលបងអែងជាន់កវាមែនទេ ?
   - គឺ​ជា​អា​សង្សា​ចាស់​អូន​អែង​នោះ​ណា៎.​. ព្រោះ​តែ​ហេតុ​នេះ​ហើយ​បាន ជា​បង​ថយ​មក​អោយ​ឆ្ងាយ​ពី​គេ​អែង​។ ប៉ូលិស​មុខ​ជា​មក​ត្រេង​ត្រាង​ក្នុង​រឿង​នេះ​ហើយ​។
   - បង ច្រានិដ្ឋា… អូន​សង្កេត​ឃើញ​បង​ទិញ​អា​ប្រដាប់​មុជ​ទឹក​ពីរ​ទៅ​ហើយ​ តើ​បង​គិត​ធ្វើ​អ្វី​? ប្រលង​ជើង​អែក​ខាង​មុជ​ទឹក​រឺ​? ប្រាប់​អូន​មក​!​
   - បង​នឹង​ប្រាប់​អូន​ បង​ស្រលាញ់​ស្រី​ៗ​ណាស់​ ប៉ុន្តែ​មាន​ស្រី​មួយ​ជំពូក​ទៀត​ ដែល​បង​ស្នេហា​លើស​គេ​ គឺ​ ស្រី​ណា​ដែល​គិត​តែ​ការ​ងារ​របស់​នាង​ផ្ទាល់​
   នាងហុចទ្រូងដ៏ពើង សែនសម្រើបរបស់នាងអោយប៉ះទ្រូង អច្ឆរិយា
   - បង​ចង់​ធ្វើ​តួ​អែក​​សំងាត់​ជា​មួយ​អូន​ ! បង​ភ័ន្ត​ច្រលំ​ហើយ​ ចុះ​ប្រសិន​បើ​បង​ប្រគល់​​ការសំ​ងាត់​នេះ​មក​អូន​ អូន​អាច​ នឹង ជួយ​ប​ងបាន
   មែន​នាង​អាច​នឹង​បាន​ផល​ប្រ​យោជន៍ខ្លះ​ដែរ​។
    - អូន​មាន​យោ​បល់​ត្រូវ​ ប៉ុន្តែ​ចូរ​អូន​ម៉ារីណា​ប្រយ័ត្ន​ណា៎ បង​មិន​ចូល​ចិត្ត​នរណា​ លេង​ស្នៀត​ល្បិច​ជា​មួយ​បង​ទេ​ បង​វៃ​ណាស់ វៃ​ជាង​​សីហៈ​ទៅ​ទៀត​
    - និយាយមកបង
   - តើ​ប្ដី​អូន​ មុន​ នឹង មក​ដែល​អោយ​ដំណឹង​ជា​មុន​ទេ​?​ ដំណឹង​តាម​អ្វី​? ដែល​ប្រាប់​អូន​ពី​រឿង​អ្វី​មួយ​ក្នុង​សមុទ្រ​នេះ​ទេ​? ម៉ារីណា មើល​អច្ឆ​រិយា ហើយ​លុះ​យល់​ថា​មិន​អាច​លាក់​បាន​នាង​ក៏​សារភាព​ថា៖​
- ប្ដី​អូន​មុន​ នឹង មក​សុទ្ធ​តែ​ហៅ​អូន​តាម​វិទ្យុ​អិត​ខ្សែ (T S F) អែ​កាំ​ភ្លើង​គ្រាប់​ធុង​រំសេវ​ ផ្ទុះ​លាក់​នៅ​បាត​នាវា​ហាម​មិន​អោយ​អូន​ប្រាប់​នរណា​ដឹង​អោយ​សោះ ​ក្រៅ​ពី​នេះ​អូន​គ្មាន​ដឹង​អ្វី​ទាំង​អស់​។
    - ល្អ! បង​ចង់​ស្ទូច​យក​ “កំណប់​មាស១០០០​គីឡូ​ក្រាម”​ នៅ​ចំងាយ​ប្រមាណ​ជា​ពីរ​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​នេះ​ល្ងាច​មិញ​បង​ចុះ​ទៅ​ ពុំទាន់​រក​ឃើញ​ហិប​មាស​នោះ​នៅ​ឡើយ​ទេ​ ទទួល​មាន​នរ​ណា​ម្នាក់​លួច​បាញ់​បង​ នឹង កាំភ្លើង​ព្រួញ​ការ​មិន​ទាន់​ប្រាកដ​នេះ​ បង​មិន​ហ៊ាន​ជួល​នាវា​មក​ស្ទូច​ទេ​!​
   នាងអោប អច្ឆរិយា តឹងជាងដើម ។
    - បង​សំលាញ់​ បង​ធ្វើ​អោយ​អូន​ពេញ​ចិត្ត​ណាស់​ បង​ប្រសប់​ទាំង​គ្រប់​បែប​យ៉ាង​ ទាំង​កាយ​ទាំង​គំនិត​ ហើយ​អូន​អិត​ចង់​ដឹង​ថា​ បង​ជា​នរ​ណា​ទេ​ អោ​បង​បន្ដូល​ចិត្ត​អូន​! ផែន​ដី​ទាំង​មូល​នេះ​ ជា​កម្ម​សិទ្ធិ​របស់​យើង​ តែ​ពីរ​នាក់​គត់​​ចា៎ ​អច្ឆរិយា អោន​ជញ្ជក់​សុដន​នាង​បន្តិច​ ទើប​រលាស់​សំដី​ថា​៖
   - នៅមួយ​ម៉ោង​ខាង​មុខ​នេះ គឺ​ពេល​រាត្រី​ យើង​នឹង​ទៅ​ដល់​ជិត​ទី​កំនត់​។ នៅ​គ្រា​ដែល​បង​មុជ​ក្នុង​សមុទ្រ​ ដើម្បី​រក​មើល​អោយ​ជាក់​ថា តើ​កំណប់​ភុជង្គ​នាគ​​នោះ​នៅ​ទេ រឺ គេ​លួច​ស្ទូច​រួច​ទៅ​ហើយ​ អូន​អែង​ត្រូវ​យាម​។​ ប្រសិន​ បើ​មាន​ហេតុ​ការណ៍​យ៉ាង​ណា​ ចូរ​អូន​និយាយ​ប្រាប់​បង​តាម​វិទ្យុ​អិត​ខ្សែ​ ដែល​បង​ នឹង ប្រគល់​អោយ​អូន​ ក្នុង​ពេល​នេះ​។
   ម៉ារីណា បើកបបូរមាត់ដ៏សែនល្មោភរបស់នាង តែអច្ឆរិយា ធ្វើរិកជាមិនឃើញ ។
   - បងអែងបារម្ភក្រែង គេដឹងដានកំនប់ភុជង្គនាគនេះដែររឺ ?
    - មិនមែនបងបារម្ភ គឺបងជឿជាក់ណាស់ ។ អូនអែងត្រូវកាន់កាំភ្លើងផងក្នុងពេលយាមនេះជាការប្រសើរ ។
   អច្ឆរិយា ហុចវិទ្យុប៉ុនសៀវភៅរចនានុក្រមធុនកន្ដាលនិងកាំភ្លើងដៃអោយជំទាវសែស ។
   - កុំភ្លេច​អោយ​សោះ​នូវ​ចំនុច​សំខាន់​។ កុំ​បើក​ភ្លើង​អោយ​សោះ​ កុំ​អោយ​នរណា​មើល​យើង​ឃើញ ពី​ឆ្នេរ​សមុទ្រ​អោយ​សោះ​
    - ចា៎! បង
   អច្ឆរិយា ម្ដង​នេះ ឃើញ​បបូរ​មាត់​ ដ៏​​មាន​រស់​ជាតិ​នៃ​លោក​ជំទាវ​ ម៉ារី​ណា​។ អ្នក​អោប​ជំទាវ​សែស​អាយុ ២០​ឆ្នាំ ​យ៉ាង​ណែន​ ដែល​ជំទើត​ជើង​ឡើង​ ពិត​ទ្រូង​ដ៏​ល្អ​របស់​​នាង​ ផ្ទប់​លើ​ទ្រូង ​អច្ឆរិយា​។
    - បើកុំ​តែ​រវល់​ការ​ធំ​ដុំ​យ៉ាង​នេះ ២៤​ម៉ោង​ដែល​យើង​បាន​ឃ្លាត​ពី​គ្នា​កុំ​អី​បង​បន្ថែម​អនុស្សាវ​រីយ៍​មួយ​យ៉ាង​ស្រនុក​អោយ​អូន.,​
   នាងថើបទ្រូង អច្ឆរិយា ហើយអុទាន ៖
   - យី… ទ្រូង​បង​អែង​ធំ​ក្លិន​ទឹក​អប់​ចំឡែក​ដែល​មិន​មែន​ជា​របស់​អូន​ ហើយ​ដែល​មិន​មែន​ជា​របស់​បង​ធ្លាប់​ប្រើ​ទេ​ បង​អែង​បាន​អោប​ស្រី​ម្នាក់​ទៀត​រឺ​?​… ពិត​ណាស់​ ពិត​ណាស់​! អី​ចឹង​បាន​ជា​បង​មិន​ព្រម​រួម​​សម្ផស្ស​មេត្រី​ជា​មួយ​អូន​ បង​អែង​ក្បត់​អូន​ហើយ​ ទឹក​អប់​នេះ គឺ​អូន​ដឹង​ច្បាស់​ថា​ប្ដី​កញ្ចាស់​របស់​អូន​ធ្លាប់​ប្រើ​រាល់​ថ្ងៃ​ដែរ​
   - អ៊ីចឹងអូនអែងចោទ បានអោបអាទំពែកប្រកិតពិផាតនោះរឺ ?
    “មែន, ម៉ារីណា សង្ស័យ​នេះ​ គឺ​ទឹក​អប់​នៃ​ត្រកូល​ ប្រកិក​ពិផាត​ប្រើ​មែន​ គឺ​ អច្ឆរិយា បាន​ទៅ​ទទួល​នាង​ អមរា ពី​ស្ថានីយ៍​រថ​ភ្លើង​បាង​កក ប៉ាណាម​ នាំ​នាង​ទៅ​សំរាក​នៅ​សណ្ឋា​គារ​ មជ្ឈិម​បូព៌ា​ ជា​មួយ​នឹង​អ្នក​ហើយ​មិត្ត​អ្នក អាន​ជា​ទី​មេត្រី​ ស្គាល់​អច្ឆរិយា ស្រាប់​ហើយ​​។
    អមរា វារ​ជើង​បួន​នៅ​ក្រោម​បាត​ជើង​ អច្ឆរិយា នាង​សុខ​ចិត្ត​ទៅ​តាម​ អច្ឆរិយា រហូត​ដល់​ចុង​ផែន​ដី​នេះ​ អច្ឆរិយា​ បាន​នាំ​នាង​ អមរា មក​លាក់​នៅ​ក្នុង​ឃ្លាំង​បាត​នាវា​ ដោយ​យក​លេស​ថា​អ្នក​នឹង​ភៀស​ខ្លួន​នាំ ​អមរា មហា​កំពូល​ដួង​ចិត្ត​ទៅ​ កាន់​ក្រុង​ហុង​កុង​ ដែល​អ្នក​មាន​អូវ​ពុក​ជា​ពាណិជ​ករ​ ដ៏​សំខាន់​នៅ​ក្រុង​នោះ​ ក្រមុំ​ព្រហ្ម​ចារីយ៍​ មិន​ដែល​ប៉ះ​ជាតិ​ប្រុស​ ដ៏​ប្រសប់​ដូច​អច្ឆរិយា​ ប៉ះ​ហើយ​ញ៉ាម​ដូច​ក្ដាម​ស៊ី​អាច់​ ដើរ​តាម​ទាំង​ខ្វាក់​ងងឹត​ អមរា​មិន​ដឹង​ថា ​នាវា​នេះ​ ជា​កម្ម​សិទ្ធិ​របស់​អូវ​ពុក​នាង​ទេ​ អមរា មិន​ដឹង​ថា​អែក​អុត្តម​ ប្រកិត​ពិផាត​ ជា​បិតា មាន​ប្រពន្ធ​ចុង​ គឺ​មីសែស​ ម៉ារីណា ​នេះ​ទេ​ ក្រមុំ​សុទ្ធ​ទឹក​ដប់​ច្រើន​តែ​ល្ងង់​អ៊ីចឹង​!​ ។
   អច្ឆរិយា បាន​ផ្ដាំ​ នឹង នាង​អមរា​ថា​ កញ្ញា​នេះ​អាច​ចេញ​ពី​ទី​ពួន​នេះ​បាន​តែ​កាល​ណា​អ្នក​ស្រែក​ហៅ ​ព្រោះ​នាង​គ្មាន​​លិខិត​ឆ្លង​ដែន​ពី​ប្រទេស​សៀម​ទេ។
   ការ​សង្ស័យ​របស់​ជំទាវ​ក្រៅ​បញ្ជី​ម៉ារី​ណា​នេះ​សម​ហេតុ​ផល​ណាស់​ អំពី​ក្លិន​ទឹក​អប់​ជាប់​ នឹង ទ្រូង​អ្នក​។ ព្រោះ​អ្នក​បាន​ទៅ​ចម្លង​ក្លិន​ទឹក​អប់​ពី​ទ្រូង​អាក្រាត​នៃ​នាង អមរា​ នៅ​លើ​សណ្ឋា​គារ​អែក​ណោះ​។ ហើយ​នាង​អម​រា​បាន​ប្រើ​ទឹក​អប់​ធុន​តែ​មួយ​ជា​មួយ​អូវ​ពុក​នាង​ដែរ។
   អច្ឆរិយា ចង្អុល​បង្ហាញ​ជំទា​វ នូវ​កាំភ្លើង ការ៉ា​ប៉ីន ស្វ័យ​ប្រវត្ត​ ​៨​ដើម​ធុង​រំសេវ​ផ្ទុះ​តូច​ៗ ដប់​ធុង​ដែល​ គ្រប​ដោយ​សំពត់​អិត​នរណា​ចាប់​ភ្លឹក​ឡើយ។
    - អាវុធ​ទាំង​អស់​នេះ​ បង​ដាក់​នៅ​ក្បាល​នាវា​សំរាប់​ប្រយុទ្ធ​នៅ​គ្រា​អាសន្ន​ ម៉ារី​ណា អូន បើ​យើង​យក​កំណប់​នេះ​បាន​ យើង​ទាំង​ពីរ​នាក់​ នឹង ធ្វើ​សេដ្ឋី​ៗ​ ដូច​អូន​ម៉ារីណា​ និយាយ​អម្បាញ់​មិញ​ថា ផែន​ដី​ទាំង​មូល​នេះ​ ជា​កម្ម​សិទ្ធិ​របស់​យើង​តែ​ពីរ​នាក់​គត់​។
   ជំទាវ​ហិនហោច ម៉ារីណា ងាប់​ចិត្ត​ស្ដូក​ដូច​ត្រី​រ៉ស់​ញី ត្រូវ​មួយ​ព្រនង​ចំកណ្ដាល​ក្បាល​។
    អច្ឆរិយា ប្រដាប់​កាយ​នូវ សម្ភារ:​សន្សំ​ដង្ហើម​ ហើយ​ក៏​បញ្ឆេះ​យន្ត​នាវា​ រួច​ចេញ​ទៅ​សំ​ដៅ​ជិត​កន្លែង​ ដែល​ជា “កំណប់​ភុជង្គនាគ​” រួច​ក៏​ឈប់​។ យក​កាំភ្លើង​បាញ់​ព្រួញ​ហើយ​ ហក់​ប្រូង​ចូល​ទៅ​ក្នុង​សមុទ្រ​។
   គឺ​ជា​រាត្រី​ខ្មៅ​ងងឹត​អស្ចារ្យ សូម្បី​ដួង​ផ្កាយ​ក៏​ខ្ជិល​រះ​ចេញ​ពី​មេឃា​ដែរ​។
   ម៉ារីណា នឹកស្រមៃដល់កំណប់មាស។ “តើច្រានិដ្ឋា នេះ​ជា​ន​រណា​? ច្រានិដ្ឋា​នេះ​មុជ​ក្នុង​ទឹក​រក​កំណប់​ មួយ​ម៉ោង​យ៉ាង​តិច​អញ​ឆ្លៀត​អោ​កាស​ទៅ ​មើល​​ក្របូប​ស្បែក​ច្រានិដ្ឋា​ នេះ​អោយ​ច្បាស់​តើ​មាន​អ្វី​ខ្លះ ​?​ មែន​... ម៉ារីណា នឹក​ត​ទៅ​ទៀត មែន​កាល​ច្រានិដ្ឋា​សំលឹង​ចំ​មុខ​អញ​ហាក់​ស្លុត​ នឹង ភ្នែក​ដែក​ថែប​នេះ​ ច្រានិដ្ឋា ពិត​ជា​មាន​អាថ៌​កំបាំង​ក្នុង​ជីវិត​ជា​មិន​ខាន​។ នាង​បើក​ក្របូប​ស្បែក​ អច្ឆរិយា ដោយ​សោ​ដែល​ ម៉ារីណា យក​បាន​ពី​ហោ​ប៉ៅ​ខោ​។
   “ប៉ៃ ទង់​ជាតិ​ខ្មែរ​មួយ, សំពត់​សញ្ញា​ក្បាល​ខ្មោច​ ស្រោម​ដៃ​ស​មួយ​គូ នឹង​អាវ​ក្រហម​! មែន​ ច្រានិដ្ឋា ជា ​អច្ឆរិយា ចារ​បុរស​ដៃ​អែក​​ខ្មែរ​ ប៉ុន្តែ​កាសែត​បាន​ផ្សាយ​អំពី​មរណ​ភាព​របស់​ជន​នេះ​ ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​សោះ​ ជើង​ឆើត​អស្ចារ្យ​អច្ឆរិយា​!។ នាង​បិត​ចាក់​សោ​ហិប​ស្បែក​នេះ​ហើយ​ចេញ​មក​ក្បាល​នាវា​
    ស្រមោល​ខ្មៅ នៃ​បុរស​មួយ​រូប​ ដែល​ទើប​នឹង​ឡើង​ពី​ផ្ទៃ​សមុទ្រ​អម្បាញ់​មិញ​យ៉ាង​សែន​ស្ងាត់​ ដើរ​តាម​ពី​ក្រោយ​នាង​ហើយ​ខ្ទប់​មាត់​នាង​ជាប់​។ ម៉ារីណា ដោយ​ការ​ភ្ញាក់​ក្នុង​ភេទ​និស្ស័យ​ជា​នារី​ទន់​ខ្សោយ​ ខាង​ផ្លូវ​ចិត្ត​ ពុំ​មែន​ខាង​ផ្លូវ​កាម​ទេ​ សន្លប់​ស្លុង​មួយ​រំពេច​ ជន​ចំលែក​នេះ​ពាក់​ប្រដាប់​មុជ​ទឹក​​។​ នៅ​ចង្កេះ​មាន​កាំភ្លើង​ដៃ​ គឺ អធិការ​ សា​ម៉ា​យ៉ា ​នៃ​ក្រសួង​សន្តិ​សុខ​ជាតិ​ ប៉ាក​ណាម​បុរី​ ធ្វើ​អន្ត​រាគមន៍​ផ្ទាល់​ដៃ​ គឺ​ប្រហារ​អោយ​ក្ស័យ​នូវ​បុរស​មួយ​រូប​ដែល​លោក​សង្ស័យ​ថា​ជា ចារ​បុរស​ខ្មែរ​។
   ចង​មាត់​ដៃ​ជើង​ ម៉ារីណា ស្រេច​ហើយ​លោក​អធិការ​សាម៉ា​យ៉ា​កាន់​កាំភ្លើង​ អង្គុយ​ត្រង់​មាត់​ ជណ្ដើរ​នាវា​រង់​ចាំ​បុរស​ដែល​គេ​សន្មត់​ថា​ជា​តួអង្គ​ អច្ឆរិយា​ឡើង​ពី​ទឹក​សមុទ្រ​វិញ​ រួច​គេ​នឹង​ចែក​សំបុត្រ​មរណ​ភាព​អោយ​កាន់​កាប់​មួយ​សន្លឹក​ តាម​ផ្លូវ​ច្បាប់​ដើម្បី​ទៅ​កំសាន្ត​អែ​នាយ​ព្រំដែន​នៃ “ឋាន​ភុជង្គនាគ​។

៨ -អុកងាប់មួយក្រលា