២ -កញ្ញាអមរា
ងៃសៅរ៍ ទី15.ធ្នូ 2018.ម៉ោង 7:35

ខ្យល់ផាត់ត្រជាក់ស្រឺត នាំទាំងក្លិនគន្ធា បុប្ផានៃមហាអុទ្យានសាធារណ:នៃក្រុងបាងកក ។
- គី គី ! គី គី! រត់មកវិញ ! អែងទៅណា?
ជា​សំលេង​នារី​មួយ​រូប​ទន់​ខ្ចី​ល្ហក់​ កំពុង​ប្រដេញ​ចាប់​ប្រលៅ​ឆ្កែ​ដែល​របូត​ពី​ហត្ថ​របស់​នាង​ដោយ​ចៃដន្យ​។ សុនខ​​តឿ​បោល​ប្រាយ​តាម​បណ្ដោយ​ផ្លូវ​ក្រហម​នៃ​ឧទ្យាន​ កាត់​មុខ​កៅ​អី​ថ្ម​ជា​ជួរ​ ដែល​មាន​អ្នក​អង្គុយ​លំហែរ​ប្រាណ​ខ្លះ​ៗ​ ហើយ ​អច្ឆរិយា កំពុង​លង់​អារម្មណ៍​ក្នុង​ផែន​ការណ៍​នៃ​កំណប់​ភុជ​ង្គនាគ​ ក្នុង​ឈូង​សមុទ្រ​សៀម​ ភ្ញាក់​ព្រើត​ នឹង វាចា​ទន់​ល្អូក​ នៃ​នារី​៖
- គី គី មកវិញ!

    ដៃ​ដែល​ធ្លាប់​តែ​មាន​ប្រតិ​កម្ម​ជា​និច្ច អច្ឆរិយា ចាប់​ប្រឡៅ​ឆ្កែ​តឿ​នោះ​ជាប់​។ អ្នក​ងើប​មើល​នារី​ម្ចាស់​សុនខ ដែល​កំពុង​រត់​។​ ជា​នារី​ស្ថិត​ក្នុងវ័យ ១៨​ រឺ ១៩​និទាឃ​រដូវ​។ នេត្រា​ខ្មៅ ច្រមុះ​ខ្ពស់ បបូរ​មាត់​ល្មោភ​ សុដន​នាង​ពើង​ហើយ​លាត​បន្តិច​ៗ​ផង​ តាម​ចង្វាក់​នៃ​នារី​ដែល​រត់​នេះ​ មាឌ​តូច​ច្រលឹង​ ត្រគាក​នៅ​មូល ក្រសែ​នេត្រា​អិន្ទ្រី​នៃ ​អច្ឆរិយា​ ហាក់​មើល​ ដល់​ទៅក្នុង​អែ​ណោះ​ ជា​នារី​នៅ​បរិ​សុទ្ធ​ច័ន្ទ​ទឹក​ឃ្មុំ​នៅ​ឡើយ​។ នាង​ពាក់​អាវ​ខ្មៅ ក​អាវ​សំរួច​ជា​រាង​ត្រី​កោណ បញ្ចេញ​​គល់​សុដន​សល្អ​ល្អះ​អិត​ហ្មង​ ខោ​អ្នក​គង្វាល​គោ​អាមេ​រិកាំ​ងយ៉ាង​តឹង​ បញ្ចេញ​ផ្កា​រី​ក្រពុំ​, ស្បែក​ជើង​ស​កែង​ចោត​។​

   មី​ស្រី​​ម៉ូដ​ហ្នឹង​មួយ​ជាតិ​ អច្ឆ​រិយា​ហើយ​ចូល​​ចិត្ត​ណាស់​។ នាង​មក​ដល់​ដក​ដង្ហើម​ដោយ​ហត់​ រួច​ញញឹម​យ៉ាង​ក្រអូច​ អោយ​ផ្លែ​ផ្កា​ចំ​កណ្ដាល​ភក្ត្រា​ អច្ឆរិយា អច្ឆ​រិយា បញ្ចេញ​សម្ផស្ស​បុរស​ផុត​លោកិយ៍​ហើយ​រលាស់​សំដី​ជា​ភាសា​សៀម​​ថា ៖​
- អ្នកនាងត្រូវការ ?
- យកឆ្កែរបស់ខ្ញុំទៅវិញ!
- ឆ្កែរបស់អ្នកណា វានៅនិងដៃអ្នកនោះ !
      នាង​ងើប​ផាំង​សំលឹង​មុខ​អច្ឆរិយា​ជា​ថ្មី​ មែន​អច្ឆរិយា​មាន​រូប​ឆោម​សោ​ភា នរ​លក្ខណ៍​ផុត​ផែន​ដី​ ចិញ្ចើម​ក្រាស់​ភ្នែក​ ខ្មៅ​ដូច​និល​រត្នន៍ សក់​រលក​ធម្ម​ជាតិ​ ស្មា​ទូលាយ​ ចង្កេះ​ឆ្មារ​ សរីរ:​កាយ​នេះ​ពិត​ជា​មាន​ភាព​ទន់​ភ្លន់​បី​ដូច​សីហ​។​ ប៉ុន្តែ​ផ្ទុយ​ ពី​គំនិត​សរ​សើរ​ សំដី​នារី​ទ្រគោះ​ដូច​រន្ទះ​បាញ់​កណ្ដាល​ខែ​ចែត្រ​ ៖​
   ​​- នែ៎សូម​ខ្លួន​ប្រយ័ត្ន​សំដី​បន្ដិច​ណា៎​! នារី​ដូច​យ៉ាង​រូប​ខ្ញុំ​ មិន​មែន​នារី​ដែល​លោក​ចង់​រលាស់​អណ្ដាត​យ៉ាង​ណា​ក៏​បាន​នោះ​​ទេ!​ ខ្ញុំ​នេះ​បុត្រី​ទោល​នៃ​ឯក​ឧត្ដម​ប្រកិត​ពិផា​ត​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​ថៃ​។​
   ហ៊ីស ហ៊ីសស្រី​នេះ​ចេះ​កំប្លែង​អោយ​បាន​សើច​ណាស់​។ ឪ​ធ្វើ​ត្រឹម​តែ​រដ្ឋមន្ត្រី​ដើរ​ ពាក់​ផ្លាក​អួត​ក្អេង​ក្អាង​ ដូច​ក្អាត់​ចូល​ក្អម​។ មិន​ធ្វើ​​អោយ​ខ្ញុំ​ព្រឺ​រោម​ក្លៀក​ទេ​អ្នក​នាង!​ ខ្ញុំ​សូម​ជំរាប​ថា ប្រសិន​បើ​អ្នក​នាង​ជា​បុរស​វិញ​ ខ្ញុំ​នឹង​ធ្វើ​អោយ​ពាក្យ​ប្រមាថ​ទាំង​អំបាល​មាណ​នេះ​ចូល​ក្នុង​ពោះ​អ្នក​នាង​វិញ​ តែ​ជា​អកុសល​ដ៏​សែន​ថ្លៃ​ថ្លា​ អ្នក​នាង​ជា​នារី​ ជា​នារី​ដ៏​មាន​សម្ផស្ស​កាយ​ដូច​ ព្រះ​នាង​កាម​ទេព​ រឺ​ ដូច​ជា​ទេព​ធីតា​ក្នុង​ព្រៃ​និទ្រា​ រឺ ដូច​ជា​នាង ​អមរា​។
- អោ ! អ្ហា៎ … នាងអុទាន ។
   គំនិត​ប្រតិ​កម្ម​នៃ អច្ឆរិយា​យល់​ច្បាស់​ថា​ ពាក្យ​អមរា​នេះ​ហើយ​ដែល​ធ្វើ​អោយ​នាង​ភ្ញាក់​។ នាង​ឈ្មោះ អមរា​ទេ​ដឹង​។ នរណា​អាច​ដឹង​បាន​ហ្ន៎​? មែន ការ​ស្មាន​នៃ​អច្ឆរិយា​ គឺ ជា​ធ្នូ​អាថ៌​កំបាំង​មួយ​ដែល​បាញ់​មិន​ចេះ​ខុស​សោះ​។ កញ្ញា​នេះ​ជា​កញ្ញា​តឹង​ដូច្នេះ​ អច្ឆរិយា ត្រូវ​ចេះ​លេង​ស្នៀត​តឹង​ដែរ​ បើ​មិន​ដូច្នេះ​ទេ ពិត​ជា​ផេះ​កណ្ដាល​ជើង​ក្រាន្ត​ហើយ​ សុនខ​តឿក ញ្រ្ជោល​ឡើង​លើ​ខោ​ដ៏​ប្រនីត​ អច្ឆរិយា​ អច្ឆរិយា អង្អែល​ក្បាល​វា​ដាក់​គ្រាប់​ស្ករ​ shewing gum មួយ​គ្រាប់​ទៅ​ក្នុង​មាត់​វា​ ហើយ​រលាស់​វាចា​ទន់​ផ្អែម​ពីរោះ​ទៅ​កាន់​ម្ចាស់​ស្រី​សោភា​ថា៖
    - អ្នក​នាង​ដ៏​សោភា​ ឳ​ពុក​អ្នក​នាង​ជា​អ្វី​?​ អ្នក​នាង​ជា​អ្វី​? ខ្ញុំ​ជា​អ្វី​? យើង​ទាំង​អស់​គ្នា​ជា “មនុស្ស” ស៊ី​ផឹក, ជុះ​, រស់​, ស្លាប់​ មនុស្ស​លោក​ គឺ កំទេច​ធូលី​ កើត​ពី​ធូលី​ហើយ​ ស្លាប់​ទៅ​វិញ​ក៏​ក្នុង​​ធូលី​ដែរ​ ស្ដេច​មហា​ចក្រ​ណា​មួយ​ដែល​​មិន​ សុគត​ ? ណ្ហើយ​! យើង​និយាយ​គ្នា​ជា​មិត្ត​ភាព​វិញ​ ជា​ការ​ប្រសើរ!​ កុំ​យក​គោ​រម្យ​ងារ​ឳពុក​ជា​រដ្ឋ​មន្ត្រី​មក​អួត​លាយ​លំ ​ក្នុង​រឿង​របស់​យើង​អោយ​សោះ​!។
   នារី​នៅ​ស្ងៀម​ហាក់​ដូច​ជា​ ប្រែ​មុខ​ស្រពោន​​មួយ​រំពេច​។ អច្ឆរិយា យល់​ថា​នាង​ខឹង​ តែ​នាង​មិន​ជា​ស្អប់​ អច្ឆរិយា ប៉ុន្មាន​ទេ ​កាល​ណា​បុរស​ម្នាក់​ចេះ​និយាយ​ឆ្ងាញ់​យ៉ាង​នេះ​! បវរ​កញ្ញា​សៀម​អោន​ព​សុន​ខ​តឿ ​។ ភ្នែក​ប្រតិ​កម្ម ​អច្ឆរិ​យា​ សំលឹង​មើល​សុដន​ដ៏​ណែន​ក្បំ របស់​នាង មើល​រហូត​ដល់​ឃើញ​ព្រះ​ចន្ទ​ពីរ​វង់​ពណ៌​កូលាប​ ដែល​រះ​ក្រលង់​នៅ​ចុង​ថនាថ​ នាង​​ទាំង​​គូ​ នាង​អិត​ពាក់​អាវ​ទ្រនាប់​ឡើយ​ ដោយ​អាង​ថា​ដោះ​របស់​នាង​ល្អ​ចាំ​បាច់​ពាក់​អាគ្រឿង​បញ្ជោរ​ធ្វើ​អ្វី​ អច្ឆរិយា​ជញ្ជក់​មាត់​សរ​សើរ​ នាង​នឹក​ឃើញ​ទាន់​យក​ដៃ​មួយ​ខ្ទប់​ទ្រូង ដ៏​សែន​សម្រើប​របស់​នាង​។​
- អះ ! រួចនាងមុខក្រហមដូចផ្កាក្ងោកដោយអៀន ។
   នាង​ព​សុនខ​តឿ ​ហើយ​ដើរ​ទៅ​ដោយ​បង្ហាញ​ដំនើរ​រាជសី​ហ៍​របស់​នាង​ទន់​ល្វត​ល្វៃ​។ ចំងាយ​ប្រមាណ​ប្រាំ​ម៉ែត្រ​ អច្ឆរិយា ហៅ​នាង​ថា៖
- អមរា អូន!
  នារី​ងាក​ផាំង​មក​ក្រោយ​ដោយ​ភ្ញាក់​។ មែន!​ អច្ឆរិយា​ស្មាន​ថា​នារី​ឈ្មោះ អមរា​។ ឈ្មោះ​នាង​ដូច្នេះ​មែន​។
- គី គី ! គី គី ! មកណេះ ! អច្ឆរិយា ហៅឈ្មោះ ឆ្កែតឿ ។
   គី គី ពៅ​ពន្លក រើ​បំរាស់​ចេញ​ពី​ដៃ​កញ្ញា​ ដែល​អោប​ត្រកង​វា​នៅ​អែ​ទ្រូង​។ រួច​វា​ហក់​បោល​សំដៅ ​អច្ឆរិយា​ ហើយ​ឡើង​ទៅអ​ង្គុយ​លើ​ភ្លៅ​កម្លោះ​រូប​ឆោម​នេះ​។
      នារី​វិល​មក​វិញ​ ឈរ​ក្បែរ​ អច្ឆរិយា ភក្ត្រា​សែន​សៅ​ហ្មង​ លូក​ហត្ថា​ទាំង​ពីរ​ទៅចាប់​ឆ្កែ​តឿ​ ប៉ុន្តែ​អច្ឆរិយា ដែល​មាន​ដៃ​ប្រតិ​កម្ម​ប្រចាំ​ជា​និច្ច ចាប់​ដៃ​នាង​ទាំង​សង​ខាង​ជាប់​ ហើយ​សំលឹង​ភក្ត្រា​រួច​ទំលាក់​ចក្ខុ​សម្ផស្ស​ចំ​សុដន​ទាំង​គូដែល​នៅ​ថ្មី​សន្លាង​ពិត​។
 - នែ៎ ប្រយ័ត្នខ្ញុំស្រែកណា៎ ! តិចស៊ីបាយក្រហម!
- ប្រសិន​បើ​បាន​ថើប ថ្ពាល់​អ្នក​នាង មួយ​ខ្សឹត​ហើយ​ ខ្ញុំ​ហ៊ាន​ដើរ​តម្រង់​ចូរ​គុក ដោយ​អិត​ប្រកែក… ព្រោះ​ខ្ញុំ​បាន​សំរេច​សម​តាម​បំណង​នៃចិន្ដា​ខ្ញុំ​ហើយ​ …
- ចិន្ដាអ្នកអែងក៏ព្រហើនម្ល៉េះ?
- មិន​ព្រហើន​អិត​ន័យ​ទេ​, ខ្ញុំ​ព្រហើន​មិន​ខ្លាច​ស្លាប់​តែ ចំពោះ​នារី​ណា​ដែល​មាន​សោ​ភណ្ឌ​ភាព​ជា​កំពូល​ យ៉ាង​ដូច​អ្នក​នាង​នេះ​ !
   អច្ឆរិយា អោន​បញ្ចង់​ច្រមុះ​ថើប​ខ្នង​ដៃ​នាង មនុស្ស​ពី​ចំងាយ​មើល​​មក​ពិត​ជា​ស្មាន​ថា​ អច្ឆរិយា ថើប​ឆ្កែ​តឿ​សោះ​។ អច្ឆរិយា ហាក់​ដឹង​ថា​លោ​ហិត​នាង​កញ្ជ្រោល​ក្នុង​សរ​សៃ​ខៀវ​ផ្ទៃ​មេឃ​ ដែល​ចេញ​ជា​លំអរ​លើ​ខ្នង​ដៃ​នាង​។​ ស្រី​ក្រមុំ​ ដែល​កំពុង​ខឹង​ ហើយ​ត្រូវ​គេ​ថើប​ អ្នក​ដែល​ថើប​តាម​ធម្មតា​ ភាគ​ច្រើន​ៗ​ ទទួល​កំភ្លៀង​។ ប៉ុន្តែ​ អច្ឆរិយា បាន​រៀន​ចិត្ត​សាស្ត្រ​យ៉ាង​ក្រាស់​ក្រែល​ដែរ​ ទប់​ដៃ​នាង​អោយ​ជាប់​សិន​ អ្នក​ក្រវែង​សែ​ចក្ខុ​ទៅ​ត្រង់​អោរា​នាង​...​ រលក​សាច់​សុដន​ រលីង​រលើប​ ស​ល្អ​បី​ដូច​គុជ​សា​។
- អង្គុយ​សិន, អ្នក​នាង ! ហ្ន៎​គេ​ដើរ​មក​ហើយ​ យើង​ខ្មាស់​គេ​ទាំង​អស់​គ្នា​អីលូវ​ !
      អច្ឆរិយា ទាញ​ដៃ​នាង​អោយ​អង្គុយ​នៅ​លើ​កៅ​អី​ថ្ម​ទន្ទឹម​អ្នក​ ហើយ​លែង​ដៃ​ម្ខាង​សិន​។ ក្លិន​នាង​នៅ​ប្រហើរ ថ្វី​ត្បិត​តែ​នាង​បែក​ញើស​។ អច្ឆរិយា​សង្កត់​ក្រសែ​នេត្រា​ចំ​ក្លៀក​នាង ដែល​ចំហ​មាន​រោម​ឆ្មារ​ៗ​ ពណ៌​ស្លាប​ជ្រឹង​ វែង​ៗ​ លៀន​ចេញ​មក​ក្រៅ​ក្លៀក​។​ អច្ឆរិយា ចូល​ចិត្ត​តែ​អា​រោម​ក្លៀក​វែង​អ៊ី​ចឹង​។ តាំង​ពី​ដើម​រៀង​មក​។
- អមរា អូន មាន​តែ​ទេព​អប្សរ​ចុះ​ពី​ឋាន​សួគ៌​ទើប​ផ្ទឹម​ នឹង​សោភណ្ឌ​ភាព​អូន​បាន ​!
    មែន , ស្រីៗ ទាំង​អស់​លើ​ផែន​ដី​ដ៏​ខ្មៅ​ក្រខ្វក់​ បើ​មាន​គេ​សរ​សើរ​ សំរស់​នាង​ដោយ​សំដី​មាស​ដូច​ អច្ឆរិយា នេះ​នាង​មិន​សូវ​ខឹង​ទេ​ កញ្ញា​អមរា ញញឹម​យ៉ាង​ក្រអូប​មួយ​ដាក់​អច្ឆរិយា​។ ហ៊ីស​! ហ៊ីស​! នេះ​ជា​កាំ​ជណ្ដើរ​ទី​មួយ​ដែល​ដែល​អាច​នាំ​អ្នក​ទៅ​ដល់​ឋាន​ត្រៃ​ត្រឹង្ស​បាន​។
- ម៉េចក៏បងស្គាល់ឈ្មោះអូន ?
    បើ​នាង​ប្រើ​ពាក្យ “បង” និង “អូន” ទៅ​​ហើយ​​បុរស​​ដូច ​អច្ឆរិយា មិន​សូវ​រង់​ចាំ​អោយ​ខាត​ពេល​យូរ​ទេ​។ អ្នក​យក​ដៃ​ភ្លើយ​ចង្កា​នាង​ហើយ​ សំលឹង​ភត្រ្តា​សោ​ភា នរៈ​លក្ខណ៍​​ដោយ​​ក្រសែ​នេត្រា​អិន្ទ្រី...​
   - បង​បាន​ឃើញ​ដូច​រូប​ថត​អូន​មួយ​ ដែល​គេ​ដាក់​តាំង​នៅ​អែ​ក្នុង​ហាង​ថត​រូប​ “ពិចិត្រ​ណារី​” នៅ​វិថី​សូវី​សាក់​។ បង តែង​ទៅ​ឈរ​មើល​រូប​ថត​នោះ​យ៉ាង​យូរ​រាល់​ៗ​ តែ​ថ្ងៃ​ ហើយ​នឹក​ស្រមៃ​ថា មាន​តែ​នាង ​“អមរា” ​ទេ ដែល​អាច​ផ្ទឹម​ នឹង រូប​ពិចិត្រ​នេះ​បាន​។ ខ្ញុំ​ដាក់​នាម​មួយ​អោយ​រូប​ថត​ដែល​ខ្ញុំ​លួច​ ស្រលាញ់​នោះ​ថា​“អមរា”​... ហើយ​ព្រះ​ពុទ្ធ​លោក​ប្រទាន​ វាស​នា​អោយ​ជួប​ “អមរា” មែន​ទែន​តែ​ម្ដង​នៅ​ទី​នេះ​។
   មែន អច្ឆរិយា បាន​ឃើញ​រូច​ថត​ នាង​ដាក់​តាំង​នៅ​អែ​ហាង​ថត​រូប “ពិចិត្រ​ណារី” ម្សិល​មិញ​នោះ​មែន​ តែ​អច្ឆរិ​យា​មិន​ មែន​រំលឹក​រូប​ថត​នោះ​ ដូច​អ្នក​ធ្វើ​សុន្ទរ​កថា​ អម្បាញ់​មិញ​ឡើយ​។ មិត្ត​អ្នក​អាន​ស្គាល់​អច្ឆរិយា​ស្រាប់​ហើយ​ មិន​ចេះ​ស្រលាញ់​រូប​ថត​ទេ​ គឺ​ស្រលាញ់​តែ​អាមែន​ទែន​... មែន​ តើ​កញ្ញា ​អមរា​ មិន​ជឿ​ថា​បុរស​នេះ​លួច​ស្រលាញ់​នាង​អែ​ណា​បាន​?​ បុរស​នោះ​បាន​ស្គាល់​ឈ្មោះ​នាង​មិន​បាច់​ប្រាប់​ ដឹង​​កន្លែង​តាំង​រូប​ថត​នាង​មិន​បាច់​ចង្អុល​!​។​
      ព្រះរជនីករ​ អណ្ដែត​ចេញ​ពី​ជើង​មេឃ​… លំអង​រាត្រី​រុះ​រោយ​លើ​រាជ​ធានី​បាងកក​... កញ្ញា អមរា អង្គុយ​ស្ងៀម​អោន​ភក្ត្រា​ជ្រប់​ ដួង​ហរិ​ទ័យ​រលេះ​រលួយ​មិន​ដឹង​គិត​យ៉ាង​ណា​។ អាឆ្កែ​តឿ​ចង្រៃ​អង្គុយ​លើ​ភ្លៅ​បុរស​ធ្វើ​ជើយ​ដូច​ជា​ស្គាល់ ​អច្ឆរិយា ដប់​ឆ្នាំ​ហើយ​ដូច្នោះ​។ នារី​ព្រហ្ម​ចារីយ៍​ ងើប​មុខ​ឡើង​ហើយ​ ប្រទះ​ប្រទល់​នឹង​នេត្រា​ខ្មៅ​ដូច​និល​រតន៍​នៃ អច្ឆរិយា ដែល​សំលឹង​សរីរ:​កាយ​នាង​អិត​ព្រេច​សោះ​។
- បងឈ្មោះ
- ច្រានិដ្ឋា ! អច្ឆរិយា ឆ្លើយ​តាម​ឈ្មោះ​ក្នុង​អត្ត​សញ្ញាណ​ប័ត្រ​សៀម​ដែល​អ្នក​កាន់​​។
   កញ្ញា អម​រា​ញញឹម​យ៉ាង​ឆ្ងាញ់​មួយ​។ អច្ឆរិយា ភ្ញាក់​ខ្លួន​ព្រើត​នឹក​ស្ដាយ​មិន​គួរ​ទៅ​ប្រគល់​ឈ្មោះ​តាម​អត្ត​សញ្ញាណ​ប័ត្រ​ដែល​ឳពុក​នាង​ គឺ​​ឯកឧត្តម​ប្រកិត​ពិផាត​ចុះ​ហត្ថ​លេខា​សោះ​។​ ស្អី​ក៏​ដោយ​។ ស្ត្រី​ក្រមុំ​ព្រហ្ម​ចារីយ៍​មិន​មែន​ទៅ​ប្រាប់​ឈ្មោះ​ សហាយ​នាង​អោយ​ឳពុក​ដឹង​ទេ​ ព្រោះ​អច្ឆរិ​យា​មិន​ដែល​អោយ​ខាត​ពេល​ធ្វើ​កូន​ប្រសារ​បំរើ​ឳពុក​ក្មេក​ អិត​ផល​ដូច​បូរាណ​នោះ​ឡើយ​។ ឆ្អិន​ក្បាល​ស៊ី​ក្បាល​ ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​។ អច្ឆរិ​យា មិន​ជា​បុរស​ដែល​តែង​តែ​ពោល​ថា “បង​រង់​ចាំ​អូន រឺ អូន​រង់​ចាំ​បង​” ​ទេ​។ អាប្រុស​ឆ្កួត​។ មី​ស្រី​ភ្លើ​។ ចាំ​ចុះ​ចាំ​ឡើង​ រាប់​ឆ្នាំ​ស្រាប់​តែ​ស្រី​រៀប​ការ​ចោល​ខាន​លិទ្ធ​។ អច្ឆរិយា ចាត់​ការ​តែ​ ២៤​ម៉ោង​ទេ​អោយ​ចប់​ចុង​ចប់​ដើម​ស្រេច​។ កំលោះ​ មើល​រូប​ពិចិត្រ​នារី​ជា​ថ្មី​ ដោយ​ដួង​ចៃស្រើប​ស្រាល​។ ឳហង​រក​ចាប់​ អញ​វ័ធ​កូន​ក្រមុំ​អា​ទំពែក​អែង​អោយ​បាន​មុនសិន​។ សឹម​គិត​គ្នា​ជា​ក្រោយ​។ យើង​នៅ​មាន​ស៊ីសង​គ្នា​ទៀត​។
- អមរាអូន បងហាក់មានចំណង់មួយឆេះឆួលដែលដុតទ្រូងបង ។ បងចង់…
- ចង់ស្អី?
- ចង់… ចង់អោបអូនរាំណាស់!
  អមរា នៅស្ងៀម កេះក្រចកដៃ
    អច្ឆរិយា ភ្លើយ​ចង្កា​នាង​ជាថ្មី ​។ នេត្រា​ អមរា​មាន​ទឹក​ដម​គួរ​អោយ​ស្រៀវ​ស្រាញ​​ឆ្អឹង​ខ្នង។ វាសនា​ល្អ​ដែរ​ ហេតុ​តែ​ទេវ​តា​តំរូវ​អោយ​បាន​ជា​គូ​ក្នុង​រយ​: ២៤​ម៉ោង​ កៅ​អី​ថ្ម​នៃ​គូស្នេហា​នេះ​ ស្ថិត​នៅ​ក្រោម​ដើម​ឈើ​មួយ​ធំ ម្លប់​ងងឹត​ជាង​គេ​។
   អច្ឆរិយា យក​ដៃ​ទាញ​ចង្កេះ​នាង​មក​ជិត​ ដៃ​ស្ដាំ​សង្កត់​ខ្នង​ខាង​ផ្ទប់​សុដន​មក​នឹង​ទ្រូង​អ្នក​ ដៃ​ឆ្វេង​ទ្រ​ក្បាល​នាង​ ​រួច​បបូរ​មាត់​ នឹង បបូរ​មាត់​ជញ្ជក់​គ្នា​។ អច្ឆរិយា​ យល់​ថា​នាង​នៅ​ល្ងង់​ណាស់​ ព្រោះ​ជា​អាហារ​មាត់​ជំពើប​ថ្មី​មិន​ឆ្លាត​ដូច​ខ្មោច​ដុក​ទ័រ ញី កូន​ណារី​ និង ខ្មោច​កញ្ញា​សាវ៉ូរី​ហា​ម៉ា​ នោះ​ឡើយ​​។ អមរា​ ហាក់​អណ្ដែត​ដល់​ស្ថាន​ព្រះ​ច័ន្ទ​។ នាង​ទៅ​ដល់​ឋាន​នេះ មុន​សម្ភារ:​វិទ្យា​សាស្ត្រ អាមេ​រិច​កាំង​ និង​សូវៀត​ទៅទៀត​។ អច្ឆរិយា អង្អែល​ទ្រូង​ដ៏​តឹង​ណែន​របស់​នាង​តាម​ហត្ថ​កោសល្យ​ដ៏​ធ្លាប់​មាន​ការ​ពិសោធន៍​អស្ចារ្យ​។​ អមរា ទន់​ល្លៀក​ដូច​ត្រូវ​មន្ត​សន្ដំ​។ អច្ឆរិយា ផ្លុំ​ត្រចៀក​នាង​។ នាង​បើក​ភ្នែក​វិញ​ហើយ ដក​ដង្ហើម​យ៉ាង​វែង​។ អា​រឿង​ដក​ដង្ហើម​ធុន​ហ្នឹង​ អច្ឆរិយា ស្គាល់​ច្បាស់​ណាស់​។
- តើអូនអាចដើរលេងយប់នេះបានទេ? ទៅជាមួយបង?
យើងទៅកំសាន្តរង្គសាលណា៎ អមរា មាសបង ?
- ចា៎ះបង… អមរា នឹងលូនតាមដានជើងបងរហូតដល់ចុងជែនដីនេះ…
- បងនៅ​សណ្ឋាគារ “អេវ៉ាវ៉ាន់” វិថី​រាជ​ដំរី ជាន់​ទី​៣ បន្ទប់​លេខ ៣៥៥… បង​រង់​ចាំ​អូន​ម៉ោង​៩ ណា៎​អមរា​!
- ចា៎ះ បង ច្រានិដ្ឋា!
   អច្ឆរិយា ញែក​សក់​នាង​ហើយ​ ថើប​កញ្ជឹង​ក​ស​ស្គុះ​ដូច​ផ្កា​ម្លិះ​។ អច្ឆរិយា​ ស្លៀក​ពាក់​យ៉ាង​សែន​ប្រនីត​ឆើត​ឆាយ​ស្រស់​ សម្លៀក​បំពាក់​​សាកល​​​ដ៏​សែន​​មាន​តំលៃ​សុគន្ធ​វារី​អប់​ផុត​ថ្លៃ​។ វិកូសាដ៏​សោភា​ ញ៉ាំង​អោយ​ខ្លួន​ អ្នក​ក្លាយ​ទៅ​ជា “អាទិ​ទេព​នៃ​លំអ​បុរស​”....​។ ម៉ោង​៩​ខ្វះ​ប្រាំ​នាទី​... ចំពោះ​នារី​​ទូ​ទៅ​ខ្លះ​ អច្ឆរិ​យាតែង​ចុះ​ទៅ​ឈរ​លប​ចាំ​មើល​ក្រោម​រុក្ខ​ជាតិ​ណា​មួយ​ក្រែង​នារី​មក​ដោយ​នាំ​បក្ស​សម្ព័ន្ធ​មក​ចាំ​ប្រហារ​អ្នក​ អ្នក​អាច នឹង ដឹង​ខ្លួន​បាន​ជា​មុន​។ ស្រី​ស្រុក​សៀម​ចេះ​ ក្បួន​ច្រើន​ណាស់​។ នរ​ណា​ទុក​ចិត្ត​អស់​ពីពោះ​ នរ​នោះ​ត្រូវ​ជាប់​ក្បាល​អាយុ​ខ្លី​។ តែ​ចំពោះ​កញ្ញា​អមរា​ អច្ឆរិ​យា ស្គាល់​ ចិត្ត​សាស្ត្រ​ក្រមុំ​ច្បាស់​ណាស់​ ថ្វី​ត្បិត​តែ​នាង​ជា​បុត្រី​ទោល​ នៃ​ឯក​ឧត្ដម​ប្រកិត​ពិផាត​ សត្រូវ​លេខ​១ ក្នុង​បេសក​កម្ម​ របស់​អ្នក​ក្ដី​។ មិន​មែន​អិត​ផល​ទេ​ កាល​ណា​អ្នក​បាន​នៅ​ក្នុង​កណ្ដាល​ដៃ​អ្នក​ នូវ​វត្ថុ​អ្វី​មួយ​ដែល​ទាក់​ក្នុង​មជ្ឈម​ណ្ឌល​​បច្ចា​មិត្រ​ អមរា​ មិន​មែន​ជា​បុត្រី​ត្រួយ​បន្ដូល​ចិត្ត​នៃ​ឯក​ឧត្ដម​ប្រកិត​ពិផាត​ទេ​រឺ​? អច្ឆរិយា​ យល់​ច្បាស់​ថា​ ចាប់​តាំង​ ការ​ក្បត់​នៃ​ខ្មោច​អធិការ​ពិសិទ្ធ​ ឯក​ឧត្ដម​ប្រកិត​ពិផាត​ លែង​ទុក​ចិត្ត​បេសក​កម្ម​កំណប់​មា​ស​ ១០០០​គីឡូក្រាម​នេះ​ លើ​នរ​ណា​ក្រៅ​ពី​ខ្លួន​អែង​ហើយ​ បើ​ដូច​អមរា​នេះ ​បើ​ទោះ​បី​នាង​អិត​ដឹង​ដល់​ក្នុង​រឿង​កំណប់​មាស​នេះ​ ក៏​ជា​ស្ពាន​មួយ សំរាប់​ចំលង​អ្នក​ ទៅ​ដល់​ត្រើយ មយៈ​សង្កាត់​ដែរ​។ ហើយ​ប្រសិន​បើ​រូប​នាង​ អមរា នេះ​ពុំ​បាន​ជា​ផល​អ្វី​ក្នុង​រឿង​ “កំណប់​ភុជង្គនាគ” នេះ​ទេ​ អច្ឆ​រិយា បាន​កញ្ញា​ម្នាក់​អោប​ទាំង​ក្លិន​ឈ្ងុយ​ប្រហើរ​... តើ​អ្នក​ខាត​អ្វី​ខ្លះ​?​។
  លឺសូរគេគោះទ្វារ ប៉ុក!ប៉ុក!ប៉ុក!
   ម៉ោង៩គត់ ។ យី​ទៀង​ល្អ​ណាស់​។ អ្នក​មួល​គន្លឹស​សោ​។ ទ្វារ​បើក​ខ្វាក​ … មិន​មែន​កញ្ញា​អម​រា​ទេ​ គឺ​ជា​ភ្នាក់​ងារ​តំរួត​ ម្នាក់ អច្ឆរិយា ​លូក​ហោ​ប៉ៅ​ប្រាថ្នា​យក​កាំ​ភ្លើង​ស្វយ​ប្រវត្តិ​ តែ​ផ្ទុក​ទៅ​វិញ​ភ្នាក់​ងារ​លំទោន​កាយ​គោរព​អច្ឆរិយា​ ៖​
- អ្នកនាងអមរា​រង់​ចាំ​លោក​នៅ​ក្នុង​រថ​យន្ត​អែ​ក្រោម​ទាន​ប្រោស​។
- សែហ្វ​អែង​ជំរាប​នាង​ថា​ ខ្ញុំ​មាន​វត្ថុ​សំខាន់ នឹង បង្ហាញ​នាង​មើល​ អោយ​នាង​ឡើង​មក​ជា​ការ​ខាន​ពុំ​បាន​ ខ្ញុំ​រង់​ចាំ ​។
   ភ្នាក់​ងារ​ចុះ​ទៅ ក្រោយ​ពី​ការ​បន្ទន់​កាយ​គោរព​ អច្ឆរិ​យា​យ៉ាង​ជ្រាល​ជ្រៅ ​។ មែន​កាល​បើ​គេ​គោរព​ម្ចាស់​ស្រី​ខ្លួន​យ៉ាង​​ណា គេ​ត្រូវ​គោរព​សង្សារ​ដែល​ជា​ម្ចាស់​ប្រុស​ ក្នុង​អនាគត​កាល​យ៉ាង​នោះ​ដែរ​។ អច្ឆរិយា ប្រើ​គំនិត​អោយ​គិត​យ៉ាង​រហ័ស​ អន្ទាក់​ទេ​ដឹង​?​ អមរា​អាច​ធ្វើ​ការ​ ជា​មួយ​បិតា​នាង​ គឺ​ឯក​ឧត្ដម​ប្រកិត​ពិផាត​ទេដឹង​។ ហៅ​អោយ​អ្នក​ចុះ​ទៅ​រួច​ចូល​ អន្ទាក់​សត្រូវ​ ដូច​ជា​គេ​បោល​ចូល​ក្នុង​មាត់​ឆ្កែ​ចចក​ដូច្នោះ​។ អ្នក​រត់​ទៅ​អែ​បង្អួច​ដែល​អាច​មើល​ទៅ​អែ​ថ្នល់​ឃើញ​។ ភ្នាក់​ងារ​អម្បាញ់​មិញ​ចុះ​ទៅ​ដល់​ជិត​នាង​អមរា​ ដោះ​មួក​លំអោន​កាយ​គោរព​ ហើយ​និយាយ​ប្រាប់​ពីរ​បី​ម៉ាត់​ព្រម​ទាំង​ ចង្អុល​ឡើង​មក​លើ​សណ្ឋា​គារ​ផង​។
   អ្នក​ឃើញ​អមរា​ដើរ​សំដៅ​មក​ទ្វារ​សណ្ឋា​គារ​។ អ្នក​យល់​ថា​អមរា​នៅ​អៀន​មិន​ឡើង​សណ្ឋា​គារ​តាម​និស្ស័យ​នាង​ជា​នារី​ក្រមុំ​។ ស្រី​ព្រហ្ម​ចារិ​ដំបូង​តែ​អីចឹង​...​តែ​បើ​បាន​ស្គាល់​ ស្នេហា​ហើយ​ចាំ​មើល​នាង​... នាង​នឹង​ឡើង​សណ្ឋា​គារ​ដូច ចូល​ក្នុង​ហាង​សំពត់​អ៊ី​ចឹង​ ..​.
   លឺសូរ​គេ​គោះ​ទ្វារ​អច្ឆរិយា​អិត​សង្ស័យ​ឡើយ​។ ទ្វារ​របើក​ កេសា​ដ៏​សោភា​ឈ្ងុយ​ឈ្ងប់​អើត​ចូល​មក​ បន្ទាប់​មក​ទៀត​សុដន​ដ៏​សែន​មុត​របស់​នាង​ រួច​ត្រគាក​ដ៏​មូល​ខ្លំ​នៃ​នារី​… ទ្វារ​ក៏​បិទ​ជាប់​ទៅ​វិញ​។ នៅ​ក្រោម​ពន្លឺ​អគ្គិសនី​អមរា មាន​រូប​ឆោម នរៈ​លក្ខណ៍​ផុត​នារី​លើ​ផែន​ដីនេះ​​។ អាវ​ស៊ី​ជម្ពូ វៀល​ក​យ៉ាង​ជ្រៅ​រលក​ភ្នំ​ សុដន រលីង​នៅ​ក្រពុំ​​សំពត់​ពណ៌​ស្វាយ​រំលេច​គ្រាប់​មុក្តា​ចាំង​ព្រិច​ៗ​ ស្បែក​ជើង​កែង​ចោត​ខ្មៅ​ចាំង​រលោង​ នៅ​អែ​លើ​កេសី​ គួច​ចង​ខ្លី​បញ្ចេញ​កញ្ជឹង​ក ងរ​ខ្ទើត​ដូច​ហង្សា​ប្រជែង​ នឹង កំភួន​ជើង​ល្អ​ល្អះ​សែន​សម​ភិរម្យ​...​
  អច្ឆរិយា បន្ទន់ខ្លួនបន្តិចទ្រហត្ថស្ដាំនាងមកជម្ពិតនិងនាសាអ្នកយ៉ាងយូរ ។
  កញ្ញាអោន​មុខ​ចុះ​ ក្រហម​ជាង​អាវ​របស់​នាង​ទៅ​ទៀត​។ នាង​លួច​ក្រលេក​មើល​បន្ទប់ អច្ឆរិយា... បន្ទាប់​លេខ​១ ម៉ាស៊ីន​ត្រជាក់​
  នៅ​ចំពោះមុខ នាង​អមរា នឹក​ក្នុង​ដួង​​ហរឺទ័យ​​ថា បុរស​ដែល​នាង​ ស្នេហា​នេះ​ជា កំពូល​បុរស​ ដែល​ក្រុង​បាង​កក ពុំ​ដែល​ជួប​ប្រទះ​សោះ​ ទាំង​រូប​ឆោម​ដូច​ពេជ្រ​ សំដី​ដូច​មាស​។
- អូន​ឡើង​មក​ហ្នឹង រឹង​ខ្លួន​ស្លាប់​ហើយ​. បើ​កុំ​តែបង​អែង​ កុំ​អី​អូន​មិន​ខ្ចី​មក​ទេ.. បង​អែង​ថា​មាន​អ្វី​អោយ​អូន​មើល​។​
អច្ឆរិយា​ទាញ​រាង​កាយ​នាង​ដ៏​បវរ​នេះ​មក​អោប​ផ្អិម​នឹង​ទ្រូង​អ្នក​។ បបូរ​មាត់​ក៏​ប្រត្តិ​បត្តិ​ការ​មិន​អោយ​ខាត​ពេល​... មែន​អច្ឆរិយា​ ហាក់​ដឹង​ថា​អមរា​ អោប​អ្នក​យ៉ាង​តឹង​... តឹង​ឡើង​ៗ​ អច្ឆរិយា​ បី​ត្រកង​ រាង​កាយ​នេះ​សំដៅ​គ្រែ​ អ្នក​ ពន្លត់​ចង្កៀង​ធំ ទុក​តែ​ពន្លឺ​ស្រទន់​លើ​តុ​ក្បាល​គ្រែ​ប៉ុណ្ណោះ​។​
បន្តិច​ក្រោយ​មក... អច្ឆរិ​យា លឺ​សូរ​សូរ​សម្លេង​រោទ៏​រហ៊ឹម​នៃ​កញ្ញា អមរា​
នៅ​អែ​ជញ្ជាំង​ នាឡិ​កា​ប៉ោល​យោល​ តិក តុកៗ ធ្វើ​ព្រងើយ​...
មើល​ទំនង... គូ​ស្នេហ៍ទាំង​ពីរ​នេះ​ខ្ជិល​ទៅ​រាំ​ណាស់ រាំ​មិន​ឆ្ងាញ់​ដល់​អាម៉្យាង​នោះ​ទេ​

៣ -មាស ១០០០គីឡូក្រាម