សូមរង់ចាំអាន រឿងគុកនយោបាយ
១ -ការភៀសខ្លួនរបស់ខ្ញុំ
ថ្ងៃសុក្រ ទី26.កក្កដា 2013.ម៉ោង 19:40

   នៅថ្ងៃទី ១៦ តុលា ១៩៤៥ វេលាម៉ោង ១១ កន្លះថ្ងៃ ពួកសំពន្ធមិត្ដ បានមកប្រលោមចាប់លោកនាយក សឺង ង៉ុកថាញ់ នៅ​វិមាន​រដ្ឋា​ភិបាល​ យក​ទៅ​។ បាន​ដំណឹង​នេះ​ភ្លាម ខ្ញុំ​ជា​អ្នក​មាន​ខ្លួនស្រាប់ ក៏ត្រូវតែភៀសចន្លៀសខ្លួនចេញទៅក្រៅដូចព្រាងទុក។ ខ្ញុំ​ជំនុំ​នឹង​គ្រួសារ ឃើញ​ថា​ត្រូវ ភៀស​ទៅ​នៅ នឹង​មា​ត្រលាច​របស់​ខ្ញុំ​ឯ​បាត់​ដំបង ដែលកាលនោះខេត្ដបាត់បង សៀមនៅត្រួតត្រាជារបស់សៀម។ ឯ​ការ​ដែល​ធ្វើ​ដំណើរ​គឺ​ ត្រូវ​ពង្វាង​ផ្លូវ​កុំ​អោយ​គេ​ចាប់​បាន​។ គឺ​ថា មិន​ត្រូវចេញទៅតាមផ្លូវខាងជើងភ្នំពេញត្រង់ទៅតែម្ដងទេ ព្រោះពួកប៉ូលិស​និង​គិញ​បា​រាំង​ត្រៀប​ត្រា ​នៅ​ផ្លូវ​នេះ​ ចាំ​ចាប់​ពួក​អ្នក​ភៀស​ខ្លួន​ចេញ​ទៅសៀម។ ខ្ញុំត្រូវបង្វែងផ្លូវ ទៅខាងទន្លេធំកំពង់ចាម រួចសឹមបកមក​ព្រែក​ក្ដាម​វិញ​វាង​ពួក​គិញ​នៅ​ ម្ដុំ​គី​ឡូ​លេខ​៦ ភ្នំ​ពេញ​ផង និង​បំបាត់​ដាន​ផង​។ ម្យ៉ាងទៀត ការចេញដំណើរតាមដងទន្លេធំនេះ ខ្ញុំក៏នឹងអាចបានជួប​នឹង​មិត្ដ​ភក្ដិ អ្នក​បដិ​វត្ដន៍​ច្រើន​ គ្នា​ទៀត នៅ​តាម​ដង​ទន្លេ​ធំ ខ្ញុំ​នឹង​បាន​ជំរាបមិត្ដទាំងនោះអោយជ្រាបពីព្រឹត្ដិការណ៍ថ្មីៗ រួចនឹងលាគេទៅក្រៅ​ស្រុក​ផង​។ គ្រួ​សារ​​ខ្ញុំ​បាន​ព្រម​ ព្រៀង​តាម​នេះ ដោយ​ណាត់​គ្នា​ទៀត​ថា ខ្ញុំ​ទៅ​ដល់ទន្លេបិទ អោយសំណាក់នៅ នឹងផ្ទះបងប្រុសខ្ញុំឈ្មោះ ប៊ុណ្ណ​ចន្ទ-ថាត់ ធ្វើ​ការ​នៅ​ហាង​សាំង​ សែល​ទន្លេ​បិទ ឯ​គេ​នៅ​ភ្នំ​ពេញ​ឯណេះ នឹង​យក​ឡានមួយចេញទៅកំពង់ចាម ចាំទទួលខ្ញុំដែលមកពីទន្លេបិទ នាំ​យក​មក​ព្រែក​ក្ដាម​វិញ​ រួច​សឹម​ បន្ដ​ដំណើរ​ទៅ​បាត់​ដំបង​។

   ខ្ញុំឆ្លើយប្រាប់ហូរហែទៅវិញថា ពិតមែនហើយ លោកសឹង ង៉ុកថាញ់ ត្រូវបារាំងចាប់ហើយ ហើយអ្នកឯទៀតជាបក្ស​ពួក​ក៏​ត្រូវ​បារាំង​រក​ចាប់​ ដែរ ឯ​ខ្ញុំ​នេះ​ក៏​ត្រូវ​ភៀស​ខ្លួន ដើម្បី​រក​ផ្លូវ​តស៊ូ​ទៅ​មុខ​ទៀត ខ្ញុំត្រូវទៅកាន់បាត់ដំបង តែត្រូវបង្វែងផ្លូវតាមនេះ រួចសំណាក់​នៅ នឹង​ទន្លេ​បិទ ទើប​ បក​មក​ព្រែក​ក្ដាម​វិញ​។ មិត្ដ​ខាន់​យល់​រឿង គាត់ងក់ក្បាល រួចឃាត់ខ្ញុំថា ឥលូវប្អូនឯងទៅតាមកប៉ាល់វិញទៅស្រួល​ជាង ព្រោះ​ជិះ​កង់​តាម​ផ្លូវ​ គោក​ពិបាក​ណាស់ យប់​នេះ​សំរាក​នៅ​ផ្ទះ​ខ្ញុំ ហើយ​ព្រឹក​ស្អែកម៉ោង៦កន្លះ សឹមចុះកប៉ាល់! ខ្ញុំក៏យល់ព្រម។ យប់នោះ​ខ្ញុំ​សំណាក់​នៅ​នឹង​ផ្ទះ​មិត្ដ​ ខាន់​ដោយ​សុខ​ស្រួល​។ ព្រលឹម​ឡើង​មិត្ដ​ខាន់​ជូន​ខ្ញុំមកកាន់ផែកប៉ាល់ រង់ចាំកប៉ាល់ឡើង(២)។ កប៉ាល់មកដល់ មិត្ដ​ខាន់​បាន​អោយ​ពរ​ខ្ញុំ​យ៉ាង​ច្រើន​ សុំ​អោយ​ទៅ​នៅ​ស្រុក​គេ​បាន​សុខ​សប��បា�� ដើម្បីធ្វើការរំដោះប្រទេសជាតិតទៅទៀត។ ខ្ញុំលើកដៃទទួលពរ​មិត្ដ​ខាន់ ដោយ​ស្មោះ រួច​ក៏​លើក​ កង់​ដាក់​លើ​ស្មា លា​មិត្ដ​ខាន់​ចុះ​កប៉ាល់​ទាំង​អាល័យ​។ កប៉ាល់ចេញពីផែ ឃ្លាតឆ្ងាយមក ទើបខ្ញុំអង្គុយចុះ តែខ្ញុំនៅ​តែ​សំលឹង​មិត្ដ​ខាន់ ទាល់​តែ​ ឆ្ងាយ​មើល​លែង​ឃើញ​។

   នៅក្នុងឡានទាំងអស់គ្នានិយាយប្រាប់ខ្ញុំថា ល្ងាចមិញពួកក្រសួងសំងាត់បីបួននាក់បានទៅរកខ្ញុំឯផ្ទះមុខ​វត្ដ​ឧណ្ណា​លោម តែ​បង​ប្អូន​ខ្ញុំ​ឆ្លើយ​ថា​ មិន​បាន​ឃើញ​ខ្ញុំ​មក​ផ្ទះ​ទេ​នោះ ពួក​នោះ​ក៏ត្រលប់ទៅវិញទៅ។ ខ្ញុំនឹកឃើញថា មែនពួកបារាំងតាមរូបខ្ញុំមែន បើ​មិន​បាន​គេច​មក​ទេ ប្រ​ហែល​ ជា​ខ្ញុំ​មាន​គ្រោះ​ធំ​ជាប់​ទោស​ទៅ​កោះ​ត្រលាច ឬយ៉ាងណាៗទៀតពុំខាន។ ខ្ញុំនឹកឃើញទៀតពាក្យអ្នកស្នេហ៍ស្និទ្ធ​បារាំង​ដែល​ថា អោយ​តែ​បារាំង​ ឈ្នះ​ជប៉ុន នឹង​អាល​ប្រាប់​បារាំង​អោយ​ចាប់​ពួក​ខ្ញុំ ពួកអាចារ្យហែម ចៀវ ដាក់គុកជាថ្មីទៀត។ ពាក្យនេះគេបានពោល ពេល​ដែល​ខ្ញុំ​រត់​រួច​ពី​កោះ ​ត្រលាច​មក​នៅ​ភ្នំ​ពេញ​វិញ​នោះ​។ ឱ! ខ្មែរអើយ បើរវល់តែយកគាប់គួរនឹងជាតិគេ ហើយសុខចិត្ដសំលាប់ខ្មែរគ្នា​ឯង​យ៉ាង​ហ្នឹង តើ​នឹង​អោយ​ ស្រុក​ទេស​ដើរ​ទៅ​មុខ​ម៉េច​នឹង​រួច​?។

   នៅពេលដែលរថយន្ដជិតនឹងដល់ព្រែកក្ដាម ខ្ញុំអោយរថយន្ដឈប់ដាក់ខ្ញុំចុះ អោយទាំងអស់គ្នាឆ្លងសាលាងទៅ​ចុះ ហើយ​អោយ​បើក​ទៅ​ចាំ​ នៅ​ភូមិ​មួយ​ជិត​កំពង់​ហ្លួង ខ្ញុំ​នឹង​ឆ្លង​ទៅជួបត្រង់នោះ។ យើងត្រូវវាង ត្រង់កំពង់ចំលងព្រែកក្ដាម នេះត្បិតខ្លាចមាន​គិញ​ប៉ូលីស​ឆែក​ឆេរ​ទៀត​។​ ណាត់​គ្នា​ដូច្នោះ​ស្រេច បង​ប្អូន​ខ្ញុំ ក៏​បើក​ឡាន​ទៅ​ឆ្លងសាលាង ឯខ្ញុំក៏ជិះកង់តាមផ្លូវមាត់ទន្លេត្រង់ទៅជើង។ លុះ​ទន្ទឹម​នឹង​ភូមិ​មួយ​ដែល​បាន​ណាត់​ នោះ​ខ្ញុំ​ក៏​ឈប់ រួច​ក៏​រក​ទូក​គេ​ឆ្លង​។ ជា​កុសល​ល្អ មានទូកមួយគេទទួលចំលងទៅ ខ្ញុំបានដល់ត្រើយដូចប្រាថ្នា ហើយ​ឈរ​ចាំ​រថ​យន្ដ​បង​ប្អូន​ខ្ញុំ​។ ក្រោយ​មក​រថ​យន្ដ មក​ដល់ ខ្ញុំ​ក៏​បាន​ឡើង​ជិះ​ត​ទៅ​ទៀត។ គិតទៅដំណើរភៀសខ្លួននេះ កកិចកកុកណាស់។

   រថយន្ដបានធ្វើដំណើរទៅមុខគ្មានឈប់ឈរ ទៅដល់ខេត្ដពោធិ៍សាត់។ សូមជំរាបថាកាលនោះខេត្ដបាត់ដំបង ត្រូវ​សៀម​ត្រួត​ត្រា​ជា​របស់​ សៀម ហើយ​មាន​ព្រំ​ប្រ​ទល់ នឹង​ខ្មែរ​ត្រង់​ស្វាយ​ដូន​កែវ។ រថយន្ដបាននាំខ្ញុំដល់សាលាស្រុកត្រពាំងជង ហួសពី​សាលា​ស្រុក​ត្រពាំង​ជង​ប្រ​ហែល​ ៧​គីឡូ​ម៉ែត្រ ដល់​កន្លែង​ស្ងាត់​ក៏​ឈប់​។ ទាំងអស់គ្នាចុះពីរថយន្ដ ខ្ញុំក៏បើកគំរប ក្ដិតឡានយកទោចក្រយានខ្ញុំ​ចេញ​មក​។ ជា​ឱ​កាស​ដែល​ខ្ញុំ​ត្រូវ​ បែក​ពី​បង ប្អូន​កូន​ក្មួយ​ជា​ទី​ស្រលាញ់​ហើយ​។ ខ្ញុំត្រូវ ធ្វើដំណើរទៅតែម្នាក់ឯងក្នុងពេលនេះហើយ។ ខ្ញុំនិយាយ​លា​ប្អូន​ប្រុស​ប្អូន​ស្រី​និង​ក្មួយ​ ខ្ញុំ​ថា សូម​ប្អូន​ៗ និង​ក្មួយ​ៗ មើល​ថែ​ទាំ​គ្រួ​សារ​ផង ព្រោះខ្ញុំទៅនេះពុំមានកំណត់ថា ថ្ងៃណានឹងបានវិលមកជួបជុំ​គ្រួ​សារ​វិញ​ទេ ការ​តស៊ូ​មាន​តែ​ ស្លាប់​ហើយ និង​រស់​ជា​គូ​គ្នា​។ ជា​ពិសេស​ខ្ញុំ​បាន​ផ្ដាំ​ក្មួយ​ខ្ញុំ ជួន ជឿន ជួន ម៉ុម ជួន ប្រសិទ្ធ អោយខំរៀនអោយមែន​ទែន​ដើម្បី​ជួយ​ខ្មែរ ត​ទៅ​ផង​។​ ក្មួយ​ទាំង​នេះ​ក៏​ថា ខ្ញុំ​នឹង​គោ​រព​តាម​ពាក្យ​មា​ព្រម​ទាំងធ្វើតាមគន្លងមាឥតរំលង។ ហើយប្អូនៗ និងក្មួយៗខ្ញុំ ក៏​អោយ​ពរ​ខ្ញុំ​សូម​ទៅ​អោយ​បាន​សុខ​ សប្បាយ ធ្វើ​ការ​បំរើ​ជាតិ​បាន​ជោគ​ជ័យ​ត​ទៅ​អានា​គត។ ខ្ញុំទទួលពរនេះដោយញញឹម តែក្នុងចិត្ដពោរ​ពេញ​ដោយ​ក្រៀម​ក្រំ​ស្រ​ណោះ​។ ខ្ញុំ​និង​ គ្រួ​សារ​ខ្ញុំ នៅ​និយាយ​គ្នា​តែ​ពាក្យ​ដដែល​ ផ្ដាំ​ផ្ញើ និង​អោយ​ពរ​គ្នា​ទៅ​វិញទៅមក។ ទំរាំតែដាច់ចិត្ដបែកពីគ្នា យើង​ចំណាយ​ពេល​អស់ ២០​នាទី​។

   ខ្ញុំឡើងជិះកង់ចេញទៅ ធាក់បានបួនដប់ជំហានងាកមើលទៅបងប្អូនឃើញគេឈរមើលមកខ្ញុំ, ខ្ញុំធាក់តទៅទៀត ហើយ​ងាក​មើល​ទៅ​ទៀត​ លើក​ដៃ​លា​គេ ៗ​លើក​ត​មក​វិញ​។ ការ​បែក​គ្នា​នេះគួរកត់សំគាល់ណាស់ ព្រោះខ្ញុំទៅកាន់ស្រុ កសៀមនេះ មិន​ងាយ​បាន​ត្រលប់​មក​ជាន់​ដី​ខ្មែរ​ វិញ​ទេ តែ​មក​ពី​ខំ​កាត់​ចិត្ដ​លះ​បង់​គ្រួ​សារ​គ្រប់​យ៉ាង ដើម្បីស៊ូកសាងជា តិ ទើបត្រូវតែឃ្លាតទៅនេះ។ នេះជាលើក​ដំបូង​នៃ​ជីវិត​ខ្ញុំ​ដែល​ភៀស​ ខ្លួន​ទៅ​កាន់​បរ​ទេស​។

   ខ្ញុំធាក់កង់បានប្រហែលពីរម៉ោង ក៏ដល់ផ្លូវបត់ចូលវត្ដស្វាយដូនកែវ ខ្ញុំចូលទៅកាន់វត្ដស្វាយដូនកែវ ហើយ​សំដៅ​ទៅ​រក​ទូក​ឆ្លង​ទៅ​កាន់​ ​ត្រើយ​ម្ខាង​​។ ក្នុង​ការ​ឆ្លង​ទូក​នេះ មាន​ឧស្សាវ​រីយ៍​មួយ​ដែលខ្ញុំពុំភ្លេច គឺខ្ញុំកំពុងតែជិះទូកឆ្លង បានលឺ​សំដី​ក្នុង​ផ្ទះមួយ​នៅ​ជិត​ម្ខាង​ដី​សៀម​និយាយ​ ឡើង យើ​រទេះ​កង់​នោះ​ល្អ​ណាស់​វើយ...! ខ្ញុំ​នឹក​ភ័យ​ប៉​ផ្អុក​អៃ​យ៉ា ក្រុមចោរ សៀមទល់ដែនហើយតើ! ខ្ញុំ​ស្ទាប​កាំ​ភ្លើង​ដែល​នៅ​នឹង​ចង្កេះ​ ពង្រឹង​ស្មា​រតី​ឡើង​វិញ! ខ្ញុំ​មើល​កង់​ខ្ញុំ និង​មើល​ទៅ​មុខអ្នក អុំទូកតែអ្នកអុំទូកនិយាយថា មិនអីទេ, ហើយចេះ​តែ​អុំ​ទៅ​ធ្វើ​ព្រ​ងើយ លុះ​ត្រា​តែ​ ដល់​ត្រើយ​។ បន្ទាប់​ពី​អោយ​សោ​ហ៊ុយ​ដល់​ទូក​រួច​ហើយ ខ្ញុំឡើងកង់តាមថ្នល់ដែលឆ្ពោះទៅបាត់ដំបងតែម្ដង។ តាម​ថ្នល់​ខ្ញុំ​ជិះ​នៅ​ខាង​ឆ្វេង​ដៃ​ ព្រោះ​ស្រុក​សៀម​បើក​បរ​ខាង​ឆ្វេង​។ នៅ​វេលា​ម៉ោង​១៨ ដោយកំលាំងខំរបស់ខ្ញុំ ខ្ញុំបានទៅដល់ស្រុកមោងរិស្សី។ ខ្ញុំ​ទៅ​រក​ផ្សារ​មោង​ដើម្បី​ រក​តា​ម្នាក់​ឈ្មោះ​តា​ទឹង ដែល​ស្គាល់ នឹង​អាល​សុំ​ស្នាក់​។ លោកតាទឹងជាជាងមាសម្នាក់នៅផ្សារស៊ីញែកពី ដើម តែ​ពេល​ដែល​មាន​ចលា​ចល​ គាត់​ក៏​មក​នៅ​ស្រុក​មោង​។ ខ្ញុំ​សួរ​គេ​ហូរ​ហែ​ទៅ​ក៏​បាន​ស្គាល់ជួបនឹងតាទឹងដូចបំណង។ តាទឹង រាក់ទាក់​ទទួល​ខ្ញូំ​អោយ​សំណាក់​នៅ​មួយ​យប់​ ដោយ​សុ​វត្ដិ​ភាព​។ លុះ​ព្រឹក​ឡើង​ខ្ញុំ​បាន​លា​តា​ទឹង បន្ដដំណើរតាមទោចក្រយានខ្ញុំឆ្ពោះទៅកាន់ខេត្ដបាត់ដំបង ដើម្បី​សុំ​ស្នាក់​នៅ​នឹងមាប៉ុក គុណ ហៅ​ត្រលាច​។

   នៅវេលាម៉ោង ១១ថ្ងៃត្រង់ ខ្ញុំក៏បានទៅដល់ផ្ទះមាខ្ញុំដូចបំនង។ ផ្ទះមាខ្ញុំស្ថិតនៅចុងស្ពានដែកផ្នែកខាងកើត ផ្ទះ​នេះ​ជា​របស់​ម្ដាយ​ក្មេក​គាត់​ ឈ្មោះ​ម៉ម​រម៉ាយ​។ មា​ខ្ញុំ​បាន​ទទួល​ខ្ញុំ​ដោយ​រាក់​ទាក់​ជាទីបំផុត ហើយសួរខ្ញុំថា តើមានជួបនឹងលោកប៉ានយិង និង​ក្មួយ​ប៊ុណ្ណ​ចន្ទ ធួន​ទេ? ខ្ញុំ​ឆ្លើយ​ ថា​មិន​បាន​ជួប​ទេ​។ ទើប​មា​ខ្ញុំ​បែរ​ជា​ប្រាប់​ខ្ញុំ​ថា លោកប៉ានយិន លោកទៅតែត្រឹមពោធិសាត់ទេ លោកពុំហ៊ានចូល​ទៅ​ភ្នំ​ពេញ​ទេ ខ្លាច​គេ​ចាប់​ លោក​ត្រូវ​ត្រលប់​ចូល​ទៅ​បាង​កក​វិញ ព្រោះលោក មានកូនប្រុសម្នាក់ឈ្មោះ ប៉ាន ក្លេម៉ង់ ធ្វើការជានាយក​ក្នុង​ក្រុម​ហ៊ុន អុក​ស៊ី​ហ្សែន​នៅ​ ក្រុង​បាង​កក ជា​ទីពឹង​អាស្រ័យ​ដែរ​។ ឯ​ក្មួយ​ប៊ុណ្ណចន្ទ ធួន អាចចូលទៅស្រុកខ្មែរវិញបាន ត្បិតអាងលើចំណាត់ការ ដែល​ប្រើ​អោយ​ត្រឹម​តែ​ជា​ អ្នក​បក​ប្រែ​ភាសា​ជូន​លោក ប៉ាន យិន ប៉ុណ្ណោះ​។ ហើយមាខ្ញុំសរសើរខ្ញុំថា វាងវៃមែន ចេះដោះខ្លួនរួចមកដល់​កន្លែង​នេះ​បាន​។ គាត់​និយាយ​ នឹង​ខ្ញុំ​ថា មិន​អី​ទេ​យើង​ត្រូវ​បង្កើត​ក្រុម​ខ្មែរ​អ្នក​តស៊ូ​មួយក្រុមឡើង ធ្វើការរំដោះស្រុកពីក្រញាំបារាំង។ ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់ ដោយ​មា​ខ្ញុំ​មាន​ គំនិត​ស្រប​នឹង​ខ្ញុំ​តាំង​ពី​ដំបូង​ដៃ​ដូច្នេះ​។

(១)កង់ដែលខ្ញុំប្រើប្រាស់ក្នុងពេលនោះ ខ្ញុំរក្សាទុករហូតសព្វថ្ងៃ ជាអនុស្សាវរីយ៍​អោយ​កូន​ប្រុស​ខ្ញុំ ឃើញ​កេរ្ដិ៍​ដំ​ណែល​ឳពុក​តស៊ូ​ក្នុង​សម័យ​នោះ​។
(២) ពាក្យប្រើសំរាប់ដំណើរតាមទន្លេមេគង្គ កប៉ាល់ឡើង គឺកប៉ាល់ ដែលបើកឡើង​ពី​ភ្នំ​ពេញ​ទៅ​កំពុង​ចាម ក្រចេះ កប៉ាល់​ចុះ គឺ​កប៉ាល់​ដែល​បើក​ចុះ​ពី​នោះ​ទៅ​ភ្នំ​ពេញ​វិញ​។ និយាយ​តាម​ដំណើរ​ទឹក​ហូរ ដែល​ហូរ​ពី​ក្រចេះ​ទៅ​កំពុង​ចាម​ចុះ ទៅ​ភ្នំ​ពេញ​វិញ​។