បទវិចារណកថា
ដោយ កែវ ឈុន :

ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 18:24

   អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ចាស់​បូរាណ​​ខ្មែរ​យល់​​យ៉ាង​ច្បាស់ ហើយ​រិះ​រក​វិធី​អប់រំ​កូន​ចៅ​តាម​បែប​សិល្បៈ​មហោ​ស្រព មាន​កំណាព្យ​បទ​បំពេ ជា​បទ​ព្រហ្មគីតិ ឬ​បទ​កាក​គតិ ​ដែល​ដាក់​រួម​ចូល​គ្នា ហៅ​ថា ច្បាប់​ផ្សេង​ៗ​នេះ​ឯង​ ​ហើយ​ជា​មួយ​គ្នា​នេះ​គេ​ក៏​អាច​ទាញ​យក​អត្ថ​ន័យ​ទាំង​នោះ​មក​ធ្វើ​ជា​គតិ​ដាស់​តឿន​រំលឹក​ទូន្មាន​ខ្លួន​តែ​ម្ដង​។ ថ្វី​ត្យិត​តែ​អ្នក​សិក្សា​សម័យ​ថ្មី​ ​មិន​បាន​ទន្ទេញ​បទ​កំណាព្យ​ទាំង​នេះ​ចាំ​បាន​រត់​មាត់​ទាំង​អស់​ក៏​ដោយ ក៏​គេ​នៅ​ចាំ​ត្រង់​វគ្គ​ខ្លះ​បាន ហើយ​លើក​យក​មក​សូត្រ​ក្រើន​រំលឹក​ទូន្មាន​ខ្លួន​ជា​រឿយ​ៗ​ផង​ដែរ​។

ច្បាប់វិធូបណ្ឌិត
ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 10:36

ព្រះខាន់ហើយឥតស្រោម នាផ្ទៃក្រោមឥតមន្ត្រី ក្សត្រិយ៍ពុំចេះគម្ពីរ ស្រីឥតគម្តែងក្រឡា។
កើតមកជាបុត្រក្សត្រពុំប្រយ័ត្នរៀនសាស្រ្តាពុំរៀនពិចារណាពុំដឹងក្រ​​ឯទុក្ខរាស្រ្ត។
ពុំតម្កើងពាក្យពិតបញ្ចវិធសីលវិនាសយកគលាយកប្បាសកុំយកមាសលាយនឹងប្រាក់។
ប្រើត្រាប់ឯត្រាជូកុំបង់ផ្លូវដោយតម្រាស់កុំជិះរទេះចាស់បាច់សាច់ខ្សាច់កំបុតត្បូង។
ជាក្សត្រពុំរៀនធម៌ពុំដោះសារជម្ងឺទ្រូងរាស្រ្តទាសនឹងចំកោងអាក់ចិត្តខឹងសត្វចោមរោម។
នឹងកើតក្តៅក្រហាយទុក្ខអន្តរាយភពផ្ទៃក្រោមរាស្រ្តផងនឹងខឹងចោមជ្រោមខ្ចាតខ្ចាយទីទៃណា។
រីមិត្រសង្សារស្នេហ៍កុំបីប្រែកែពាក្យថាស្រឡាញ់នូវសត្យាកុំបីស្អប់អោយសាមាន្យ។
អ្នកកាចសរពើក្តី សឹងអប្រិយរំជួលប្រាណកើតទោសអាត្មាមានគំនូរខុសជាអសារ។
ទោះឆ្លងព្រះគង្គាសាត់អាត្មាកណ្តាលវាលពារសឹកដេញប្រហារ រត់ចេញទៅប្រទះខ្លា។
១០ប្រទះទាំងទាកឈ្លើង​សឹងជាប់ឡើងខាំអាត្មាចម្រូងច្រូងបន្លាជាប់ដោយជើងជាន់ដិតដី។
ខ្មោចរក្សាគ្រឹះស្ថានទោសនឹងមានភូមិលំនៅឋិតខ្វែងប្រែក្តាត់ក្តៅ សឹងហ្មងសៅធ្វើទោសយើង។
ទាំងនាយពុំរក្សា បៀនបិណ្ឌាកុំអោយថ្កើងអស់ញាតិពុំបន្ទើងសឹងរត់ចៀសចេញទៅឆ្ងាយ។
ពឹងថ្នោលៗសោតបាក់ទូកពំនាក់ភ្លូកព្រាត់ព្រាយពឹងបុណ្យបាបកំចាយសាត់គឃ្លាយដោយខ្យល់នាំ។
កុំអោយចង្វាចឹកសូវចុះទឹកក្រពើខាំអភ័ព្វនៅសាំទាំ ជាទុក្ខសោកនៅស្លេកស្លក់។
១៥នូវកើតឯហោចហីនត្រមោចក្សីណរឹងអាក្រក់អំពើដ៏លាមក នូវកើតទោសជាសាមាន្យ។
ដូចពាក្យនៃមនុស្សផងស្រដីឆ្គងឥតប្រមាណពោលពាក្យពារបំពានពុំរំពឹងឯក្រោយភ្នែក។
ពានរពុំដែលស្ម័គ្រស្រីសាធស័ក្តិពុំដែលស្រែករីឯមៀមនិងក្អែក ពុំដែលរួមទ្រនំគ្នា។
ទោះអ្នកជាតិព្រេងព្រឹទ្ធ ចាំរិះរឹតបុរាណាគួរចងចិត្តស្នេហាសរពើពិតកេរសព្វស្ថាន។
យកខាលដងសំណដោយចិត្តឆគិតអោយបានរលាយឯខាលភាណសឹងពុំបានបង់ខាលសោត។
២០ប្រទះបោះកាំបិតបង់សុចរិតនៃអ្នកឆោតបង់ពីរប្រការសោតត្រូវដំនៀលលោកនិន្ទា។
កុំកាន់ពាក្យអសត្យប្រុងប្រយ័ត្នអង្គអាត្មាដ៏លោកបរលោកា បរិបូណ៌បានសុខសួស្តី៍ហោង។
កុំពោលពាក្យមុសា វាទវាចាអោយមានហ្មងចំពួកសត្រូវផងតែងយកទោសនៃអាត្មា។
កុំពោលពាក្យបំពានតែងនឹងមានដំនៀលថាទុយ៌សពិតពុំជានូវខ្មាស់មុខឯងសព្វថ្ងៃ។
យកខ្មោចគេមកយំមើលផ្សំថ្នាំព្យាធិ៍ហីនហៃពុំនីរពុំប្រពៃពុំបានជាប្រយោជន៍អង្គ។
២៥ធ្វើគុណកើតជាទោសយកឈ្លើងប្រោសក្នុងអន្លង់យកប៉ុយទៅគ្របភ្លើងគុណប្រឡុងអំបោះផ្កាយ។
អណ្តើកអម្ចាស់មានហ៊ានឈ្លានពានយកស្ងោរងាយក្រូចជូពុំជូក្លាយ ពុំប្រយ័ត្នគេយកបាន។
ហេតុចិត្តពុំគិតច្នៃ អំពើព្រៃពន់ប្រមាណអ្នកថ្លោះយសពីប្រាណចិត្តពុំក្សាន្តពុំរសាយ។
អ្នកខ្ជិលចង់តែឆីអ្នកអប្រិយគេមើលងាយរក្សាច្រើនផាផាយទ្រព្យខ្ចាត់ខ្ចាយរង្គោះឡើង។
ដំរីសារចូលទៅ ក្នុងអំពៅនោះរលើងទាំងគុម្ពល្អិតដោយជើងនៃដំរីសារចូលហោង។
៣០អំពៅអំពល់អស់ រលើងឬសទាំងគុម្ពផងទាំងស្រែចំការគ្រង ឋានលំនៅឥតអាស្រ័យ។
អ្នកខ្លាចអួតអាងហ៊ានស្រដីរានពួតជើងដៃកម្លាំងមានស្មើចៃទើបបើអួតអាងសាធារណ៍។
រីឯជាទាហានស្ងៀមនៅឋានពុំចរចាសន្សឹមរកឆីស្លា លុះសឹកដល់បន្លឺមាត់។
ដូចស្បែកខ្លាទទូរសឹងសមគូរគង់ពុំបាត់កាលស្លាប់គេលះលាត់លាយយល់ស្ទាត់ដូចដែលហោង។
ដូចពុតពាលពុំជាកុំផ្តន្ទាទោសទណ្ឌផងធាក់តបដាល់វាយចងពុំចេះចោលពុតបាត់បង់។
៣៥ដូចខ្វៀនកន្ទុយឆ្កែទោះនូវប្រែពត់ពុំត្រង់យកប្រេងទួនរឹងទង់រោលភ្លើងពត់ពុំត្រង់បាន។
ដូចពុតពាលសក់ឡក់ចិត្តអាក្រក់ធ្វើលឹងលានយល់ធម៌ដំបូន្មានចិត្តពុំចូលពុំចង់ស្តាប់។
ទឹកហូរចេញចូលណាដោយច្បាប់ថាលោកប្រើត្រាប់ជាញាតិសន្តានស្រាប់គួរបីត្រាប់អំពើពង្ស។
អ្នកតូចឥតមេត្រីចងជាក្តីមែនគ្នាចង់ទ្រព្យធននាយពុំគង់ បទបំណងឯងអោយបាត់។
ទោះបីយល់គេខុស កុំប្រទូស្តប្រទះមាត់យល់ប្លែកប្រើប្រយ័ត្ន គួរលែងសាធសេចក្តីធម៌។
៤០ទោះបីជាតិអ្នកចេះ មានចំណេះអាងដឹងអាថ៌ប្រើធ្ងន់ប្រើដោះសាដោយសណ្តាប់ព្រះធម៌ស្រាយ។
រីពាក្យពាលកម្លៅ ពុំដឹងជ្រៅដោយបរិយាយនាំពាក្យទៅនិយាយដើរប្រាប់ប្រាយអោយអប្រិយ។
អម្ចាស់អ្នកប្រើទៅវិលវល់នៅពុំខ្លាចក្តីស្វែងទ្រព្យសរពើអ្វីអង់អាលឆីទ្រព្យសាធារណ៍។
ប្រើទៅជារាជទូតចិត្តពុំស្លូតធ្វើក្រៅសារចេះចាំនូវអស់អាថ៌ជារាជសារទូរាគមន៍។
ជារាជបុរោហិតរាជបណ្ឌិតគ្រូហោរធំពុំមានប្រព្រឹត្តក្រមលោកក្រៃលែងអ្នកសាមាន្យ។
៤៥ទោះគេស្រឡាញ់ហោងប្រើចេះស្នងស្រឡាញ់ថ្កានបណ្តាលហរិទ័យក្សាន្ត សមស្នេហាមិត្រមេត្រី។
ទោះចេះក្តីកិច្ចកលប្រើចេះយល់អាថ៌នោះមិញអប្រិយប្រើចៀសចេញទូរទីឆ្ងាយអោយបាត់ដាន។
ពុំគួរយកខ្លួនគប់គួរតែស្អប់ហេតុសាមាន្យកុំសេពអាស្រូវប្រាណ ពាក្យដំនៀលត្រូវឯភ្នែក។
កុំយកពងមាន់ផ្ញើព្ធដ៏លើសម្បុកក្អែកអ្នកដំកុំផ្ញើដែក​អ្នកប្រមឹកកុំផ្ញើស្រា។
កុំបីយកសំរិទ្ធិ៍ផ្ញើអ្នកស្មិតនោះពុំជារីឯអ្នកចំការកុំយកគ្រាប់ត្រសក់ផ្ញើ។
៥០ទោះស្រូវកោដ្ឋសាលីទុកកុដុម្ពីក៏នោះឃាតប្រើកុំមានចិត្តសើវ៉ើយកមកផ្ញើនៅជលស័យ។
បញ្ញើបួនប្រការពិចារណា​អោយអស់ក្តីកុំមានពាក្យអប្រិយខ្លាចចំណេរដំនៀលថា។
កាលក្អែកចេញឆីលុះរាត្រីនោះមៀមភោក្តាមានសឹករកអាសាទៀបអាត្មាកុំឃ្លាតឆ្ងាយ។
ទឹកឡើងស្រមោចលង់ លុះចំណង់ត្រីសប្បាយស្រមោចក៏អន្តរាយលុះចំណេរចំណាប់ល្អ។
លុះទឹករីងស្ងួតទៅត្រីផងនៅអាត្មាមរណ៍អនេកអនន្តរលុះចំណេរស្រមោចស្នង។
៥៥នេះមានពៀរវេរាពីបុរាបុរាណហោងសព្វឋានកុំកន្លងហេតុចំណងពីព្រឹទ្ធព្រេង។
បានឆុកបទវាទីបានជាក្តីបទចិត្តឯងហេតុចិត្តវៀចវង្វេងបង់ទ្រព្យឯងបទចិត្តស្រាល។
រីអ្នកខ្ជេញខ្ជិលខ្សោយកុំបីអោយកាន់នូវការពាលាអន្ធពាលកុំអោយធម៌ឥតចិត្តចង់។
ទោះបានសត្វបក្សីប្រក្រតីតិចស្លាប់បង់រីក្តីដឹងសព្វអង្គ ប្រើគិតផ្សងគំនិតច្បាប់។
ប្រើច្បាប់ឯតាំងយូក្រឯគ្រូពុំគួរត្រាប់កុំយល់មួយកណ្តាប់ជាមួយនឹងកំបង់ដៃ។
៦០កុំយល់សសោកា ​កុំបីថាជាខ្មៅក្រៃបន្តិចនេះប្រពៃគួរត្រាប់កុំបីភ្លេចឡើយ។
ទោះបីដំរីបាត់លោកប្រើស្កាត់វាជាត្រើយតាមនឹងដំរីហើយ កុំបីដើរនឹងជើងលា។
ទោះទូកដាច់សាត់សោះយកទូកស្មោះទៅតាមគ្នានេះពាក្យព្រេងលោកថាទុកជាច្បាប់តម្រាប់កេរ។
រីអ្នកមានប្រាជ្ញាសង្សារា​យល់ពុំថេរទុក្ខសោកភ័យចំណេរប្រើផ្តាច់ផ្តិលនិរាសស្ថាន។
ស្រុកមានសឹកកុំបីទៅជួញខ្មីរកធនធានរីខ្លួនកំព្រាប្រាណក្ររក្សានូវមាសប្រាក់។
៦៥ចោរក្មួយចាំប្លែប្លន់ ឥតតំបន់ណានឹងលាក់ខ្លួនឯងឥតបើជាក់សារពើទ្រព្យបាត់អស់ឯង។
តំបន់នទីជ្រៅកុំងូតនៅម្នាក់ឯងលេងទឹកហូររំពងត្រែងកុំបីអាលចុះទូកឆ្លង។
ក្រពើក្រពាពាំងសាហាវចាំសព្វព្រែកផងចាំចាប់ដោយបំណងបីដូចខ្យល់នឹងភ្លើងព្រៃ។
ដំរីគជសារធំឧទារជុំជាញជល់នៃច្រើនរត់ចៀសចេញវៃ កុំយកខ្លួនទៅទប់ទល់។
កម្លាំងតិចពិតអង្គ ឯងថាអ្នកឯណាយល់ទើបបានខ្លួនទុព៌លលុះនៅដួលអាត្មាមរណ៍។
ព្រះធម៌នេះជាច្បាប់ ប្រសើរគាប់អោយអស់នរអ្នកផងចាំបានបរិ- បូណ៌ដល់ត្រីពិធសួគ៌ហោង។
 ----ចប់----