ទំព័រមណ្ឌលវប្បធម៌ខ្មែរនៅស្វីស សូមស្វាគមន៍!!..

     ទំព័រមណ្ឌលវប្បធម៌ខ្មែរនៅស្វីស ភាសាខ្មែរបានចាប់បើកជាសារ ធារណ កាលពីថ្ងៃ ទី១ខែធ្នូ ២០១១។ មួយខែកន្លងទៅ មានប្រិយមិត្ដ ចូលបើកអាន ចំនួនប្រហែល ២៥០០ ទំព័រ។ ក្នុងនោះ ការចេញផ្សាយ របស់យើង មានការយឺតយាវ និង ខ្វះខាតជាច្រើន ដែលយើងពុំទាន់ អាចដាក់បំរើ ជាសាធារណ អោយបានឆាប់រួនរាន់ទាន់ចិត្ដឡើយ។

     ដើម្បីជាការបន្ដ និង ធ្វើអោយការផ្សាយ រិតតែមានភាពពេញបរិ បូរណ៌ឡើង យើងសូមដាក់ផ្សាយ ជាភាសាអាល្លឺម៉ង់មួយទៀត។ សូមចុច ទៅលើ
     ការផ្សាយជាភាសាខ្មែរ និង ភាសាអាល្លឺម៉ង់ មិនស្របដូចគ្នាទាំង ស្រុងនោះទេ ព្រោះថា យើងមានបំណងដ៏ធំ ចង់អោយ អក្សរសាស្ដ្រខ្មែរ ភាសាខ្មែរ អរិយធម៌ខ្មែរ វប្បធម៌ខ្មែររីកដុះដាលក្នុងបណ្ដាញសកល អោយបានធំធេង ច្រើនឡើងៗ ធ្វើអោយឯកសារភាសាជាតិយើង សំបូរណ៌ស្រួលក្នុងការសិក្សាស្រាវជ្រាវ រៀនសូត្រតទៅ។

     ភាសារបរទេស ភាសារអាល្លឺម៉ង់ក្ដី ភាសារបារាំងក្ដី ភាសារអង៉គ្លេសក្ដី គេមានឯកសារ សិក្សាគ្រប់គ្រាន់ ទៅរកកន្លែងណាក៏មាន កន្លែង ក៏បាន ចង់ដឹងអ្វីៗក៏មិនខ្វះសោះឡើយ គេមានការរីកចំរើនខ្លាំងណាស់ទៅហើយ។

     ក្នុងឱកាសដ៏សែនរីករាយ នៃ បុណ្យចូលឆ្នាំសាកល មណ្ឌលវប្បធម៌ខ្មែរនៅស្វីស សូមប្រសិទ្ធិពរ បវរសួស្ដី សេរីជ័យមង្គលដល់ បងប្អូន គ្រប់ទិសទី អោយបានប្រកបដោយអាយុ វណ្ណ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ។ សារជូនពររបស់ ព្រះភិក្ខុធម្មសិរី។ Counter

------------------------------------