ព្រះបាទត្រសក់ផ្អែម ព្រះមហាក្រត្រខ្មែរទី២៧ មានអាថិកំបាំងច្រើនក្នុងប្រវត្ដិព្រះអង្គ ដែលគេពុំអាចដឹង និងយល់​បាន​ឡើយ អាថិ​កំ​បាំង​ ក៏​មាន​ច្រើន​ដែរ ចំ​ពោះ​ព្រះ​មហា​ក្សត្រ​​ដែល​សោយរាជបន្ទាប់ពីព្រះអង្គ។  ពង្សាវតារវត្ដទឹកវិលសរសេរថា ពញា​សួស​ដែល​ត្រូវ​ជា​ប្អូន​ បាន ឡើង​សោយ​រាជ​បន្ដ​ពី​បង​នៅ​ឆ្នាំ​ខាល ព.ស.១៥៧២ ត្រូវជា ម.ស.៩៤៨ ច.ស.៣៨៨ និងត្រូវជា គ.ស.១០២៦។  កាល​នោះ​តាសួស​មាន​ អាយុ​៤០០​ឆ្នាំ ព្រះ​អង្គ​មាន​បរម​នាម​ព្រះបាទបរមរាជារាមាធិបតី។ព្រះអង្គបានតែងតាំងក្មួយ ព្រះសិរិរត្ន ជាឧបរាជ ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្ម ៤៤៨​ឆ្នាំ។

  បន្ទាប់មក គឺព្រះសិរិរត្ន ព្រះលំពង្ស ព្រះរាជឧង្កា ព្រះស៊ីសុវត្ដិសុរិយោពណ៌ ដែលបានឡើងសោយរាជជា​លំដាប់​លំ​ដោយ​រៀង​មក​។ តែ​បើ​ តាម​ពង្សា​វតារ​សំដេច​វាំង​ជួន គឺ​ព្រះ​និព្វាន​បាទ ព្រះរាជបុត្រច្បង ស្ដេចត្រសក់ផ្អែម ដែលបានសោយរាជសម្បត្ដិ​បន្ដ​អំពី​ព្រះ​បិតា គឺ​ចាប់​ពី​រាជ​ ស្ដេច​អង្គ​នោះ​ហើយ ដែល​ក្រុម​អ្នក​ប្រវត្ដិវិទូចាត់ទុកថា ប្រវត្ដិសាស្រ្ដខ្មែរមានលក្ខណៈ ជាប្រវត្ដិសាស្រ្ដពិតប្រាកដ ហើយ​ក៏​ចាប់​ពី​រាជ​និព្វាន​ បាទ​នេះ​ដែរ ដែល​ពង្សា​វតារ​ខ្មែរ និង ប្រវត្ដិសាស្រ្ដខ្មែរ តាក់តែងរៀបចំដោយអ្នកស្រាវជ្រាវបារាំង ចាប់ផ្ដើមមាន​លំនាំ​រឿង​ដូច​ធម្មតា​។

ព្រះបាទនិព្វានបាទ

  ព្រះនិព្វានបាទ បានទទួលព្រះរាជអភិសេក នៅថ្ងៃ ៥រោច ខែបុស្ស ឆ្នាំរោង ព.ស.១៨៨៤ ត្រូវជា ម.ស.១២៦២ ច.ស​៧០២ ត្រូវ​ជា គ.ស ១៣៤០ កាល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤៩វស្សា។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២៦ ព្រះអង្គទទួលព្រះបរមនាមថា ព្រះ​បាទ​សំដេច ស្ដេច​រាជ​អោង្កា​ព្រះ​ បរម​និព្វាន​បាទ បរម​នាថ បរមបពិត្រ។ មហានគរស្ថិតនៅជារាជធានីដដែល។

  កាលមិនទាន់បានឡើងសោយរាជជាព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមព្រះស្រីសុរិ​យោ​ទ័យ ដែល​ប្រ​សូត្រ​ក្នុង​ឆ្នាំ ​មមីគ.ស.១៣៣០-​១៣៣១​។ ព្រះ​បាទ​និព្វាន​បាទ ក្រោយដែលសោយរាជសម្បត្ដិបាន៦ឆ្នាំ ក្នុងព្រះជន្ម៥៤វស្សា ក៏ចាប់​ផ្ដើម​ឈឺ​ថ្កាត់​ជា​ទំងន់ គ្រូ​ ពេទ្យ​គ្រប់​ទិស​ទី​បាន​ពិនិត្យ ព្យាបាល និង ថ្វាយថ្នាំជាច្រើនមុខ តែជំងឺព្រះអង្គមិនបានធូស្រាលស្រាកស្រាន្ដឡើយ។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​នៅ​ក្នុង​ឆ្នាំ​រកា​។

ព្រះបាទសិទ្ធានរាជា

  ដូចយើងធ្លាប់បានអធិប្បាយរួចមកស្រាប់ ព្រះសិទ្ធានរាជា ជាបុត្ររបស់ព្រះបាទត្រសក់ផ្អែម ហើយត្រូវជាប្អូនព្រះនិព្វា​នបាទ ព្រះ​អង្គ​ត្រូវ​បាន​ នា​ម៉ឺន​មុខ​មន្រ្ដី​ទាំង​អស់ សុំ​យាង​ឡើងសោយរាជសម្បត្ដិបន្ដពីព្រះនិព្វានបាទ។ ព្រះរាជអភិសេកត្រូវបានរៀបចំធ្វើ​នៅ​ថ្ងៃ​ ១១​កើត ខែ​ផល្គុន ឆ្នាំ​ រកា​ ព.ស.​១៨៨៩ ម.ស​.១២៦៧ ច.ស.៧០៧ និងត្រូវជា គ.ស១៣៤៥។ព្រះសិទ្ធានរាជាបានទទួលព្រះបរមនាមថា ព្រះ​បាទ​សំដេច ព្រះ​សិទ្ធាន​ រាជា​ធិរាជ​ រាមា​ធិប​តី​។ ព្រះ​អង្គជាព្រះមហាក្សត្រខ្មែរទី២៧ ព្រះអង្គគង់នៅមហានគរដដែល។ មុននឹងឡើងសោយ​រាជ្យ ព្រះ​អង្គ​មាន​ព្រះ​រាជ​ បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រះ​លំពង្ស។ សោយរាជបានប្រមាណ៣ខែ ព្រះអង្គក៏ធ្លាក់ខ្លួនមានជំងឺឈឺជាទំងន់ មើល​មិន​ជា​ហើយ​ព្រះ​អង្គ​ក៏​បាន​ ចូល​ទិវង្កត​ទៅ នៅក្នុងឆ្នាំច ព.ស.១៨៩០។

ព្រះបាទលំពង្ស

  ថ្ងៃ១១កើត ខែជេស្ឋ ឆ្នាំច ព.ស.១៨៩០ ម.ស.១២៦៨ ច.ស ៧០៨ និងត្រូវជា គ.ស ១៣៤៦ ពិធីអភិសេកត្រូវ​បាន​រៀប​ចំ​ឡើង ដើម្បី​តែង​តាំង​ ព្រះ​លំពង្ស បុត្រ​ព្រះ​សិន្ធាន​រាជា ជា​ព្រះ​មហា​ក្សត្រ​ទី២៨ កាលនោះព្រះអង្គមានព្រះជន្ម២៧វស្សា ព្រះបរមនាម​ព្រះ​អង្គ​គឺ ព្រះ​បាទ​សំដេច​ព្រះ​ លំ​ពង្ស​រាជា រាមា​ធិ​បតី ព្រះបរមរាជវាំងស្ថិតនៅមហានគរដដែលព្រះអង្គបានតែងតាំងព្រះសុរិយោ​ទ័យ​ជា​ព្រះ​មហា​ឧប​រាជ​។ មុន​នឹង​ឡើង​ ធ្វើ​ជា​ព្រះ​មហា​ក្សត្រ ក្នុង​ឆ្នាំ​មមី ព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមព្រះបរមរាមា បន្ទាប់មកក្នុង​ឆ្នាំ​រកា ព្រះ​អង្គ​មាន​ព្រះ​រាជ​ បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ព្រះ​នាមព្រះធម្មសោករាជ។ សោយរាជ្យបានប្រមាណតែ៣ឆ្នាំ ព្រះមហាក្សត្រខ្មែរទី២៨ ព្រះបាទ​លំ​ពង្ស​រាជា​ ក៏​ចាប់​ ផ្ដើម​មាន​ជំងឺ ឈឺ​ជា​ទំងន់ គ្រូពេទ្យជិតឆ្ងាយទូទាំងប្រទេស ខិតខំប្រឹងប្រែងពិនិត្យអាការរោគ អោយថ្នាំសង្កូវ ព្យាបាល​គ្រប់​បែប​យ៉ាង​ដែរ តែ​ នៅ​តែ​មើល​មិន​ជា​សះ​ស្បើយឡើយ។ ព្រះបាទលំពង្សរាជាបានចូលទិវង្កត នៅឆ្នាំជូត។ បើតាមឯកសារខ្មែរមួយ​ចំនួន ដូច​ជា​ពង្សា​វតារ​វត្ដ​ ទឹក​វិល និង​គណ​កម្ម​ការ​ប្រវត្ដិសាស្រ្ដដែលរៀបចំឡើង ក្រោមអធិបតីភាពរបស់សំដេចសង្ឃនាយកទៀង​ជា​ដើម គឺ​នៅ​ក្នុង​រាជ្យ​ព្រះ​មហា​ ក្សត្រ​នេះ​ហើយ ដែល​សៀម​លើក​ទ័ព ចូលមកវាយប្រហារលុកលុយដណ្ដើមយកមហានគរបាន។ ហើយ​ក៏​នៅ​ក្នុង​គ្រា​នោះ​ដែរ ដែល​ព្រះ​ លំពង្ស​រាជា​មាន​ជំងឺ​ជា​ទំងន់ ហើយបានចូលទិវង្គត។

  ម្យ៉ាងទៀត គេមិនបានដឹងអំពីបុព្វហេតុដែលបន្ដាលអោយនាម៉ឺនមន្រ្ដីទាំងអស់នាំគ្នាមូលមតិជ្រើសរើស និង សុំ​យាង​ព្រះ​ស្រី​សុយោ​ទ័យ​ បុត្រ​ព្រះ​បាទ​និព្វាន​បាទ ព្រះមហាក្សត្រទី២៦ អោយឡើងសោយរាជបន្ដពីព្រះបាទលំពង្សនោះឡើយ។ ព្រះអង្គមាន​កូន​ប្រុស​ដល់​ទៅ​ពីរ​នាក់​ ហេតុ​ដូច​ម្ដេច បាន​ជា​គេ​មិន​ជ្រើសរើសអោយឡើងសោយរាជបន្ដពីឳពុក ហេតុផលត្រង់​នេះ ពង្សា​វតារ​ខ្មែរ​មិន​បាន​បញ្ជាក់ អោយ​បាន​ច្បាស់​លាស់​ទេ​។

ព្រះបាទស្រីសុរិយោទ័យ

  ព្រះបាទស្រីសុរិយោទ័យ បានទទួលព្រះរាជាពិធីអភិសេកនៅ ថ្ងៃ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ព.ស.១៨៩៣ ម.ស.១២៧១ ច.ស.៧១១ និង​ត្រូវ​ជា ​គ.ស.១៣៤៩ ដែល​បាន​ប្រារព្ធ​រៀប​ចំ​ធ្វើយ៉ាងអ៊ឹកធឹកនៅក្នុងព្រះរាជធានីមហានគរ។ ព្រះអង្គបានឡើងសោយ​រាជ​ប្រទេស​កម្ពុជា ជា​ព្រះ​មហា​ ក្សត្រ​ខ្មែរ​ទី​២៩ ក្នុង​ព្រះ​ជន​២០​វស្សា​។

  ក្រោយដែលបានទទួលសារ ដឹងស្គាល់អស់គ្រប់ហេតុការណ៍ ព្រះស្រីសុរិយោទ័យព្រះមហាក្សត្រខ្មែរ ក៏ចាត់ចែង​ចេញ​បញ្ជា​អោយ​ប្រ​មែ​ ប្រ​មូល​កេណ្ឌ​កង​ទ័ព ពល​សេនាតាមខេត្ដតខ័ណ្ឌនានាក្នុងព្រះនគរ។ ឧកញាចក្រីវង្ស ត្រូវបានព្រះរាជាតែងតាំងជា​មេ​ទ័ព ទទួល​បេស​កម្ម​ ត្រូវ​លើក​កង​ពល​យោធា​ចេញ​ទៅទប់ទល់នឹងទ័ពសៀមនៅក្នុងខេត្ដបច្ចឹមបុរី តែបើតាមពង្សាវតារវត្ដទឹកវិល និង​ពង្សា​វតារ​គណៈ​កម្ម​ការ សំដេច​សង្ឃ​នាយក​ទៀង មេ​ទ័ព​ធំ ដែលព្រះមហាក្សត្របានតែងតាំងនោះ មានឋានៈជាឧបរាជ ហើយត្រូវជាប់​ជា​ព្រះ​ញាតិ​វង្ស​ទៀត​ផង​។

  កងទ័ពសៀមដែលមើលងាយទ័ពខ្មែរ បានធ្វេសប្រហែស មិនសូវយកចិត្ដទុកដាក់ប្រុងប្រយ័ត្នឡើយ ឆ្លៀតឱកាស​ដ៏​ល្អ​នេះ ព្រះ​ឧ​បរាជ​ មេ​ទ័ព​ខ្មែរ ក៏​បញ្ជា​កង​ពល​រេហ៍​ អោយវាយឆ្មក់សន្ធប់សំរុកបុកយ៉ាងខ្លាំងទៅលើសៀម បំបែកបំបាក់ធ្វើអោយ​អស់​របៀប​រៀប​រយ ភ័យ​ស្លន់​ ស្លោ​រត់​ប្រ​សេក​ប្រសាច​ទៅ​គ្រប់ទិសទី។ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពយ៉ាងសាហាវខ្លាំងក្លាគួរអោយ​រន្ធត់​តក់​ស្លុត​ក្រៃ​លែង គ្រា​នោះ​ ឧប​រាជ​ខ្លួន​ឯង​បាន​បំបោល​ដំរី រុលចូលលុកទៅច្បាំងកាប់ចាក់ តទល់ផ្ទាល់ នឹងព្រះស៊ីសុបាត្ដិ ព្រះចៅស្ដេចសៀម។ នៅ​ទី​បំផុត ព្រះ​ឧប​រាជ​ ក៏​បាន​កាប់​ចំ​ក​ព្រះ​ស៊ី​សុបាត្ដិមេទ័ពសៀម ដាច់ត្មិលធ្លាក់ពីលើខ្នងដំរី។ ដោយកំពុងតែទទួលជោគជ័យ ព្រះឧបរាជ​ខ្មែរ​ក៏​បញ្ជា​កង​យោធា​អោយ​ លុក​រុល​សំរុក​ត​ទៅ​មុខ​ដេញ​តាម​កងទ័ពសៀម ដេញទៅៗកងទ័ពខ្មែរបានទៅជួបប៉ះទង្គិចគ្នា ជាមួយនឹងកង​ទ័ព​ធំ​សៀម ដែល​ដឹក​នាំ​ដោយ​ ព្រះ​រាម​មេ​សួង ព្រះ​រាម​មេ​សួង​រៀបចំពលសេនាទប់ទល់មិនទាន់ ក៏បញ្ជាអោយវាយដកថយរត់យករួចខ្លួនសិន កង​ទ័ព​សៀម​ត្រូវ​ទទួល​បរា​ ជ័យ​បាក់​បែក​រត់​ខ្ចាត់​ខ្ចាយ​អស់ ហើយត្រូវដកឃ្លាត្រលប់ចូលនគរវិញ។ ពលសេនាសៀមជាច្រើន ត្រូវកងទ័ពខ្មែរ​ចាប់​បាន​យក​មក​ធ្វើ​ជា​ ឈ្លើយ ហើយ​គ្រឿង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ជា​ច្រើនត្រូវរិបអូសយកបាន។

  កូនស្ដេចសៀម ព្រះរាមមេសួង កាលបើរត់បានឆ្ងាយចេញផុតពីទឹកដីខ្មែរហើយ ហើយដោយពុំឃើញមានទ័ពខ្មែរ​ដេញ​តាម​ប្រ​កិត​ពី​ក្រោយ​ ក៏​បញ្ជា​អោយ​ទ័ព​ដែល​នៅ​សេស​សល់ទាំងប៉ុន្មានឈប់សំរាកនៅនឹងទីមួយកន្លែង បន្ទាប់មកព្រះអង្គបានរៀបចំចុតហ្មាយ​មួយ ផ្ញើ​ថ្វាយ​ទៅ​ ព្រះ​បិតា​ព្រះ​អ៊ូ​ថង​រាមា​ធិប​តី ដែលគង់នៅទីក្រុងស្រីអាយុធ្យា ព្រះរាមាធិបតីឈឺចុកចាប់ខ្លាំងណាស់ ក្រោយ​ដែល​ដឹង​ថា​ចៅ​ព្រះ​អង្គ ព្រះ​ស៊ី សុ​បាត្ដិ ត្រូវ​មេ​ទ័ព​ខ្មែរ​ប្រហារ​ជីវិត​កាត់​ក្បាលលើសមរភូមិ មិនបង្អង់យូរ ព្រះអង្គចេញបញ្ជាអោយរៀបចំប្រមែប្រមូល បង្ហាត់​បង្រៀន​កង​ ពល​យោធា​អោយ​បាន​ចំនួន​ច្រើន​កុះ​ករ​ជាទីបំផុត ព្រះអង្គបានតែងតាំងបងថ្លៃព្រះអង្គ ព្រះនាមព្រះបរមរាជា ជា​ប្រមុខ​ទ័ព​ធំ​ដោយ​មាន​កូន​ ប្រុស​ទាំង​បី​របស់​ព្រះ​អង្គ នៅ​អម​ធ្វើជាជំនួយផង ស្ដេចសៀមទាំងបីអង្គ ដែលត្រូវជាប្អូនរបស់ព្រះរាមមេសួង មាន​ចៅ​ប៉ា​សាត​ចៅ​ប៉ា​អាត និង​ចៅ​ដំបង​ពិសី​។

  រៀបចំកងពលសេនាបានល្អិតល្អន់សព្វគ្រប់កាលណា ស្ដេចសៀម ចេញបញ្ជាអោយលើកទ័ពចេញទៅវាយប្រ​ហារ​ស្រុក​ខ្មែរ​ម្ដង​ទៀត​ជា​ លើក​ទី​ពីរ គឺ​នៅ​ក្នុង​ឆ្នាំ​រោង មួយ​ឆ្នាំក្រោយការវាយប្រហារលើកទី១។ នាសម័យនោះ ព្រះមហាក្សត្រខ្មែរមិន​បាន​ទទួល​ដំណឹង ដឹង​អ្វី​ជា​មុន​ សោះ​ឡើយ កាល​បើ​កង​ទ័ព​សៀម បាន​វាយ​សំរុកចូលមកដល់ខេត្ដបចស្ចឹមបុរី ទើបព្រះអង្គចេញបញ្ជាអោយ​ព្រះ​មហា​ឧប​រាជ​លើក​ទ័ព​ ចេញ​ទៅ​ទប់​ទល់​នឹង​ខ្មាំង​។ ការប្រយុទ្ធគ្នាមានសន្ទុះយ៉ាងខ្លាំងក្លា មានមនុស្សស្លាប់ និង របួសជាច្រើន ដេកដួល​រនាល​ពាស​ពេញ​ដី តែ​ម្ខាង​ៗ​ ពុំ​ទាន់​មាន​ប្រៀប​ឈ្នះ ចាញ់​ស៊ី​សង​លើ​​គ្នា​ឡើយ ជួនចំជារដូវវស្សា បានចូលមកដល់ កងទ័ពសៀមបានបោះ​ជុំរុំ​ការ​ពារ​នៅ​ខេត្ដ​បស្ចឹម​បុរី​ ចំណែក​ខាង​ខ្មែរ​វិញ កង​ទ័ព​ទាំង​អស់ត្រូវវិលត្រលប់ចូលក្នុងនគរវិញ ពលរេហ៍ទាំងប៉ុន្មាន ត្រូវបានអនុញ្ញាតិអោយ​វិល​ត្រលប់​ទៅ​តាម​ គ្រួសារ ផ្ទះ​សំបែង​ភូមិ​ស្ថាន​រៀងៗខ្លួន ដើម្បីប្រកបរបរកសិកម្ម ធ្វើស្រែចំការ ចិញ្ចឹមជីវិតដូចប្រក្រតី ឯក​សារ​​ពង្សា​វតារ​ខ្មែរ​បាន​បញ្ជាក់​ថា​ កាយ​វិការ​នេះ​ជា​ការ​ធ្វេស​ប្រ​ហែស និង​ជា​កំហុស​មួយយ៉ាងធំរបស់ខ្មែរអ្នកដឹកនាំប្រទេសជាតិ។

  ថ្ងៃ៥កើត ខែមិគសិរ ឆ្នាំរោងដដែល មេទ័ពសៀមព្រះបរមរាជា បានលើកទ័ពយ៉ាងច្រើនមហិមា ចូលមកស្រុក​ខ្មែរ​ម្ដង​ទៀត កង​ទ័ព​ឈ្លាន​ ពាន​សៀម បាន​បោះ​ជំ​ហាន​ជិត​មក​ដល់មហានគរហើយ ទើបដំណឹងនេះត្រូវបានគេយកមកទូលព្រះមហា​ក្សត្រ ព្រះ​ស្រី​សុរិយោ​ទ័យ ក្សត្រ​ ខ្មែរ​មាន​ការ​ភ្ញាក់​ផ្អើល ភ័យ​ព្រួយ​បារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ និងព្រឹត្ដិការណ៍ដែលមិនបានព្រាងទុកមុខ​នេះ​។ ពី​ព្រោះ​ចំ​ជា​រដូវ​វស្សា​ ប្រ​ជា​នុ​រាស្រ្ដ​កំពុង​តែ​ជាប់​ដៃ ធ្វើ​ស្រែ​ចំការ ព្រះអង្គពុំមានលទ្ធភាព អាចនឹងប្រមូលកេណ្ឌទ័ពបានច្រើនដូច​បំណង​ឡើយ ទ័ព​ដែល​ប្រ​មែ​ ប្រ​មូល​រៀប​ចំ​បាន​ប៉ុន្មាន ព្រះរាជាដាក់អោយស្ថិតនៅក្រោមបញ្ជាការបស់ព្រះមហាឧបរាជ ដោយមានឧកញា​ចក្រី​វង្ស និង​ឧក​ញា​មហា​សេ​​ នា​សួស​ជា​មេ​ទ័ព​រង​។ បេស​កម្ម​ធំដំបូង គឺត្រូវទៅទប់ទល់កងទ័ពសៀមនៅក្នុងខេត្ដនគររាជសីមា។ នៅលើសមរភូមិ កង​ទ័ព​ខ្មែរ​ដែល​ហ្វឹក​ ហ្វឺន​មិន​បាន​មាំ​មួន​ ពិត​ប្រាកដ​ពីដើមទី ហើយដោយមានចំនួនតិចជាងសត្រូវ ត្រូវទទួលបរាជ័យយ៉ាងដំនាំ បាក់ទ័ពរត់មក​បោះ​ជំរុំ​នៅ​ខេត្ដ​នាង​ រោង​ តែ​កង​ទ័ព​សៀម​បាន​ដេញ​ប្រកិតជាប់ពីក្រោយ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពសាហាវឃោរឃៅ​អស្ចារ្យ មនុស្ស​ស្លាប់​និង​របួស​ មាន​ច្រើន​ឥត​គណ​នា ទ័ព​ខ្មែរ​មួយ​ចំនួន ដោយដឹងខ្លួនថាមិនអាចឈ្នះសត្រូវ បាននាំគ្នារត់ចាកចោលជួរ យកអោយរួច​តែ​ជីវិត ទោះ​បី​ជា​ដូច្នេះ​ ក៏​ដោយ​ ក៏​ទ័ព​ខ្មែរ​នៅ​តែ​គ្មាន​តក់​ស្លុត ខំស៊ូប្រយុទ្ធដោយអង់អាច ក្លាហានដដែល ចំណែកលោកមេទ័ពឧកញាមហា​សេនា​សួស នៅ​តែ​ខំ​ប្រឹង​ តស៊ូ ច្បាំង​ទប់​ទល់ នឹង​ខ្មាំង​ដោយ​ឥត​សំចៃដៃដដែល។ ដោយទ្រាំទ្រទប់ទល់បច្ចាមិត្ដ តទៅទៀតមិនបាន លោក​ឧក​ញា​មហា​សួស ក៏​ប្រមូល​ផ្ដុំ​ ទ័ព ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន វាយប្រយុទ្ធសំរុកដកឃ្លានាំសាកសពព្រះមហាឧបរាជ និងលោក​ឧក​ញា​ចក្រី​ចូល​មហា​នគរ​វិញ​ ទ័ព​ សៀម​នៅ​តែ​វាយ​ប្រហារ​កាប់​សំលាប់យ៉ាងសាហាវ ហើយដេញតាមជាប់ប្រកិតពីក្រោយខ្នងជាដរាប។ ទ័ព​ខ្មែរ​ចេះ​តែ​វាយ​ដក​ថយ​ចូល​ មហា​នគរ​ជា​លំដាប់ នៅ​ទី​បំផុត ទ័ព​សៀមបានលើកចូលមកដល់ព្រឈមមុខទល់នឹងមហានគរ មេទ័ពសៀមបរម​រាជា​បាន​បញ្ជា អោយ​កង​ ទ័ព​ទាំង​អស់​បញ្ឈប់​ដំណើរ ហើយ​បោះ​ជុំរុំ​ព័ទ្ធ​ជិតជុំវិញព្រះមហានគរ ក្រោយដែលបានពិនិត្យស្ថានការណ៍សឹក​អស់​បី​ថ្ងៃ​មក ស្ដេច​សៀម​បរម​ រាជា​ក៏​ចេញ​បញ្ជា​អោយ​ទ័ព​សៀមតូចធំ រៀបចំខ្លួនដើម្បីចូលវាយសំរុក លុកលុយដណ្ដើមយកព្រះរាជធានីខ្មែរ កូន​ស្ដេច​សៀម ព្រះ​រាម​មេ​សួង​ ទទួល​បេ​សក​កម្ម​វាយ​ប្រហារ​ពី​ទិស​ខាងជើង ចៅប៉ាសាតវាយពីទិសខាងកើត ចៅប៉ាអាតពីទិសខាងត្បូង និង​ដំបង​ពិសី​ពី​ទិស​ខាង​លិច ការ​ប្រ​ យុទ្ធ​កាប់​ចាក់​គ្នា មាន​សភាព​សាហាវខ្លាំងក្លាជារៀងរាល់ថ្ងៃ ពលទានហានទាំងសងខាងមានរបួសនិង ស្លាប់​ច្រើន​ពាស​ពេញ ដេក​រនាល​រនែល​ តាម​ជើង​កំពែង​មហា​នគរ តែ​សៀម​នៅ​តែ​ដណ្ដើម​យក​មហានគរមិនទាន់បាន។

  លោកឧកញាមហាសួស បានទទួបញ្ជាចេញទៅវាយឆ្មក់សត្រូវសៀមពីរដងដែរ តែមិនបានជោគជ័យឡើយ នេះ​បើ​តាម​ពង្សា​វតារ​សំដេច​ វាំង​ជួន​ពង្សា​វតារ​វត្ដ​ទឹក​វិល បានសរសេរបន្ថែមទៀតថា កងទ័ពខ្មែរបានបើកទ្វារចេញពីមហានគរជាញឹកញាប់ ដើម្បី​វាយ​ឆ្មក់​ទ័ព​សៀម ឯ​ ចៅ​ហ្វាយ​ខេត្ដ និង​មេ​ទ័ព​ខ្មែរ ដែល​ស្ថិត​នៅខេត្ដខ័ណ្ឌជិតឆ្ងាយ ក៏បានលើកទ័ពពលរេហ៍ ចេញមកជួយវាប្រហារ​ទប់​ទល់ នឹង​ទ័ព​សៀម នៅ​ មហា​នគរ​ដែរ តែ​ប្រតិ​បត្ដិ​ការ​សឹក​ទាំងប៉ុន្មានមិនបានទទួលជ័យជំនះឡើយ គ្រានោះកងទ័ពសៀមបាននាំគ្នាដើ​លួច​ប្លន់​ទ្រព្យ​សម្បត្ដិ ចូត្រ​ កាត់​ស្រូវ​ដឹក​ជញ្ជូន​ភោគ​ផល​កសិ​កម្ម និងដុតបំផ្លាញផ្ទះសំបែង ភូមិស្ថានប្រជាពលរដ្ឋខ្មែរ ប្រជានុរាស្រ្ដខ្មែរជា​ច្រើន ត្រូវ​ទ័ព​សៀម​ដេញ​ តាម​កាប់​ចាក់​សំលាប់ ធ្វើ​បាប​ចាប់​យក​ធ្វើ​ជាឈ្លើយ ដើម្បីអោយរួចរស់រានមានជីវិត ផុតអំពីការចាប់ចង កាប់​សំលាប់ ធ្វើ​ទុក្ខ​បុក​ម្នេញ​ ជិះ​ជាន់​របស់​ទ័ព​សៀម រាស្រ្ដ​ខ្មែរ​ស្លូតត្រង់ ទាំងស្រីទាំងប្រុស ទាំងក្មេងទាំងចាស់ នាំគ្នារត់គេចវេះ លាក់ខ្លួន​ពួន​អាត្មា រស់​នៅ​តាម​ព្រៃ​ភ្នំ​ ក្រម​ថ្ម​។

  កងទ័ពសៀមនៅតែលោមទ័ព្ធព្រះមហានគរដដែល មេទ័ពសៀមព្រះបរមរាជា ក្រោយដែលបានត្រិះរិះពិចារណាយល់​អស់​គ្រប់​កិច្ច​ការ​ បាន​រៀប​ចំ​ចុត​ហ្មាយ​មួយ​ផ្ញើ​ថ្វាយ​ទៅព្រះមហាក្សត្រសៀម ព្រះរាមាធិតី ដោយមានន័យជាអាទិថា « ដើម្បីវាយ​ដណ្ដើម​យក​ស្រុក​ខ្មែរ អោយ​ បាន​ដូច​បំណង យើង​ត្រូវ​តែ​ចាត់ចែងធ្វើប្រត្ដិបត្ដិការវាយប្រហារអោយបានសំរេច ក្នុងពេលឥលូវនេះ យើងមិនអាច​ដក​ទ័ព​ថយ​ក្នុង​ពេល​នេះ​ ឡើយ ពុំ​នោះ​សោត​ទេ​ខ្មែរ​នឹងមានពេលអាចរៀបចំកងទ័ពនៅខេត្ដក្រៅនានា វាយតបតប្រឆាំងយើងវិញ បាន​ជា​មិន​ខាន គ្រា​នោះ យើង​មិន​ អាច​មាន​លទ្ធ​ភាព​នឹង​វាយ​ដណ្ដើមយកមហានគរ និង ស្រុកខ្មែរបានឡើយ» ព្រះមហាក្សត្រសៀមបានយល់​ស្រប​ទៅ​តាម​ទស្សនៈ​នេះ ហើយ​ ក៏​បាន​បញ្ជា​ទៅ​មន្រ្ដី​តូច​ធំ​ជិត​ឆ្ងាយ អោយរៀបចំប្រមែប្រមូលផ្ដុំកងទ័ពពលរេហ៍គ្រប់ទិសទី ព្រមទាំងស្បៀងអាហារ សំរាប់​ចេញ​វាយ​ប្រហារ​ យក​ស្រុក​ខ្មែរ​ជា​ផ្ដាច់​ព្រ័ត្រ​។

  នៅពេលដែលរដូវប្រាំងចូលមកដល់ភ្លាម ម្ដងនេះ ស្ដេចសៀមខ្លួនឯងផ្ទាល់នាំមុខកងពលរេហ៍ទាហានសេនា យ៉ាង​ច្រើន​សំបើម​អស្ចារ្យ​ ធ្វើ​ដំណើរ​ជាន់​ទន្ទ្រាន​លើ​ដី​ខ្មែរ ចេញ​ទៅវាយប្រហារមហានគរ ប្រាំបីខែកន្លងផុតទៅ កងទ័ពសៀមនៅតែ​វាយ​លុក យក​មហា​នគរ​ពុំទាន់​បាន​។

  ចំណែកនៅក្នុងមហានគរវិញ ស្បៀងចេះតែស្បើយ រលួសទៅៗជារៀងរាស់ថ្ងៃ នៅចំពោះមុខស្ថានការណ៍ដ៏សែន​មហា​គ្រោះ​ថ្នាក់​នេះ ​មេ​ ទ័ព​នា​ម៉ឺន​មន្រ្ដី​ បាន​ទៅ​គាល់​ទូល​ថ្វាយ​ព្រះ​រាជា ព្រះស្រីសុរិយោទ័យ ព្រះមហាក្សត្រទី២៩ ថា «ដោយមានការ​ខ្វះ​ខាត​ស្បៀង​អាហារ និង​មាន​ កើត​ទុរ្ភិក្ស យើង​មិន​អាច​ទប់​ទល់ ការពារមហានគរតទៅទៀតបានឡើយ ដូច្នេះ យើងត្រូវតែវាយប្រហារ វាយ​សំរុក​បំបែក​ទ័ព​ខ្មាំង បើក​ផ្លូវ​ រត់​ចេញ​ទៅ​ក្រៅ​មហា​នគរ បន្ទាប់​មក​ចាំយើងរៀបចំកងទ័ពប្រមែប្រមូលគ្នីគ្នាគ្រប់ខេត្ដខ័ណ្ឌ មកវាយកំទេច​ពួក​សត្រូវ​សៀម​ជា​ក្រោយ សេចក្ដី​សុំ​ស្នើ​នេះ ត្រូវ​បាន​ព្រះ​មហា​ក្សត្រខ្មែរ យល់ស្របគ្រប់ចំនុច យប់កណ្ដាលអធ្រាត ថ្ងៃ១២កើត ខែអាសាធ ឆ្នាំ​ម្សាញ់ មេ​ទ័ព​ខ្មែរ​ទាំង​ អស់​រៀប​ចំ​ដាក់​បញ្ជា​ចាត់​ចែង​ ប្រមូលម្ដុំព្រះរាជវង្សានុវង្ស ស្រីស្នំ មីនុំមីនាង បរិវារ សមាជិកក្រុមគ្រួសារញាតិ​សន្ដាន​មន្រ្ដី​សេនា​បតី​ អ្នក​ បំរើ​រាជ​ការ និង ខ្ញុំ​កំដរ​ស្រី​ប្រុស ហើយ​​ក៏បើកទ្វារមហានគរខាងត្បូង វាយប្រហារសន្ធាប់ សំរុកលុកយ៉ាងគគ្រឹក​គគ្រេង ទៅ​លើ​ទ័ព​សៀម​ កណ្ដាល​អាធ្រាត​យប់​ស្ងាត់ ដោយកំពុងលង់លក់ក្នុងនិន្រ្ទាកងទ័ពសៀមមិនបានប្រុងប្រយ័ត្ន ប្រុងប្រៀបរៀប​ចំ​ខ្លួន អាច​ហាម​ឃាត់​ឃាំង​រា​ រាំង​ដំណើរ​ការ​វាយ​ប្រយុទ្ធ​បើក​ផ្លូវនេះបានឡើយ ព្រះមហាក្សត្រព្រះស្រីសុរិយោទ័យ ព្រមទាំងព្រះរាជ​វង្សា​នុ​វង្ស បរិវារ នា​ម៉ឺន​មន្រ្ដី ​កង​ ពល​រេហ៍ បាន​ចេញ​ផុត​ពីមហានគរដោយសុវត្ដិភាព ហើយបានទៅគង់នៅឯស្រុក ស៊ីសត្ដនាគុណហ៊ុត ទឹក​ដី​ជាយ​ដែន​ខ្មែរ ដែល​សព្វ​ថ្ងៃ​ស្ថិត​ នៅ​ក្នុង​ប្រទេស​លាវ ព្រះ​បរម​រាជា បុត្រច្បងរបស់ព្រះបាទលំពង្សរាជា បានទទួលបេសកម្មទៅតាំងទី រៀបចំទ័ពនៅក្នុង​ខេត្ដ​បា​សាក់ ចំណែក​ ព្រះ​ធម្ម​សោក​រាជ ជា​ប្អូន ត្រូវ​ថយ​ទៅ​បោះជំរុំ រៀបចំកងទ័ពដែរ នៅក្នុងខេត្ដទ្រាំង និងបាទី។

  កាលបើដឹងថាព្រះមហាក្សត្រខ្មែរបោះបង់ចោលមហានគរហើយ ស្ដេចសៀមមិនបង្អង់យូរឡើយ នាំកងទ័ពយោធា​ចូល​កាន់​កាប់​ត្រួត​ត្រា​ ភ្លាម សៀម​បាន​ចូល​លួច​ប្លន់​ កាប់​គាស់ ប្រមែប្រមូលដឹកជញ្ជូនយកទ្រព្យសម្បត្ដិ ភោគផលខ្មែរអស់គ្មានសេសសល់។

  ថ្ងៃ១កើត ខែភទ្របទ ឆ្នាំម្សាញ់ ស្ដេចសៀមព្រះរាមាធិបតី បានប្រារព្ធអភិសេកតែងតាំងកូនប្រុសទី២ ឈ្មោះចៅប៉ាសាត អោយ​ធ្វើ​ជា​ស្ដេច​ សោយ​រាជ្យ​គ្រប់​គ្រង​ទឹក​ដី​ខ្មែរ នៅមហានគរ មេទ័ពនិងនាម៉ឺនសៀមជាច្រើនត្រូវបានតែងតាំងជាចៅហ្វាខេត្ដ ត្រួត​ត្រា​ខេត្ដ​ខ័ណ្ឌ​ដី​ខ្មែរ មាន​ ដូច​ជា ខេត្ដ​នគរ​រាជ​សីមា បស្ចឹម​បុរី ចន្ទ​បុរី និង នាងរោងដែលច្រើនតែស្ថិតនៅក្នុងរង្វង់ជិតជុំវិញមហានគរ។ មុននឹង​ត្រលប់​ទៅ​ក្រុង​អយុធ្យា​ វិញ ស្ដេច​សៀម​បាន​ទុក​កង​ទ័ព​មួយចំនួនធំអោយនៅចាំការពាររក្សាសន្ដិសុខកូន។ ប្រជាពលរដ្ឋខ្មែរប្រមានប្រាំម៉ឺន​នាក់ ត្រូវ​សៀម​កេណ្ឌ​ កៀរ​ជា​ឈ្លើយ យក​ទៅ​ស្រុក​សៀម​។

  កូនស្ដេចសៀម ចៅបាសាត សោយរាជនៅលើទឹកដីខ្មែរបានតែមួយឆ្នាំ ក៏ត្រូវស្លាប់បាត់បង់ជីវិតទៅ ពង្សាវតារ​ខ្មែរ​មិន​បាន​បញ្ជាក់​អំពី​បុព្វ​ ហេតុ​នៃ​មរណ​ភាព​នេះ អោយ​បានច្បាស់លាស់ទេ។ កូនស្ដេចសៀមបន្ទាប់មួយទៀត ឈ្មោះចៅប៉ាអាត ត្រូវឡើងគ្រង​រាជ្យ​កាន់​កាប់​ស្រុក​ ខ្មែរ​ជា​បន្ដ បាន​តែ​បី​ខែ​ប៉ុណ្ណោះ ចៅប៉ាអាត ត្រូវបាត់រលត់អស់សង្ខារទៀតបើតាមឯកសារខ្មែរខ្លះថា ស្ដេចសៀម​អង្គ​នេះ​ស្លាប់​ដោយ​ជំងឺ​ ទាន់​ហន់ ចៅ​ដំបង​ពិសី កូន​ប្រុស​ពៅរបស់ស្ដេចសៀមព្រះរាមាធិបតី ត្រូវបានទទួលតំណែងជាស្ដេចសោយរាជស្រុក​ខ្មែរ​បន្ដ​ពី​បង​។

  នឹងដំនាលពីស្ដេចខ្មែរម្ដងវិញ កាលបើបានដកឃ្លាចេញរួច អំពីការលោមព័ទ្ធរបស់ទ័ពសៀមហើយ បាននាំគ្នា​ទៅ​រៀប​ចំ​ប្រមូល​កេណ្ឌ​ កង​ពល​រេហ៍​គ្រប់​ទិស​ទី​តាម​ខេត្ដ​ខ័ណ្ឌនានា បង្ហាត់បង្រៀន ហ្វឹកហ្វឺនគ្រប់មុខវិជ្ជាក្បួនខ្នាតធ្វើចំបាំង រង់ចាំថ្ងៃជាពាលា​ល្អ ដើម្បី​នឹង​ចេញ​ ខ្លួន​ទៅ​រំដោះ​ជាតិ​មាតុ​ភូមិ ពី​កន្ដាប់​ដៃសៀម ក្រោយដែលបានចាត់ចែងរៀបចំសេនាយោធាបានល្អត្រឹមត្រូវខ្លាំង​ក្លា​មាំ​មួន សង្ឃឹម​ថា​អាច​ នឹង​យក​ជ័យ​ជំនះ​ឈ្នះ​លើ​សត្រូវ​បាន ព្រះមរមរាជា និងព្រះធម្មសោករាជ ដែលមានទីតាំងមូលដ្ឋានរៀងៗខ្លួន បាន​តាក់​តែង​ចុត​ហ្មាយ​ ផ្ញើ​ដំណឹង និង​ពត៌​មាន​គ្រប់​បែប​យ៉ាង ទៅថ្វាយព្រះមហាក្សត្រ ព្រះស្រីសុរិយោទ័យ ដើម្បីកំនត់ថ្ងៃបើកការវាយលុក​រំដោះ​ទឹក​ដី​ខ្មែរ​ពី​ ការ​ឈ្លាន​ពាន​ជិះ​ជាន់​សង្កត់​សង្កិនត្រួតត្រារបស់សៀម។

  ថ្ងៃកំនត់មកដល់ ព្រះមហាក្សត្រខ្មែរព្រះស្រីសុរិយោទ័យ បញ្ជាអោយលើកសេនាពលរេហ៍ធ្វើដំណើរតំរង់ទៅ​វាយ​ប្រហារ​ទ័ព​សៀម​ដែល​ តាំង​ទី​នៅ​ក្នុង​ខេត្ដ​នគរ​រាជ​សីមា ព្រះបរមរាមាលើកទ័ពចេញពីកោះបាសាន្ដ តាមត្រើយខាងកើតទន្លេធំ(ទន្លេ​ច្រាប​ឈាម ឬ​ទន្លេ​មេ​គង្គ) ចាក់​ ទៅ​ខេត្ដ​កំពុង​ធំ​។ មក​ដល់​ស្រុកជីក្រែងព្រះអង្គបានឈប់ បោះជុំរុំរៀបទីតាំង ប្រុងប្រៀបចាំប្រយុទ្ធនឹងទ័ពខ្មាំង​នៅ​ទី​នោះ ចំ​ណែក​ព្រះ​ធម្ម​ សោក​រាជ​ ព្រះ​អង្គ​លើក​ទ័ព​ចេញ​ពី​ខេត្ដទ្រាំង និង បាទីធ្វើដំណើរ តំរង់ទៅស្ទាក់វាយផ្ទប់កាត់ផ្ដាច់សត្រូវសៀមនៅក្នុង​ខេត្ដ​បាត់​ដំបង​។ ព្រះ​ អង្គ​បាន​បញ្ជា​ទ័ព​អោយ​រុល​បុក​ទៅមុខ រហូតទៅដល់ស្រុកសំនាត ដែលក្រោយមកគេដាក់ឈ្មោះថា ស្រុកទឹកជោរ។

  គ្រានោះនៅមហានគរ កាលបើដឹងថាព្រះមហាក្សត្រខ្មែរលើកទ័ព ចែកចេញជាបីទិស មកលោមព័ទ្ធ កូនស្ដេច​សៀម​ចៅ​ដំបង​ពិសី ក៏​ធ្វើ​ ចុត​ហ្មាយ​ផ្ញើ​ទៅ​ថ្វាយ​ឳពុក ដើម្បី​សុំ​ជំនួយ​មកទប់ទល់នឹងកងទ័ពខ្មែរ ស្ដេចសៀមព្រះរាមាធិបតី មិនបង្អង់យូរ ចាត់​ចែង​អោយ​បញ្ជូន​កង​ទ័ព​ យ៉ាង​ច្រើន​អស្ចារ្យ អោយ​ទៅ​ជួយ​កូន តែក្នុងសម័យនោះ ប្រទេសសៀមកំពុងតែជួបប្រទះទុរ្ភិក្ស អត់បាយក្រហាយទឹក ស្រេក​ឃ្លាន កើត​ មាន​ជំងឺ​ឈឺ​ថ្កាត់​គ្រប់​ទិស​ទី​ក្នុង​នគរ ដែលជាហេតុមួយធ្វើអោយសៀមទន់ខ្សោយ ការប្រយុទ្ធដេញកាប់ចាក់​សំលាប់​គ្នា​រវាង​កង​ទ័ព​ទាំង​ពីរ​ មាន​សភាព​ខ្លាំង​ក្លា​សាហាវ​ជា​អនេក ពល​រេហ៍ទាហានទាំងសងខាង ងាប់រេល ហាលដេកដួលមីដេរដាសលើស​មរ​ភូមិ នៅ​ពេល​ដែល​ព្រះ​ ស្រី​សុរិ​យោ​ទ័យ​វាយ​ផ្ដាច់​ទ័ព​សៀម ឯនគររាជសីមា ព្រះបរមរាជា និង ព្រះធម្មសោករាជ បានលើកទ័ពវាយលុក​លោម​ទ័ព​សៀម​ដែល​តាំង​ ទី​ការ​ពារ​ក្នុង​មហា​នគរ ក្នុង​ពេល​ជា​មួយគ្នានេះដែរ នៅក្នុងកំពែងមហានគរ ប្រជានុរាស្រ្ដខ្មែរ តូចធំក្មេងចាស់ ប្រុស​ស្រី ក៏​បាន​នាំ​គ្នា​បះ​បោរ​ ងើប​ឈរ​ឡើង ជួយ​វាយ​ប្រយុទ្ធ​ផ្ទប់​ពី​ក្នុង កាប់ចាក់សំលាប់ កំចាត់កងទ័ពឈ្លានពានសៀម។

  ស្ដេចសៀមដំបងពិសី ដោយដឹងជាក់ច្បាស់ថា ខ្លួនមិនអាចតតាំងទប់ទល់នឹងទ័ពខ្មែរបាន ក៏សំរេចចិត្ដវាយប្រហារ​បើក​ផ្លូវ​ញែក​រត់​ថយ​ចេញ​ ពី​មហា​នគរ កង​ទ័ព​សៀម​បាន​កៀរចាប់គ្រួសារខ្មែរប្រមានជា៥ម៉ឺននាក់យកទៅជាមួយ កងទ័ពខ្មែរបានដេញតាមវាយ​ប្រហារ តាម​ជាប់​កិត​ ពី​ក្រោយ ហើយ​បាន​កាប់​សំលាប់​កំទេចបំផ្លាញពលរេហ៍ទ័ពសៀមអស់ជាច្រើន ព្រះស្រីសុរិយោទ័យ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​២៩ បាន​ដេញ​ទ័ព​ សៀម រហូត​ដល់​ព្រំ​ដែន​ខេត្ដ​នគរ​រាជសីមា ព្រះអង្គរំដោះគ្រួសារខ្មែរ បានប្រាំម៉ឺននាក់មកវិញ ក្នុងការប្រយុទ្ធត​ទល់​គ្នារ​វាង​ខ្មែរ នឹង​​សៀម​ លើក​នេះ ពង្សា​វតារ​សំដេច​វាំងជួន មិនបានបញ្ជាក់អំពីជោគវាសនារបស់ចៅដំបងពិសី កូនពៅរបស់ព្រះមហា​ក្សត្រ​សៀម​ទេ​។ ផ្ទុយ​ទៅ​ វិញ​ឯក​សារ​ពង្សា​វតារ​ខ្មែរ​ខ្លះ​បានសរសេរថា ស្ដេចអង្គនេះត្រូវបាត់ខ្លួននៅពេលប្រយុទ្ធគ្នា ចំណែកពង្សាវតារវត្ដទឹក​វិល​វិញ បាន​អះ​អាង​ថា​ ស្ដេច​សៀម​ចៅ​ដំបង​ពិសី ត្រូវ​អស់​ជីវិតក្នុងពេលសង្រ្គាមនោះ ស្ដេចសៀមចៅដំបងពិសី សោយរាជនៅស្រុកខ្មែរ បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ​។

  ទ័ពសៀមប្រឹងវាយប្រយុទ្ធ ទប់ទល់ដកថយរត់តំរង់ចូលមកដីសៀមវិញ មកដល់ខេត្ដនគររាជសីមា ទ័ពសៀមឈប់​លែង​រត់​ត​ទៅ​ទៀត​ ហើយ​ក៏​បោះ​ទី​តាំង​មូល​ដ្ឋាន​យ៉ាងរឹងមាំដែលធ្វើអោយទ័ពខ្មែរ មិនអាចនឹងវាយកំចាត់ដេញបាន។ព្រះបាទស្រីសុរិយោ​ទ័យ ក៏​បោះ​ជំរុំ​ទ័ព​នៅ​ ប្រ​ឈម​មុខ​ត​ទល់​នឹង​ទ័ព​សៀមវិញដែរ។ សភាពការណ៍ ប្រឈមមុខតទល់គ្នានេះ មិនបានមានរយៈយូរយារទេ ដោយ​រដូវ​វស្សា​ឈាន​ជើង​ មក​ដល់ នាំ​មក​នូវ​ខ្យល់​ភ្លៀង​ធ្លាក់ជោគជាំពាសពេញលើព្រះធរនី ហើយដោយស្ថានការណ៍ទឹកដីតំបន់តាំង​ទ័ព​មិន​សូវ​ល្អ​សំរាប់​ទ័ព​ខ្មែរ​ ព្រះ​មហា​ក្សត្រ​ខ្មែរ ក៏​បញ្ជា​អោយ​ដក​ទ័ពថយវិលត្រលប់ចូលទៅមហានគរវិញ ចាប់ពីថ្ងៃនោះតមក ទឹកដីខ្មែរខេត្ដ​នគរ​រាជ​សីមា ខេត្ដ​បស្ចឹម​ បុរី និង​ចន្ទ​បុរី ត្រូវ​សៀម​លួច​យក​កាន់កាប់ត្រួតត្រាបន្លំធ្វើជាទឹកដីសៀមរៀងរហូតមកដល់បច្ចុប្បន្ន។

  ចូលមកដល់មហានគរវិញ នៅថ្ងៃ១៣កើត ខែផល្គុន ឆ្នាំមមី ព.ស.១៨៩៨ ម.ស ១២២៦ ច.ស៧១៦ គ.ស១៣៥៤ ព្រះ​ស្រី​សុរិ​យោ​ទ័យ​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​២៩ បាន​ទទួល​រាជា​ពិសេកម្ដងទៀត នៅមហានគរ កាលនោះព្រះអង្គបានព្រះជន្ម២៥វស្សា ព្រះ​អង្គ​បាន​មាន​ព្រះ​បរម​ នាម​ថា ព្រះ​បាទ​សំដេច​ព្រះ​ស្រី​សុរិ​យោ​ទ័យ រាជាធិរាជ។ ព្រះអង្គគង់នៅព្រះមហានគរដដែល ព្រះបរមរាមា និង ធម្ម​សោក​រាជ ក៏​គង់​នៅ​ មហា​នគរ​ដែរ​។

  ឆ្នាំមមី ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីសុរិយោវង្ស។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ទឹកដីខ្មែរនៅ​ធំ​ទូលំ​ទូលាយ​នៅ​ឡើយ​ ទោះ​បី​ជា​សៀម​បាន​លើក​ទ័ព​មក​វាយ​ប្រហារ លួចប្លន់យកបានខេត្ដខ័ណ្ឌខ្មែរខ្លះៗក៏ដោយ។ ព្រំប្រទល់​ដែន​ដី​ខ្មែរ ទិស​ខាង​លិច លាត​សន្ធឹង​ ទៅ​ដល់​ខេត្ដ​បច្ចឹម​បុរី និង​ចន្ទ​បុរី ខាង​ជើង​ឆៀង​ខាងលិច ជាប់នឹងខេត្ដនគររាជសីមា ខាងជើងទៅដល់ស្អាមខ្សាច់ ខាង​ជើង​ឆៀង​ខាង​កើត​ ជាប់​និង​ស្រុក គោក​ខ័ណ្ឌ ខាង​កើត​លាត​ទៅ​ដល់ បារា និង​ដូនណយ ហើយនិងទិសខាងត្បូងទឹកដីខ្មែរជាប់នឹងសមុទ្រ។

  ព្រះស្រីសុរិយោទ័យ ព្រះមហាក្សត្រខ្មែរទី២៩ សោយរាជសម្បត្ដិប្រទេសខ្មែរបាន១៤ ឆ្នាំទើបព្រះអង្គចាប់ផ្ដើម​មាន​ជំងឺ​ឈឺ​ជា​ទំ​ងន់​ ពង្សា​ វតារ​ខ្មែរ​ទាំង​ឡាយ​មិន​បញ្ជាក់ អំពីឈ្មោះជំងឺនេះទេ ពេទ្យហ្ម គ្រូថ្នាំមកពីគ្រប់ទិសទីក្នុងនគរ បានខំប្រឹងប្រែងអស់​ពី​សមត្ថ​ភាព ពិនិត្យ​ព្យា​ បាល​ដាក់​ថ្នាំ ថែ​ទាំ​ជំងឺ​ព្រះ​អង្គ​ដែរ តែអាការរោគព្រះអង្គនៅតែមិនបានធូរស្រាល មើលមិនជា មិនបានសះស្បើយ​សោះ​ឡើយ ព្រះ​អង្គ​ ត្រូវ​អស់​ព្រះ​ជន្ម​ក្នុង​ឆ្នាំ​ខាល ក្នុងព្រះជន្ម ៣៣វស្សា។

  ក្រោយដែលព្រះស្រីសុរិយោទ័យបានចូលទិវង្កតត នាម៉ឺនមុខមន្រ្ដីទាំងឡាយ នាំគ្នាទៅសុំយាងព្រះបរមរាមា ដែល​ត្រូវ​ជា​បុត្រ​ព្រះ​បាទ​ លំពង្ស​រាជា ព្រះ​មហាក្សត្រខ្មែរទី២៨ អោយឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាជាបន្ដ។

កំនត់សំគាល់

  ១ - ដូចដែលយើងបានរៀបរាប់រួចមកហើយខាងលើ បើតាមពង្សាវតារវត្ដទឹកវិល កងទ័ពសៀមបានវាយប្រហារ​ឈ្លាន​ពាន​លុក​លុយ​មហា​ នគរ​ក្នុង​រាជ្យ​ព្រះ​បាទ​លំ​ពង្ស ក្នុងពេលដែលដឹងថាស្ដេចសៀមលើកទ័ពមកធ្វើសង្គ្រាមនិងខ្មែរ ព្រះមហាក្សត្រខ្មែរព្រះ​លំ​ពង្ស​បាន​ចាត់ ស្រី​សុរិ​ យោ​វង្ស​(២) ដែល​ត្រូវ​ជា​ក្មួយ អោយ​ចេញទៅប្រមែប្រមូលរៀបចំកេណ្ឌទ័ពតាមខេត្ដខ័ណ្ឌជិតឆ្ងាយ ដើម្បីយកមក​ជួយ​ទប់​ទល់​ការ​ពារ​មហា​ នគរ​។ កាល​បើ​ប្រ​ទាក់​ប្រទង ជាមួយចៅហ្វាយខេត្ដទាំងឡាយ ក្នុងព្រះរាជាណាចក្រ ប្រមែប្រមូលទ័ពបានជាបន្ដើរ ខ្លះ​ៗ​ហើយ ព្រះ​ស្រី​សុរិ​ យោ​វង្ស​ក៏​បញ្ជា​អោយ​លើក​ទ័ព​ចេញ​ទៅចោមព័ទ្ធវាយប្រយុទ្ធកំទេចទ័ពសៀម។ ក្នុងសម័យនោះ កងទ័ពខ្មែរតាមខេត្ដ​ជិត​ឆ្ងាយ មិន​បាន​មក​ ដល់​ស្មើ​ពេល​គ្នា​ទេ ដែល​ជា​ហេតុ​ធ្វើអោយកំលាំងខ្មែរ មិនបានមូលមាំមួនខ្លាំងក្លារឹងប៉ឹងមានប្រសិទ្ធិភាព អាចតទល់​វាយ​កំចាត់​សត្រូវ​បាន​ទេ​។ ទ័ព​សៀម​ដែល​មាន​ចំនួន​ច្រើនលើសលប់ បានឆ្លៀតវាយប្រហារបំបែកកងកំលាំងខ្មែរមួយម្ដងៗ បាក់បែកខ្ចាត់ខ្ចាយអស់។

  ២=ពង្សាវតារវត្ដទឹកវិល បានបញ្ជាក់ថាព្រះស្រីសុរិយោវង្ស ជាកូនព្រះស្រីសុគន្ធបទ ព្រះស្រីសុគន្ធបទជាកូនរបស់ព្រះបរម​និព្វាន​បាទ ព្រះ​មហា​ ក្សត្រ​ទី​២៦ ព្រះ​ស្រី​សុគន្ធ​បទ មិន​ដែលបានឡើងសោយរាជ្យទេ ។

  នៅចំពោះមុខស្ថានការអស់សង្ឃឹមនេះ ព្រះបាទលំពង្សរាជា ព្រះអង្គទ្រង់កើតទុក្ខព្រួយវិយោគឈឺ រឺងរៃរហូតអស់​ព្រះ​ជន្ម​។ ក្រោយ​ដែល​ មហា​នគរ​ត្រូវ​សៀម​យក​បាន​ ព្រះស្រីសុយោវង្ស បានទៅរៀបកងទ័ពនៅខេត្ដបានសាន្ដ អោកាសល្អហុចមកអោយ​កាល​ណា ព្រះ​អង្គ​ក៏​លើក​ ទ័ព​ខ្មែរ​គ្រប់​ខេត្ដ​ខ័ណ្ឌ​ទាំង​អស់ ធ្វើដំណើរពីគ្រប់ទិសទី ចេញតំរង់ទៅចាក់លោមព័ទ្ធវាយប្រហារកំចាត់ទ័ពសៀមនៅ​មហា​នគរ ទ័ព​ព្រះ​អង្គ​ ផ្ទាល់​បាន​ចេញ​ពី​បា​សាន្ដ ឡើង​តាមទន្លេផង តាមជើងគោកផង ទៅដល់ភ្នំទ្រាយ ព្រះមហេសីព្រះស្រីសុរិយោវង្ស ដែល​ធ្វើ​ដំណើរ​តាម​ទូក​ តាម​ព្រះ​ស្វាមី​មក​ដែរ​នោះ​បាន​បន់​ស្រន់បារមីអ្នកតានៅទីនោះថា «បើព្រះមហានគររំដោះចេញផុតពីកន្ដាប់ដៃ​សៀម​បាន ព្រះ​នាង​មិន​ភ្លេច​ គុណ​ដ៏​ធំ​នេះ​ទេ ហើយ​ព្រះ​នាងសន្យាថា នឹងមករៀបចំតាក់តែងអាស្រមអ្នកតានេះអោយបានល្អសមរម្យ» កន្លែង​អាស្រម​អ្នក​តា​ភ្នំ​ទ្រាយ​ ថ្ងៃ​ក្រោយ​មក​ត្រូវ​បាន​ព្រះ​នាង​ធ្វើការគោរពបូជាតាមពាក្យបំនន់ រៀបចំរច្ចនាល្អពិចិត្រ ហើយជាប់ឈ្មោះទៅជា​ភ្នំ​ព្រះ​ទេពី​ ដែល​ក្លាយ​បន្ដិច​ ម្ដង​ៗ​ ទៅ​ជា​ភ្នំ​ទីពីរ​(ក្នុងខេត្ដកំពង់ចាមសព្វថ្ងៃ) រៀងរហូតមក។

  កងទ័ពខ្មែរដែលដឹកនាំដោយព្រះស្រីសុរិយោវង្ស បានទៅដល់មហានគរ ព័ទ្ធទ័ពសៀមវាយប្រហារ វាយសន្ធាប់ វាយ​សំ​រុក រុល​បុក​ប្រយុទ្ធ​ កាប់​ចាក់​យ៉ាង​ខ្លាំង​ក្លា គ្មាន​សំចៃ​ដៃ ពីគ្រប់ទិសទី ក្នុងពេលជាមួយគ្នានោះដែរ នាម៉ឺនខ្មែរតូចធំ និងប្រជានុរាស្រ្ដ ដែល​នៅ​ក្នុង​មហា​នគរ​ ក្រោម​ការ​ត្រួត​ត្រា​សៀម ក៏បាននាំគ្នាងើបបះបោរ វាយផ្ទប់កំចាត់ទ័ពសៀមឈ្លានពានពីខាងក្នុង ទ័ពរេហ៍ពលសៀម​ទាំង​ប៉ុន្មាន ត្រូវ​ទទួល​ បរា​ជ័យ​រត់​បែក​បាក់​ខ្ចាត់​ខ្ចាយ របួសដួលស្លាប់ហាលពាសពេញដី កូនស្ដេចសៀមចៅដំបងពិសី ត្រូវបាត់បង់ជីវិតក្នុងគ្រា​ចំបាំង​ដ៏​សែន​អស្ចារ្យ​ នេះ​។

  បើតាមពង្សាវតាររបស់សំដេចវាំងជួន ព្រះស្រីសុរិយោវង្សត្រូវជាកូនព្រះស្រីសុរិយោទ័យ ក៏ប៉ុន្ដែ បើយោងទៅ​តាម​ពង្សា​វតារ​វត្ដ​ទឹក​វិល​ យើង​អាច​យល់​បាន​ថា ព្រឹត្ដិការណ៍ព្រះស្រីសុរិយោវង្ស (រឺ ព្រះបាទស្រីសុរិយោទ័យ ?) ដែលរៀបចំប្រមែប្រមូលកេណ្ឌ​អស់​ពល​រេហ៍​វាយ​ ប្រហារ​ទ័ព​សៀម​រំដោះ​ព្រះ​មហានគរ អាចបំភ្លឺពន្យល់បាន ការឡើងសោយរាជបន្ដពីព្រះបាទលំពង្ស ពីព្រោះគេចាត់​ទុក​ជា​គុណ​បំណាច់​យ៉ាង​ ធំ ដែល​តំរូវ​អោយ​អស់​នា​ម៉ឺន​មុខ​មន្រ្ដីយល់ស្របមូលមតិ នាំគ្នាប្រគល់រាជសម្បត្ដិប្រទេសកម្ពុជាដល់ព្រះអង្គ។

  ២ - បរទេសមិនដែលស្រលាញ់ជាតិខ្មែរជាងជាតិគេនោះទេ ប្រទេសជិតខាង គេរង់ចាំតែឱកាសល្អដើម្បីនឹងត្របាក់​លេប​លួច​យក​ទឹក​ដី​ ទ្រព្យ​សម្បត្ដិ ធន​ធាន​ភោគ​ផល​ខ្មែរ​តែ​ប៉ុណ្ណោះ។ ឱកាសល្អនេះគឺសំដៅទៅលើពេលវេលា កាលទេសដែលខ្មែរ​វង្វេង​មិន​បាន​គិត​អំពី​ផល​ ប្រ​យោជន៍ អាយុ​ជីវិត​ប្រ​ជា​នុ​រាស្រ្ដ​តូច​តាច​ក្រីក្រ និង ប្រទេសជាតិហើយ គិតតែអំពីដណ្ដើមអំណាចគ្នា ប្រើអំណាច​ផ្ដាច់​ការ បំរើ​ប្រ​យោជន៍ ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ និង​បក្ស​ពួក គឺនៅលើចំនុចខ្សោយនេះហើយ ដែលបរទេសរៀបចំគ្រប់ផែនការ គ្រប់​នយោ​បាយ និង​ប្រើ​គ្រប់​ មធ្យោ​បាយ ប្រទាក់​ក្រលា​ដើម្បី​បញ្ចុះបញ្ចូល លួងលោម បោកបញ្ឆោតភូតភរ ទិញដូរ និង បំបែកបំបាក់ខ្មែរ កាល​ណា​ខ្មែរ​ចូល​ជាប់​ក្នុង​ អន្ទាក់​ និង​ដើរ​តាម​ក្រលា តាម​សង្វាក់ តាមផ្លូវ តាមទិសដែលកំនត់ដោយបរទេសហើយ ខ្មែរពិបាកនឹងរកច្រកដក​ខ្លួន​ចេញ​ធ្វើ​ជា​អ្នក​ជា​ ណាស់​ជា​ពិសេស​បើ​ខ្មែរ​គ្មាន​ឧត្ដម​គតិជាតិ គ្មានសមត្ថភាព គ្មានចេះឈឺចាប់ក្នុងឋានៈខ្លួនជាខ្មែរ៘

  ៣ - ឯការធ្វេសប្រហែសមើលងាយសត្រូវ មើលជោគវាសនាអនាគតប្រទេសជាតិ មិនបានវែងឆ្ងាយ ដូចដែលយើង​ឃើញ​ក្នុង​ការ​បែក​ មហា​នគរ អាច​នាំ​មក​នូវ​ក្ដី​វិនាស​ហិនហោច អន្តរាយដែលមិនអាចប៉ាន់ស្មានវាស់បានឡើយដឹងថាសៀមចង់វាត​ទី​លេប​លួច​យក​ទឹក​ដី​ខ្មែរ​ ហើយ​លើក​កង​ទ័ព​មក​វាយ​ប្រហារ​ដែរ ព្រះមហាក្សត្រខ្មែរ បែរជារំសាយទ័ព រំសាយកំលាំងការពារជាតិទៅវិញ ដោយ​យល់​ខុស យក​បញ្ហា​ ផ្សេង​ៗ​មក​ធ្វើ​ជា​ធំ ឥរិ​យា​បថ​នេះអាចបញ្ជាក់ថាព្រះមហាក្សត្រខ្មែរមើលងាយសត្រូវ យល់ថាខ្លួនជា «ខ្មែរពូជអ្នក​ចំ​បាំង» ខ្លាំង​ពូ​កែ​អស្ចារ្យ​ ជាង​គេ គ្មាន​នណា​អាច​ឈ្នះលើបានឡើយ ហើយ ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ អាចនឹងកំចាត់ខ្មាំងសៀមបានដោយ​ងាយ ការ​ពិចារ​ណា​មិន​ បាន​ដិត​ដល់ ការ​យល់​ច្រលំ មានជំនឿទៅលើធាតុមិនពិត គ្មានលក្ខណជាប្រាកដនិយម ការអួតក្អេងក្អាងអសុរស ការ​ខ្វះ​សមត្ថ​ភាព​ទាំង​នេះ​ ហើយ ដែល​ជា​មូល​ហេតុ​នាំ​មក​នូវការធ្វេសប្រហែស និង មហន្តរាយដល់ប្រជាជាតិ ទំងន់គ្រោះថ្នាក់នេះ មិន​មែន​ជះ​ឥទ្ធិ​ពល​តែ​មក​លើ​ បច្ចុប្បន្ន​កាល​ប៉ុណ្ណោះ​នោះ​ទេ មហន្ដរាយនេះនៅតែជះឥទ្ធិពល នាំមកនូវផលអាក្រក់គ្រប់បែបយ៉ាងជានិច្ច​ជា​កាល ដល់​ជោគ​វាសនា​ប្រ​ជា​ រាស្រ្ដ និង​ប្រ​ទេស​ជាតិទៅក្នុងអនាគត។

  ៤ - ទោះបីជាស្ដេចខ្មែរ រឺ អ្នកដឹកនាំខ្មែរបានប្រព្រឹត្ដខុសដូចម្ដេចក៏ដោយ ក្នុងការគ្រប់គ្រងប្រទេសជាតិ ក៏ប្រជាជន​មិន​ដែល​ហ៊ាន​ចាប់​ កំ​ហុស​ទោស អូស​ដំណើរ ឬ​​ហ៊ាន​កាត់ទោសដែរ។ រាស្រ្ដខ្មែរតែងតែខំប្រឹងអត់ធ្មត់ ខាំមាត់សង្កត់ចិត្ដស៊ូទ្រាំទ្រ​រស់​ត​ទៅ​ទៀត ដោយ​មិន​ ស្រ​ដី​។ ផ្ទុយ​ទៅ​វិញ​ប្រ​ជា​ជន​ខ្មែរ​តែងតែមានទឹកចិត្ដពោរពេញ ពុះកញ្ជ្រោលទៅដោយការស្នេហាជាតិគ្រប់​កាលៈ​ទេសៈ​ដែល​ជាតិ​មាតុ​ភូមិ​ ត្រូវ​បរ​ទេស​ប្រមាថ​កាត​ទាន ចូលមកឈ្លានពានជិះជាន់សង្កត់សង្កិនយាយីលួចប្លន់ ការជួបប្រទះនឹង​គ្រោះ​ថ្នាក់​មហន្ដ​រាយ ដល់​អាយុ​ជីវិត​ ជាតិ​នេះ ជំ​រុញ​ធ្វើ​អោយ​ខ្មែរ​គ្រប់​រូប រស់នៅគ្រប់ទិសទី ភ្ញាក់រលឹក ហ៊ានងើបឈររួមកំលាំងគ្នា ធ្វើពលិកម្មបូជាជីវិត​ក្រុម​គ្រួសារ ទ្រព្យ​ សម្បត្ដិ តស៊ូ​ប្រ​ឆាំង​និង​សត្រូវឈ្លានពាន។ ទឹកចិត្ដស្រលាញ់ស្នេហាជាតិ ទឹកចិត្ដក្លាហានអង់អាចមោះមុត និង សា​មគ្គី​ភាព​របស់​ប្រ​ជា​រាស្រ្ដ​ ខ្មែរ គេ​ឃើញ​មាន​ជា​និច្ច​នៅគ្រប់សម័យ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ តែនេះគឺចំពោះសត្រូវចេញមុខ ដែលគេដឹងលឺ ស្គាល់​ឃើញ​ជាក់​ស្ដែង​នឹង​ ភ្នែក​។

  ចុះចំពោះ សត្រូវបង្កប់ខ្លួន ក្រលាខ្លួនមិនចេញមុខ លាក់ខ្លួនពួនក្រោយខ្នងខ្មែរវង្វេងជាតិខ្លះ ហើយដែលមានវិធីសាស្រ្ដ​ចេះ​ប្រើ​បុណ្យ​ស័ក្ដិ​ យក​លុយ​កាក់​ទ្រព្យ​ធន ធ្វើ​ជា​ធ្នាក់ និងធ្វើជាអាវុធ តើកូនខ្មែរ អាចស្គាល់ដឹងលឺយល់ឃើញបានច្បាស់រឺទេ? ក្នុង​ខណៈ​នេះ បើ​ខ្មែរ​គ្មាន​ចំណេះ​ វិជ្ជា គ្មាន​វិចា​រ​ណញ្ញាណ​ទេ នោះ​ខ្មែរ​មិនអាច ស្គាល់សត្រូវពិតប្រាកដរបស់ខ្មែរបានឡើយ ហើយខ្មែរនឹងត្រូវគេពង្វក់​បោក​បញ្ឆោត​ភូត​ភរ​កុហក​ បំភាន់​ស្មារ​តី​អោយ​យក​ខុស​ធ្វើជាត្រូវជាមិនខានពេលនោះ គេនឹងនាំគ្នាបោកប្រាស យកកំលាំងស្នេហា​ជាតិ​របស់​ខ្មែរ មក​បំរើ​គាំ​ទ្រការ​ពារ​ អំណាច​ផ្ដាច់​ការ​ផល​ប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមញាតិបក្សពួករបស់គេ។ កូនខ្មែរខំធ្វើពលិកម្មបូជាជីវិត ដោយ​យល់ និង​ជឿ​ថា​ដើម្បី​ជាតិ​ មាតុ​ភូមិ​តែ​តាម​ពិត​ទៅ​ កូន​ខ្មែរបានស្លាប់ ព្រាត់ប្រាសប្ដីប្រពន្ធកូនចៅ គ្រួសារញាតិសន្ដាន ដើម្បីមនុស្សម្នាក់ គ្រួសារ​មួយ​ក្រុម​បក្ស​ពួក​មួយ​ ដែល​មិន​ដែល​បាន​គិត​គូរ​ម្ដងណាឡើយ អំពីជោគវាសនាអាយុជីវិតប្រជានុរាស្រ្ដ និងប្រទេសជាតិ។

(១) អ៊ូថង ជារាជធានីយ៉ាងធំណាស់មួយរបស់ប្រទេសសៀម ដែលស្ថិតនៅក្នុងតំបន់សោភ័ណបុរី។ នៅ គ.ស.១៣៤៧​ដោយ​មាន​ជំងឺ​អាសន្ន​ រោគ​រាល​ដាល​ក្នុង​នគរ ស្ដេច​សៀម​អង្គ​នេះក៏រើព្រះរាជធានី ហើយមកបង្កើតទីក្រុងថ្មីមួយទៀតដែលមានឈ្មោះ​ថា ស្រី​អយុធ្យា ស្ដេច​អ៊ូ​ថង ឬ​ព្រះ​រាមា​ធិប​តី​បាន​ចូល​ទិវង្កត​ក្នុង គ.ស.១៣៦៤។
(២) ពង្សាវតារវត្ដទឹកវិល បានបញ្ជាក់ថាព្រះស្រីសុរិយោវង្ស ជាកូនព្រះស្រីសុគន្ធបទ ព្រះស្រីសុគន្ធបទជាកូនរបស់ព្រះបរម​និព្វាន​បាទ ព្រះ​មហា​ ក្សត្រ​ទី​២៦ ព្រះ​ស្រី​សុគន្ធ​បទ មិន​ដែលបានឡើងសោយរាជ្យទេ ។