ចិត្ដចិរិយា និងលក្ខណៈដ៏ល្អប្រសើរជាពិសេសមួយទៀតរបស់បក្សីចាំក្រុង គឺព្រះអង្គជាមនុស្សម្នាក់ដែល​ឲ្យ​តំ​លៃ និង​គោ​រព​ទៅ​លើ​អ្វី​ ដែល​ជា​គុណ​។ ព្រះអង្គបានចាត់ទុកគុណជាធំ ជាចាំបាច់ក្នុងដួងចិត្ដ ក្នុងទស្សនៈនេះ និងមាគ៌ាប្រចាំជីវិតរបស់ព្រះអង្គ អ្នក​ណា ជន​ណា សត្វ​ ​ណា ឬ​ទីក​ន្លែង​ទឹកដីណា ដែលធ្លាប់មានគុណជួយទំនុកបំរុងព្រះអង្គ ព្រះអង្គមិនបំភ្លេចគុណឡើយ។ ដូច្នេះហើយក្រោយ​ដែល​ព្រះ​អង្គ​បាន​ ឡើង​សោយ​រាជ ព្រះអង្គបានប្រទានងារបុណ្យសក្ដិ ដល់អ្នកដែលធ្លាប់ជួយយកអាសារ ព្រះអង្គក្នុងគ្រាក្រ។ ព្រះអង្គ​បាន​សាង​វត្ដ​អារាម​ ព្រះ​ ពុទ្ធ​ជា​ច្រើន​ដើម្បី​រំលឹក និង តបស្នងសងគុណបុណ្យបារមី វត្ថុសក្ដិសិទ្ធ ទីកន្លែងទឹកដី ដែលធ្លាប់បានជួប ទទួលទំនុក​បំរុង បី​បាច់​ថែ​រក្សា​ព្រះ ​អង្គ​ក្នុង គ្រា​កំសត់​ខ្លោច​ផ្សា មានទុក្ខភ័យគ្រោះកាចដល់ជីវិត។

     ព្រះបាទបក្សីចាំក្រុង បានសាងប្រាសាទ មួយដាក់ឈ្មោះថា «ប្រាសាទលលៃ» នៅកន្លែងដែលព្រះអង្គបានទតឃើញទង់​ជ័យ​ស្ដេច​ពញា​ ក្រែក​ដេញ​តាម​ចាប់​ព្រះអង្គ។ ប្រាសាទមួយទៀតឈ្មោះ «បាគង់» ត្រូវបានសាងដោយសារព្រះអង្គ នៅកន្លែងដែល​តា​គហេ​យក​ព្រះ​អង្គ​ទៅ​ ​លាក់ ហើយ​ដែល​ពេល​នោះ​គាត់បានមានប្រសាសន៍ថា «បាគង់នៅទីនេះសិនហើយ!.»។ ឯនៅត្រង់កន្លែងក្រោលគោរបស់​តា​គហេ​វិញ​គឺ​ «ប្រា​សាទ​បា​គោ» ដែល​ព្រះអង្គបានសាង ហើយដែលក្នុងបច្ចុប្បន្ន បានក្លាយទៅជា ប្រាសាទព្រះគោ ប្រាសាទទាំងនេះស្ថិត​នៅ​ក្នុង​ខេត្ដ​សៀម​ ​រាប​។

     ដើម្បីលើកឧបការគុណទឹកដីភ្នំសន្ទុក «ភ្នំសន្ទុក» និង បុណ្យបារមីទាំងប៉ុន្មានដែលធ្លាប់ជួយការពារទំនុកបំរុងព្រះអង្គ ព្រះ​បាទ​បក្សី​ចាំ​ក្រុង​ បាន​សាង​ព្រះ​វិហារ​ និង ព្រះបាទព្រះមួយយ៉ាងធំនៅទីនោះ ទុកជាទីសក្ការៈបូជា។ តាម៉ឹង ដែលធ្លាប់ ជួយយកអាសារ ផ្ដល់​ស្បៀង​អា​ហារ​ និង​ ជួយ​លាក់​បំ​ពួន​ត្រូវ​បានតែងតាំងជាចៅហ្វាយខេត្ដស្រុកអាសន្នទុក្ខរៀងរហូត មក។

     ចំណែកនៅឯទួលស្រួលទឹកមិនលិច ឬ ទួលសួរលោក នៅខាងលិចដីទួលដែលតាគហេធ្លាប់បានយកមែកជ្រៃទៅ​ដោត ព្រះ​បក្សី​ចាំ​ក្រុង​ ព្រះ​អង្គ​បាន​សាង​វត្ដដោយមានព្រះវិហារយ៉ាងល្អត្រចាស់ត្រចង់ ព្រះអង្គបានប្រទានឈ្មោះវត្ដនោះថា «ព្រះវិហារសួរ»។ ព្រះ​អង្គ​ក៏​បាន​កសាង​ ដែរ​នូវ​រូប​សំណាក​ព្រះ​ឥសូរ និង​ព្រះនរាយណ៍ ដាក់តំកល់ទុកសំរាប់គោរពបូជានៅលើដីទួល ដែលមានដាំមែកជ្រៃ។ មែក​ជ្រៃ​នោះ​ដែល​បាន​ ​ដុះ​ឡើង​ធំ​ធាត់​ហើយ​ដែលព្រះអង្គមានស្នាមជើងនៅលើ ត្រូវព្រះអង្គចាត់ទុកជាដើមប្រផ្នូល សំរាប់មើលទស្សន៍​ទាយ​ឲ្យ​យល់ ឲ្យ​ដឹង​អំពី​​ជោគ​ វា​សនា​អនា​គត របស់​ប្រទេសជាតិ។ ជ្រៃនោះព្រះអង្គដាក់ឈ្មោះថា «ជ្រៃព្រះផ្នូល» ព្រះបាទបក្សីចាំក្រុង ដោយ​ព្រះ​អង្គ​មាន​ព្រះ​ឱស្ឋ​ទិព្វ​ ​ផង ព្រះ​អង្គ​បាន​ធ្វើ​បុណ្យ​បួងសួងយ៉ាងនក្ខត្ដរិក្សសុំព្រះជាម្ចាស់ គុណបុណ្យបារមី និង វត្ថុសក្ដិសិទ្ធទាំងឡាយ ធ្វើ​បណ្ដាល​បង្ហាញ​ឲ្យ​កើត​មាន​ ជា​ប្រ​ផ្នូល ទៅ​លើ​ដើម​ជ្រៃ​ព្រះផ្នូល ឬ ជ្រៃសួគ៌ និង ទៅលើព្រះវិហារ ប្រសិនបើនឹងត្រូវកើតមាន និងផ្ទុះនូវព្រឹត្ដិការណ៍​ដ៍​សំខាន់​អ្វី​មួយ ដែល​ ទាក់​ទង​ទៅ​នឹង​អាយុ​ជីវិតរបស់ស្រុកខ្មែរ ព្រះអង្គបានណត់ប្រផ្នូ លទាំងអស់ជា១០ប្រការសំរាប់នគរខ្មែរ

  1. ប្រការទី១ បើដើមជ្រៃមានស្លឹកដុះល្អត្រសុំត្រសាយ នោះព្រះមហាក្សត្រ ឬ អ្នកនាំប្រទេសជាតិ នឹងបានទទួល នូវសេច​ក្ដី​សុខ​ក្សេម​ ក្សាន្ដ ហើយ​ប្រ​ទេស​ជាតិ​ក៏បានចំរើនសំបូរណ៌ហូរហៀរដែរអ។
  2. ប្រការទី២ បើដើមជ្រៃមានស្លឹករិចរឹលរុះមិនល្អ   នោះប្រទេសជាតិមិនសូវមានភោគផលចំនូលបានច្រើនល្អទេ។ ប្រជា​នុ​រាស្រ្ដ នឹង​ មាន​ទុក្ខ​ព្រួយ។
  3. ប្រការទី៣ បើដើមជ្រៃត្រូវបក្សាបក្សីទាំងហ្វូង មករុករានទន្រ្ទានទីទុំលើ នោះប្រទេសជាតិ នឹង ត្រូវបរទេស នាំគ្នាមកលោម​ព័ទ្ធ​ព័ន្ធ​ ប្រ​វ័ញ្ច​គៃ​បន្លំ ឆក់លួចប្លន់យកទឹកដី និងភោគផលខ្មែរជាមិនខាន។
  4. ប្រការទី៤ បើមែកជ្រៃធំល្មមបាក់ នោះសមាជិកក្នុងរាជវង្សស្ដេច ឬ សម្ដេចចៅហ្វាទល្ហៈ ត្រូវអស់បុណ្យ ឬអស់ជីវិត។
  5. ប្រការទី៥ បើមែកជ្រៃធំបាក់ នោះព្រះមហាក្សត្រ ឬ ប្រមុរដ្ឋ ត្រូវអស់ជីវិត។
  6. ប្រការទី៦ បើមានពស់ចូលក្នុងព្រះវិហារ ហើយវារកាត់លើព្រះភ្នេនព្រះបដិមាករ ឬលើឆ្នឹមដំបូលព្រះវិហារ នោះពួកជនជាតិបរទេសស្រុកក្រៅ នឹងចូលមកលុកលុយឈ្លានពានលួចប្លន់ប្រទេសជាតិខ្មែរជាមិនខាន។
  7. ប្រការទី៧ បើក្នុងស្រះមុខវិហារ មានក្រពើ ឬទន្សង ហែលកាត់ចុះឡើង នោះនឹងមានសមាជិកព្រះរាជវង្ស ស្ដេចឬ មន្រ្ដីធំក្បត់​ជាតិ​ ចង់​បំ​ផ្លាញ​នគរ ហើយ​រត់ទៅរកពឹងពាក់ពួកបរទេស ឲ្យចូលមកជួយដន្ដើមណាច។
  8. ប្រការទី៨ បើដើមជ្រៃងាប់មួយចំហៀង នោះព្រះមហាក្សត្រ ឬអ្នកកាន់ណាចដឹកនាំប្រទេសជាតិត្រូវអស់ណាច។
  9. ប្រការទី៩ បើសិនជាដើមជ្រៃងាប់បាក់ ហើយដុះឡើងវិញ នោះពូជត្រកូលថ្មីមួយទៀត នឹងត្រូវឡើងធ្វើជាព្រះមហាក្សត្រ ឬ​អ្នក​ដឹក​ នាំ​ប្រទេស​ជាតិ​។
  10. ប្រការទី១០ បើសិនជាដើមជ្រៃត្រូវអស់ជីវិត ងាប់បាត់ ហើយមិនដុះឡើងវិញ នោះព្រះបរមជ្រៃសួរ នឹងត្រូវផុតពូជដែរ គ្រា​នោះ​ អ្នក​មាន​បុណ្យ​បាន​ចាប់ជាតិកើតហើយ។

     ក្រោយដែលព្រះអង្គបានធ្វើពីធីបួងសួង សំបូងសង្រោងប្រកាសជាឱឡារិក ប្រាប់អស់គុណបុណ្យបារមី ព្រះឥន្រ្ទព្រះ​ព្រហ្ម ម្ចាស់​ទឹក​ម្ចាស់​​​ដី ព្រះអគ្គីព្រះពាយ និងវត្ថុសក្ដិសិទ្ធ ព្រមទាំងទេវតា អារុក្ខអារក្សអ្នកតាថែរក្សាទឹកដីភូមិស្ថាន បក្សីចាំក្រុងព្រះអង្គបានបញ្ជា​ឲ្យ​នា​ម៉ឺន​មុខ​មន្រ្ដី​ កត់​ត្រា ចារ​ពាក្យ​ពេជ​ និង ប្រផ្នូលទាំង១០ប្រការនោះ លើស្លឹករិតជ្រលក់មាស ធ្វើជាសាស្រ្ដាពីរក្បាល មួយក្បាលយកទៅ​តំ​កល់​ទុក​ក្នុង​ព្រះ​វាំង ហើយ​មួយ​ក្បាលទៀតតំកល់ទុក​ក្នុង​ព្រះវិហារសួរ។ មិនតែប៉ុណ្ណោះព្រះអង្គបានផ្ដាំផ្ញើ និងចេញបញ្ជាប្រាប់អ្នក​ដែល​ថែ​រក្សា​កន្លែង​ ពិ​សិដ្ឋ ឲ្យ​ធ្វើ​សេច​ក្ដី​រាយ​ការណ៍ ទៅទូលថ្វាយព្រះអង្គភ្លាម ក្នុងខណណាដែលកើតមានអភូតហេតុប្លែកណាមួយ។

     ចំពោះព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុងវិញ បើតាមពង្សាវតារវត្ដកោកកាក គ្មាននណាក្រៅអំពីនារីក្រមុំស្រុក​ស្រែ​សែន​ស្រស់​ល្អ​បវរ ដែល​ព្រះអង្គបានឃើញ និងជួបជាគ្រាដំបូងនៅប្រទះនាង ឬ ប្រទះឡាងនោះឡើយ។ ព្រះនាមព្រះអគ្គមហេសី​នេះ គេ​មិន​បាន​ស្គាល់​ទេ ព្រះ​នាង​បាន​ប្រ​ទាន​ព្រះរាជបុត្របីព្រះអង្គដល់ព្រះស្វាមី ព្រះវត្ដិរាជ្យ ព្រះអលស្សរាជ និង ព្រះសេន្នរាជ្យ ចំណែក​នៅ​ក្នុង​ពង្សាវ​តារ​របស់​ សម្ដេ​វាំង​ជួន អ្នក​និពន្ធលើកយកឈ្មោះព្រះម្នាងស្វាយមកនិយាយ ដោយណត់ថា ព្រះម្នាងជាព្រះអគ្គមហេសីរបស់បក្សី​ចាំ​ក្រុង​។ ជា​មួយ នឹង​ ព្រះ​មហា​ក្សត្រ ព្រះ​ម្នាង​បាន​មានបុត្រមួយព្រះអង្គព្រះនាម អលស្សរាជ ដែលប្រសូត្រនៅក្នុងឆ្នាំវក។ តែពង្សាវតារវត្ដ​ទឹក​វិល​បាន​បញ្ជាក់​ថា​ ព្រះ​អគ្គម​ហេសី​របស់​ព្រះបាទបក្សីចាំក្រុង គឺព្រះនាងពៅ ដែលជាបុត្រីរបស់ស្ដេចចាមនៅស្រុកស្អាង ព្រះនាមសេន្រ្ទាទី២។

     ដូចដែលយើងបានរៀបរាប់រួចពីខាងលើ ព្រះម្នាងទេព ដែលជាព្រះមាតារបស់បក្សីចាំក្រុងត្រូវស្ដេចព្រហ្មកិល ឬពញាក្រែក ឬ​សន្ធព​អនុ​រាជ​បញ្ជា​ឲ្យ​យក​ទៅ​សំលាប់នៅកំពង់ព្រះជិន ក្នុងស្រុកស្ទោង ពង្សាវតារវត្ដទឹកវិលបានបន្ដទៅទៀតថា ព្រះបាទបក្សីចាំ​ក្រុង​បាន​កសាង​ព្រះ​ វិហារ​មួយ​យ៉ាង​ស្អាត​ធ្វើអំពីថ្មភ្នំ នៅត្រង់កន្លែងដែលគេប្រហារជីវិតព្រះមាតា គឺដើម្បីរំលឹកដក់អនុស្សាវរីយ៍ដ៏ជូរចត់ រំលឹក​ដល់​គុណ​ព្រះ​មាតា​ ដែល​បាន​ផ្ដល់​ជីវិតដល់ព្រះអង្គ និងដែលត្រូវបាត់បង់ជីវិតដោយសារតែព្រះអង្គ។ ព្រះវិហារនោះ ព្រះអង្គបានប្រទានដាក់​ឈ្មោះ​ថា វត្ដ​ករណី​ ​ដើម ដែល​ក្លាយ​បន្ដិច​ម្ដងៗ ទៅជា «វត្ដក្ដីដើម» វត្ដនេះស្ថិតនៅកំពង់ចិន ស្រុកស្ទោងក្នុងខេត្ដកំពុងធំ។ វត្ដករណីដើម កសាង​រួច​ស្រេច​បាច់​ កាល​ណា ព្រះ​អង្គក៏បានរៀបចំឲ្យធ្វើបុណ្យបញ្ចុះសីមា និង ឆ្លងទៅតាមទំនៀមទំលាប់ប្រពៃណី នៅក្នុងឆ្នាំឆ្លូវ។

     កាលនោះស្ដេចចាមសេន្រ្ទាទី២ សោយរាជ្យគ្រប់គ្រងនៅស្រុកស្ទោង ស្ដេចចាមនៅស្រុកស្ទោង តាំងពីបុរាណកាល យូ​រលង់​ណាស់​មក​ ​ហើយ មាន​ធ្នូ​សរ​អាវុធ ដែលមានមហិទ្ធិរិតខ្លាំងពូកែអស្ចារ្យ គឺបាញ់ម្ដងចេញព្រួញប្រាំ លឺសូរដូចរន្ទះបាញ់ជួបគ្នា ហើយ​បើ​បាញ់​ទៅ​បះ​ដើម​ឈើ​ណា​មួយ ផ្លែ​ឈើ​ទាំងប៉ុន្មានលើដើម នឹងត្រូវជ្រុះអស់គ្មានសល់ ធ្នូសរទាំងនេះ គេមិនអាចយកទៅដាក់លើដី លើពូក ឬ​លើ​គ្រែ​បាន​ឡើយ​ ។​ ដូច្នេះ​ហើយ បាន​ជាស្ដេចចាមកសាងប្រាសាទមួយធ្វើអំពីឥដ្ឋ ហើយយកសរ និងធ្នូនោះទៅព្យួរដាក់ទុកធ្វើដូចជាទោង។ ដោយ​សារ​ហេតុ​ ភេទ​ដូច​នេះ ទើបបានជាគេ ដាក់ឈ្មោះទីកន្លែងនោះថា «សរទោង» ដែលយូរទៅៗ ក្លាយទៅជាស្ទោង។ ស្ដេចចាម ព្រះ​បាទ​សេន្រ្ទា​ទី២ ព្រះ​ អង្គ​មាន​កូន​ស្រី​មួយឈ្មោះ ព្រះនាងពៅពិសី ដែលទើបតែមានព្រះជន្ម១៦វស្សា។ ព្រះនាងមានរូបឆោមលោមពណ៌​សម្ផស្ស ល្អ​ល្អះ​បវរ​ស្រស់​ ស្អាត នឹង​រក​អ្វី​មកប្រៀបប្រដូចផ្ទឹមមិនបានឡើយ រីឯចិត្ដគំនិត កិរិយាមាយាទ រិកពារវិញសោត ក៏ល្អប្រពៃ វិសេសវិសាលកំរ​នឹង​មាន ហើយ​ក៏ ពិបាក​នឹង​រក​ជួប​ប្រទះដែរ។

     ព្រះបាទបក្សីចាំក្រុង ដែលយាងទៅធ្វើបុណ្យឆ្លង វត្ដករណីដើម នៅស្រុកស្ទោងមានក្រុមមន្រ្ដីសេនារេហ៍ពលគ្រប់​ជាន់​ថ្នាក់​ជា​ច្រើន​ ហែ​ ហម​ជូន​ដំណើរ ក្នុងចំណោមនោះ មាននាម៉ឺនជំនិតជាទីទុកចិត្ដរបស់ព្រះអង្គប្រាំនាក់ ដែលធ្លាប់តែជួយរៀបចំធ្វើការ​បំរើ​ទឹក​ដី​ថ្វាយ​ព្រះ​អង្គ​ ជំនិត​ទាំង​ប្រាំ​នាក់​មានចិត្ដស្មោះត្រង់ ល្អបរិសុទ្ធសន្ដោស យុត្ដិធម៌ ហើយគោរពទៀងទាត់ធ្វើទៅតាមរាជឱង្កា និងបទបញ្ជា​របស់​ព្រះ​មហា​ ក្សត្រ​យ៉ាង​ត្រឹម​ត្រូវ​ល្អិតល្អន់ឥតបីខ្ជោះ ឬធ្វេសប្រហែសឡើយ។ ជំនិតទាំងប្រាំមានមុខនាទី និងអំណាចធំទូលាយលើស​លប់​អស់​មន្រ្ដី​នានា​ ក្នុង​ព្រះ​នគរ​។ ជំនិត​ទាំង​ប្រាំនោះគឺ៖

  1. ម៉ឺនប្រពៃជ័យជាតិ
  2. ម៉ឺនភក្ដីលោកនាថ
  3. ម៉ឺនជាតិសូរិវង្ស
  4. ម៉ឺនបំរុងក្សត្រ
  5. និង ម៉ឺនប្រពៃប្រឹក្សា។

     ក្រៅអំពីកិច្ចការជាតិ ជំនិតទាំងនេះក៏តែងតែនាំគ្នាធ្វើកិច្ចការផ្សេងៗទៀត ដើម្បីបំពេញចិត្ដព្រះមហាក្សត្រដែរ។ នៅ​ថ្ងៃបុណ្យ​ចុង​បង្ហើយ​ ម៉ឺន​បំរុង​ក្សត្រ និង ម៉ឺន​ប្រពៃ​ប្រឹក្សា ដែលដើរមើលរកនារីស្រស់ស្អាតទុកថ្វាយព្រះរាជា បានទៅទូលព្រះបាទបក្សី​ចាំក្រុង​ថា ខ្លួន​បាន​ឃើញ​ នាង​ពៅ​ពិសី កូន​របស់​ស្ដេច​ចាមសេន្រ្ទា។ ព្រះនាងមានរូបស្រស់សម្ផស្សស្អាតណាស់ ក្សត្រីមីនុំមីនាងនៅក្នុងវាំង​ទាំង​ប៉ុន្មាន មិន​អាច​យក​ មក​ប្រៀប​ផ្ទឹម​ជា​មួយ​បានឡើយ។ ព្រះនាងមានភីលៀ ងពីរនាក់ ដែលត្រូវជាសង្សារបស់ពួកគេ ភីលៀងទាំងពីរ បាន​យល់​ព្រម​ទៅ​បញ្ចុះ​ បញ្ចូល​ពន្យល់​ព្រះ​នាង​ពៅ​ពិសី​ឲ្យ​យល់​ព្រមសុខចិត្ដស្រលាញ់ រួមរ័ក្សមេត្រីជាមួយនឹងព្រះមហាក្សត្រ ព្រះបាទ​បក្សី​ចាំក្រុង កន្លែង​ដែល​​ជំ​និត​​ទាំង​ពីរ បាន​យល់ បាន​ឃើញ​ព្រះនាងពៅពិសី មានក្លាយទៅជា «ភូមិនាងសស្ងាច» ជាប់រៀងរហូតតមក។

     ព្រឹកឡើងទើបព្រះបាទសេន្រ្ទាដឹងថា បុត្រីបានចុះចាកចេញពីដំណាក់ រត់ទៅតាមបក្សីចាំក្រុង។ ខឹងខ្ញាល់ អាក់​អន់​ស្រ​ពន់​ចិត្ដ​ខ្លាំង​ណាស់​ ព្រះ​អង្គ​ក៏​រៀប​ចំ​ប្រ​មូល​កងទ័ពយ៉ាងច្រើន ដើម្បីដេញតាមចាប់កូនស្រីយកមកវិញ កន្លែងប្រមូលប្រជុំពលរេហ៍នោះ បាន​ក្លាយ​ទៅ​ជា​ភូមិ​ ហើយ​ជាប់​ឈ្មោះ​រៀងរហូតថា ភូមិជុំពល។ ដេញតាមមកដល់ទន្លេសាប ស្ដេចចាមក្រលេកមើលទៅឆ្ងាយឃើញ​ទូក​ព្រះ​មហា​ក្សត្រ​ខ្មែរ​ នៅ​ដាច់​កន្ទុយ​ភ្នែក​ ព្រះអង្គក៏អស់សេចក្ដីសង្ឃឹមកើតក្ដីមួហ្មង អាម៉ាស់មុខឈឺចុកចាប់រហូតអស់ជីវិត។

     ចំណែកនាងពៅពិសីវិញ ក្រោយដែលបានដឹងថា ព្រះបិតាចូលទីវង្គត់ ដោយមានព្រះស្វាមី ព្រះបាទបក្សីចាំក្រុង ជូន​ដំណើរ​មក​ជា​មួយ​ផង​ ព្រះ​នាង​ក៏វិល​ត្រ​លប់​មក​ប្រារព្ធធ្វើពិធីបុណ្យទាន បញ្ជូនកុសលថ្វាយព្រះបិតាទៅតាមប្រពៃណី។ ព្រះនាងបានរៀប​ចំ​ធ្វើ​ផ្លូវ​មួយ​យ៉ាង​ធំ​ល្អ​ ស្អាត​សម​រម្យ​ ខ្ពស់​ផុតពីទឹក កន្លែងនោះមានឈ្មោះថា «កំពង់ពៅពិសី» រហូតមកដល់បច្ចុប្បន្ន ព្រះនាងបានបង្គាប់ឲ្យ​យក​ធ្នូ និង​ សរ​ ទៅ​ តំ​កល់​ទុក​កន្លែង​ដើម​ ហើយព្រះនាងក៏បានបញ្ជាឲ្យសាងអាស្រមមួយ នៅក្នុងបរិវេនបរមរាជវាំង ដើម្បីទុកថ្វាយរលឹក​គុណ​បំណាច់​ និង​ វិញ្ញា​ណក្ខន្ធ​របស់​ព្រះ​បិតា។ អាស្រមនោះមានឈ្មោះថា «អាស្រមព្រះបាទសេន្រ្ទា» ដែលក្លាយបន្ដិចម្ដងៗទៅជា «អ្នក​តា​សេន្រ្ទា» នៅ​ទី​ កន្លែង​នេះ​ តាម​ទំ​នៀម​ទំលាប់ បីឆ្នាំម្ដងៗគេត្រូវរៀបចំធ្វើពិធីបូជាយញ្ញ យកអ្នកទោសធ្ងន់មកប្រហារជីវិតថ្វាយអ្នកតា ដើម្បី​សុំ​សេច​ក្ដី​សុខ​ សប្បាយ​ចំ​រុង​ចំរើន​ បើ​មិនដូច្នោះទេ វិញ្ញាណក្ខន្ធសម្ដេចចាមសេន្រ្ទា នឹង ចូលសន្ថិតក្នុងខ្លួនមនុស្ស ហើយនាំ បង្វក់​បង្វល់​បញ្ចូល​ចិត្ដ​ឲ្យ​ឆ្គួត​ លប់​សតិ កាច​សា​ហាវ​យង់​ឃ្នង ក្បត់គ្នាចុះឡើង បង្កើតក្រុមជាទ័ពបះបោរ កាប់សំលាប់គ្នាឥតត្រាប្រណី កងទ័ពនេះនឹង​មាន​កំលាំង​ឥទ្ធិ​ពល​ ខ្លាំង​ក្លា ជាង​កង​ទ័ព​នានាទាំងឡាយឯទៀត។ ចាប់តាំងពីថ្ងៃនោះមក ព្រះរាជវង្សានុវង្សស្ដេចចាម នៅស្រុកស្ទោង ក៏​រលាយ​បាត់​អស់​ទៅ​ដែរ​ ហើយ​ស្រុក​ស្ទោង​ក៏​ត្រូវបញ្ចូលទៅ ក្នុងខេត្ដអាសន្នទុក្ខ។

     ចំណែកព្រះនាងពៅពិសី កាលបើយាងមកដល់ព្រះរាជធានីព្រះមហានគរ ព្រះនាងត្រូវបានព្រះមហាក្សត្រ ព្រះបាទបក្សីចាំក្រុង តែងតាំង ឋានៈ និងផ្ដល់កិត្ដិយសជាអគ្គមហេសី។ ព្រះនាងទទួលព្រះបរមនាម ព្រះក្សត្រីភត្ដវត្ដីពៅពិសី។ ចំពោះអ្នកតាស្ដី នៅក្នុងស្រុកស្ទោងដែល បានជួយនែនាំបញ្ចុះបញ្ចូល សំរុះសំរួលចាត់ចែងធ្វើឲ្យស្នេហារបស់ព្រះអង្គបានសំរេចដូចសេចក្ដីប្រាថ្នា ព្រះអង្គមិនបានបំភ្លេចទេ ព្រះអង្គបាន យកសន្លឹកមាសទៅបិទថ្វាយអ្នកតា តាមពាក្យបំណន់ដែលបានសន្យា អ្នកតាស្ដីក៏ជាប់ឈ្មោះថា «អ្នកតាស្ដីបិទមាស» ពីថ្ងៃនោះរៀងរហូត មកដល់សព្វថ្ងៃ។

  ក្នុងប្រវត្ដិព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ពង្សាវតារបស់សម្ដេចវាំងជួនបានកត់ត្រាបន្ដទៅទៀតថា តាគហេ និងយាយលក្ខណ៍ បានមានអាយុជីវិតវែងយឺនយូរ ហើយបានស្លាប់បន្ដបន្ទាប់គ្នាដោយសារជរាព្យាធិ។ ព្រះបាទបក្សីចាំក្រុងបានធ្វើពិធីបុណ្យ យ៉ាងធំអ៊ឺកធឹកបូជា សពបញ្ជូនកុសលដល់អ្នកមានគុណទាំងពីរ។ ព្រះអង្គយកអដ្ឋិធាតុ តាគហេ ទៅតំកល់ទុកក្នុងស្ដូបមួយធំស្អាត នៅទួលជ្រៃជិតវត្ដវិហារសួរ ដែលជាកន្លែងព្រះអង្គធ្លាប់បានប្រើពាក្យលេងសើច មិនសមរម្យចំពោះរូបតាគហេ កន្លែងនោះបានជាប់ឈ្មោះរហូតមកថា «ទួលគហេ» ធាតុយាយលក្ខណ៍ ព្រះអង្គយកទៅតំកល់ទុក្ខក្នុងប្រាសាទបាគោ ដែលជាភូមិកំណើតរបស់គាត់។

     តែបើតាមពង្សាវតារវត្ដកោកកាក តាគហេត្រូវព្រះបាទបក្សីចាំក្រុងប្រហារវីជិត ដើម្បីគោរពទៅតាមពាក្យសច្ចៈដែលកាលពីនៅកុមារ ព្រះអង្គធ្លាប់បានមានបន្ទូលថា បើបានឡើងសោយរាជ្យមែន ព្រះអង្គ‍ នឹងកាប់តាគហេធ្វើបុណ្យ។ ក្រោយដែលបានសំលាប់តាគហេហើយ បក្សីចាំក្រុង ក៏រៀបចំធ្វើបុណ្យជូនគាត់យ៉ាងធំឧឡារិកជាទីបំផុត។

   រីឯពង្សាវតារវត្ដទឹកវិលបានសរសេរថា កាលនោះតាគហេបានអាយុ៩១ឆ្នាំ មានជំងឺហើយក៏ធ្វើមរណកាលទៅ។ បក្សីចាំក្រុង ដែលនៅនឹក ចាំពាក្យសំដីនិយាយលេងថា «កាប់តាធ្វើបុណ្យ» កាលណាបានឡើងធ្វើសេ្ដច បានយកព្រះខ័ន ទៅអូសលើសាកសពគាត់បង្រ្គាប់កិច្ច ឲ្យសម ស្របទៅតាមពាក្យសច្ចៈ បន្ទាប់មកព្រះអង្គរៀបចំធ្វើពិធីបុណ្យ យ៉ាងអធឹកអធម្មជូនតាគហេ ហើយដង្ហែរសាកសពដាក់ក្នុងស្តូបយកទៅ តំកល់ទុកឯវត្ដព្រះវិហារសួរ ព្រះអង្គបានសាងព្រះវិហារមួយនៅទីនោះ ដើម្បីប្រក់ការពារស្ដូបតាគហេ កុំឲ្យត្រូវកំដៅថ្ងៃ ភ្លៀងខ្យល់ ឬ ត្រូវ សត្វធាតុមកបៀតបៀន។

     ក៏ប៉ុន្តែ តាមការដំនាលពីមាត់មួយទៅមាត់មួយដែលខ្ញុំធ្លាប់បានលឺឳពុកខ្ញុំគាត់និទានប្រាប់មក បក្សីចាំក្រុង មិនដែល​មាន​ចិត្ដ​ព្រ​ហើន​កោង​ កាច ចង់​សំលាប់​តាគ​ហេ​អ្នក​មានគុណយកទៅធ្វើបុណ្យនោះទេ។ ពាក្យសំដីដែលបក្សីចាំក្រុងបានពោលនោះ ជាពាក្យលេង​សើច​ចំ​អន់​កំ​ប្លុក​ កំ​ប្លែង​តែ​ប៉ុណ្ណោះ​។ ម្យ៉ាង​វិញទៀត បក្សីចាំក្រុងជាមនុស្សយកគុណជាធំ បុព្វហេតុធំនោះ គឺព្រះអង្គជាព្រះមហាក្សត្រ​តំ​កល់​ជី​វិត​លើ​ត្បូង​ ព្រះ​អង្គ​មាន​ព្រះ​ឱស​ទិព្វ ព្រះអង្គត្រូវតែប្រកាន់នូវពាក្យសច្ចៈ គោរពនូវគ្រប់ពាក្យសំដី ដែលព្រះអង្គបាននិយាយចេញ​មក បាន​សេចក្ដី​ថា​មិន​ ​មែន​អាង​ខ្លួន​ជា​អ្នក​មាន​បុណ្យបារមីជាស្ដេច ជាអ្នកមានណាច ត្រួតត្រាលើមនុស្សប្រុសស្រីគ្រប់រូប ចេះតែប្រើអំណាចផ្ដាច់​ការ ផ្លាស់​ប្ដូរ​ យោ​បល់​ គំនិត ពាក្យ​សំដី បោកប្រាសគេឯង តាមតែខ្លួននឹកនោះទេ។ ដូច្នេះហើយ បានជាទេពតាចុះមកនិមិត្ដជាសុបិន ឲ្យ​ព្រះ​អង្គ​នឹក​ឃើញ​ ចង​ចាំ​ និង​គោរព​ធ្វើ​តាម​នូវអស់ពាក្យសំដីទាំងប៉ុន្មាន ដែលព្រះអង្គធ្លាប់ពោលនិយាយចេញមកក្រៅ បើព្រះអង្គមិន​គោ​រពធ្វើ​តាម​ពាក្យ​សច្ចៈ​ ទេ​នោះ គុណ​បុណ្យ​បារមី ទេព​តា អារុក្ខអារក្សអ្នកតាខ្មោច ព្រាយ បីសាចទាំងប៉ុន្មាន នឹងចុះមកយាយី កាច់យកអាយុ​ជីវិត​ប្រ​ជា​នុ​រាស្រ្ដ ទាំង​ ​ក្មេង​ទាំង​ចាស់​ប្រុស​ស្រី ធ្វើអាយប្រទេសជាតិអន្ដរកប្ប ក្ដៅក្រហល់ក្រហាយ កើតចលាចលច្របូកច្របល់អន្ដរាយ ជួប​គ្រោះ​ភ័យ​កាច​ ​ចង្រៃ ហើយ​រាស្រ្ដ​ប្រជា នឹងរងទុក្ខវេទនាព្រាត់ប្រាសជាមិនខាន ព្រះបាទបក្សីចាំក្រុង ខំធ្វើពិធីបួងសួងបន់ស្រន់គ្រប់​បែប​យ៉ាង ដើម្បី​សុំ​ខមា​ ​ទោស លា​ពាក្យ​សំដី​មិន​សមរម្យ លេងសើចអសុរស តែនៅតែមិនបានសំរេច ពីព្រោះបារមី និងវត្ថុសក្ដិសិទ្ធទាំង​ប៉ុន្មាន មិន​យល់​ព្រម​អត់​ ​អោន​ប្រណី​លើក​លែង​ទោស ប៉ុន្ដែបក្សីចាំក្រុងមិនអាច នឹងប្រព្រឹត្ដអំពើឧក្រិដ្ឋកម្មនេះទេ ចំពោះ តាគហេជាអ្នក​មាន​គុណ​ដ៏​ធ្ងន់​លើស​លប់​ លើ​រូប​ព្រះ​អង្គ​បាន​ឡើយ​។ ព្រះអង្គខំប្រឹងប្រើគ្រប់មធ្យោបាយ ធ្វើមិនដឹងធ្វើមិនលឺ គេចវេះឲ្យផុតចេញអំពីការ​ទាម​ទារ​របស់​កំលាំង​បារមី​ តែ​ព្រះ​អង្គ​គេច​វេះ​មិន​ផុត​ឡើយ​។ ជារៀងរាល់យប់ ទេពតាបារមីតាមជាប់ប្រកិត ហើយនៅតែនិមិត្ដសុបិន ចុះមក​ទាម​ទារ​ឲ្យ​បក្សី​ចាំ​ក្រុង​ គោ​រព​ពាក្យ​សំដី​សច្ចៈ ប្រ​ហារ​ជីវិត​តាគ​ហេ។ ដោយស្ថិតនូវក្នុងភាពទ័លច្រកដូច្នេះ ណាមួយខ្លាចប្រជាជាតិ​វិនាស​ហិន​ហោច​អន្ដ​រាយ ណា​ មួយ​ តាគ​ហេ​អ្នក​មាន​គុណ​ ដែល​ព្រះអង្គមិនអាចប្រមាថអាយុជីវិតបានជាដាច់ខាត នៅទីបំផុតបក្សីចាំក្រុងក៏សំរេច​ចិត្ដ​រៀប​ចំ​ឧប​កិច្ច​ធ្វើ​ពិធី​ ប្រ​ហារ​ជីវិត​តាគ​ហេ​ដើម្បី​បំពេញឲ្យត្រូវទៅតាមការទាមទាររបស់កំលាំងបារមី តាមវីធីរបៀបនេះ ព្រះអង្គមានជំនឿ និង​សង្ឃឹម​ថា អាច​ ​ដោះ​ស្រាច​បញ្ហា​អាយុ​ជីវិត​តាគហេផង អាចដោះស្រាយពាក្យសំដី ចំពោះ មុខទេវតា វត្ថុសក្ដិសិទ្ធទាំងពួងផង។

     ព្រះអង្គឲ្យតាគហេដេកគង់លើគ្រែ ហើយយកក្រណាត់សមកដាក់គ្របដណ្ដប់ខ្លួន បន្ទាប់មកព្រះអង្គយកចុងដាវអូសថ្មមៗ លើក្រណាត់ ស ធ្វើដូចជាប្រហារជីវិត ដើម្បីធ្វើបង្ហាញបញ្ជាក់ជាការគំរប់កិច្ច តាគហេបានចែកស្ថានទៅហើយ ខ្លួនគាត់ត្រូវមានរបួសស្លាកស្នាមដាច់ត្រង់ តាមកន្លែង ដែលព្រះបាទបក្សីចាំក្រុងបានអូសមុខដាវ។ យល់ឃើញខុសផ្ទុយអំពីការប៉ាន់ស្មាន និងក្ដីសង្ឃឹមរបសង់ព្រះអង្គ បក្សីចាំក្រុងយំ ខ្សឹកខ្សួលបោកប្រាណ វេទនាទុក្ខព្រួយចំបែងវិបល្លាស ណែនចុកចាប់ក្នុងទ្រូង នឹកស្ដាយសែនស្រណោះអ្នកដ៏មានគុណ ដែលធ្លាប់បីបាច់ ចិញ្ចឹមថែរក្សាព្រះអង្គតាំងតែពីបាទជើងក្រហមរហូតដល់ធំ ហើយដែលធ្លាប់យកអាយុជីវិតមករារាំងពាំងការពារ ដោយគ្មានភ័យតក់ស្លុត។

     បក្សីចាំក្រុងបានបញ្ជាឲ្យរៀបចំធ្វើបុណ្យ យ៉ាងធំគគ្រឹកគគ្រេង ថ្វាយជូនទៅលោកតាគហេដែលព្រះអង្គតែងតែចាត់ទុក នៅក្នុងគ្រប់ កាលៈទេសៈ ជាជីតា។ ប្រជាពលរដ្ឋព្រមទាំងនាម៉ឺនមុខមន្រ្ដីតូចធំក្នុងនគរ បាននាំគ្នាកាន់ទុក្ខចូលរួមមរណសញ្ញា ទូទៅទាំងប្រទេស។ រីឯ ព្រះមាតាព្រះអង្គព្រះនាងកែវ បើតាមពង្សាវតារសម្ដេចវាំងជួន ព្រះអង្គបានមានព្រះជន្មវែងយឺនយូរ ហើយព្រះអង្គបានចូលទីវង្គត់ដោយជំងឺ ចាស់ជរា។ អដ្ឋិធាតុរបស់ព្រះអង្គ ព្រះបាទបក្សីចាំក្រុង ជាកូនបានយកទៅតំកល់ទុកគោរពបូជានៅក្នុងប្រាសាទលលៃ។

     ព្រះបាទសម្ដេច គម្ដែងអញប្រដែង រាជបក្សីចាំក្រុង បំរុងរាស្រ្ដ ព្រះមហាក្សត្រខ្មែរទី១៩ បានចូលទីវង្គត់ នៅឆ្នាំកុរ ក្នុង ព្រះជន្ម៧១វស្សា។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៤៤ឆ្នាំ។