២០ - ការកសាងក្រុងលង្វែក
ថ្ងៃសុក្រ ទី12.ធ្នូ 2014.ម៉ោង 19:51

ទំនាក់ទំនងជាមួយអឺរ៉ុប

បើ​តាម​ប្រ​ភប​អឺ​រ៉ុប ព្រះ​សត្ថា ជា​ក្សត្រ​ទន់​ខ្សោយ​ហើយ​ទ្រង់​មាន​ព្រះ​ហរិ​ទ័យ​ច្រណែន​ចំពោះ​ព្រះ​អនុជ​គឺ ព្រះ​ស្រី​សុរិ​យោ​ពណ៌​។ ដោយ​ហេតុ​ថា​ព្រះ​អង្គ​ត្រូវ​ការ​ជំនួយ​ ដើម្បី​ប្រ​ឆាំង នឹង​សត្រូវ​ខាង​ក្នុង និង​ ខាង​ក្រៅ ព្រះ​អង្គ​ក៏​ទ្រង់​បាន​យក​ចិត្ដ​ពួក​អ្នក​ផ្សាយ​សាស​នា​យ៉ាង​ខ្លាំង ពួក​នេះ​មាន​សិទ្ធិ​ពេញ​លេញ ក្នុង​ការ​ផ្សាយ​លទ្ធិ​របស់​ខ្លួន មាន​សិទ្ធិ​សង់​ព្រះ​វិហារ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​។ ព្រះ​រាជា​ទ្រង់​បាន​ជួយ​ឧបត្ថម្ភ​ពួក​នេះ​រហូត​ដល់​បាន​បញ្ជូន​អង្ករ និង វត្ថុ​ផ្សេង​ៗ​ទៀត​ទៅ​អោយ​អង្គ​ការ​ដូ​មីនី​កាំង​នៅ​ម៉ាលា​កា​។ នៅ​គ.ស.១៥៨៥ នាយ​ចៅ​ហ្វាយ​របស់​បព្វ​ជិត Sylvestre បាន​សំរេច​ចិត្ដ​ថា​ ត្រូវ​តែ​គ្រាំ​ទ្រ​លោក ហើយ​បាន​បញ្ជូន​មក​ជា​បន្ថែម​នូវ​បព្វ​ជិត​ទៀត គឺ​បព្វ​ជិត Antonio Dorta និង បព្វ​ជិត Antoio Caldeira។ ក្នុង​ពេល​ដំណាល​គ្នា​នោះ មាន​បព្វ​ជិត​ខាង​គណៈ ហ្រ្វង្សី​ស្កាំង (Franciscain) ក៏​បាន​មក​ប្រ​ទេស​ខ្មែរ​ដែរ ក្នុង​ចំណោម​នេះ មាន​បព្វ​ជិត​នាម Gregorio Ruiz​។ តែ​ដោយ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​កើត​ឡើង​ជា​ថ្មី​ទៀត បព្វ​ជិត​ទាំង​ពីរ​អង្គ​ខាង​ក្រោយ​នេះ ក៏​និមន្ដ​ត្រលប់​ទៅ​វិញ​អស់​។ ពេល​នោះ​បព្វ​ជិត Sylvestre បាន​ប្រើ​ឥទ្ធិ​ពល​របស់​លោក ហើយ​ព្រះ​សត្ថា​ទី​១ ក៏​ទ្រង់​អនុញ្ញាត​នៅ​គ.ស.១៥៨៩​ថា បព្វ​ជិត​អង្គ​ណា​ក៏​ដោយ ក៏​អាច​កាន់​សាសនា​ថ្មី​នេះ​បាន​ដាយ​គ្មាន​ខ្លាច​ពី​ការ​សង​សឹក​ឡើយ​។ ដោយ​ហេតុ​នោះ បព្វ​ជិត Syvestre ក៏​បាន​សុំ​អោយ​អង្គ​ការ​កណ្ដាល​បញ្ជូន​បព្វ​ជិត​មក​បន្ថែម​។ ជា​ការ​ឆ្លើយ​តប​នឹង​សេច​ក្ដី​អំពាវ​នាវ​នេះ បព្វ​ជិត Jorge de Mota និង Luis de Fonseca ក៏​ត្រូវ​បាន​គេ​បញ្ជូន​មក​ទៀត តែ​នៅ​ពេល​នោះ​លោក​ទាំង​ពីរ​និមន្ដ​មក​ដល់ បព្វ​ជិត​ Sylvestre ក៏​បាន​សុគត​រួច​ទៅ​ហើយ​(១៩)​។

គួរ​គប្បី​ជ្រាប​ថា នៅ​គ្រា​នោះ​មិន​គ្រាន់​តែ​មាន​ពួក​បព្វ​ជិត​ទេ ដែល​បាន​មក​ប្រ​ទេស​ខ្មែរ ពួក​អ្នក​ផ្សង​ព្រេង​ខ្លះ​ក៏​បាន​មក​ក្នុង​ពេល​ជា​មួយ​គ្នា​ដែរ​។ នៅ​គ.ស. ១៥៨៥ ជន​ជាតិ​ព័រ​ទុយ​កល ដែល​មាន​វ័យ​នៅ​ក្មេង (២០​ឆ្នាំ) ឈ្មោះ Diogo Veloso បាន​មក​ដល់​ប្រទេស​ខ្មែរ​ជា​មួយ​បក្ស​ពួក​មួយ​ក្រុម​គឺ​ Carneiro, Machado, Sagredo, Diogo der chaves Carnizares​៘ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត (ដើម​គ.ស.១៥៩៣) អ្នក​ផ្សង​ព្រេង​ជាតិ​អេ​ស្បាញ​ក៏​បាន​មក​ដល់ គឺ​លោក Ruiz de Hernan Gonza