ថ្ងៃសៅរ៍ ទី3.កក្កដា 2021.ម៉ោង 10:02
ព្រិត្ដិការណ៍ ឆ្នាំ១៩៨៥ -១៩៨៨

ព្រឹត្ដការណ៍ឆ្នាំ១៩៨៥
ដើម​ខែ​មករា ការ​វាយ​យក​ជុំរុំ​អំពិល​ ទី​ចាត់​ការ​ទូរ​ទៅ​របស់​គណ​បក្ស សឺន សាន FNLPK ជំរុំ​ណាម​យុន និង ចុង​បុក ក្រោម​ការ​ត្រួត​ត្រា​របស់​ខ្មែរ​ក្រហម​។ ថ្ងៃ​ទី​១៤ ហ៊ុន សែន ត្រូវ​បាន​ឡើង​ជា​ប្រធាន​រដ្ឋ នាយក​រដ្ឋ​មន្រ្ដី​ទី​១ គាត់​ទទួល​បន្ទុក​ក្រសួង​ការ​បរ​ទេស​ផង​ដែរ​។

ខែកុម្ភ ថ្ងៃទី៣ ប្រជុំ GCKD នៅ​ភ្នំ​ម៉ា​ឡៃ។ ថ្ងៃ​ទី​១១ ជំនួប​រវាង GCKD និង សហគម​អាស៊ាន​នៅ​ទី​ក្រុង​បាង​កក​។ ថ្ងៃ​ទី​១៣ កង​ទាហា​យួន ១៨០០០​នាក់ បើក​ការ​វាយ​ប្រហា​រលើ​ភូមិ​ភាគ​ខ្មែរ​ក្រហម​នៅ​តំបន់​ភ្នំ​ម៉ាឡៃ​។ ថ្ងៃ​ទី១៧ បង្កើត​ជំរុំ​មួយ​នៅ​លើក​ទឹក​ដី​ថៃ​ឈ្មោះ សាយ​អេក (Seite 8) កាន់​កាប់​ដោយ​ខ្មែរ​ក្រហម​ គេ​ហៅ​កន្លែង​នេះ​ថា​ ខៅ​តា​ងក់ (ភ្នំក្ងក់)​។ ដើម​ខែ​មីនា ការ​វាយ​យក​ជំរុំ​ជំរក​ឆ្ងាន់ និង ដង​រែក កាន់​កាប់​ដោយ​គណ​បក្ស​សឺន​សាន FNLPK ។

ខែមីនា ថ្ងៃទី៨ យកជំរុំរបស់អង្គ តាទុំ គ្រប់គ្រងដោយហ្វុនស៊ីប៉ិច។
ថ្ងៃទី៩មីនា មានការប្ដូររបៀបគ្រប់គ្រងយ៉ាងសំខាន់នៃរបបគ្រប់គ្រងភ្នំពេញ RPK ។
ថ្ងៃទី១២មីនា ហ៊ុន សែន ស្នើដំណោះស្រាយ ៦ចំនុច ក្នុងវិបត្ដទំនាស់រវាងខ្មែរ៖
១ - រំលាយកងទ័ពខ្មែរក្រហម (ប៉ុល ពត)
២ - បើមាន​ការ​រំលាយ​កង​ទ័ព​ខ្មែរ​ក្រហម​ហើយ ទើប​មាន​ការ​ដក​ទ័ព​យួន​ចេញ​ពី​កម្ពុជា​
៣ - ធ្វើការបោះ​ឆ្នោត​ដោយ​សេរី ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​សុក្រិត​ភាព
៤ - សហ​ប្រតិ​បត្ដិ​ការ​ជា​មួយ​ប្រទេស​អាស៊ី​អគេ្នយ៍ ដែល​មាន​ប្រពន្ធ​នយោ​បាយ និង សង្គម​ដឹក​នាំ​ទីទៃ​ៗ​ពី​គ្នា​
៥ - បញ្ឈប់​ការ​ជ្រៀត​ជ្រែក​នយោ​បាយ​ពីបណ្ដា​ប្រទេស​ដទៃ​
៦ - គាំ​ទ្រ​អោយ​មាន​ការ​ធនា​ខុស​ត្រូវ​ពី​អន្ដរ​ជាតិ និង ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​កិច្ច​សន្យា​
ថ្ងៃទី​១៩ កង​ទ័ព​របប​ភ្នំពេញ RPK បើក​កិច្ច​ប្រតិ​បត្ដិ​ការ​ដើម្បី​បោស​សំអាត​កង​ទ័ព GCKD​។

ខែមេសា ថ្ងៃទី​២ GCKD បាន​បង្កើត​អង្គ​ការ​មួយ​ដើម្បី​ស៊ើប​ការ។ ថ្ងៃ​ទី​៣ ការ​ដក​ទ័ព​យួន​លើក​ទី៤ ១៥០០០​នាក់​។ ការ​វាយ​យក​ជំរុំ​ណង​ចាន់​។ ការ​បញ្ឈប់​ការ​វាយ​ប្រហារ​បស់​យួន​បាន​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិ​ការ​ ដែល​ពេល​នោះ​បន្ទាយ ជំរុំ និង​កងទ័ព GCKD បាន​រំលំ​រលាយ​ទាំង​ស្រុង​ នេះ​ជា​លើក​ទី​២​ហើយ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ដែល​កង​ទ័ព​ខ្មែរ​ក្រហម ប៉ុល ពត ត្រូវ​បាន​រលំ​រលាយ​ដូច​កាល​៥​ឆ្នាំ មុន​( ឆ្នាំ១៩៧៩ ) ហើយ​ក៏​ជា​លើក​ ទី​២​ដែរ​ ដែល​ពួក​នេះ​ត្រូវ​បាន​បង្ក​បង្កើត​ឡើង​វិញ​ដោយ​ជំនួយ​ ចិន​ ថៃ​ អាមេ​រិក អង់​គេ្លស និង​ ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​ជា​សម័្ពន្ធ​មិត្ដ​ ជន​ភៀស​ខ្លួន​ពី​ ១០០​ពាន់​នាក់ ទៅ ២៥០​ពាន់​នាក់ បាន​ភៀស​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​។ ថ្ងៃ​ទី​២៣​ ដោយ​មាន​បញ្ហា​សុខ​ភាព​ដ៏​ខ្លាំង​ក្លា សីហនុ បាន​លា​លែង​ពី​តំនែង​ប្រមុ​រដ្ឋ GCKD​។ ថ្ងៃ​ទី ២៥ សីហនុ ដក​ពាក្យ​លាលែង​វិញ​។​

ខែឧសភា ថ្ងៃទី​១៨ ការ​ស្លាប់​របស់ ប៉ែន នុត ក្នុង​ជន្ម ៨១​ឆ្នាំ នៅ​ប្រទេស​បារាំង គាត់​បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្ដី ៨​ដង​។ ថ្ងៃ​ទី​២៣ ថៃ​សំរេច​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ចំនួន​ ២៤០០០០​នាក់ ដោយ​បង្ខំ​ទៅ​កម្ពុជា​វិញ ប្រសិន​បើ​មាន​ការ​ចាំ​បាច់​។ ថ្ងៃ​ទី​៣០ រដ្ឋ​មន្រ្ដី​នៃ​ក្រសួង​ហេ​រញ្ញ​វត្ថុ​អាមេ​រិក​ថ្លែង​ថា​មាន​ការ​រំលោភ​សិទ្ធ​មនុស្ស​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​។​ ខែ​មិថុនា​ ថ្ងៃ​ទី​៥ សឺន សាន ទាត់​ចោល​នូវ​សំនើ​មួយ​ដែល​វិន្ឆ័យ​ថា អោយ​ដក​ភាគី​ខ្មែរ​ក្រហម​ចេញ​ពី GCKD គាត់​បញ្ជាក់​ថា​មាន​រេស៊ី​ដង់​យួន ៧០០០០០​នាក់នៅ​កម្ពុជា​។

ខែកក្កដា ថ្ងៃ​ទី​៦ ខ្មែរ​ក្រហម​ចេញ​សេច​ក្ដី​ថ្លែង​ការ​មួយ​ប្រកាស​ថា ពួក​គេ​ នឹង ទទួល​ស្គាល់​រដ្ឋា​ភិបាល​មួយ​ដែល​ចេញ​ពី​ការ​បោះ​ឆ្នោត​រៀប​ចំ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បើ​ទោះ​ជា​ពួក​គេ​មិន​បាន​ជាប់​ឆ្នោត​ក៏​ដោយ​។ សីហនុ​ស្នើ​សុំ​ប្រាក់​កម្ចី​ពី​អន្ដរ​ជាតិ​។ ថ្ងៃ​ទី​៩ តំនាង​អង្គ​ប្រជុំ​អាមេ​រិក សូលាដ បាន​យល់​ព្រម​ផ្ដល់​ជំនួយ​កង​ទ័ព និង​សេដ្ឋ​កិច្ច​ចំនួន​ទឹក​ប្រាក់ ១០​លាន ដុល្លា​អាមេ​រិក​អោយ​ភាគី​មិន​កុំមុយ​និស្ដ​នៃ GCKD​។ ថ្ងៃ​ទី​១៨ ខៀវ ធិរិទ្ធ​បាន​ឡើង​ថ្លែង​ការ​ក្នុង​នាម GCKD ក្នុង​ការ​ប្រជុំ​ ណៃ​រោ​ប៊ី Nairobi នៃ​សហ​រដ្ឋ​អាមេ​រិក​ ក្នុង​ពេល​១០​ឆ្នាំ​នៃ​ស្រ្ដី​។ ហ៊ុន សែន បាន​តវា​ជា​មួយ​លេខា​ធិការ​ទូរ​ទៅ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។​

ខែ​សីហា ថ្ងៃទី​១ នៅ​វា​ស៊ីន​តោន អង្គការ Lawyer's Committee for international Human Rights (គណៈកម្មាធិការមេធាវីទទួលបន្ទុកសិទ្ធិមនុស្សអន្តរជាតិ) បាន​ចេញ​សេច​ក្ដី ថ្លែង​ការ​របស់​គេ​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​ក្លា​ពី​សំនាក់​របប​ភ្នំពេញ​ខ្មែរ​ ហើយ​បាន​បង្ហាញ​ថា​ខ្មែរ បាន​រៀប​ចំ​ប្រពន្ធ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​ ហើយ​ដែល​គំរោង​ការ​នេះ​ ធ្វើ​អោយ​មនុស្ស​ដែល​នៅ​ក្រោម​ការ​ត្រួត​ត្រារបស់​ FNLPK មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​។ ថ្ងៃ​ទី​៣ ពី​ទី​ក្រុង​បាងកក ទ្រង់​រណ​រិទ្ធ​ផ្ញើ​សារ​មួយ​ជូន​បិតា​ទ្រង់​ថា​ មាន​ទាហាន​អង្គ​៣៨ នាក់​ត្រូវ សម្លាប់​ដោយ​ពួក​ខ្មែរ​ក្រហម​។​ ថ្ងៃ​ទី១៦ កិច្ច​ប្រជុំ​លើក​ទី​១១ នៃ​រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​អិណ្ឌូ​ចិន ការ​ចរ​ចា​បាន​យល់​ព្រម​អោយ ចក្កតា ធ្វើ​ជា​អាជ្ញា​កណ្ដាល នៃ​ការ​ពិភាក្សា​ នៃ សំនើ​របស់​ម៉ាឡេ​ស៊ី​។​

ព្រឹត្ដការណ៍ឆ្នាំ១៩៨៦
ខែ​មករា ថ្ងៃ​ទី​២៣ ឧបទ្ទវ​ហេតុ​រវាង​កង​ទ័ព​យួន​ និង កង​ទ័ព​របប​ភ្នំ​ពេញ​នៅ​ខេត្ដ​កោះ​កុង​។ ការ​បើក​ជំរុំ​ជន​ភៀស ខ្លួន​នៅ​អូរ​ត្រៅ​កាន់​ក្ដាប់​ដោយ​ខ្មែរ​ក្រហម​។

ខែកុម្ភ ថ្ងៃ​ទី៧ ប្រជុំ​សភា​នៃ​របប​ភ្នំ​ពេញ RPK ដើម្បី​ដាក់​បន្ដ​អានតិ្ដ​រហូត​ដល់​ឆ្នាំ​១៩៩១​។
ខែមីនា ថ្ងៃ​ទី​១៧ កិច្ច​ប្រជុំ​នៅ​ប៉េកាំង​របស់ GCKD ដាក់​ស្នើ​នូវ​ដំណោះ​ស្រាយ​៨ខ ក្នុង​ទំនាស់​រវាង​កម្ពុជា​
១ - ដកកង​ទ័ព​យួន​ដោយ​ធ្វើ​ការ​ចរ​ចា​​វាង​ភាគី GCKD និង ភាគី​កង​ទ័ព​យួន​
២ - បញ្ឈប់​ការ​បាញ់​គ្នា​នៅ​ពេល​កំពុង​ដក​ទ័ព
៣ - ការ​ដក​ទ័ព​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដោយ​អ្នក​ត្រួត​ពិនិត្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​
៤ - របប​ភ្នំ​ពេញ RPK និង GCKD បង្កើត​រដ្ឋា​ភិបាល​មួយ​ដែល​មាន​សីហនុ​ ជា​ប្រមុខ​រដ្ឋ ហើយ សឺន សាន ជា​នាយក​រដ្ឋ​មន្រ្ដី​ទី​១
៥ - ធ្វើ​ការ​បោះ​ឆ្នោត​ដោយ​សេរី ដែល​មាន​ការ​ត្រួត​ពិនត្យ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​
៦ - អែក​រាជ​អព្យា​ត្រិត​នៃ​កម្ពុជា ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្នុង​រយ​ពេល​​បី​ឆ្នាំ​។
៧ - ការ​កសាង​ប្រទេស​ឡើង​វិញ​ត្រូវ​ទទួល​ជួយ​ពី​គ្រប់​បណ្ដា​ប្រទេស​នានា​
៨ - យួន និង កម្ពុជា​ នឹង​ចុះ​សន្ធិសញ្ញា​លើ​ការ​ពិភាក្សា​មិន​ជ្រៀត​ជ្រែក​គ្នា​ គោរព​បូរណ​ទឹក​ដី​រវាង​គ្នា​ នឹង គ្នា​ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មយ​គ្នា​។
ចិន ក៏​ដូច​ជា​ប្រទេស​សហ​គម​អាស៊ាន​ដែរ បាន​គាំ​ទ្រ​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​អង្គ​៨​ប្រការ​នេះ​។ របប​ភ្នំ​ពេញ​រា​រែក និយាយ​កកិ​កកាក់​ក្រៅ​ច្បាប់ អែ​យួន​បាន​ធ្វើ​ការ​ត្រិះ​រិះ​ ចំពោះ​ឥទ្ធិពល​ប៉េកាំង​ដោយ​មិន​បាន​បដិសេធ​អ្វី​ឡើយ​។

ខែ​មីនា ថ្ងៃ​ទី​២៨ កង​ទ័ព GCKD បើក​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​ទី​ក្រុង​បាត់​តំបង​។
ខែ​​មេសា ថ្ងៃ​ទី​២៦ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម និង​ សេដ្ឋ​កិច្ច​រវាង​ភ្នំពេញ​ និង រុស្សី​។
ខែ​ឧសភា ថ្ងៃ​ទី​១ សឺន សាន បាន​ប្រកាស​ឡើង​វិញ​ថា មាន​អានា​និ​គម​យួន ៧០០០០០​នាក់​ ការ​ពារ​ដោយ​កង​ទ័ព​យួន ១៨០០០០​នាក់​ និង​កុង្សី​យួន​ ២០០០០​នាក់​នៅ​កម្ពុជា​។​ ថ្ងៃ​ទី​២៨ GCKD ធ្វើ​កំនត់​ថា មាន​ប្រទេស​ចំនួន​៤០ គាំ​ទ្រ​ដំណោះ​ស្រាយ​ ១៧មីនា ប្រកប​ដោយ​អង្គ​ ៨ប្រការ។

ខែ​មិថុនា ថ្ងៃ​ទី​២៦ រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរទេសអូស្រ្ដាលី ប៊ុលៃ​ហដិន M. Bul Hayden បាន​ស្នើ​អោយ​បង្កើត​ តុលា​ការ​កាត់​ទោស ប៉ុល ពត និង មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​។
ខែ​កក្កដា ថ្ងៃ​ទី​១១ សមា​ជិក​ អឺរ៉ុប​យល់​ស្រប សំនើ​ ១៧មីនា ៨​ចំនុច​ដែល​ធ្វើ​ដោយ GCKD ហើយ​ស្នើ​ឈប់​អោយ​មាន​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្វើ​ដោយ​របប​ភ្នំពេញ​ RPK​។​
ខែ​សីហា ថ្ងៃ​ទី​៨ រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរទសេ​ អិណ្ដូ​នេ​ស៊ី​ បាន​ជុំ​រុញ​សំនើ​របស់​អូស្រ្ដាលី​ក្នុងការ​នាំ ប៉ុល ពត ទៅ​ប្រឈម​មុខ​ នឹង តុលា​ការ​មួយ​។ ថ្ងៃ​ទី​១១ ប្រ​ជុំ GCKDនៅ​លើ​ទឹក​ដីរំ​ដោះ​។​ ថ្ងៃ​ទី​២៧ សីហា សីហនុ​ ប្រកាស​ថា ខ្មែរ​ក្រហម​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​មួយ​កាន់​កាប់​ដោយ​អង្គ​ ស្ថិត​នៅ​ក្នុង​ខេត្ដ​សៀម​រាប មាន​ស្លាប់​ និង របួស​ជា​ច្រើន​។​

ខែ​កញ្ញា ថ្ងៃ​ទី២៥ នៅ​ អាំស្ទា​ដាំ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​១៥ (អុង) ធ្វើ​ការ​នៅ​កម្ពុជា​ បើក​សម័យ​ប្រជុំ​ពិភាក្សា​គ្នា​ទៅ​លើ​ភាព​អែក​កោ​សង្គម​សេដ្ឋ​កិច្ច​នយោ​បាយ​ របស់​របប​ភ្នំ​ពេញ​ RPK​។

ខែ​តុលា ថ្ងៃ​ទី១៥ ភ្នំ​តូច​ៗ​ចំនួន ៥៣៨ ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ថៃ​ហើយ​ដែល​ត្រូវ​បាន​វាយ​យក​ដោយ​កង​ទ័ព​យួន តាំង​ពី​ថ្ងៃទី​២០ សីហា​នោះ ត្រូវ​បាន​កង​ទ័ព​ថៃ​វាយ​យក​បាន​វិញ​បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ជិត​១​ខែ​។​

ខែតុលា ថ្ងៃ​ទី​២១ ដូច​គ្នា​រាល់​ៗ​ ឆ្នាំ​ មហា​សន្និ​បាត​សាមញ្ញ​ធ្វើ​ដោយ​សហ​គម​អាស៊ាន​ នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ចំពោះ​កម្ពុជា មាន​១១៦​សំលេង​ស្រប ២១​សំលេង​ប្រឆាំង​ និង ១៣​អនុប​វាទ​។

ខែ​វិច្ឆការ ថ្ងៃ​ទី​២ សហ​គម​អាស៊ាន​ ត​វា​ប្រឆាំង​ នឹង ការ​បើក​ការិ​យ៉ា​ល័យ​ជំនួយ​កណ្ដាល​មួយ​នៅ​ភ្នំ​ពេញ​។ ថ្ងៃ​ទី​១១ កង​ទ័ព​សីហនុ​និយម​ និង កង​ទ័ព​ខ្មែរ​ក្រហម​បាន​ប្រកាស​ថា នឹង សហ​ប្រតិ​បតិ្ដ​ការ​រួម​ជា​មួយ​គ្នា​។ ថ្ងៃ​១៤ រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរទេស​ កោះ​សាំង​ហ្គា​ពួ​ និយាយ​គាំ​ទ្រ​ចិន ដែល​ចិន​ធនា​ថា​ ជំនួយ​របស់​គេ​មិន​មែន​ជា​ករ​ណីយ​មួយ​ធ្វើ​អោយ ប៉ុល ពត ឡើង​មក​កាន់​អំនាច​វិញ​ទេ​។

ខែ​ធ្នូ ថ្ងៃ​ទី​១១ កំនែ​ទំរង់​នយោ​បាយ​ដ៏​សំខាន់​នៅ​ក្នុង​រដ្ឋា​ភិបាល​ភ្នំពេញ RPK ដែល​ធ្វើ​អោយ​រដ្ឋា​ភិបាល​មាន​លទ្ធិភាព​ ទូលំ​ទូលាយ​នៅ​ក្នុង​ប្រពន្ធ​នយោ​បាយ​នៃ​កម្ពុជា​។

ព្រឹត្ដការណ៍ឆ្នាំ១៩៨៧
ខែ​មករា KWG (Kampuchea Working Group) ក្លាយ​ជា​ក្រុម​ការ​ងារ​មួយ​នៃ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ ថៃ ម៉ា​ឡេ​ស៊ី សាំង​ហ្គា​ពួ ហើយ​ផ្ដល់​ថវិ​ការ​ដោយ​សេ​អ៊ីអា​ ក្រុម​នេះ​ (KWG) ត្រូវ​ផ្ដល់​អោយ​មាន​ប្លង់​សមរ​ភូមិ​ គ្រឿង​ប្រដាប់​ប្រដា​សង្រ្គាម​ ពត៌​មាន​ពី GCKD ភាគី​មិន​កុំ​មុយ​និស្ដ ដែល​ត​ភ្ជាប់​ជា​មួយ​ នឹង ខ្មែរ​ក្រហម​ផង​ដែរ​។​ ថៃ​ទទួល​ធ្វើ​ការ​បង្ហាត់​បង្រៀន​ សាំង​ហ្គា​ពួ​ជា​នាក់​ផ្ដល់​អាវុធ​ ដែល​ផ្ដល់​មក​ពី​បណ្ដា​ប្រទេស​មាន​សិទ្ធិ​ផលិទ្ធ​អាវុធ រឺ ទិញ​អាវុធ​ពី​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ ដូច​ជា​អាល្លឺ​ម៉ង់​ បែល​ហ្សិក កូរេ​ខាង​ត្បូង​ សុយ​អែដ តៃវ៉ាន់​។ KWG មាន​ទី​តាំង​ការិយ៉ា​ល័យ​នៅ​ទី​ក្រុង​បាង​កក​ ហើយ​មាន​សាខា​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត មាន​ បារីស បូន​ តូក្យូ​។​ មាន​ស្ថានីយ៍​វិទ្យុ​ពីរ​ផ្សាយ​ចូល​ទៅ​ស្រុក​ខ្មែរ​។​

ថ្ងៃទី​១២ ទស្សន​កិច្ច​នៅ​ប៊ុល​ការី សីហនុ បដិ​សេធ សំនើ​ ចចារ​សន្ដិ​ភាព​យួន​តាម​រយៈ​សំបុត្រ​មួយ​ដែល​ផ្ញើ​តាម​រយៈ នីកូលា​សូសេ​សុយ​ Nicolae Ceaucescu​។ ថ្ងៃ​ទី​២៤​ ទស្សន​កិច្ច សឺន សាន នៅ​ជំរុំ​សាយ​ធូ សឺន សាន ចោទ​ថា យួន​សម្លាប់​ផ្ដាច់​ពូជ​ខ្មែរ​ ដែល​រស់​នៅ​កម្ពុជា​ក្រោម​។

ខែ​កុម្ភ ថ្ងៃ​ទី​២៤ កង​ទ័ព​ភ្នំពេញ​ចាប់​ទូក​នេសាទ​ថៃ​បួន​គ្រឿង នៅ​ម្ដុំ​កោះ​ចៅ​របស់​កម្ពុជា​។
ខែ​មីនា ថ្ងៃ​ទី​១០ ទស្សន​កិច្ច​នៅ​ភ្នំពេញ​របស់ អេ​ឌូដាដ​សេ​វ៉ា​ណាដ Edouard Shevardnadze រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​រុស្សី​។ ថ្ងៃ​ទី​២៥ នៅ​បាង​កក ការ​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​រវាង GCKD នឹង សហ​គម​អាស៊ាន​។ ជប៉ុន ចិន​បង្កើត​ក្រុម​ហ៊ុន​រួម​​មួយ​ធ្វើ​អោយ​មាន​ការ​រីក​ចំរើន​នៃ​ប្រភព​រុក​រក​ប្រេង​កាត​ខ្មែរ​។

ខែ​មេសា ថ្ងៃ​ទី​៩ ខៀវ ធិ​រិទ្ធ ប្រធាន​កាក​បាទ​ក្រហម​ខ្មែរ​ នៃ កម្ពុជា​ប្រជា​ធិប​តេយ្យ ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ជប៉ុន ថ្ងៃ​ទី​១២ នៅ​ញូ​យ៉ក​ក្រុម​អ្នក​ទទួល​បន្ទុក​បញ្ហា​កម្ពុជា​ និង មាន​សហ​គម​ចំនួន​ ២០០​នាក់​ទៀត​បាន​ធ្វើ​ការចេញ​ផ្សាយ​​ឃោសនា​ អោយ​យក ប៉ុល ពត និង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ទៅ​ប្រឈម​មុខ​លើ​តុលា​ការ​អន្ដ​ជាតិ​ ដោយ​ប្រតិ​បត្ដិ​តាម​កិច្ច​ព្រម​ព្រៀង​នា​ឆ្នាំ​១៩៤៨ ពី​បទ​ប្រលៃ​ពូជ​សាសន៍​។ ថ្ងៃ​ទី​១៧ កង​ទ័ព​ខាង​គណ​បក្ស សឺន សាន FNLKD ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស និង មាន​ការ​រត់​ពន្ធ​ខុស​ច្បាប់​។​ ថ្ងៃ​ទី​១៩ របប​ភ្នំ​ពេញ RPK អនុញ្ញា​ត្ដិឥណ្ឌទាន​ ដែល​ មាន​ប្រភព​មក​ពី​បរ​ទេស​ជា​ករណីយ​កិច្ច​អែក​ជន​។ ថ្ងៃ​ទី​២៦ ទាហាន​ខ្មែរ​ក្រហម​វាយ​ប្រហារ​លើ​ទាហាន​អង្គ​ (ហ្វុន​ស៊ីប៉ិច)​។

ខែ​ឧសភា ថ្ងៃ​ទី​៧ ដើម្បី​ប្រឆាំង​តវ៉ា​អំពី​អំពើ​យង់​ឃ្នង​របស់​ខ្មែរ​ក្រហម​ សីហនុ​ បាន​ដក​ខ្លួន​ចេញ​ពី​ប្រធាន​ GCKD រយ​ពេល​មួយ​ឆ្នាំ ទ្រង់​រណ​រិទ្ធ បុត្រ​របស់​ សីហនុ ជា​តំនាង​អោយ​ហ្វុន​ស៊ីប៉ិច​ក្នុង​រដ្ឋា​ភិបាល​ចំរុះ​រំដោះ​កម្ពុជា​។ ថ្ងៃ​ទី​៨ប្រពន្ធ​ទូរ​ស័ព្ទ​នៅ​ភ្នំពេញ ដែល​បាន​កំទេច​ចោល​ដោយ​ពួក​ខ្មែរ​ក្រហម​ ត្រូវ​បាន​ជួស​ជុល​អោយ​ប្រើ​ឡើង​​វិញ​ ដោយ​សហ​ភាព​សូវៀត​ ហើយ​ជា​លើ​ទី​១​ តាំង​ពី​ឆ្នាំ​១៩៧៥ ដែល​កម្ពុ​ជា​អាច​ទទួល​ទូរ​ស័ព្ទ ទូរ​លេខ​ទំនាក់​ទំនង​​រវាង​បរ​ទេស​ឡើង​វិញ​។​ ថ្ងៃ​ទី​១២ ពួក​និស្សិត​បាន​បោះ​ពុម្ព​ផ្សាយ​អត្ថ​បទ​មួយ​ដោយ​សា​ស្រ្ដាចារ្យ ខៀវ ថេ​រា​វិត នៅ​មហា​វិទ្យា​ល័យ​ជុលា​ឡុង​កន​ (បាង​កក)​ ថា ការ​ដក​កង​ទ័ព​យួន គឺ​គ្រាន់​តែ​បញ្ជូន​កង​ទ័ព​ចាស់​ពី​កម្ពុជា​ទៅ​យួន ហើយ​ដឹក​កង​ទ័ព​ថ្មី​ពីយួន​មក​វិញ​ប៉ុណ្ណោះ​។​

ខែ​មិថុនា ថ្ងៃទី២ សហ​គម​រដ្ឋា​ភិបាល GCKD បញ្ជាក់​ថា សីហនុ នៅ​តែ​ជា​ប្រមុខ​រដ្ឋ​នៃ​ពួក​គេ​ដដែល​។ ថ្ងៃ​ទី៣​អង្គ​ការ​លើក​លែង​ទោស​អន្ដរ​ជាតិ​ (Amnesty International) បាន​ចេញ​សេច​ក្ដី​ថ្លែង​ការ​របស់​ខ្លួន​មាន ១៥២ទំព័រ​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​របប​ភ្នំពេញ RPK និង ៨​ទំព័រ​ទៀត​ពី GCKD​។ សេច​ក្ដី​ថ្លែង​ការ​បាន​ រៀប​ចំឡើង​ និង ទទួល​ខុស​ត្រូវ​ ដោយ លោក ហេដឺរ Heder​។ ជា​មួយ​គ្នា​នេះ​នៅ​មាន​កំនត់​ហេតុ​ជា​ច្រើន​ទៀត​ នៅ​ចេន្លាះ​ឆ្នាំ ១៩៧០ - ១៩៧៩ ដែល​ប្រ​ព្រឹត្ដ​ឡើង​ដោយ​ខ្មែរ​ក្រ​ហម​។ ថ្ងៃ​ទី​៤ ទាហាន​របស់​គណ​បក្ស សឺន សាន FNLKD បាន​ចូល​ទៅ​ក្នុង​ជំរុំ​ភៀស​ខ្លួន ខៅ​អ៊ី​ដាង​ ហើយ​ប្លន់​ជន​ភៀស​ខ្លួន​នៅ​ទី​នោះ​។​ ថ្ងៃទី១​៥ នៅ​ទី​ក្រុង​បាង​កក សីហនុ បាន​ថ្លែង​ថា អនា​គត​នៃ​កម្ពុ​ជា នឹង ក្លាយ​ទៅ​ជា​អាណា​ខេត្ដ​មួយ​របស់​យួន​ ហើយ​បើ​មិន​ដូច​នោះ​ទេ នឹង ធ្លាក់​ទៅ​ក្នុង​កន្ដាប់​ដៃ ​បន​ប្រលៃ​ពូជ​សាសន័​ខ្មែរ​ក្រហម​វិញ​។ សីហនុ​តិះ​ដៀល​ថា​សហ​គម​អាស៊ាន​គ្មាន​អិទ្ធិ​ពល​អ្វី​ទាល់​តែ​សោះ​។ ថ្ងៃ​ទី​២៤ នៅ​ពេល​សន្ទា ម៉ូនិក សីហ៊ុន​នៅ​ទី​ក្រុង​ប៉េ​កាំង​ នាយក​រដ្ឋ​មន្រ្ដី​ទី​១ ចិន​បាន​ផ្ដោត​ទៅ​លើ​ជំនួយ​ចិន​ចំពោះ​ សីហនុ និង GCKD ហើយ​និង ទទូច​សុំ​អោយ​មាន​ការ​រួប​រួម​គ្នា​ជា​សំខាន់​ដើម្បី​ប្រឆាំង​យួន​។ ថ្ងៃ​ទី​២៩ -៣០ នៅ​ទីក្រុង​ព្រូ​សែល​ ការ​ប្រជុំ​អង្គ​ការ​អុង (ONG) ចំនួន​ជាង​១៥​ដើម្បី​បង្កើត មូដ្ឋាន​អុង​អន្ដ​ជាតិ នៅ កម្ពុជា​។​

ខែ​កក្កដា ថ្ងៃ​ទី​២៩ នៅ​ក្រុង​ហូជី​មិញ (សៃហ្គង) រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​អិណ្ដូ​នេ​ស៊ី និង យួន​ធ្វើ​ការ​ពិភាក្សា​គ្នា​ អស់​រយ​ពេល​៦ម៉ោង​ក្នុង​រឿង​កម្ពុជា​។ ការ​ចរចា​បាន​ចុះ​សំរុង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នូវ​ការ​ស្នើ​ឡើង​របស់ អិណ្ដូ​នេ​ស៊ី​ អោយ​មាន​ផែន​ការ Informelle ប្រជុំ​ផែន​ការ Informelle ពី​គ្រប់​គណ​បក្ស​កម្ពុជា​មាន​ឈ្មោះ​ថា កុកកៃផាកធី Cocktail Party (គឺ​ជាការជួបជុំ​គ្នា​ផឹក​ភេសជ្ជ​កំសាន្ដ ហើយ​ការ​ប្រជុំ​បែប​នេះ​បាន​រីក​រាល​ដាល ដល់​ប្រទេស​ជិត​ខាង​នៅ​ក្នុង​ភូមិ​ភាគ​។​ ថ្ងៃ​ទី​៣០ ទី​បំផុត​ សីហនុ លុប​ចោល​គំរោង ជួប ហ៊ុន សែន នៅ​ព្យុង​យ៉ាង​។

ខែ​សីហា ថ្ងៃ​ទី​១៣ រដ្ឋ​មន្រី្ដ​ក្រសួង​ការ​បរទេស​ទាំង​បី​នៃ​អិណ្ឌូ​ចិន យល់​ព្រម​ទទួល​យក​សំនើ​អិណ្តូ​នេ​ស៊ី​នៃការ​ប្រជុំ​ Informelle ពី​គ្រប់​គណ​បក្ស​ទំនាស់​គ្នា។ ថ្ងៃ​ទី​១៧ ទស្សន​កិច្ច​សឺន សាន នូវ​ជុំរុំ​សាយ​ធូ ដោយ​យល់​ឃើញ​ថា ត្រូវ​បែង​ចែក​កង​ទ័ព ដែល​កើន​ចំនួន​ពី ១២០០០ ទៅ​ដល់​ ២០០០០​នាក់​។ ថ្ងៃ​ទី​២៧ RPK ប្រកាស​អោយ​មាន​ការ​ផ្សះ​ផ្សារ​ជាតិ​ពី​គ្រប់​គណបក្ស លើក​លែង​តែ ប៉ុល ពត និង​បក្ស​ពួក​។ ថ្ងៃ​ទី​២៩ ជំនួប សីហនុ ខៀវ សំផន សឺន សាន នៅ​ប៉េ​កាំង​។

ខែតុលា ថ្ងៃទី៨ របប​ភ្នំពេញ RPK ចេញ​សេច​ក្ដី​ថ្លែង​ការ ៥​ចំនុច​ នៃ ​ដំណើរការ​ដាះ​ស្រាយ​ទំនាស់​នៅ​កម្ពុជា៖
១ - ជួបប្រជុំ RPK និង សីហនុ
២ - ធ្វើ​ការ​ដក​ទ័ព​យួន​ទាំង​អស់​ពី​កម្ពុជា ដែល​ប្រ​ព្រឹត្ដ​ទៅ​បន្ដិច​ម្ដង បញ្ឈប់​ជំនួយ​ដល់​មន្ទីរ​ពេទ្យ​កង​ទ័ព​ GCKD​។
៣ - បោះ​ឆ្នោត​ជា​ទូរ​ទៅ​ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​សង្កេត​ការ​បរទេស​ ដើម្បី​បង្កើត​រដ្ឋា​ភិ​បាល​ចំរុះ​មួយ​មាន​នយោ​បាយ​អព្យា​ក្រិត មិន​ចូល​បក្សសម្ព័ន្ធ​។​
៤ - ចរចា​ជា​មួយ​ប្រទេស​ថៃ​ធ្វើ​អោយ​មាន​ព្រំ​ដែន​ពិត​ប្រាកដ​រវាង​គ្នា និង គ្នា​ ហើយ​​បញ្ជូន​ជន​ភៀស​ខ្លួល​ដែល​ស្ម័គ្រ​ចិត្ដ​ត្រលប់​ទៅ​កម្ពុជា​វិញ​
៥ - រៀប​ចំអោយ​មាន​កិច្ច​ប្រជុំ​អន្ដរ​ជាតិ​ ដើម្បី​ធ្វើ​ការ​ធនា​ រ៉ាប់​រង​​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋា​ភិបាល​ទាំង​ពីរ សមា​ជិក ទាំង​៥​នៅ​ជា​ប្រចាំ​ដើម្បី​ធនារ៉ាប់​រង​សន្ដិ​ភាព យួន, អិណ្ឌៀ និង ប្រទេស​ផ្សេង​ៗ​។ សេចក្ដីប្រ​កាស​នេះ បានចេញ​ផ្សាយ​យ៉ាងហ្មត​ចត់​​​តាម​ផ្លូវ​រដ្ឋ​។
ថ្ងៃទី​១៤ តុលា មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​រើស​យក​ដំណោះ​ស្រាយ​សហ​គម​អាស៊ាន​មាន ១៧​ស្រប ២១​ប្រឆាំង ហើយ​១៦​អនុប​វាទ​។
ខែធ្នូ ថ្ងៃ​ទី២-៤ ជំនួប​លើក​ទី១​ រវាង សីហនុ ហ៊ុនសែន នៅ សែន​អាហែ្វរ​អង់​តាដឺនរ​ Sen à FêreenTardenois ជាយ​ក្រុង​បារី​ស​ ការ​សន្ទ​នា​បាន​បញ្ជាក់​ទៅលើ​៤​ចំនុច​
១ - ទំនាស់​នៅប្រ​ទេស​កម្ពុជា ជា​ទំនាស់​ត្រូវ​ដោះ​ស្រាយ​ដោយ​នយោ​បាយ ហើយ​ពុំ​មែន​ការ​ប្រើ​កំលាំង​ទ័ព​ទេ​។
២ - បញ្ហា​ទំនាស់​នេះ​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​ ដោយ​ប្រជា​ជន​កម្ពុជា​ខ្លួន​អែង​ ដោយ​ធ្វើ​កិច្ច​ពិភាក្សា​ដើម្បី​នាំមក​នូវ​​សន្ដិ​ភាព​
កសាង​ប្រទស​ឡើង​វិញ​ដោយ​បង្កើត​អោយ​មាន​ប្រពន្ធ​នយោយ​បាយ​អែក​រាជ​ ប្រជា​ធិប​តេយ្យ អធិប​តេយ្យ​របស់​ខ្លួន អព្យា​ក្រិត​ភាព​មិន​ចូល​បក្ស​សម្ព័ន្ធ​។​
៤ - ជំនួប​ថ្មី​នឹង​ប្រព្រឹត្ដ​ទៅ​នៅ ខែមករា ១៩៨៨។

ខែធ្នូ ថ្ងៃ​​ទី១០ នៅ​ក្រុង​បារីស នៅ​ក្នុង​រាត្រី​បន់ស្រន់​មួយ​​ជូន​កម្ពុជា​មួយ បាន​រៀប​ចំឡើង​ដោយ​អង្គ​ការលើក​លែង​ទោស​ពិភព​​លោក​ អ្នក​ដែល​ចូល​រួម​ក្នុង​ពីធី​រៀប​ចំ​នេះ ឃើញ​មាន​អង្គ​ការ​លើក​លែង​ទោស​អន្ដ​ជាតិ​ ដែល​ស្ងៀម​ធ្វើគរធ្វើថ្លង់​​ តាំង​ពី​ឆ្នាំ ១៩៧៥ ទៅ ១៩៧៩ ដោយ​​ម​នោ​​គម​​វិជ្ជា​​។

ព្រឹត្ដការណ៍ឆ្នាំ១៩៨៨
ខែ​មករា ថ្ងៃ​ទី​១៩ ជំនួប​សីហនុ និង សឺន សាន​នៅ​បារីស​។ សឺន សាន បដិ​សេធ​ការ​ចរ​ចា​ជា​មួយ​របប​ភ្នំពេញ RPK រហូត​ដល់​ហា​ណូយ​ធ្វើ​ជា​លាយ​លក្ខ​អក្សរ​ក្នុង​ការ​ដក​ទ័ព​ទាំង​អស់​ចេញ​ពី​កម្ពុជា​។ ថ្ងៃ​ទី​២០ សឺន សាន ប្រកាស​ថា មាន​អានា​និគម​យួន ១,៥​លាន​នាក់​ ហើយ​ និង មាន​មក​ដល់​ថ្មី​ៗ​ទៀត​ជា​បន្ដ​។ ខ្មែរ​ក្រហម​អះ​អាង​ថា​ ការ​មាន​អានា​និគម​យួន​នៅ​កម្ពុជា​ គឺ ជា​ការ​ឈាន​មក​ដល់​នូវ​ការ​ស្លាប់​ដាច់​ពូជ​ខ្មែរ​។ ថ្ងៃ​ទី​២០-​២១ ជំនួប​លើក​ទី​២ រវាង​សីហនុ​ និង ហ៊ុន​សែន នៅ​សាំង​ហ្សឺ​ម៉ាំង​អង់​លាយ​ (Saint Gemain-en-Laye) ជាយ​ក្រុង​បារីស​។ ថ្ងៃ​ទី​២៤ របប​ភ្នំ​ពេញ RPK ប្រកាស​អនុញ្ញាតិ្ដ​អោយ​មាន​ការ​ពិភាក្សា​ជា​មួយ ខៀវ សំផន ប៉ុន្ដែ​មិន​មែន​ជា​មួយ​ ប៉ុល ពត រឺ មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដ៏ទៃ​ទៀត​ទេ​។ ភ្នំពេញ​មិន​ជំទាស់​ដោយ​ហេតុ​ណា​មួយ​ទេ​ប្រសិន​បើ​សីហនុ​ក្លាយ​ជា​ប្រមុខ​រដ្ឋ​។

ថ្ងៃទី​២៦ សីហនុ​ប្រកាស​ថា ព្រះ​អង្គ នឹង ជ្រើស​យក​ការ​បង្រួប​បង្រួម​គ្នា​ចតុ​ភាគី​ (ខ្មែរក្រហម, ហ្វុន​ស៊ីប៉ិច, សឺន សាន, រប​បភ្នំ​ពេញ KD, FUNCIPEC, FNLKD, PRPK) ជា​ជាង​ការ​ធ្វើ​អោយ​មាន​រដ្ឋា​ភិបាល​ពីរ​ GCKD និង RPK ថ្ងៃ​ទី​២៨ មករា ការ​ជួប​ពិភាក្សា ហ៊ុន ហែន និង ងៀន កូថាច់ នៅ​ហា​ណូយ​ការ​ជួយ​គាំ​ទ្រ​ជា​ចុង​ក្រោយ​ត្រូវ​ធ្វើ​​ការ​ពិភាក្សា​។ ថ្ងៃ​ទី​៣០ នៅ​ប៉េ​កាំង សីហនុ ប្រ​កាស​លា​លែង​ពី​តំនែង​ប្រមុខ​រដ្ឋ​រ GCKD ហើយ​ប្រកាស​ថា រណ​រិទ្ធ​បុត្រ​របស់​ព្រះ​អង្គ​ជា​តំ​នាង​អោយ​ហ្វុន​ស៊ីប៉ិច​ក្នុង​រដ្ឋាភិ​បាល GCKD​។ សីហនុ បាន​សំដែង​នូវ​ការ​សំរេច​របស់​ព្រះ​អង្គ​ដោយ អមិត្ដ​ភាព​ជាមួយ​សឺន សាន នៅ​ពេល​កំពុង​សន្ទនា​។ ព្រះ​អង្គ​បាន​លុប​ចោល​គំរោង​ជំនួប​ជា​មួយ ហ៊ុន សែន ដែល​គ្រោង​ជួប​គ្នា​នៅ​ព្យុង​យ៉ាង​។

ខែ​កុម្ភ ថ្ងៃ​ទី​១ តាម​ប្រភព​ពី​ចិន​អោយ​ដឹង​ថា ទំនាក់​ទំនង​រវាង​អ្នក​ដឹក​នាំ​ចិន និង​ សីហនុ ត្រូវ​ឈាន​ដល់​ការ​ទាល់​ច្រក​។ ថ្ងៃ​ទី​៨ ជំនួប សីហនុ និង ខៀវ សំផន នៅ​ប៉េង​កាំង​។​ ថ្ងៃ​ទី​១១ ការ​ប្រជុំ​នៅ​ទី​ក្រុង​ប៉េ​កាំង​របស់ GCKDដោយ​គ្មាន សីហនុ ចូល​រួម​។ ថ្ងៃ​ទី​១៨ សិក្ខា​សាលា​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ហុង​កុង​ដោយ​ Far Eastern Economic Review បង្ហាញ​ថា​​ ការ​រត់​ពន្ធរ​វាង​ប្រទេស​ថៃ និង​ កម្ពុជា មាន​យ៉ាង​តិច​បំផុត​ ១​លាន​ដុល្លា​ក្នុង​១​ខែ ដែល​ត្រូវ​លួច​បន្លំ​ដោយ​ភាគី​ថៃ​។ ការ​រត់​ពន្ធ​នេះ​មាន​ទាក់​ទង​ទៅ​ នឹង ​គ្រឿង​អាវុធ​ជា​ទំនិញ​សំខាន់​។ ថ្ងៃ​ទី​២០ សីហនុ យល់​ថា​ មាន​ដំណោះ​ស្រាយ​តែ​មួយ​​គត់​ ដើម្បី​ជៀស​វាង​កុំ​អោយ​ខ្មែរ​ក្រហម​ចូល​មក​ក្នុង​រដ្ឋា​ភិបាល​ចំរុះ​ស្ដី​ទី​មួយ​ គឺ​ត្រូវ​ដាក់​អោយ​មាន «កំលាំង​រក្សា​សន្ដិ​ភាព» នៃ​អន្ដ​ជាតិ​។ ថ្ងៃ​ទី​២២ នៅ​ហ្សឺ​ណែវ​អង្គ​ការ​សិទ្ធ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ សុំ​អោយ​យួន​ដក​ទ័ព​ទាំង​អស់​ចេញ​ពី​កម្ពុជា​ តែ​​ត្រូវ​បាន​នៅ​ នឹង​ស្ងាត់​ឈឹង ​ពី​​សហគម​​ទទួល​បន្ទុក​កម្ពុជា​ ដោយ​យល់​ឃើញ​ថា ជា​ហេតុ​ធ្វើ​អោយ​របប ប៉ុល ពត រឺ មេ​ដឹក​នាំ​ខ្មែរ​ក្រហម​អាច​ត្រលប់​មក​កាន់​អំណាច​វិញ​។ ថ្ងៃ​ទី​២៩ សីហនុ​ ប្រកាស​ថា​ព្រះ​អង្គ​ទទួល​យក​តំណែង​ប្រធាន GCKD ​វិញ​។​ កកន កឈ ​៖ ស្ថាន​ភាព​ការ​តស៊ូ​ ​រក​ដំណោះ​ស្រាយ​ រក​សន្ដិភាព​ជូន​ជាតិ​មាតុ​ភូមិ​ វា​​មានភាព​​ស្មុក​ស្មាញ​ក៏​ពិត​មែន​ហើយ​ តែ​សីហនុ ជា​ស្ដេច​មាយា​ ពូកែ​ងក់​ង​រ​ ខ្មោច​​ចេញ​ ខ្មោច​ចូល​គ្រប់​កាល​ទេស។​

ខែ​មីនា ថ្ងៃ​ទី​១១ រដ្នា​ភិបាល​របប​ភ្នំ​ពេញ​ RPK សំរេច​បង្កើត​សកល​វិទ្យា​ល័យ​ភ្នំ​ពេញ​ជា​មួយ ១១​មុខ​វិជ្ជា​។
ខែ​​មេសា ថ្ងៃ​ទី១១ ថៃ​បាន​រៀបចំ​កង​កំលាំង​លេខ​៨០ ដែល​ទទួល​បន្ទុក​យាម​ជំរុំ​ជន​ភៀស​ខ្លួន ដែល​ត្រូវ​បាន​ចោទ​ ប្រកាន់​ជា​រឿយ​ៗ​ថា លួច រំលោភ និង ហឹង្សា​ផ្សេង​ៗ​ទៀត​ ទៅ​ក្នុង​កងពល​​ថ្មី​មួយ​ហៅ​ថា កង​ពល​រក្សា​ជន​ភៀស​ខ្លួន (Dis- pla-ced People Protection Unit ហៅ​កាត់​ថា DPPU) ។

ខែ​ឧសភា ថ្ងៃ​ទី​១៨ សីហនុ សុំ​ស្នើ​ដល់​ប្រទេស ៥៨ កុំ​អោយ​ជួយ​យួន​ក្នុង​ការ​បំបាត់​ទុរ្ភិក្ស​ ដែល​កើត​មាន​ក្នុង​ប្រទេស​រហូត​យួន​សុខ​ចិត្ដ​ដក​ទ័ព​ចេញ​ពី​កម្ពុជា​។

ខែ​មិថុនា​ ថ្ងៃ​ទី​៣០ ទស្សន​កិច្ច រាហ្វយ​ឌិន អា​មេដ Rafeuddin Ah med នៅ​ទី​ក្រុង​ភ្នំ​ពេញ​បញ្ជូន​ដោយ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាតិ​។ ការ​ដក​កង​ទ័ព​យួន​ ១ភាគ​។​ ទី​ចាត់​ការ​កង​ទ័ព​យួន​នៅ​ក្នុង​កម្ពុជា​បាន​ដក​ថយ​ទៅ ខេត្ដ​តៃ​និញ​នៃ​ប្រទេស​វៀត​ណាម​។​

ខែ​កក្កដា ថ្ងៃ​ទី៤ អ្នក​នេ​សាទ​ត្រី​ថៃ​ជាង​ ២០នាក់​ត្រូវ​ចាប់​ឃាត់​នៅ​កែ្បរ​បន្ទាយ​រាម​ភាគ​ខាង​ត្បូង​កំពុង​សោម​ បន្ទាយ​នេះ​ត្រូវ​បាន​ជួស​ជុល​រៀប​ចំ​ឡើង​វិញ​ដោយ​យួន​ និង​សូវៀត​។​

ថ្ងៃ​ទី​១០ ការ​លា​លែង​តំនែង​ជា​ថ្មី​ម្ដង​ទៀត​របស់​សីហនុ​ នេះ​ជា​លើក​ទី​៦ក្នុង​រយ​៦​ឆ្នាំតាំង​ពីបង្កើត GCKD ដែល សំដេច​សីហនុ​បាន​ប្រកាស​ថា​ ទាហាន​ខ្មែរ​ក្រហម​បាន​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​អង្គ ហើយ​មាន​ការ​គាំ​ទ្រ​ពី​ចិន​។ ព្រះ​អង្គ​ប្រកាស​ថា រាជ​បុត្រ​ព្រះ​អង្គ​ ទ្រង់​រណ​រិទ្ធ​ជា​អ្នក​ជំនួស​ព្រះ​អង្គ​ ហើយ​ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ទីក្រុង​បារីស​ ដែល​នៅ​ទី​នោះ​ព្រះ​អង្គ​ជួប​ជា​មួយ​រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​បារាំង រោ​ឡង់​ឌុយ​មា R.Dumas​។ ថ្ងៃ​ទី​១១ នៅ​ភ្នំ​ពេញ ការ​ប្រជុំ​រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទសេ​ទាំង​បី​នៃ​អិណ្ឌូ​ចិន សេច​ក្ដី​ចរចា​បាន​ផ្ដោត​ទៅ​លើ​ការ​ ដក​កង​ទ័ព​យួន​ជា​បន្ដ​បន្ទាប់​ពី​ប្រទេស​កម្ពុជា​ អ្នក​សេង្កត​ការ​អន្ដរ​ជាតិ​ប្រឆាំង​ក្នុង​ការ​ត្រលប់​មក​កាន់​អំណាច​វិញ​ របស់​ ប៉ុល ពត មាន​ការ​ព្រួយ​បារម្ភ​ជា​មួយ​សហ​គម​ប្រទេស​អាស៊ាន​ ដែល​មិន​ធ្វើ​សកម្ម​ភាព​ជា​ផ្លូវ​ការ​នូវ​សំនើ​ផែន​ការ Informelle របស់​អិណ្ដូ​នេ​ស៊ី និង​ វៀត​ណាម​កាល​ពី​ថ្ងៃ​ទី ២៩ កក្កដា ១៩៨៧ (កុកៃត ផារទី​ គឺ​ការ​ជួប ជុំ​ផឹក​ភេស​ជ្ជៈជា​មួយ​គ្នា​) ដែល​ជា​គំនិត យោ​បល់​មួយ​ដើម្បី​ធ្វើ​អោយ​តំបន់​អាស៊ី​អគេ្នយ៍​ ក្លាយ​ជា​តំបន់​សន្ដិ​ភាព​ មាន​លំនឹង​នយោ​បាយ និង សហ​ប្រតិ​បត្ដិ​ការ​ល្អ​។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​រដ្ឋ​សភា​ នៃ របប​ភ្នំ​ពេញ​បើក​ការ​ប្រជុំ​ កែ​ប្រែ​ច្បាប់​មាត្រា​១២ និង​ មាត្រា​១៩ ដើម្បី​ធ្វើ​ប្រពន្ធ​សេដ្ឋ​កិច្ច​អោយ​មាន​ភាព​ទំនើប​ចំរុះ​។​

ថ្ងៃទី​២៣ សីហនុ ធ្វើ​ទស្សនៈ​កិច្ច​ជា​អែក​ជន​នៅ​ចក្កតា​តាម​ការ​អញ្ជើញ​ពី​ប្រធានា​ធិប​តី ស៊ូហាតូ ព្រះ​អង្គ​ប្រកាស​ថា ព្រះ​អង្គ​មិន​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​ប្រជុំ​ ផែន​ការ​ Informelle ដែល​ នឹង រៀប​ប្រជុំ​ក្នុង​ពីរ​ថ្ងៃ​ទៀត​នោះ​ទេ​។ ថ្ងៃ​ទី​២៤-២៨ ប្រជុំ​លើក​ទី​១​នៃ​ផែន​ការ informelle ពី​គ្រប់​ភាគី​គណ​បក្ស​នៅ​ប៊ហ្គ័រ (Borgor) អិណ្ដូ​នេ​ស៊ី កុ កតៃ​ នឹង​ហៅ​ថា ចក្ក​តា​មេ​ទិញ​ (Jakata informell Meeting) រឺ JIM​។​ ការ​ប្រជុំ​ត្រូវ​ដាក់​ពេល​កំនត់​អោយ​សមា​ជិក​កម្ពុជា​ គឺ​គ្រប់​គណ​បក្ស​ភាគី​ត្រូវ​បង្ហាញ​សម្ម​ភាព​របស់​ខ្លួន​ដោយ​គោរព​។ ហ៊ុន សែន បាន​ស្នើ​សំនើ ៧​ចំណុច​ថ្មី​ស្ថិត​ក្នុង​យោ​បល់​មួយ​អោយ​មាន «ទី​ប្រឹក្សា​ផ្សះ​ផ្សារ​ជាតិ»​ ជា​ចតុ​ភាគី​ដែល​មាន​ សីហនុ​ជា​ប្រធាន​ របប​ភ្នំ​ពេញ​ RPK នៅ​កាន់​តំនែង​ដដែល​ រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​។ ការ​ប្រជុំ​បាន​រីក​ជា​បន្ដ​ដល់​ប្រទេស​សហ​គម​អាស៊ាន​ មាន​ប្រទេស​លាវ និង ប្រ​ទេស​វៀត​ណាម​ផង​។​ សីហនុ​ដែល​មិន​ចូល​រួម​ប្រជុំ​ បាន​ទទួល​ពី​ភាគី​ទាំង​បួន​នៃ កម្ពុជា​នូវ​សំនើ​ប្លង់​មួយ​ប្រកប​ដោយ​៥​ចំនុច៖​

១ - ដាក់អោយមាននិមិត្ដរូបរួមដើម្បីសំគាល់ប្រទេស
២ - បង្កើតរដ្ឋាភិបាលចំរុះចតុភាគី ហើយក្រសួងនិមួយៗមានសហរដ្ឋមន្រ្ដីបួនរូប
៣ - បង្កើតកងទ័ពចតុភាគី
៤ - រៀបចំបង្កើតទីរដ្ឋបាល Administration)ចតុភាគី នៅលើរច្ចនាសំពន្ធរបស់របបភ្នំពេញ RPK
៥ - រៀប​ចំ​ប្រជុំ​អន្ដរ​ជាតិ​ដើម្បី​ធានា​ភាព​ អព្យា​ត្រិត​របស់​កម្ពុជា និង បញ្ជូល​បេ​សក​កម្ម​ត្រួត​ពិនិត្យ​អន្ដរ​ជាតិ​

ដើម្បី​ត្រួត​ពិនិត្យ​ការ​ដក​កង​ទ័ព​បរ​ទេស​ ហើយ​ជួយ​ដល់​រដ្ឋា​ភិបាល​ចតុ​ភាគី​ក្នុង​ការ​រក្សា​សន្ដិ​ភាព ការ​ពារ និង​ត្រួត​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត​ រយៈ​ប្រមាណ​បួន​ថ្ងៃ​ស្ថាន​ភាព​ឃើញ​ថា​មាន​ការ​ព្រម​ព្រៀង​អាច​យក​ជា​ការ​បាន​​ ខ្មែរ​ក្រហម បង្អាក់​ការ​ព្រម​ព្រៀង​ដោយ​ប្រកាស​ជា​រួម​ រី​អែ​រដ្ឋ​មន្រ្ដី​ក្រសួង​ការ​បរ​ទេស​​អិណ្ដូ​នេ​ស៊ី អា​អាល់ តាស់​ ថ្លែង​ថា គ្រប់​និន្នា​ការ​ទំនាស់​កម្ពុជា​អាច​ឆ្លង​ផុត​ទៅ ដែល​​អាច​​ប្រ​ព្រឹត្ដ​ទៅ​បាន​ ដោយ​មាន​ការ​ដក​កង​ទ័ព​យួន​ ដោយ​យល់​ឃីញ​ថា នឹង អាច​នាំ​មក​វិញ​នូវ​របប​ប្រ​ល័យ​ពូជសាសន៍​ ប៉ុល ពត និង ការ​ជ្រៀត​ជ្រែក​ពី​សំនាក់​បរទេស​ អង្គ​ការ​ការ​ងារ​មួយ​ក្រុម​ទទួល​បន្ទុក​ក្នុង​ការ​ធ្វើ​ដំនោះ​ស្រាយ​នយោ​បាយនោះ​ ​ត្រូវ​បាន​បង្កើត​ឡើង​។ ជំនួប​ជា​ ថ្មី​ម្ដង​ទៀត​រវាង​ សីហនុ និង​ ហ៊ុន សែន នឹង​គ្រោង​ធ្វើ​នៅ​ខែ​តុលា​នៅ​ប្រទេស​បារាំង​។ ថ្ងៃ​ទី​៣០ មក​ដល់​ប៉េកាំង​ សីហនុ បាន​ប្រកាស​ថា ខ្មែរ​ក្រហម​ជា​រនាំង​ដ៏​ធំ​មួយ​ក្នុង​រឿង​ដំនោះ​ស្រាយ​ សោក​នាដ​កម្ម​នៅ​កម្ពុជា​។ កាសែត​ចិន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​ថា​ គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ដក​ខ្មែរ​ក្រហម​ចេញ​នោះ​ទេ​។​

ខែ​សីហា ថ្ងៃ​ទី​៧ សីហុន ទទួល​រដ្ឋ​មន្រ្ដី​ក្រ​សួង​ការ​បរទេស​អង់​គេ្លស ម៉ាហ្គា​រិត​ថាច​ឈើ (M.Thatcher) នៅ​ជំរុំ​ សីហនុ និយម​សាយប៊ី ព្រះ​អង្គ​បាន​ប្រកាស​ដោយ​បង្ហាញ​ថា​ កៅ​អី​កម្ពុ​ជា​នៅ​អង្គកា​រ​សហ​ប្រជា​ជាតិ​ស្ថិត​នៅ​ទំនេរ​ ហើយ​ព្រះ​អង្គ​បាន​អះ​អាង​ទៀត​ថា GCKD វា​គ្រាន់​តែ​ជា​ការ​លប់​លែ​របស់​ខ្មែរ​ក្រហម​ប៉ុណ្ណាះ​។​ ថ្ងៃទី១៥ ខ្មែរ​ក្រហម​ស្នើ​ប្លង់​សន្ដិ​ភាព​មួយ​មាន​១៤​ចំណុច​ ការ​អប​អរ​សារ​ទរ​ ការ​​កាន់​អំនាច ការ​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​យួន ហើយ​ការ​រំលំ​របប​ភ្នំ​ពេញ RPK ជា​ករណី​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ប្លង់​នេះ​។ ថ្ងៃ​ទី​២២ សីហនុ ប្រកាស​ថា ព្រះ​អង្គ​មិន​សុំ​ពេល​វិស្ស​មកាល​កៅ​អី​កម្ពុជា​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទេ​។ ថ្ងៃ​ទី​២៨ នៅ​ទី​ក្រុង​ប៉េ​កាំង​ ការ​ចរចា​មិត្ដ​ភាព​ចិន​សូវៀត​ទាក់​ទង​ នឹង​ បញ្ហា​កម្ពុជា​។

ខែ​កញ្ញា​ថ្ងៃ​ទី​១៤ សីហនុ ចោទ​ថា​ខ្មែរ​ក្រហម​កៀរ​ប្រជា​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ពី​ជំរុំ​ប្រទេស​ថៃ​ចូល​ទៅ​កម្ពុជា​ និង ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​កង​ទាហាន​របស់​ព្រះ​អង្គ​។​ ថ្ងៃ​ទី​២៣ នៅ​ទី​ក្រុង​បារីស​ សីហនុ​ត្រូវ​បាន​ទទួល​ដោយ មីតឺរង់​។ ថ្ងៃទី​២៩ ក្នុង​មហា​សន្និ​បាត​សហ​រដ្ឋ​អាមេ​រិក ប្រធា​នា​ធិបតី​ មីតឺ​រង់ ប្រកាស​ថា បារាំង​បាន​រៀប​ចំ​ជា​ស្រេច​ហើយ​ ដើម្បី​ទទួល​ប្រជុំ​អន្ដរ​ជាតិ​អំពី​កម្ពុជា​។ ទី​ចាត់​ការ​របស់ រីហ្កាន់ Reagan ប្រកាស​ថា គេ​ចង់​បង្កើន​ជំនួយ​អាមេ​រិក​មួយ​ជា​បី​ដល់​ភាគី​ GCKD មិន​កុំមុយ​និស្ដ​។​

ខែ​តុលា ថ្ងៃ​ទី​១១ សមា​ជិក​រដ្ឋ​ការ​របស់​ចិន​បាន​ធ្វើ​អោយ​លឺ​ឡើង​នៅ​រដ្ឋ​ញូ​យ៉ក​ថា​ ចិន​អាច​ទទួល​យក​ជន​នីរ​ទសេ ប៉ុល ពត និង មេ​ដឹក​នាំ​ខ្មែរ​ក្រហម​អែ​ទៀត​ៗ​ ក្នុង​ករ​ណី​ទំនាស់​របស់​កម្ពុ​ជា​។ ថ្ងៃ​ទី​១៧-២០ ពួក​ខ្មែរ​ក្រហម​មិន​ទទួល​ចូល​រួម​ប្រជុំ​ជា​មួយ​ក្រុម​ការ​ងារ​ដែល​បង្កើត​ឡើង​ដោយ​ ជីម (JIM Jakata Informelle Meeting) ទេ ​ការ​រួម​ប្រជុំ​គ្មាន​បាន​ប្រយោជន៍​អ្វី​បន្ដិច​ឡើយ​។ ថ្ងៃ​ទី​២០ គឺ​ជា​លើក​ទី​១ ដែល​ការ​សែត​ជា​ផ្លូវ​ការ​របស់​ចិន​ផ្សាយ​ថា ខ្មែរ​ក្រហម «ធ្វើ​ខុស»​ នៅ​ពេល​ដែល​ពួក​នេះ​នៅ​កាន់​អំនាច​។ ថ្ងៃ​ទី​២៧ តុលា នៅ​យួន​ (លាវ) ជំនួប​ដោយ​សម្ងាត់​រវាង​ ហ៊ុន សែន និង ឆាវា​លិត មេ​បញ្ជា​ការ​ជាន់​ខ្ពស់​នៃ​កង​ទ័ព​ថៃ។​

ខែ​វិច្ឆកា ថ្ងៃ​ទី​៣ មហា​សន្និ​បាត​សហ​រដ្ឋ​អា​មេ​រិក​បាន​បង្ហើយ​កិច្ច​ការ​ប្រចាំ​ឆ្នាំ​លើ​បញ្ហា​កម្ពុ​ជា​របស់​​គេ​ ដោយ​ប្រ​កាស​ក្នុង​ដំនោះ​ស្រាយ​មួយ​ទាក់​ទង នឹង ការ​ដក​ទ័ព​យួន​សុំ​អោយ​បង្កើត​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មិន​មែន​ជា​រដ្ឋា ​ភិបាល​ដូច​មុន​ «រដ្ឋា​ភិបាល​ដែល​មាន​នយោ​បាយ និង​ការ​ប្រតិ​បត្ដិ​ទៅ​​ជា​សាកល»​ ការ​​ប្រ​​ព្រឹត្ដ​ទៅ​​ដោយ​​មាន​ ១២២ សំលេង​ស្រប ១៩ សំលេង​ប្រឆាំង​ ១៣ អនុប​វាទ​។ GCKD កាន់​កាប់​កៅ​អី​នៅ​អង្គ​ការ សហ​ប្រជា​ជាតិ​ជាប់​ជានិច្ច​។ នៅ​ទី​ក្រុង​បាងកក កង​ទ័ព​ថៃ​ប្រកែក​ រឿង​ដែល​ចោទ​ថា​ពួក​គេ​បាន​ផ្ដល់​ឥណទានទៅ​អោយ​កង​ទ័ព​ (អង្គ) ស៊ីហនុ​និយម​។ ថ្ងៃ​ទី​៧-៨ ជំនួប​សីហនុ សឺន សាន ហ៊ុន សែន នៅ ហ្រ្វែរ​អង់​តា​ដឺ​ន័រ Frère-en Tardenois​។ បង្កើត​ក្រុម​ការ​ងារ​មួយ​ទទួល​បន្ទុក​ធ្វើ​ការ​សិក្សា គ្រប់​ផែន​ការ​ដែល​អាច​ធ្វើ​ការ​ដោះ​ស្រាយ​នយោ​បាយ​គ្រប់​វិធី​ ហើយ​ការ​រៀប​ចំ​ប្រជុំ​លើក​ក្រោយ​ នឹង​ធ្វើ​នៅ​រដូវ​ប្រាំង​ឆ្នាំ​១៩៨៩​។ ថ្ងៃ​ទី​៣០ សីហនុ បញ្ចាក់​កំនត់​យក​ប្លង់​ ៥​ចំនុច​របស់​ព្រះ​អង្គ ព្រះ​អង្គ​ទាម​ទារ​អោយ​ដាក់​ថ្ងៃ​ខែ​ជាក់​លាក់​ក្នុង​ការ​ចេញ​ដំនើរ​ នៃ​ការ​ដក​ទ័ព​របស់​យួន​ និង ការ​រំលាយ GCKD ន​ង RPK ព្រះ​អង្គ​សួរ​បញ្ជាក់​ទៀត​ថា យក​ប្លង់​ព្រះ​អង្គ រឺ ក៏​ត្រូវ​ក្រវាត់​ចោល​។​

ថ្ងៃទី​១៤ ធ្នូ ខៀវ សំផន ជួប​សីហ​នុ​នៅ ហ្រ្វែរ​អង់​តាដឺ​ន័រ(Frère-en Tardenois)។ ខៀវ សំផន ប្រកាស​គាំ​ទ្រ ប្លង់​៥​ខ ហើយ​ប្រកាស​ថា ប៉ុល ពត ត្រូវ​បាន​ដក​ខ្លួន​ហើយ​ ហើយ​វា​គ្មាន​អ្វី​ទាក់​ទង នឹង ប៉ុល ពត ទៀត​ទេ ហើយ​ នេះ​គឺ​ដើម្បី​ចៀស​វាង​វិបត្ដ​កង​ទ័ព​ និង សមា​រណ​កម្ម​។ ថ្ងៃ​ទី១៥ ការ​ចេញ​ដំនើរ​ដក​កង​ពល​ទាហាន​យួន​១៨០០០​នាក់​។ ថ្ងៃ​ទី​១៦ ហ៊ុន សែន ប្រ​កាស​ថា ប៉ុល ពត នៅ​តែ​ជា​មនុស្ស​ទី​១ របស់​ខ្មែរ​ក្រហម​ ហើយ​មាន​ជា​បន្ដប​ន្ទាប់ អៀង សារី សុន សេន តាម៉ុក នួន ជា កែវ ពក និង ខៀវ សំផន វត្ថុ​មួយ​ដែល​បាន​ដូរ​នោះ​គឺ​លេខ​កូដ​របស់ ប៉ុល ពត ដែល​ដូរ​ពី​៨៧០ មក​៨៧​វិញ​។ ថ្ងៃ​ទី​១៧-១៨ សមាជ​ទូ​ទៅ​របស់​​ហ្វុន​ស៊ីបិច​នៅ​ទី​ក្រុង​បារី​ស​ សីហនុ ជេរ​ហ៊ុន​សែន​ថា អាគម្រក់ អខ្វាក់ អាក្បត់ អា​កញ្ជះ​ដាច់​ថៃ្ល​របស់​យួន Quisling។ ខៀវ សំផន និយាយ​ថា ហ៊ុន សែន ជា​ឃាត​ករ ប៉ុន្ដែ​មិន​មែន​ជាជ​នក្បត់​​ទេ​។​ ថ្ងៃ​ទី​២២ ប្រជុំ​ក្រុម​អ្នក​ធ្វើ​ការ​ទាំង​បួន​គណ​បក្ស​ភាគី​ ធ្វើ​ឡើង​នៅ​ក្នុង​អគារ​អតីត​ស្ថាន​ទូត​ខ្មែរ​នៅ​ហ្រ្វែរ​អង់​តាដឺ​ន័រនៃ​ទី​ក្រុង​បារីស​ កិច្ច​ប្រជុំ​មិន​បាន​ការ​អ្វី​សូម្បី​តែ​បន្ដិច​។​