ព្រិត្ដិការណ៍ ឆ្នាំ១៨៣៥ -១៨៩៤
ថ្ងៃសៅរ៍ ទី24.មេសា 2021.ម៉ោង 12:46

ការចូលទិវង្គត​របស់​ស្ដេច អង្គ ចន្ទ នៅ​ឆ្នាំ ១៨៣៥ បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ឈាន​ចូល​ក្នុង​សម័យ​ដ៏​អាប់​អួរ​មួយ​ក្រោម​នឹម​របស់​យួន​ និង សៀម​។ ជំលោះ​ផ្ទៃ​ក្នុង​រវាង​រាជ​វង្ស​បាន​ផ្ដល់​ឱកាស អោយ​ពួក​ឈ្លាន​ពាន​ជិត​ខាង​ទាំង​ពីរ​ធ្វើ​ការ​លុក​លុយ​ប្រទេស​កម្ពុជា​ច្រើន​លើក​ច្រើន​សារ​។ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមរ​ភូមិ​របស់​ យួន​សៀម​។ បន្ទាប់​ពី​មាន​ការ​បះ​បោរ​មួយ​ ដែល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​របស់​យួន​លើ​ខ្មែរ​ ដែល​មាន​រយ​កាល ១០​ឆ្នាំ​នោះ និង បន្ទាប់​ពី​មាន​ការ​បះ​ទង្គិច​គ្នា​ផ្នែក​យោធា​ជា​ច្រើន​លើក​ច្រើន​សារ​ ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​ ក្លាយ​ជា​វា​ល​ភ្លើង និង ឈាម​នៅ​ឆ្នាំ ១៨៤៦ ស្ដេច​អង្គ​ឌួង ដែល​ជា​ស្ដេច​មួយ​អង្គ​មាន​បំនង​យ៉ាង​ខ្លាំង​ នឹង​នាំ​សន្ដិ​ភាព​មក​អោយ​ប្រ​ទេស​កម្ពុជា​វិញ​ ហើយ​ដែល​ត្រូវ​​ជា​ប្អូន​បង្កើត​របស់​ស្ដេច​អង្គ ចន្ទ នោះ ត្រូវ​ពួក​សៀម​ និង​ យួន បង្ខំ​អោយ​ទទួល​ស្គាល់​អធិ​រាជ​ភាព​នៃ​ប្រ​ទេស​វា​ទាំង​ពីរ​មក​លើ​ប្រ​ទេស​ខ្មែរ​ សន្ធិ​សញ្ញា​មួយ​បាន​ធ្វើ​ឡើង​ ដើម្បី​​ផ្ដល់​សិទ្ធិ​អោយ​ទៅ​យួន​កាន់​កាប់​ដី​កម្ពុ​ជា​ក្រោម​ទាំង​ស្រុង​។ ដែល​តាម​លំដាប់​រវាង​ឆ្នាំ​១៦២០ - ១៨៣៤ ​ក្លាយ​ជា​ កូសាំង​ស៊ីន​។ ដើម្បី​ជា​ភស្ដុ​តាង​នៃ​ការ​ទទួល​ស្គាល់​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បង់​សួយ​សារ​អាករ​ទៅ​អោយក្រុង​វេ (ស្រុក​យួន​) និង ក្រុង​បាង​កក (ស្រុក​សៀម​) ហើយ​ពួក​វា​បាន​ចាប់ នរោត្ដម និង ស៊ីវុថា ដែល​ជា​កូន​របស់​ស្ដេច​ អង្គ​ឌួង ធ្វើ​ជា​ចំនាប់​ខ្មាំង​។​

១៨៤៨ ថ្ងៃទី៧ ខែ​មិនា ពិធី​អភិ​សេក​ស្ដេច​ អង្គ​ឌួង ដើម្បី​បង្កើត​ឡើង​វិញ​ នូវ​រាជ​វង្ស​ខ្មែរ​បច្ចុប្បន្ន​នេះ​។ គួរ​រំលឹក​​ដែរ​ថា​ កាល​ពី​ឆ្នាំ ១៨៤៣​ស្ដេច​អង្គ​នេះ​ ត្រូវ​បាន​អភិ​សេក​ម្ដង​រូច​មក​ហើយ​នៅ​បាង​កក​ក្រោម​ការ​គ្រប់​គ្រង​របស់​សៀម​។​

១៨៥៣ ថ្ងៃទី ១៤ ខែ​មិថុនា ស្ដេច​អង្គ​ឌួង បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អោយ ណា​ប៉ូ​ឡេ​អុង​ទី៣​ ជា​អធិ​រាជ​នៃ​ប្រ​ទេស​បារាំង​ដើម្បី​អោយ​មក​ជួយ​ស្រុក​ខ្មែរ​។ ប្រ​ទេស​បារាំង​បាន​រៀប​ចំ​ដន្ដើម​យក​កូសាំង​ស៊ីន និង អាណាម​។

១៨៥៦ ពីថ្ងៃទី៥ ដល់​ ថ្ងៃ​ទី​២៥ ខែតុលា បរា​ជ័យ​នៃ​បេស​កម្ម ម៉ុង​តេញី​ អ្នក​​ការ​ទូត​បារាំង​ ទទួល​ខុស​ត្រូវ​លើ​ការ​ចុះសទ្ធិ​សញ្ញា​មិត្ដ​ភាព ​ជា​មួយ​ប្រទេស​កម្ពុជា​ ​គឺបណ្ដាល​​មក​ពី​គាត់​ធ្វើ​អោយ​ធ្លាយ​ការ​សំងាត់​ ដឹង​ដល់​ស្ដេច​សៀម​។​

១៨៥៨ ថ្ងៃទី១៧ ខែសីហា ទ័ពពិសេសបារាំងមួយ​ក្រុម​បាន​ឡើង​​គោក​នៅ​ទូរ៉ាន​(យួន)
១៨៥៩ ថ្ងៃទី១៧ ខែកុម្ភ ការ​វាយកាន់​កាប់​បន្ទាយ​សៃ​ហ្គង។ ស្ដេច​អង្គ​ឌួង បញ្ជូន​កង​ទ័ព​ខ្មែរ​ទៅ​កូសាំង​ស៊ីន​។
១៨៦០ ថ្ងៃទី ១៩ ខែ​តុលា ស្ដេច​អង្គ​ឌួង​ សោយ​ទិវង្គត។​ កង​ទ័ព​ខ្មែរ​ដក​ចេញ​ពី​កូសាំង​ស៊ីន​។
១៨៦១ ថ្ងៃទី ៥ ខែ​មិថុនា ការ​មក​ដល់​នៃ​នាវា​ចំបាំង​បារាំង​ចំនួន ៥៥​គ្រឿង​នៅ​បាង​សមុទ្រ​សៃ​ហ្គង។

១៨៦២ ថ្ងៃទី៥ ខែ​មិថុនា សទ្ធិ​សញ្ញា​ក្រុង​សៃ​ហ្គង ប្រ​ទេស​បារាំង​យក​ខេត្ដ​ទាំង​បី​នៅ​កូសាំង​ស៊ីន​ធ្វើ​ជា​កម្ម​សិទ្ធ​ខ្លួន​។ មាន​សិទ្ធិ​ធ្វើ​ពាណិជ្ជ​កម្ម​ដោយ​សេរី​នៅ​លើ​ទន្លេ​មេគង្គ​ និង កោះ​ពូឡូ​កុង​ដ័រ (កោះ​ត្រលាច) ដែល​ក្រោយ​ មក​ក្លាយ​ជា​គុក​កម្ម​មួយ​ក្នុង​ចំនោម​គុក​កម្ម​ជា​ច្រើន​ទៀត​នៃ​ចក្រ​ភព​អណានិគម​និយម​បារាំង​។ ថ្ងៃទី ១៦ ខែ​តុលា ​ដំណើរ​សម្ពោធន៍​ផ្លូវ​នាវា​ចរ​អិណ្ឌូ​ចិន គឺ ម៉ាសី​សៃ​ហ្គង​។

១៨៦៣ ខែ មេសា : អនុនាវី​អែក អ៊ែ​ណេស ល្វី​មារី ដឺហ្គុងហ្សាគ ឌូដាដ ដឺឡា​ហ្រ្គេរ vaisseau Ernest Louis Marie de Gonzague Doudart de Lagrée ជា​តំណាង​អោយ​ប្រទេស​បារាំង​ អម​ស្ដេច​ខ្មែរ​។ ថ្ងៃទី ១១ ខែ​សីហា​ ស្ដេច​នរោ​ត្ដម ឡាយ​ព្រះ​ហស្ថ​លេខា​លើ​សន្ធិ​សញ្ញា ដោយ​ប្រគល់​អោយ​បារាំង​ប្រែ​ក្លាយ​អធិ​រាជ​ភាព​របស់​ យួន​លើ​ប្រ​ទេស​កម្ពុជា​ (ដែល​យួន​ស្ថិត​ក្រោម​អាណា​និគម​បារាំង​ហើយ​នោះ)​ ឌូដា​ដ​ដឺឡា​ហ្រ្គេ Doudartde La- grée ក្លាយ​ជា​អ្នក​តំណាង​អាណាព្យា​បាល​ទី​មួយ​នៅ​ប្រទេស​កម្ពុ​ជា។ ថ្ងៃទី ១ ខែ​ធ្នូ ស្ដេច នរោត្ដម ប្រកាស​ទទួល​​ស្គាល់​អធិ​រាជ​ភាព​របស់​ក្រុង​បាង​កក និង ទទួល​ស្គាល់​ខេត្ដ​ខ្មែរ​ដែល​សៀម​បាន​ឈ្លាន​ពាន​យក​ដូច​ជា ​បាត់​ដំបង​ ស៊ីសុផុន សៀម​រាប​ម្លូ​ព្រៃ ទន្លេ​ស្ដៅ កំពុង​ស្វាយ និង ពោធិ​សាត់​។

១៨៦៤ ថ្ងៃទី ៣ ខែមិថុនា​ការ​ឡើង​គ្រង​រាជ​របស់​ស្ដេច​ នរោត្ដម​ទី​១ ​ក្រោម​អធិ​ប​តេយ្យ​ភាព​នៃ អធិ​រាជ​ប្រទេស​បារាំង និង ស្ដេច​សៀម។ កុប​កម្ម​អ្នក​ជាតិ​និយម​ប្រឆាំង​បារាំង​ ដឹក​នាំ​ដោយ​អាចារ្យស្វា (ព្រឹត្ដិ​ការណ៍​នេះ​មាន​រហូត​ដល់​ឆ្នាំ ​១៨៦៦)​។

   ១៨៦៥ កុប​កម្ម​អ្នក​ជាតិ​និយម​ប្រឆាំង​បារាំង​ ដឹក​នាំ​ដោយ​ពោ​កំបោ (ព្រឹត្ដិ​ការ​នេះ​មាន​រហូត​ដល់​ឆ្នាំ ១៨៦៧)។ ខែ​ធ្នូ​ស្ដេច និង ប្រជា​រាស្រ្ដ​ចំនួន​ ១០ ០០០ នាក់​ចាក​ចេញ​ពី​ក្រុង​អុដុង្គ​ មក​រស់​នៅ​ភ្នំពេញ​ ជា​ទី​ក្រុង​ថ្មី​។​

   ១៨៦៦ ការ​ចាប់​ផ្ដើម​សាង​សង់​រាជ​វាំង​នៅ​ភ្នំ​ពេញ​។ ខែ​កក្កដា អនុនាវី​អែក អេ​ឌូ​អាដ ប៉ូតិយេ Edouard Pottier ជា​អ្នក​តំណាង​ប្រទេស​បារាំង​នៅ​ស្រុក​ខ្មែរ​។​

   ១៨៦៧ ថ្ងៃទី ១៥ សីហា សិទ្ធិ​សញ្ញា​បារាំង​ សៀម ប្រទេស​សៀម​សុខ​ចិត្ដ​ប្រគល់​អធិ​ប​តេយ្យ​ភាព​អោយ​ប្រទេស​កម្ពុជា​ ប៉ុន្ដែ​នៅ​រក្សា​ទុក​ខេត្ដ​ដែល​សៀម​បាន​ឈ្លាន​ពាន​យក​ដដែល​។ នេះ​ជា​ការ​បញ្ចប់​ការ​គ្រប់​គ្រង​របស់​យួន និង សៀម​មក​លើ​ប្រទសេ​ខ្មែរ​។

   ១៨៦៨ ថ្ងៃទី២០ ខែកុម្ភៈ អនុនាវីអែក ហ្សងម៉ូរា Jean Moura ជាអ្នកតំណាងប្រទេសបារាំងប្រចាំប្រទេសខ្មែរ។
១៨៧០ ថ្ងៃទី១០ ខែមិនា អនុនាវី​អែក អេឌូអាដប៉ូទិយេ Edouard Pottier ជា​អ្នក​តំណាង​ប្រទេស​បារាំង​ប្រចាំ​នៅ​ស្រុក​ខ្មែរ​។ ថ្ងៃ​ទី១១ ខែ វិច្ឆិកា អនុ​នាវី​អែក ហ្សុល​ ម៉ាសែល​​ប្រូសាដ​ ដឺ​ កូ​ប៉ីញី​ Jules Marcel Brossard de Corbigny ជាអ្នកតំណាង​ស្ដី​ទី​របស់​ប្រទេស​បារាំង​ប្រចាំ​នៅ​ស្រុក​ខ្មែរ​។

១៨៧១ ថ្ងៃទី១ ខែ​មករា អនុ​នាវី​អែក​ ហ្សង​ម៉ូរា​ ចូល​មក​ជា​អ្នក​តំណាង​ប្រទេស​បារាំង​ប្រចាំ​នៅ​ស្រុក​ខ្មែរ​ជា​លើក​ទីពីរ​។
១៨៧៥ ថ្ងៃទី២៧ ខែធ្នូ កំនើត ស្ដេច​ស៊ីសុវត្ដ មុនិ​វង្ស។
១៨៧៦ ថ្ងៃទី ១៨ ខែមេសា ដល់ ថ្ងៃទី៩ ខែវិច្ឆិកា អធិការ​កិច្ច​ការ​អន្ដោ​គ្រាម​ជា​អ្នក​តំណាង​ស្ដី​ទី​ នៃ​ប្រ​ទេស​បារាំង​នៅ​ស្រុក​ខ្មែ​រ ក្នុង​ពេល​អវត្ដ​មាន ហ្សង​មូរ៉ា​។ កុប​កម្មអ្នក​ជាតិ​និយម​ប្រឆាំង​បារាំង​ដឹក​នាំដោយ​ទ្រង់​ស៊ី វុត្ថា រហូត​ដល់​ឆ្នាំ ​១៨៧៧។​

១៨៧៧ ថ្ងៃទី១៥ ខែ​មករា សេច​ក្ដី​សំរេច​អោយ​លុប​ចោល​​ទាសភាព​ជា​បណ្ដើរ​ៗ និង ប្រែ​ក្លាយ​ក្រុម​ប្រឹក្សា​មហា​មន្រ្ដី​អោយ​ទៅ​ជា​ក្រុម​ប្រឹក្សា​រដ្ឋ​មន្រ្ដី​។

១៨៧៩ ថ្ងៃទី ៦ ខែមករា អេ​ចែន ហ្រ្វង់​ស័រ អយ​ម៉ឺ​និយេ​ Etienne François Aymonier អភិ​បាល​កិច្ច​ការ​អន្ដោ​គ្រាម​ជា​អ្នក​តំណាង​ស្ដី​ទី​ នៃ​ប្រទេស​បារាំង​ប្រចាំ​នៅ​ស្រុក​ខ្មែរ​។

១៨៨១ ថ្ងៃទី ១០ ខែ ឧសភា Paul Julien Auguste Fourès,ប៉ូល ហ្សុលីយាង អូហ្គុសត ហ្វុររែស អភិ​បាល​កិច្ច​ការ​អន្ដោ​គ្រាម​ជា​អ្នកតំណាងស្ដីទី នៃប្រទេសបារាំងប្រចាំនៅស្រុកខ្មែរ។

១៨៨៤ ថ្ងៃ ទី ១៧ ដល់ថ្ងៃទី ២៤ អនុ​សញ្ញា​ចេញ​ដោយ​ប្រទេស​បារាំង​ថា​ ព្រះ​​មហា​ក្សត្រ​ខ្មែរ​ត្រូវ​តែ​ទទួល​យក​ការ​កែ​ទំរង់​រដ្ឋ​បាល​តុលា​ការ ហិរញ្ញ​វត្ថុ និង​ពាណិជ្ជ​កម្មកិច្ច​ការ​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនត្យ​ពី​ប្រ​ទេស​បារាំង​ អ្នក​​តំណាង​នៃ​ប្រទេស​បារាំង​មាន​ងារ​ជា​រេ​ស៊ី​ដង់​ហ្សេ​នេ​រ៉ាល​។

១៨៨៤ ការ​បះ​បោរ​បស់​អ្នក​ជាតិ​និយម​ដឹក​នាំ​ដោយ​ ស៊ីវុត្ថា (ដល់ឆ្នាំ១៨៨៧)។ ការ​កែ​ទំរង់​នៃ​ឆ្នាំ១៨៨៤ ត្រូវ​បាន​ប្រឆាំង​ដោយ​ពួក​អាជ្ញា​ធរ​នៅ​តាម​ខេត្ដ​ ដែល​ចង់​ការ​ពារ​អុត្ដម​ភាព​របស់​ពួក​គេ និង សិទ្ធិ​ប្រមូល​ពន្ធ និង ការ​រក្សា​ទុក​ទាសករ​ ថ្ងៃ​ទី១ ខែ​វិច្ឆិកា ហ្វួរែស Fourès អនុវត្ដ​អំណាច​នៃ​អនុ​សញ្ញា​ខែ​មិថុនា​សំរាប់​រេស៊ី​ដង់​ ហ្សេនេ​រ៉ាល​។​

១៨៨៥ ថ្ងៃទី១២ ខែសីហា ហ្សុល វីកទ័រ រីណូ Jules Victor Renaud រេ​ស៊ីដង់​ហ្សេ​នេរ៉ាល​ស្ដី​ទី​។ ថ្ងៃ​ទី​១៦ ខែ​តុលា​ព្យែ​បា​ដង់​ រេស៊ី​ដង់​ហ្សេនេ​រ៉ាល​។

១៨៨៦ ថ្ងៃទី១២ ខែមិនា កំនើត នរោត្ដម​សុរា​ម្រិត​។ ថ្ងៃ​ទី​១៧ ខែ​ឧសភា ហ្សក​ហ្សុល ប៉ី​កេ រេ​ស៊ី​ដង់​ហ្សេនេ​រ៉ាល (តែង​តាំង​នៅ​ទី​១៣​ខែ​មិនា)​។

១៨៨៧ ថ្ងៃទី១៧ ខែតុលា : ក្រិត​ទាក់​ទង​ទៅ នឹង ការ​រៀប​ចំ​អិណ្ឌូ​ចិន ដោយ​ដាក់​រេស៊ី​ដង់​ហ្សេនេ​រ៉ាល​ប្រចាំ​ស្រុក​ខ្មែរ​អោយ​ស្ថិត​ក្រោម​អាជ្ញា​ធរ​អគ្គ​ទេ​សា​ភិបាល​អិណ្ឌូ​ចិន​។ ថ្ងៃទី៤ ខែ​វិច្ឆិកា​ ល្វី​អឺ​ហែ្សន​ប៉ាឡាស​ ដឺ​សាំ​ប៉ូ Louis Eugène Palastre de Champeaux,អភិ​បាល​កិច្ចកា​រ​អន្ដោ​គ្រាម​ជា​រេ​ស៊ី​ដង់​ហ្សេ​នេ​រ៉ាល់​ស្ដីទី​។ ថ្ងៃ​ទី​១០ ខែ​ មិនា​ អូស៊ី​នី Orsini,ជា​រេ​ស៊ី​ដង់​ហ្សេ​នេ​រ៉ាល​ស្ដី​ទី​។ ថ្ងៃទី​៩ ខែ​ឧសភា ក្រិត្យ​សំរាប់​ការ​រៀប​ចំ​ឡើង​វិញ និង ការ​សំ​រួល​នាទី​របស់​បុគ្គ​លិក​ជាន់​ខ្ពស់​ប្រចាំ​អិណ្ឌូ​ចិន​ដោយ​តែង​តាំង​អោយមាន​ងា​ជា​រេ​ស៊ីដង់​ ស៊ុ​ប៉េ​រីយឺ​មួយ​សំរាប់​អាណា​ព្យា​បាល​នៅ​ស្រុក​ខ្មែរ​។ ថ្ងៃទី១៦ ខែឧសភា អាល់​ប៊ែ​ល្វី អុយ ដឺវែណិវីស Albert Louis Huyn de Verne- ville,ជា​រេស៊ីដង់​ស៊ុប៉េ​រីយឺ​។

១៨៩៤ ថ្ងៃ ទី២៤ ខែមករា ហ្វេ​លីក​ឡេ​អុង​ម៉ា​កង់​ Félix Léonce Marquant, ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រីយឺ​ស្ដី​ទី​។ ថ្ងៃ​ទី​៤ សីហា អាល​ប៊ែល្វី អុយ​ ដឺ​វែណិ​វីល​ Albert Louis Huyn de Verneville, ជា​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រី​យឺ​ជា​លើក​ទីពីរ​។ ថ្ងៃ​ទី​១០ មករា តាម​រយៈ​ការ​ប្រើ​កំលាំង​ទ័ព រេ​ស៊ី​ដង់​ស៊ុប៉េ​រីយឺ​បារាំង​ប្រកាស​ថា ស្ដេច​មាន​អាពាធ​មិន​អាច​ដឹក​នាំ​​ប្រទេស​បាន​ និង អោយ​ក្រុម​ប្រឹក្សា​មហា​មន្រ្ដី​ធ្វើ​ការ​អនុម័ត​ នូវ​ សេច​ក្ដី​សំរេច​មួយ​តាម​ដំនើរ​ការ​នេះ​។ ព្រះ​មហា​ក្សត្រ​ស្ថិត​ជា​បុគ្គល​មិន​អាច​រំលោភ​បាន​និង​ គង់​នៅ​ជា​ទី​សក្ការៈ​។ ថ្ងៃ​ទី១៤ ខែ​អុស​ភា អង់​ទន់​អេ​តិ​ចែន​ អា​ឡេច​ ហ្សង​ដ្រឌុយ​កូស​ Antoine Etienne Alexandre Ducos ជា​រេ​ស៊ី​ដង​ស៊ុ​ប៉េ​រីយឺ​។ ថ្ងៃ​ទី​១១ ខែ​កក្កដា​ រាជ​បញ្ជា កំនត់​អំនាច​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​មន្រ្ដី​តាម​បែប​បច្ចឹម​ប្រ​ទេស​។ ក្រសួង​ចំនួន​ ៥​ត្រូវ​បាន​បង្កើត​។ ទាស​ភាព​ត្រូវ​បំបាត់​ចោល​ទាំង​ស្រុង​។ អំនាច​រាជា​ត្រូវ​ថយ​ចុះ​តាម​រយៈ​រេ​ស៊ី​ដង់​ ស៊ុប៉េ​រីយឺ​បារាំង ដែល​គេ​​ជា​ប្រមុខ​នៃ​រដ្ឋា​ភិបាល​ខ្មែរ​។​ លេខា​ធិការ​ទី១​ នៃ​ក្រុម​ប្រឹក្សា​មហា​មន្រ្ដី​ឈ្មោះ​ជួន​ គាត់​បាន​សន្យា​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្ដន៍​នេះ​។​ គាត់​ជា​អ្នក​មុន​គេ​នៃ​សន្ដិ​វង្ស​មន្រ្ដី​ជាន់​ខ្ពស់​ខ្មែរ ហើយ​ដែល​សាច់​ញាតិ​ក្រោយ​ៗ​ របស់​គាត់​ទាំង​អស់​ក្នុង​បណ្ដា​ឆ្នាំ​ ៧០​ចូល​ជា​ពួក​ខ្មែរ​ក្រហម​។