សិក្សាកថា អំពីលោកបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
ដោយកែ ឈុន
****************************************
គុកកម្មកិលេស
ដោយបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ថ្ងៃសៅរ៍ ទី00.កញ្ញា 0000.ម៉ោង 23:3
អ្នកតា កេង វ៉ាន់សាក់ | |||
ស្រុកមានគូលី | មានអ្នកតាពីរ | មួយនៅក្នុងព្រៃ | |
មួយនៅក្នុងស្រុក | សំកុកមមៃ | តែចេះបំភ័យ | |
ទារយកសំណែន។ | |||
មួយប្រើជំងឺ | ធ្វើអោយគេឈឺ | រត់មករកសែន | |
មួយប្រើអំណាច | កោងកាចកៀរកេណ្ឌ | អោយរាស្ដ្រគ្នាសែន | |
ជួយជាតិអាត្មា។ | |||
លក់ស្បៃវ័ណ្ឌខ្លួន | អោយពេញសំនួន | សំណូកពន្ធដារ | |
លក់កូនលក់ចៅ | បំបៅអ្នកតា | លក់ខ្លួនជាការ | |
សែនទិញជីវិត។ | |||
នៅតែអ្នតា | មិនឆ្អែតអាត្មា | លួច-ប្លន់គុំគិត | |
ស្រែកថាកាច់ៗ | តាមសេចក្ដីពិត | លក់ទាំងជីវិត | |
ក៏នៅតែកាច់។ | |||
តែរាស្ដ្រយល់ថា | លោកអ្នកអ្នកតា | គឺចោរសម្ដេច | |
រិបជាន់គូលី | ដេកស៊ីឈាមសាច់ | ទល់តែរាស្ដ្រកាច់ | |
អាអ្នកតាវិញ។ | |||
------------------------------------------ |
ភ្ជុំបិណ្ឌក្នុងគុក កេង វ៉ាន់សាក់ | ||
យប់នេះផ្គរលាន់សូរ រងំ | បុណ្យភ្ជុំមូលញាតិសន្ដាន | |
សូត្រធម៌ ឬសើចលេងកំសាន្ដ | ឱកែវកល្យាណបងជាប់គុក។ | |
បងភ្ជុំជាមួយនឹងជញ្ជាំង | បួនផ្ទាំងឆ្វេងស្ដាំក្រោយ និង មុខ | |
ខាងលើខាងក្រោមឃើញតែទុក្ខ | ក្នុងគុកបុណ្យភ្ជុំ នឹង ខ្លួនអែង។ | |
យប់នេះម៉្លេះសមកែវវរមិត្ដ | នាងគិតរកបងរែងចម្បែង | |
ថែមខ្នើយភួយមុង មិនប្រលែង | អូនគេងម្នាក់អែងយប់បុណ្យភ្ជុំ។ | |
ក្នុងគុកគង់បងនៅមានគ្នា | កម្មព្រាត់កំព្រា ថ្នូររងំ | |
អ្នកទោសដូចបង ដេកទួញយំ | នឹកដល់បុណ្យភ្ជុំ ជុំវទេនា។ | |
អ្នកខ្លះនឹក ទៅ ម្ដាយឪពុក | ខ្លះចង់ជួបមុខបុត្រភរិយា | |
ខ្លះចង់បានសិទ្ធិ ជាអ្នកជា | គ្រប់គ្នាប្រជុំ ភ្ជុំទុក្ខព្រួយ។ | |
ខ្លះដេកគងថ្ងាស ពព្រិចភ្នែក | ខ្លះដែកយំយែកអោយព្រះជួយ | |
ខ្លះដកដង្ហើមសូរមួយៗ | ខ្លះព្រួយនៅស្ងៀមឥតស្រាកស្រាន្ដ។ | |
ចាំបាច់ថាអី ត្រឹមបងព្រួយ | អ្នកទោសរងួយ យំគ្រប់ប្រាណ | |
សូម្បីអ្នកជាទាំងប៉ុន្មាន | បងស្មានថាភ្ជុំ ទុក្ខព្រួយដែរ។ | |
អូនស្ដាប់មើលចុះ សូររងំ | គឺព្រួយប្រជុំធ្វើបុណ្យខ្មែរ | |
កើតស្លាប់ព្រាត់ប្រាសមានហូរហែ | អូនអើយមានតែក្ដីស្នេហា។ | |
ទើបជួយស្រោចស្រង់សត្វលោកបាន | អោយមានកំសាន្ដដោយប្រាថ្នា | |
សង្ឃើមអាណិត ចិត្ដមេត្ដា | កើតពីស្នេហា មនុស្សគ្រប់គ្នា។ | |
------- ooo ------- |