ទឹក​ដី​ខែ្មរ​នៅ​កម្ពុ​ជា​ក្រោម បាន​របេះ​របូត​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ជន​ជាតិ​យៀក​ណាម ម្តង​ម្តុំ​ៗ ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​ប្រ​វត្តិ​សាស្រ្ត ចាប់​តាំង​ពី​សត​វត្សរ៍​​ទី​១៧ រៀង​មក រហូត​ដល់​បាត់​បង់​កម្ពុជា​ក្រោម​ទាំង​មូល​នេះ នៅ​ពាក់​កណ្តាល​សត​វត្សរ៍​ទី​២០​ថ្មី​ៗ​នេះ​។ លោក​សាស្រ្តា​ចារ្យ​កេង​ វ៉ាន់​សាក់ សូម​រៀប​រាប់​ជូន​ស្តាប់​ ពី​ដំណើរ​ដើម​ទង​នៃ​ការ​បាត់​បង់​ដែន​ដី​ខែ្មរ​ក្នុង​តំបន់​ដី​សណ្ត ទនេ្ល​មេ​កុង តាម​រយៈ​ការ​សាក​សួរ​របស់​លោក​កឹម សុស ដូច​ត​ទៅ ៖

កឹម សុស៖ ដូចេ្នះ​គេ​ត្រួត​ត្រា​ទាំង​អស់​ពេល​ហ្នឹង ចាត់​ចែង​អី​ទាំង​អស់​?
កេង វ៉ាន់សាក់ ៖បាទ វៀត​ណាម​ហ្នឹង គេ​ធ្វើ​បែប​ហ្នឹង​ទៅ អា​ហ្នឹង​លើក​ទី​មួយ​។
កឹម សុស ៖ លើក​ទី​មួយ​ហ្នឹង​ប៉ុន្មាន​ឆ្នាំ​?
កេង វ៉ាន់សាក់ ៖ចាប់​ពី​យើង​បាន​បន្ទាយ​លងែ្វក​មក ហើយ​ចាប់​ផ្តើម​នៅ​សត​វត្សរ៍ ទី​១៧ ប៉ុនែ្ត​ហ្នឹង​មិន​ទាន់​បាន​ដាច់​រហូត​នោះ​ទេ គ្មាន​ស្អី​ជា​ផ្លូវ​ការ​ដែល​ថា​យើង​បាត់​បង់​ទឹក​ដី​ហ្នឹង​ទេ​។ យើង​អនុញ្ញាត​អោយ យើង​អាច​ដក​វិញ​ក៏​បាន​ ទាម​ទារ​យក​មក​វិញ​ក៏​បាន ក៏​ប៉ុនែ្ត​ពេល​ណា​យើង​អោយ​ជន​ជាតិ​គេ​មក​តាំង កនែ្លង​ហ្នឹង​ហើយ កាប់​ឆ្ការ​ព្រៃ​រក​ស៊ី​ធ្វើ​ការ ហើយ​បង្កើត​កិច្ចការ​រដ្ឋ ដូច​មាន​ទារ​ពន្ធ​អី​ជា​ដើម ហើយ​ពិសេស​ជាង​គេ គឺ​ថា​ពួក​គេ​ជន​ជាតិ​គេ មក​នៅ​កនែ្លង​ហ្នឹង គឺ​ច្រើន​តែ​ពួក​ខូច ពួក​ចោរ ពួក​រត់​ពន្ធ ពួក​អស់​ហ្នឹង​។ ម៉្លោះ​ហើយ​គេ​ត្រូវ​មាន​កំលាំង​អាជ្ញា​ធរ ដែល​អាច​មើល​ការ​ខុស​ត្រូវ គេ​សុំ​ដាក់​មេ​ទ័ព​មួយ​មក​ត្រួត​ទី​កនែ្លង​ហ្នឹង​។

កឹម សុស ៖ ប៉ុនែ្ត ចាប់ពួកខូចៗហ្នឹង អាហ្នឹងជនជាតិអី រឺមួយក៏ទាំងអស់ ?
កេង វ៉ាន់សាក់ ៖ វា​មាន​ជន​ជាតិ​គេ វៀត​ណាមហ្នឹង​ផង ហើយ​និង​ជន​ជាតិ​ពួក​អ្នក​ទៅ​រក​ស៊ី​ធ្វើការ​កនែ្លង​ហ្នឹង​ផង​។
កឹម សុស ៖ អាហ្នឹង​នៅ​ឆ្នាំ​ណា ?
កេង វ៉ាន់សាក់ ៖ ឆ្នាំ 1623-1628 ក្នុង​រាជ​កាល​ជ័យ​ជេដ្ឋាន​ទីពីរ​ហ្នឹង​អែង​។ ហើយ​ខែ្មរ​ហ្នឹង គេ​ដាក់​ទោស ទៅ​លើ​ជ័យ​ជេដ្ឋា​ទីពីរ​នេះ ថា​រឿង​ទាំង​អស់​ហ្នឹង មក​ពី​ជ័យ​ជេដ្ឋា​ទីពីរ​ហ្នុង​។

កឹម សុស ៖តើគេដាក់ទោសហ្នឹង វាសមហេតុ សមផលទេ រឺមួយក៏យ៉ាងម៉េច ?
កេង វ៉ាន់សាក់ ៖ ត្រង់​ហ្នឹង​ខ្ញុំ​សូម​ថា គួរ​តែ​យើង​បើ​កាល​ណា​រៀប​រាប់ ទាំង​10​លើក 10​គ្រា​ហ្នឹង​ហើយ គួរ​តែ​ធ្វើ​សេច​ក្តី​សំយោគ ពី​រឿង​ដែល​វៀត​ណាម ហើយ​និង​ស្រុក​សៀម​ហ្នឹង​ គេ​មក​គាប​សង្កត់​យើង​ទាំង​សង​ខាង​ហ្នឹង ពី​ខាង​លិច ហើយ​និង​ពី​ខាង​កើត​។ ហេតុ​យ៉ាង​ម៉េច​ទៅ​វា​នាំ​យ៉ាង​ដូច​មេ្តច មក​ពី​អី​ប្រភព​ណា ម៉េច​បាន​ពួក​ជន​ជាតិ​ទាំង​ពីរ ដែល​មិន​ទាន់​មាន​ ពី​ដើម​មក មក​ដល់​ព្រំ​ដែន​របស់​យើង​? ហើយ​គេ​មាន​ប្រាថ្នា​ចេតនា ឆន្ទៈ​វ៉ៃ​កមេ្ទច​ស្រុក​យើង​ចែក​គ្នា​ម្តុំ​ម្នាក់​បែប​ហ្នឹង​? ហើយ សេ្តច​យើង​ជំនាន់​ហ្នុង ម៉េច​ក៏​ត​ទល់​វា​មិន​កើត​? មិន​ក៏​​បន្តិច​ម្តង​ៗ បណ្តោយ​អោយ​គេ​យក​ទឹក​ដី​របស់​យើង​ហ្នឹង​បាន​នោះ​? អាហ្នឹង​គួរ​តែ​ធ្វើ​ជា​អត្ថា​ធិប្បាយ​រួម​មួយ​។ ថ្មីៗ​នេះ មាន​ការ​ភ្ញាក់​ផ្អើល និង​ខឹង​សម្បា​យ៉ាង​ខ្លាំង ក្នុង​បណ្តា​មជ្ឈ​ដ្ឋាន​ខែ្មរ​អ្នក​សេ្នហា​ជាតិ ព្រោះ​គណ​បក្ស​កុម្មុយ​នីស្ត យៀក​ណាម​បាន​ធ្វើ​ការ​ក្រលៃ​ប្រ​វត្តិ​សាស្រ្ត ទឹក​ដី​កម្ពុជា​ក្រោម ដោយ​អះអាង​ថា កម្ពុជា​ក្រោម ជា​ដែន​ដី​ដែល​ពួក​ង្វៀង ចុះ​ពី​ទិស​ខាង​ជើង មក​ត្រួស​ត្រាយ​យក ជា​យូរ​ណាស់​មក​ហើយ រី​ឯ​ខែ្មរ​​ដែល​រស់​នៅ​ទី​នោះ ជា​ជន​ភៀស​ខ្លួន​ដែល​រត់​គេច​ពី​អំ​ពើ ប្រល័យ​ពូជ​សាសន៍ របស់​សេ្តច​ខែ្មរ​ចាប់​ពី​សត​វត្សរ៍​ទី​១៥​។

កឹម សុស ៖ សព្វ​ថៃ្ងនេះ រឿង​កម្ពុជា​ក្រោម​កាន់​តែ​ក្តៅ​ឡើង​ៗ តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម រហូត​ដល់​សិទ្ធិ​សេរី​ភាព និង​ជីវិត​រស់​នៅ កាន់​តែ​មាន​ការ​លំបាក​ឡើង​ៗ ដូចេ្នះ​ដំបូង​បង្អស់​ខ្ញុំ​សូម​ជម្រាប​សួរ​លោក​គ្រូ អំពី​កម្ពុជា​ក្រោម​។ សូមអញ្ជើញ ។
កេង វ៉ាន់សាក់ ៖ បាទ​រឿង​ហ្នឹង ខ្ញុំ​ក៏​សូម​ជម្រាប​អរ​គុណ​លោក កឹម សុស ដែល​បាន​លើក​យក​ប្រធាន​បទ​ហ្នឹង មក​សាក​សួរ​ពិចារ​ណា​ទាំង​អស់​គ្នា «រឿង​ឪ មក​ក្តៅ​គគុក សព្វ​ថៃ្ង​នេះ​។ ដំបូង​ឡើង គ្រាន់​តែ​សូម​ធ្វើ​សេច​ក្តី​សងេ្កត​ ខ្ញុំ​ពុំ​មាន​នាទី​អី​ឆ្លង​ឆ្លើយ​រឿង​ហ្នឹង ខុស​ត្រូវ​យ៉ាង​ណា​នោះ​ទេ​រឿង​ដែល​គេ​ថា ទឹក​ដី​ហ្នឹង​មិន​មែន​ជា​ខែ្មរ ឬ​ជា​របស់​នរ​ណាៗ​ហ្នឹង ខ្ញុំ​មិន​ជជែក​អី​ទេ ព្រោះ​ថា ទទួល​ទាំង​អស់​គ្នា​ថា អា​ហ្នឹង​ជា​ទឹក​ដី​ខែ្មរ​យើង​ហ្នឹង​ហើយ ទោះ​ជា​មាន​ឈ្មោះ​ហៅ​ជា​ហ្វូណន់​ក្តី ជា​ចេន​ឡា​ក្តី ជា​កម្ពុជា​ក្តី ក៏​យើង​ទាំង​អស់​គ្នា​ទទួល​ថា អាហ្នឹង​ជា​ទឹក​ដី​ហើយ​មាន​ជន​ជាតិ​ខែ្មរ​នៅ​កនែ្លង​ហ្នុង​ឯង។ ហេតុ​ម៉េច​បាន​ជា​មាន​រឿង​ដែល​ថា ពួក​វៀត​ណាម​គេ​ថា ជា​របស់​គេ​ទៅ​វិញ​នោះ​? អីចឹង សូម​រក​ដំណើ​រឿង ក្នុង​ប្រវត្តិ​សាស្រ្ត​ហ្នឹង​ឡើង​វិញ ហើយ​រឿង​ហ្នឹង​ទៀត ក៏​មិន​មែន​ជា​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​របស់​ខ្ញុំ​ទេ គឺ​គ្រាន់​តែ​ជា​សេច​ក្តី​សងេ្ខប​ដែល​មាន​បរិយាយក្បោះ​ក្បាយ ក្នុង​សៀវ​ភៅ​ប្រ​វត្តិ​សាស្រ្ត ដែល​ពួក​អ្នក​ប្រាជ្ញ​បរ​ទេស មាន​បារាំង​ជា​ដើម គេ​បាន​សរ​សេរ​ច្រើន​អត្ថ​បទ​ច្រើន​សៀវ​ភៅ​រួច​ទៅ​ហើយ គ្រាន់​តែ​ថា រំឮក​ឡើង​វិញ​អោយ​ឃើញ​ជា​គោល​ៗ ធំ​ៗ​ទេ​។ ជា​រៀង​ដរាប​មក គឺ​ថា​ចាប់​តាំង​ពី សេ្តច​ជ័យ​ជេដ្ឋា​ទី​ពីរ ដែល​សោយ​រាជ្យ​ពី​ឆ្នាំ 1618 ទៅ 1628 ជំនាន់​ហ្នុង​ នារី​ធានី​ហ្នឹង ជ័យ​ជេដ្ឋា​ទី​ពីរ​ហ្នឹង ប្តូរ​មក​នៅ​ឧត្តុង្គ​វិញ នៅ​ឆ្នាំ 1623​ហ្នឹង ក៏​ទទួល​រៀប​ការ​អាពាហ៍​ពិពាហ៍ ជា​មួយ​នឹង​ក្សត្រី​វៀត​ណាម​ហ្នឹង​។ រឿង​ហ្នឹង​អី​ចេះ គឺ​ថា ពួក​វៀត​ណាម​ហ្នឹង គេ​វ៉ៃ​យក​ចម៉្បា​បាន​ហើយ គេ​ចុះ​មក​ក្រោម​ទល់​ដែន​នឹង​ទឹក​ដី​យើង​ហ្នឹង ហើយ​ពេល​ហ្នុង គេ​បញ្ជូន​ទូក​ជា​អង្គ​ប្រាសាទ​ធំ​មួយ របស់​វៀត​ណាម​ហ្នឹង ដោយ​មាន​គឿ្រង​អំណោយ​សួយ​សារ​អាករ​ច្រើន​សន្ធឹក​សន្ធាប់​ណាស់ មក​ថ្វាយ​សេ្តច​កម្ពុជា​នៅ​ឧត្តុង្គ​នេះ​។ ហើយ​ដល់​យក​គឿ្រង សួយ​សារ​អាករ​ទាំង​ប៉ុន្មាន​ហ្នឹង មក​ថ្វាយ​សេ្តច​ឧត្តុង្គ ជ័យ​ជេដ្ឋា​អី​ហ្នឹង​ក៏​ភ្ជាប់​ជា​មួយ​នឹងក្សត្រី​វៀតណាម ញ៉ែន​ ហ្នឹង​ទៅ​ ហ្នឹង​ក្នុង​ឆ្នាំ 1923​។ ភ្លាម​ឡើង គឺ​វៀត​ណាម​គេ​សុំ​ពី​សេ្តច​ខែ្មរ​យើង​ទៅ​វិញ​ហ្នឹង អោយ​អនុញ្ញាត​អោយ​ពួក​វៀត​ណាម​ហ្នឹង ចុះ​ពី​លើ​មក​មក​សណ្ឋិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​យើង​នេះ ដែល​មិន​សូវ​មាន​មនុស្ស​នៅ​នោះ​។

កឹម សុស ៖ បើផែ្អកលើអែកសារ រឺអីអាហ្នឹង ? <b>កេង វ៉ាន់សាក់ ៖</b>
អូអែកសារហ្នឹង ច្បាស់លាស់របស់គេណាស់ អាចរកបានហើយ អ្នកនិពន្ធ សរសេរដ៏សងេ្ខប ហើយ ច្បាស់លាស់ហ្នឹង គឺឈ្មោះលោក ដូហ្វាំង ម៊ឺនញី,,,។
កឹម សុស ៖ ត្រលប់ទៅក្រោយវិញ ជ័យចេដ្ឋាទីពីរហ្នឹង យ៉ាងដូចមេ្តច បានជារៀបការ ជាមួយនឹង ស្រ្តីវៀតណាមនោះ ?
កេង វ៉ាន់សាក់ ៖ មកពីលងែ្វកហ្នឹង វាធ្លាក់បាក់បែក ខេ្ទចខ្ទី សៀម​ហ្នឹង លើក​ទ័ព​មក​វ៉ៃ​យក​រាជ​ធានី​លងែ្វក​ហ្នឹង ហើយ​ជ័យ​ជេដ្ឋា គាត់​នៅ​ជា​មួយ សៀម​អី​មែន​ប៉ុនែ្ត​គាត់​មិន​ចូល​ចិត្ត​សៀម​។

កឹម សុស ៖ ដូចេ្នះ គាត់ចូលចិត្ត វៀតណាមទៅវិញ?
កេង វ៉ាន់សាក់ ៖ បាទៗ មានអ្នកពួកទីប្រឹក្សា ពួក​នៅ​ក្នុង​វាំង​ហ្នឹង អ្នក​នាម៊ឺន​មុខ​មន្រ្តី​ហ្នឹង​គេ​ថា បើ​យើង​ចង់​ការ​ពារ​ស្រុក​យើង កុំ​អោយ​ធ្លាក់​ទៅ​ក្នុង​ខ្ញុំ​សៀម​ហ្នឹង គឺ​មាន​តែ​ពឹង​យួន វៀត​ណាម​ហ្នឹង​។ មាន​ទំនាក់​ទំនងអ៊ីចឹង​ទៅ​ បាន​ជា​សេ្តច,,,។

កឹម សុស ៖ ចុះម៉េច​បាន​ទៅ​ទាក់​ទង​នឹង ស្រ្តី​វៀត​ណាម​នោះ ទាក់​ទង​យ៉ាង​ម៉េច បាន​គេ​យក​មក​ថ្វាយ ឬ​មួយក៏ ?
កេង វ៉ាន់សាក់ ៖ គឺផ្លូវការតែម្តង គេនិយាយគ្នាអ៊ីចឹង ចង​ស្ពាន​មេត្រី​គ្នា​ហ្នឹង​ទៅ​។ ដំបូង​ឡើង គឺ​សេ្តច​ក្រុង​វ៉េ​ហ្នឹង គេ​អ្នក​មក​សុំ​យើង​មុន​មិន​មែន​យើង​ហ្នឹង​​ទៅ​សុំ​យួន​ទេ យួន​ហ្នឹង​គេ​អោយ,,, រាជ​ទូត​គេ​ហ្នឹង​នាំ​សួយ​សារ​អាករ គឿ្រង​ដូច​ជា​អំណោយ​ហ្នឹង​អោយ​មាន​តមៃ្ល​ហ្នឹង មួយ​ផែ្នក​ទៅ​ ហើយ​និង សេ្តច​ស្រី​យួន​កូន​ក្រមុំ​ស្រី​គេ​ស្អាត​ហ្នឹង មក​ថ្វាយ​សេ្តច​ជ័យ​ជេដ្ឋា​យើង​ហ្នឹង​ឯង​។ សេ្តច​នៅ​ក្រុង​វ៉េ​ហ្នឹង,,,​។

កឹម សុស ៖ អ៊៖ចឹងស្រ្តីវៀតណាមហ្នឹង ជាពូជពង្ស សេ្តចដែរ អ៊៖ចឹង ?
កេង វ៉ាន់សាក់ ៖ ផុស​មក​ពី​ជើង​មក ប៉ុនែ្ត​រត់​មក​នៅ​ខាងត្បូង​ហ្នឹង ហើយ​ទាស់​វ៉ៃ​គ្នា​ជា​មួយ​ពួក​វៀត​ណាម​យួន​ខាង​ជើង ហើយ​គេ​ដាក់,,,ថ្មី​ហ្នឹង គឺ​ពួក​ង្វៀង​ហ្នឹង នៅ​រាជ​ធានី​ក្រុង​វ៉េ​ហ្នឹង​។ ហើយ​សេ្តច​យួន​ក្រុង​វ៉េ ពួក​ង្វៀង​ហ្នឹង គេ​ធ្វើ​ដំនើរ​មក​ទាក់​ទង នឹង​សេ្តច​ខែ្មរ​យើង​ហ្នឹង គឺ​យក​សួយ​សារ​អាករ ហើយ​និង​ក្សត្រី​ស្រី យក​មក​ថ្វាយ​ជ័យ​ជេដ្ឋា​ទីពីរ​ហ្នឹង ហើយ​ផ្ទុយ​ទៅវិញ គេ​សុំ​អនុញ្ញាត​អោយ សេ្តច​កម្ពុជា​ហ្នឹង​អោយ​ជន​ជាតិ​វៀត​ណាម មក​សណ្ឋិត​នៅ​រក​ស៊ី​ធ្វើការ​ក្នុង​ទី​ស្រុក​កនែ្លង​ខេត្ត ទឹក​ដី​ខែ្មរ​យើង​ហ្នឹង​ខាង​ជើង​ទនេ្ល​ដូន​ណៃ​។

កឹម សុស ៖ ត្រង់ណាទៅអាហ្នឹង ដូនណៃហ្នឹង នៅត្រង់ណា?
កេង វ៉ាន់សាក់ ៖ នៅព្រៃនគរហ្នឹង។ មិនមែនថា សុំយកដាច់ទេ ទឹកដីហ្នឹង គ្រាន់តែអនុញ្ញាត​អោយ​មាន​ជន​ជាតិ​វៀត​ណាម​ហ្នឹង មក​នៅ​សណ្ឋិត​រក​ស៊ី​កនែ្លង​ហ្នឹង​។
កឹម សុស ៖ អាហ្នឹង នៅខាងជើង ព្រៃនគរ ?
កេង វ៉ាន់សាក់ ៖ ខាងជើងព្រៃនគរហ្នឹង ហើយឈ្មោះហ្នឹង ឈ្មោះព្រៃគរ កំពៀប ហើយនិងស្រែកន្រៃ្ត ។

កឹម សុស ៖ ដូចេ្នះពីដើមមក កាលមុនសុំហ្នឹង អត់ទាន់មានវៀតណាម នៅហ្នឹងទេ ?
កេង វ៉ាន់សាក់ ៖ អត់ទាន់​មាន​ទេ កនែ្ល​ត្រង់​ហ្នឹង​ជា​ទឹក​ដី​ព្រំ​ដែន​ទល់​នឹង​ចម្បា ហើយ​ដល់​គេ​ប្តូរ​គ្នា បែប​ហ្នឹង​ទៅ ក៏​សេ្តច​កម្ពុជា​ហ្នឹង​គេ​ថ្វាយ​អ៊ីចឹង​មក ក៏​ស្រប​ព្រះទ័យ​អនុញ្ញាត​អោយ​ពួក​វៀត​ណាម​ហ្នឹង​មក​សណ្ឋិត​នៅ​ទល់​ដែន​ឈ្មោះ​ព្រៃ​នគរ ឈ្មោះ​កំពៀក និង​ស្រែ​កន្រៃ្ត​ហ្នឹង​។

កឹម សុស ៖ ប៉ុនតាមប្រសាសន៍លោកគ្រូ ដូចជាឆាប់ទទួលនាងហ្នឹងណាស់ ។ តើវាមាន ឥទ្ធិពលអីទេ ដើម្បីនឹងអោយទទួលនាង?
កេង វ៉ាន់សាក់ ៖ គឺដូច្ត ជម្រាបមិញអ៊ីចឹង គឺថា សេ្តច​ជ័យ​ជេដ្ឋា​ទី​ពីរ​ហ្នឹង​ក្តី ឧទ័យ​ក្តី គឺ​វា​មាន​ការ​ឈឺចាប់​ពួក​សៀម​វ៉ៃ​កមេ្ទច​លងែ្វក កមេ្ទច​ស្រុក​យើង​ហ្នឹង​ធ្វើ​ដូច​ជា​សេនា​នៅ​ឯ​ស្រុក​ហ្នុង ហើយ​យក​មក​លើក​ដាក់​អោយ​សោយ​រាជ្យ​វិញ មែន​ក៏​ដោយ​ក៏​ប៉ុនែ្ត​ថា​។

កឹម សុស ៖ វានៅ សេចក្តីឈឺចាប់ដូចេ្នះជាមូលហេតុ ដើម្បីនឹងអោយទទួលវៀតណាម ធ្វើជាភរិយាអ៊ីចឹង។
កេង វ៉ាន់សាក់ ៖ បាទ ជាភរិយាហ្នឹង គឺដូចថា ទំនាក់​ទំនង​ផ្លូវ​ទូត សាមគ្គី​ភាព​ជា​ចំណង​មេត្រី​ភាព​។ បើ​កាល​ណា មាន​ទំនាក់​ទំនង​បែប​ហ្នឹង គឺ​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ឥឡូវ​បើ​វៀត​ណាម​គេ​ជួយ​យើង យើង​នឹង​ក៏​ត្រូវ​អោយ​កម្រៃ​គេ អនុញ្ញាត​អោយ​ជន​ជាតិ​គេ​មក​ស្ថិត​នៅ​ទឹក​ដី​ខាង​ជើង​ទនេ្ល​នៅ​ព្រៃ​នគរ​ហ្នឹង​។ ដល់​កាល​ណា​អោយ​ពួក​យួន​ គេ​នៅ​លើ​ទឹក​ដី​យើង​ហ្នឹង ពួក​ចេញ​ពី​ស្រុក​មក​នៅ​ស្រុក​មួយ​ទៀត​ហ្នឹង​មក​កាប់​គាស់ ធ្វើ​អភិវឌ្ឍ​ក្នុង​ស្រុក​ហ្នឹង​គេ​ហៅ​ពួក​ហ្នឹង​ជាពួក​កូឡុង កនែ្លង​ហ្នឹង​វា​ទៅ​ជាកូឡូនីអ៊ីចឹង​។ វៀត​ណាម​គេ​ចេះ គេ​យក​ពួក​ជាប់​ទោស ពួក​អា​ខូច​ ពួក​យូ​កូម ស្រី​ខូច​អ៊ីចឹង ពួក​អ្នក​គឿ្រង​ញៀន លក់​គឿ្រង​ញៀន លក់​អាវុធ លក់​ស្អី​ៗ​ហ្នឹង វា​ទៅ​ជា​មាន​រឿង វា​រំជើប​រំជួល​មិន​ស្រួល​អ៊ី​ចឹង គេ​ហើប​បុព្វ​ហេតុ​នាំ​អោយ​គេ​សុំ​អោយ​សេ្តច​ខែ្មរ​ហ្នឹង​ទទួល​អោយ​គេ​មាន​ថវិកា​លុយ​កាក់ សម្រាប់​ចិញ្ចឹម​មនុស្ស​ដែល​អត្ត​ខាត់​ខ្សត់​ខ្សោយ​ហ្នឹង​។ ដូចេ្នះ​ហើយ​ គេ​សុំ​បើក​ការិ​យា​ល័យ ដើម្បី​នឹង​ចេញ​ច្បាប់​អនុញ្ញាត ហើយ​និង​ទារ​អោយ​បង់​ពន្ធ បង់​ពន្ធ​លើ​អ្វី​ទាំង​អស់ ដែល​លក់​ដូរ​នៅ​ទី​ក្រុង​ព្រៃ​គរ​ហ្នឹង​។ ហើយ​វៀត​ណាម គេ​មក​និយាយ​ថា ដល់​ទារ​ពន្ធ​បាន​ហើយ គេ​នឹង​យក​មក​ថ្វាយ​សេ្តច​កម្ពុជា​នេះ ពាក់​កណ្តាល​ខ្លះ​ទៅ ហើយ​ពាក់​កណ្តាល​ទៀត គេ​យក​មក​រៀប​ចំ​ស្រុក​ហ្នុង​អោយ​ចិញ្ចឹម​ពួក​កូឡុង​គេ​ហ្នឹង អោយ​បាន​រស់​រាន​ជីវិត​ហ្នឹង​ទៅ​។ ប៉ុនែ្ត​ដោយ​សារ​ពួក​អស់​ហ្នឹង​ច្រើន​តែ​មនុស្ស​ខូច វា​មាន​ការ​រំជើប​រំជួល ជ្រួល​ច្របល់ ប្លន់​គ្នា​អី​អ៊ី​ចឹង គេ​សុំ​អោយ​មាន​​មេ​ទាហាន​វៀត​ណាម​មួយ​មក​ត្រួត​។

កឹម សុស ៖ ពេលជំនាន់ហ្នឹង តើមានប្រជាពលរដ្ឋច្រើនទេ នៅម្តុំហ្នឹង ជាខែ្មរ?
កេង វ៉ាន់សាក់ ៖ មានច្រើន ពីព្រោះនៅមាត់ស្ទឹង មាត់ទនេ្ល មាត់សមុទ្រ ទំនិញទិញដូរ លក់ច្រើនណាស់ កនែ្លងហ្នឹង ។
កឹម សុស ៖ ខ្ញុំចង់បញ្ជាក់រឿងមួយ ដែលវៀតណាម សង់អោយមេបញ្ជាការ មក​ត្រួត​ត្រា​មើល​កង​ទ័ព​មើល​អី​ហ្នឹង ប៉ុនែ្ត​ខែ្មរ​យើង​កាល​ហ្នុង ខែ្មរ​មិន​គិត​ថា​វា​មាន​ផល​វិបាក​ទៅ​ថៃ្ង​ក្រោយ​ទេ ពី​ព្រោះ​អី​អោយ​គេ​មក​កាន់​កាប់ អោយ​គេ​មក​ត្រួត​ត្រា​អី​អ៊ី​ចឹង​​។ មាន​គិត​ដល់ អ៊ី​ចឹង​ទេ ​?
កេង វ៉ាន់សាក់ ៖ បានឃើញថា គេស្នើថា​មក​ធ្វើ​អ៊ីចឹង ហើយ​ហ្នឹង​រឹត​តែ​អរ​ថែម​ទៀត យើង​មិន​បាច់​ធ្វើ​ខ្លួន​យើង​ទេ​។

កឹម សុស ៖ ដូចេ្នះ យើងចង់ស្រួលតែម្តង យើងចង់បានស្រួលខ្លួនអែង ?
កេង វ៉ាន់សាក់ ៖ អោយស្រួលផង ហើយកាលណា​ពួក​យើង​ធ្វើ​អត់​បាន​ប្រ​សិទ្ធ​ភាព ពី​ព្រោះ​ពួក​មេ​ប៉ូលិស​ទាហាន​យើង​ហ្នឹង នាំ​គ្នា​គិត​តែពី​រឿង​ពុក​រលួយ ស៊ី​សំណូក​រត់​ពន្ធ​ប្រ​ព្រឹត្ត​បទ​ល្មើស​គ្រប់​បែប​យ៉ាង លួច​បន្លំ​ជា​មួយ​គេ​ឯង ជា​មួយ​គ្នា​ហ្នឹង វា​បាន​កិច្ច​ការ​អី​គេ​កើត​។

កឹម សុស ៖ ទម្លាប់ហ្នឹង វារហូតមកដល់ រាល់ថៃ្ងហ្នឹង បើតាមយើង សងេ្កតមើលទៅ មិនអ៊៖ចឹងលោកគ្រូ?
កេង វ៉ាន់សាក់ ៖ បាទ បើកាលណាជំនាន់បារាំង គេ​ធ្វើ​សន្តិ​សុខ អីអោយហ្នឹង វាហ្មត់​ចត់​របស់​គេ មិន​ភ័យ​ចោរ​លួច ភ័យ​ខ្លាច​ប៉ូលិស តុលា​ការ​ហ្នឹង អាយូស​ហើយ​អត់​ទេ​។
កឹម សុស ៖ ហេតុដូចេ្នះ យើងចាំតែស្រួលអ៊៖ចឹង មានន័យអ៊៖ចឹង ?
កេង វ៉ាន់សាក់ ៖ ចាំតែស្រួល ប៉ុនែ្តអត់ដឹងងាប់។
កឹម សុស ៖ ត្រង់ហ្នឹងហើយ ដែល្តចង់ដឹង ។
កេង វ៉ាន់សាក់ ៖ ឥឡូវយើងនិយាយពីទឹកដីម្តុំហ្នឹងសិន។ អាហ្នឹង គឺ​បន្តិច​ម្តង​ៗ ទៅ​ ពួក​វៀត​ណាម​ហ្នឹង គេ​រៀប​ចំ កែ​ប្រែ​ដូរ​អោយ​ទៅ​ជា​ឈ្មោះ​សាយ​ហ្គន​នេះ​ហើយ និង​បៀង​វ៉ា​ដូចេ្នះ... ក្នុង​ជំនាន់​កូសាំង​ស៊ីន គេ​ហៅ​សៃ​កុង​ ហើយ​បៀង​វ៉ា​ហ្នឹង គឺ​ការ​ប្រជុំ​ទឹក​ដី​ខែ្មរ​យើង​ហ្នឹង ឈ្មោះ​ដើម​ ឈ្មោះ​ ព្រៃ​គរ​ឈ្មោះ​កំពៀប ហើយ​និង​ស្រែ​កន្រៃ្ត​ហ្នឹង​។

កឹម សុស ៖ ព្រៃគរ រឺព្រៃនគរ?
កេង វ៉ាន់សាក់ ៖ អត់ទេ គេដាក់ព្រៃគរ។
កឹម សុស ៖ អាហ្នឹងម៉េចបានអ៊ីចឹង ?
កេង វ៉ាន់សាក់ ៖ មានន័យថាច្រើន ។ គរលើគ្នាច្រើន ។
កឹម សុស ៖ អូព្រៃគរ។
កេង វ៉ាន់សាក់ ៖ បាទ តមកក្រោយទៀត ព្រៃគរ យើង​មិន​យល់​ពាក្យ​នេះ គេ​ថា ​ព្រៃ​នគរ​ទៅ​។ ក៏​ប្រ​ហែល​គ្នា​ដែរ ព្រោះ​ថា​នគរ​ហ្នឹង​ មាន​ស្រុក​អាហ្នឹង​នៅ​ខាង​ជើង​ទនេ្ល​ដូន​ណៃ​ហ្នឹង​ទេ មក​ខាង​ត្បូង​នេះ​ទេ អាហ្នឹង​ក្នុង​រវាង​ឆ្នាំ 1623 និង 1628 ហ្នឹង គឺ​សេ្តច​យើង​ហ្នឹង បាន​អនុញ្ញាត​អោយ​ទៅ​ វៀត​ណាម​ហ្នឹង សិទ្ធិ​បែប​ដែលរៀប​រាប់​អម្បាញ់​មិញ​នេះ​។ ហើយ​ផ្ទុយ​ទៅ​វិញ ខាង​វៀត​ណាម គេ​អោយ​សួយ​សារ​អាករ​មក​យើង ហើយ​និង​កូន​ក្រមុំ​គេ​មក បាន​វា​ជាប់​រឿង​ពាក្យ​ខឹង​តេះ​ដៀល​ហ្នឹង​មក គឺ​ថា​យើង​ងាប់​តែ​នឹង​រឿង​ស្រី​ហ្នឹង​។ ម្ខាង​យក​ប្រពន្ធ​សៀម​ទៅ និង​បង្កើត​កូន​កាត់​ជា​សៀម នោះ​កាត់​ខេត្ត​ទឹក​ដី​ខែ្មរ​អោយ​ទៅ​សៀម​អស់​ទៅ ម្ខាង​ទៅ​ខាង​នេះ កាត់​ពី​ជ័យ​ជេដ្ឋា​ទី​ពីរ​មក​ហ្នឹង គឺ​រឿង​ស្រី​យួន​ហ្នឹង ជាប់​រហូត​មដល់​ឥឡូវ​នេះ​។

កឹម សុស ៖ លោកគ្រូមានប្រសាសន៍ អំពី​សាយ​ហ្គន អាហ្នឹង​កើត​ពី​កាល​ណា​មក រឿង​ហ្នឹង​វា​ប្រែ​ពី​ព្រៃ​នគរ ទៅ​សាយ​ហ្គន​ហ្នឹង អាហ្នឹង​ពី​កាល​ណា​មក​?
កេង វ៉ាន់សាក់ ៖ អាហ្នឹង​យូរ​មក​ហើយ យូរ​មក​ហើយ មុន​បារាំង​ហ្នឹង ចូល​មក​ដល់​ទៀត​។ ពេល​បារាំង​ចូល​មក​ដល់​ហ្នឹង គឺ​វៀត​ណាម​គេ​កាត់​យក​ទឹក​ដី​ទាំង​អស់​ហ្នឹង​ធ្វើ​ជា​ស្រុក​របស់​គេ​តែ​ម្តង​។ ខ្ញុំ​រៀប​រាប់​អំពី​​ការ​បង់​ខាត បាត់​បង់​ហ្នឹង​ដាក់​លេខ​រៀង​វា​ហ្នឹង​មាន​ចំនួន​10​។ លើក​ទី​មួយ​ហ្នឹង​ បាត់​ព្រៃ​គរ កំពៀក ស្រែ​កន្រៃ្ត​ហ្នឹង ហ្នឹង​គឺ​ដាក់​ក្នុង លេខ​រៀង​លេខ​1 ហ្នឹង​មក​ពី​អី​ខ្លះ ក្នុង​ឆ្នាំណា សត​វត្សរ៍​ណា ? ហើយ​មាន​ទាំង​អស់ 10​។ 10​ហ្នឹង គឺ​អស់​រលីង​តែ​ម្តង​។

ដល់​ទី​ពីរ គឺ​មក​ដល់​រឿង​កូន​ឧទ័យ​នេះ ពឹង​យួន​អោយ​មក​ច្បាំង សម្លាប់​សេ្តច​ឈ្មោះ ចាន់​ត្រូវ​ជា​កូន​ទី​បី របស់​ជ័យ​ជេដ្ឋា​ទីពីរ​។ ហើយ​លោក​ចាន់​ហ្នឹង​គាត់​ទៅ​ចូល​ជា​មួយ​ពួក​ចាម ពួក​ម៉ាឡេ​ស៊ី​អី​ហ្នឹង សម្លាប់​សេ្តច​សោយ​រាជ្យ​ហ្នឹង​ទៅ​។ ហើយ​​កូន​ពួក​ឧទ័យ​នោះ ដែល​ជា​ឪ​មា​ហ្នឹង វា​សង​សឹក​ឡើង​វិញ គេ​នាំ​គ្នា​ទៅ​ធ្វើ​ជា​សេនា​ពល ទទួល​ស្គាល់​សេ្តច​ក្រុង​វ៉េ ហើយ​អោយ​សេ្តច​វ៉េ​ហ្នឹង មក​ជួយ​សម្លាប់​ចាន់​ហ្នឹង​ទៅ​។ រួច​ទៅ​ ពួក​សេ្តច​ឧទ័យ​ហ្នឹង គឺ​ទទួល​ធ្វើ​ជា​ទ័ព​ចំណុះ​សេ្តច​ក្រុង​វ៉េ អោយ​សិទ្ធិ​សេរី​ភាព​ស្មើ​មុខ សម​ភាព​វៀត​ណាម​ដែល​នៅ​កម្ពុជា តាំង​ប៉ុន្មាន​ហ្នឹង​អោយ​ស្មើ​មុខ​គ្នា​នឹង​ខែ្មរ ជន​ជាតិ​អ្នក​ស្រុក​ខែ្មរ​យើង​ហើយ​បើក​សិទ្ធិ​អោយ​ជន​ជាតិ​វៀត​ណាម​ហ្នឹង នៅ​ស្រុក​យើង មាន​សិទ្ធិ មាន​ដី មាន​កម្ម​សិទ្ធិ​ពេញ​លេញ​ ណា​ជា​ទឹក​ដី​ហ្នឹង បាន​ដោយ​ផ្លូវ​មិន​ត្រឹម​ត្រូវ​ច្បាប់​អី​ក៏​ដោយ ក៏​សម្រួល​ទៅ​​អោយ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ គឺ​មាន​សិទ្ធិ​ពេញ​លេញ ជា​ម្ចាស់​ដី​នៅ​ក្នុង​ស្រុក​យើង​ហ្នឹង​។

កឹម សុស ៖ អានេះជាកម្រៃអ្វីៗ ដែលគេជួយហ្នឹង ,,,?
កេង វ៉ាន់សាក់ ៖ បាទ គេជួយ​ហ្នឹង អា​ហ្នឹង​ទុក​ជា​ការ​បង់​ខាត​លើក​ទី​ពីរ ដោយ​សារ​មាន​ទំនាស់​ជា​មួយ​នឹង អ៊ុយ​ប្រាហ៊ីម ចូល​សាសន៍​ចាម​ហ្នឹង​។ ហើយ​ដល់​ការ​បង់​ខាត​ជា​អាណោច​អាធ័ម​មួយ​ទៀត លើក​ទី​បី​ហ្នឹង គឺ​ចាប់​ផ្តើម​សត​វត្សរ៍​ទី​18 ដោយ​សារ​ជ័យ​ជេដ្ឋា​ទី​4​។ បង់​ខាត​ទី4 លើក​ទី​4​ សត​វត្សរ៍ ទី​18​ហ្នឹង គឺ​អង្គ​អឹម អា​ហ្នឹង​ចូល​មក​ដល់​រឿង​ពាម​ ហា​ទៀង​អី​ហ្នឹង​ហើយ ដល់​កោះ​ត្រល់​ហ្នឹង​ទៀត​។ ហើយ​បង់​ខាត​លើក​ទី​5 ក្នុង​សត​វត្សរ៍​ទី​18 ដែរ 1730​ហ្នឹង ហ្នឹង​សេ្តច​សុដ្ឋា​ហ្នឹង ដូច​គ្នា​អ៊ី​ចឹង​ដែរ​ហ្នឹង​អោយ​ខេត្ត​មេស ហើយ​និង​ឡុង​ហោ ហើយ​គេ​ប្តូរ​ទៅ​ជា​មីថោ និង​វិញ​ឡុង​នោះ​។ ហើយ​ទី​6 អ៊ី​ចឹង​មក​អា​ហ្នឹង មក​អង្គ​ទង​ហើយ​ហ្នឹង​ផ្សារ​ដែក​ផ្សារ​អី​ហ្នឹង ចៅ​ដុក​អី​ហ្នឹង បាត់​ទៅ​ទៀត​ហើយ​។ ហើយ​មក​បង់​ខាត​ទី​7 គឺ​ឧទ័យ​ទី​ពីរ គឺ​ស្រុក​ត្រាង​ទៅ​ជា​ស្រុក​ត្រាំង​ហ្នឹង ព្រះ​ត្រ​ពាំង​អី​ហ្នឹង​ឡើង​វិញ​។ ហើយ​បង់​ខាត​ទី​8 ហ្នឹង​ឧទ័យ​ទី​2​ហ្នឹង ពេល​ហ្នុង​អោយ​វៀត​ណាម​ មក​ធ្វើ​ Protectorat នៅ​លើ​ស្រុក​យើង​តែ​ម្តង​។ គឺ​ថា​ពី​មុន​គ្រាន់​តែ​វៀត​ណាម​ហ្នឹង គេ​អោយ Protectorat គឺ​ថា​ ការ​ពារ​ស្រុក​យើង​ទេ កុំ​អោយ​សៀម​កុំ​អោយ​អី មក​យាយី​ អ៊ី​ចឹង​ហើយ​មក​ជួយ​សេ្តច​នេះ អោយ​សោយ​រាជ្យ អោយ​អី​អ៊ី​ចឹង គេ​ទាន់​ទុក​ជា​អាណា​ព្យា​បាល ជា Protectorat ទេ​ ​។

កឹម សុស ៖ អាហ្នឹងមកពីខាងខែ្មរហ្នឹង ត្រួតត្រាខ្លួនអែងមិនបាន អ៊៖ចឹង រឺមួយក៏ គេគាបសង្កត់ យ៉ាងម៉េច បានជាទៅជា ?
កេង វ៉ាន់សាក់ ៖ នេះ​គេ​ថា គេ​ជួយ​យើង ប៉ុនែ្ត​ទាល់​តែ​ពេល​ហ្នុង​អ្នក​អែង​សុខ​ចិត្ត​អោយ​ខ្លួន​អែង​ហ្នឹង​ ដាក់​ខ្លួន​ធ្វើ​ជា Protectorat របស់​គេ លើក​ទី​8​។ ដល់​លើក​ទី​9​ហ្នឹង កាន់​តែ​ខ្លាំង​មែន​ទែន​ហើយ​ហ្នឹង ហ្នឹង​មក​ដល់​សត​វត្សរ៍ ទី​19 ហើយ​ហ្នឹង 1813 អង្គ​ចាន់​ទី​ពីរ​។ អង្គ​ចាន់​ទី​មួយ គឺ​កាល​ដែល​ច្បាំង​ជា​មួយ​នាយកន​នោះ​។ ពេល​ហ្នុង យើង​មិន​មែន​តែ​បាត់​ទៅ​ខាង​ជា​មួយ​នឹង​វៀត​ណាម​ប៉ុណ្ណុង​ទេ គឺ​បាត់​ទៅ​អោយ​សៀម​ថែម​ទៀត សេ្តច​អង្គ​ចាន់​ទី​2​ហ្នឹង ដើម្បី​អោយ​សៀម​ហ្នឹង​ទទួល​ស្គាល់​អោយ​បាន​សោយ​រាជ្យ​នៅ​ស្រុក​យើង​ហ្នឹង​ផង ក៏​ស៊ី​ញ៉េ​ប្រគល់​ដក​រ៉ែក​ហ្នឹង ខេត្ត​ព្រហ្មទេព​ ម្លូ​ព្រៃ ទនេ្ល​​ពៅ ស្ទឹង​ត្រែង​ហ្នឹង អោយ​ទៅ​សៀម​ទាំង​អស់​។ ហើយ​ពេល​ហ្នុង​យើង​អស់​មាន​ព្រំ​ដែន​​ទល់​នឹង​លាវ​ទៀត​ហើយ ហើយ​យួន​វា​ខឹង វៀត​ណាម​មិន​សប្បាយ​ចិត្ត គេ​ជួយ​សេ្តច​អង្គ​ចាន់​ហ្នឹង​អោយ​សោយ​រាជ្យ ប៉ុនែ្ត​អង្គ​ចាន់​ហ្នឹង​ទៅ​ជា​ក្បត់​ចូល​នឹង​សៀម​វិញ អ៊ី​ចឹង​វៀត​ណាម​ គេ​លើក​ទ័ព​មក គេ​ដាក់​កម្ពុជា​ហ្នឹង​អោយ​នៅ​ក្រោម​អំណាច Governor ព្រៃ​នគរ​ហ្នឹង​តែ​ម្តង ជា​ចំណុះ​មិន​មែន​ចំណុះ​សេ្តច​ក្រុង​វ៉េ​ទេ អោយ​ចំណុះ​ក្រោម​ផ្ទាល់ គឺ​ចៅ​ហ្វាយ​នៅ​ក្រុង​ព្រៃ​នគរ​ហ្នឹង​តែ​ម្តង​។

កឹម សុស ៖ អាហ្នឹង​ពេល​វៀត​ណាម​មក​ធ្វើ Protectorat នៅ​កម្ពុ​ជា​ក្រោម​ហ្នឹង​?
កេង វ៉ាន់សាក់ ៖ នៅ​ស្រុក​យើង​ហើយ ប៉ុនែ្ត​កាល​ហ្នុង Protectorat ហ្នឹង​យើង​នៅ​ក្រោម​អំណាច​សេ្តច​ក្រុង​វ៉េ គឺ​មិន​មែន​នៅ​ក្រោម​អំណាច Governor ព្រៃ​នគរ​ទេ ម្តង​នេះ​គឺ​ថា អ្នក​អែង​មិន​មែន​តែ​នៅ​ក្រោម​អំណាច​សេ្តច​ក្រុង​វ៉េ​ទេ អ្នក​ឯង​ស្តាប់​បង្គាប់​ចៅ​ហ្វាយ​នៅ​ក្រុង​ព្រៃ​នគរ​ទៀត​។ Governor ព្រៃ​នគរ​ហ្នឹង វា​ចាប់​អោយ​ខែ្មរ​ជា​មួយ​ពួក​វា​ហ្នឹង ជីក​ព្រែក​មក​ដល់​អា​ហ្នឹង​ទី​9 ហើយ​ហ្នឹង​គឺ​ពេល​ហ្នុង ដី​ប្រមាណ​ដែល​នៅ​ខាងត្បូង​​ព្រែក​ជីក ព្រែក​ជីក​ហ្នឹង​ឈ្មោះ​ព្រែក​ជីក​ហា​ទៀង ជីក​តែ 5​ឆ្នាំ​ទេ 1815 ដល់ 1820។

កឹម សុស ៖ អាហ្នឹងព្រែកជីកហ្នឹង រឿងទឹកតែអុងហ្នឹង ឬមិនមែនទេ ?
កេង វ៉ាន់សាក់ ៖ ហ្នឹង​ហើយ កនែ្លង​ហ្នឹងហើយ ប្រ​វែង 53គីឡូ​ម៉ែត្រ ពី​ដៃ​ទនេ្ល​មេ​គង្គ​ទនេ្ល​បាសាក់​ហ្នឹង ទៅ​ដល់​សមុទ្រ​ជ្រោយ​ហ្នឹង 53​គីឡូ​ម៉ែត្រ ជីក​អស្ចារ្យ​អត់​មាន​ម៉ាស៊ីន​ទេ​។ មក​ដល់​បង់​ខាត​ទី​9 គឺ​ថា​ទឹក​ដីប៉ុន្មាន​​នៅ​ខាងត្បូង​ព្រែក​ជីក ហា​ទៀង​ហ្នឹង​ គឺ​ទៅ​ជា​ទឹក​ដី​របស់​យួន​តែ​ម្តង​ចាប់​ពី​1820​។

កឹម សុស ៖ អាហ្នឹងបាត់ខាងត្បូងទាំងអស់។
កេង វ៉ាន់សាក់ ៖ បាត់ខាងត្បូង ទាំងអស់ ប៉ុនែ្តមិនទាន់ចំ ដូច​ជា​មក​ដល់​ចុង​ក្រោយ​បង្អស់​ហ្នឹង អង្គ​ម៊ី អង្គមី​ហ្នឹង គឺ​ពួក​វៀត​ណាម​តែ​ម្តង គេ​ដាក់​អោយ​សោយ​រាជ្យ​ហ្នឹង មិន​បាច់​សួរ​ទៅ​ខាង​បឹង​កក់ ទៅ​សួរ​សៀម​សួរ​អី​ទេ ហើយ​គេ​ធ្វើ​ជា​ចៅ​ហ្វាយ​ដាច់​ទី​តែ​ម្តង​។ ហើយ​គេ​អោយ​ឈ្មោះ ព្រះអង្គ​ម៊ី​ហ្នឹង ឈ្មោះ​ជា​ឈ្មោះ​វៀត​ណាម​ទៅ​ទៀត​។

កឹម សុស ៖ ប៉ុនែ្ត​មក​ពី​ណា​មក អង្គ​ម៊ី​ហ្នឹង​ជាប់​ទាក់​ទង​នឹង​សេ្តច​មុន​ៗ​ទេ ឬ​មួយ​ក៏​អត់​មានសាច់ញាតិ?
កេង វ៉ាន់សាក់ ៖ មានដែរ មានជាប់​សាច់​ញាតិ​អី អ៊ី​ចឹង​ដែរ​ប៉ុនែ្ត​គ្រាន់​ថា គេ​ជីក​ឫស​ហ្នឹង​គឺ​មិន​បាច់​សួរ អ្នក​ណា​ទេ គឺ​វៀត​ណាម​គេ​ធ្វើ​ដាក់​មក​តែ​ម្តង ហើយ​ឃុំ​ឃាំង​គ្នា​ដាក់​គុក មិន​អោយ​ចេញ​ទៅ​ណា​រួច​ទេ​។ ពេល​ហ្នុង​គេ​ដូរ​ហើយ ដូ​រឈ្មោះ​ភ្នំពេញ​ទៅ​ជា​ណាំ​យ៉ាង​ហើយ 1834​ ដល់ 1841 រាជ្យ​អង្គ​ម៊ី​ហ្នឹង​មុន​អង្គ​ដួង​។

កឹម សុស ៖ ប៉ុនែ្តត្រលប់ទៅក្រោយវិញ តើ​វៀត​ណាម​ប្រើ​មធ្យោ​បាយ​យុទ្ធ​សាស្រ្ត យ៉ាង​ដូច​មេ្តច បាន​ជា​កាន់​តែ មាន​ឥទ្ធិ​ពល​ខ្លាំង​ឡើង​ៗ ធ្វើ​អោយ​ខែ្មរ​គោរព​ ស្តាប់​បង្គាប់?
កេង វ៉ាន់សាក់ ៖ មកពីខាងសេ្តចខែ្មរយើងនេះ វាដណ្តើមរាជ្យគ្នា សម្លាប់គ្នាហ្នឹង អត់ឈប់ទេ បើយើងរាប់។

កឹម សុស ៖ អាហ្នឹងយើងខ្សោយទៅៗអ៊ីចឹង ?
កេង វ៉ាន់សាក់ ៖ បាទ សម្លាប់គ្នាហ្នឹង គឺសេ្តចខ្លះ សោយ​រាជ្យ​បាន​តែ 1​ឆ្នាំ​ទេ រឺ​ក៏​បាន 2-3​ខែ​ប៉ុណ្ណឹង​។ ហើយ​សម្លាប់​ម្តង​ៗ មិន​តិច​ទេ គឺ​សឹង​តែ​ទាំង​អស់​ៗ មួយ​ក្រុម​ញាតិ​មួយ​វង្សៗ​ហ្នឹង ទាំង​ម៉ែ​ទាំង​កូន​ទាំង​ឪ ទាំង​អី​។

កឹម សុស ៖ ឯកសារហ្នឹងពីណាសរសេរ អ្នកណាសរសេរ ?
កេង វ៉ាន់សាក់ ៖ គេយកទាំងអស់ តាមរាជពង្សាវតា ព្រះពុទ្ធរាជពង្សាវតា អក្សរជាភាសាខែ្មរយើងហ្នឹង ។

កឹម សុស ៖ ឥឡូវសៀវភៅនៅអែណា ? លោកគ្រូមានសៀវភៅ អស់ហ្នឹងទេ ?
កេង វ៉ាន់សាក់ ៖ មានសៀវ​ភៅ​របស់​លោក អាដេ​ម៉ា ឡឺ​គែ្លរ ផង មាន​សៀវ​ភៅ​ទាំង​អស់​ហ្នឹង លោក ដូហ្វាំង ម៊ឺនញេ គាត់​យក​មក​សងេ្ខប​ឡើង​វិញ​ទាំង​អស់​ហ្នឹង អោយ​ឃើញ​ច្បាស់​ឆាប់​យល់​ ឆាប់​ចាំ​អាហ្នឹង គឺ​គ្មាន​យួន​អី​គេ​សរ​សេរ​ទេ​។ ឯក​សារ​ច្រើន​ណាស់ ពី​ដើម​មាន​តែ​ពី​ចិន​ហើយ​និង​ចាម​ ចម៉្បា​ សិលា​ចារឹក ហើយ​និង​សិលា​ចារឹក​សំស្រ្កឹត នៅ​ស្រុក​យើង​ហ្នឹង​។ ហើយ​ដល់​ក្រោយ​ពី​ហ្នឹង​មក​ទៀត អា​ហ្នឹង​អែក​សារ​ហ្នឹង មក​ពី​ចាប់​ពី​ត្រសក់​ផែ្អម​មក គឺ​អែក​សារ​សរ​សេរ​ជា​ខែ្មរ​ហ្នឹង មាន​ឈ្មោះ​ថា ព្រះ​រាជ​ពង្សា​វតា​ហ្នឹង ហើយ​និង​ពួក​ព័រ​ទុយ​ហ្គាល់ ហើយ​និង​អេស៉្បាញ​​។ សព្វ​ថៃ្ង​ហ្នឹង​គឺ​ថា ពួក​ព័រ​ទុយ​ហ្គាល់ នៅ​អេស៉្បាញ​ហ្នឹង អែក​សារ​ជំនាន់​ហ្នុង តាំង​ពី​លងែ្វក​រហូត​មក​ដល់​ក្រោយ​នេះ គឺ​មាន​សន្ធឹក​សន្ធាប់​ណាស់​។

កឹម សុស ៖ អាហ្នឹងគឺភាសាបារាំង រឺមួយភាសា?
កេង វ៉ាន់សាក់ ៖ ភាសាអេស៉្បាញ ។ អ្នកដែលស្រាវជ្រាវនេះភាសាព័រទុយហ្គាល់ ។
កឹម សុស ៖ ប៉ុនែ្ត​ពីដើម​មក រហូត​មក​ដល់ ឆ្នាំ 1841 ម្តុំ​ហ្នឹង គឺ​​អាច​ហៅ​ថា កម្ពុជា​ក្រោម មិន​មែន​ដី​របស់​វៀត​ណាម​ទេ ពិត​មែន​តែ​វៀត​ណាម​ត្រួត​ត្រា​អី​មែន ប៉ុនែ្ត​មិន​មែន​ដី​វៀត​ណាម​ទេ​ អ៊ី​ចឹង រឺ​​ក៏យ៉ាង​ម៉េច​?
កេង វ៉ាន់សាក់ ៖ ចំពោះ​យើង​ខែ្មរ យើង​ថា​ដី​ខែ្មរ​អ៊ី​ចឹង យើង​ហៅ​កម្ពុ​ជា​ក្រោម ក៏​បាន​ហៅ​ខែ្មរ​ក្រោម​ក៏​បាន ប៉ុនែ្ត​ថា ចំពោះ​យើង យើង​ថា​អា​ហ្នឹង​ជា​ដី​របស់​យើង​អ៊ី​ចឹង​។ ហើយ​ម៉្យាង​ទៀត មក​ដល់​បារាំង​ហ្នឹង ក៏​បារាំង​តម្រូវ​អោយ​ពួក​វៀត​ណាម​ក្តី អី​ក្តី​ខែ្មរ​អី​ក្តី ទទួល​ស្គាល់ អ៊ី​ចឹង​ដែរ​ថា ​កូឡូនី​ កូសាំង​ស៊ីន​ហ្នឹង គឺ​កើត​ឡើង​ដោយ​ផ្សំ​ខេត្ត​យួន​ត្រួត​ត្រា​ទៅ​ហើយ​ហ្នឹង​ផង ហើយ​និង​ខេត្ត​ដែល​បារាំង​យក​ពី​ខែ្មរ​ហ្នឹង​ទៅ​បូក​បញ្ចូល​ ជា​មួយ​គ្នា​នោះ​ផង​។ ខេត្ត​ទាំង​អស់​ហ្នុង បារាំង​សន្យា​ថា ទុក​អោយ​នៅ​ជា​ខែ្មរ​រហូត​ពេល​ណា​ដែល​បារាំង​រៀប​ចំ​ចេញ​ទៅ គឺ​នឹង​ប្រគល់​អោយ​ខែ្មរ​យើង​វិញ​​។​

កឹម សុស ៖ អាហ្នឹងមានឯកសារអី និយាយ​ពី​អ៊ីចឹងទេ ?
កេង វ៉ាន់សាក់ ៖ មានច្រើន​ណាស់ ពួក​អ្នក​គេ​ស្រាវ​ជ្រាវ​ថ្មី គេ​សរ​សេរ​ពី​រឿង​ហ្រ្វង់​សែ្យ វៀត​ណាម ខែ្មរ​អស់​ហ្នឹង​គឺ​គេ​មាន​។ អា​ហ្នឹង​អត់​មាន​អី ពី​ការ​អាថ៌‌​កំបាំង​ទេ​។

ខែ្មរ​ចាប់​ផ្តើម​បាត់​បង់​ទឹក​ដី​ទៅ​ឲ្យ​យៀក​ណាម​នៅ​សត​វត្ស​រ៍​ទី​17 ដែល​គេ​តែង​និយាយ​ថា​ជា​សម័យ​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​2​។​ តើ​នៅ​ក្នុង​រយៈ​កាល​នោះ មា​ន​អ្វី​កើត​ឡើង​ខ្លះ​នៅ​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម​? សូមអពោ្ជីញអាន និងស្តាប់ លោកសាស្រ្តាចារ្យ កេង វ៉ាន់សាក់ រៀបរាប់បន្ត ពីព្រឹត្តិការណ៍ទាំងនេះ តាមរយៈ ការសាកសួរ របស់លោក កឹម សុស

កឹម សុស ៖ លោកគ្រូមានប្រសាសន៍ អម្បាញ់មិញថា វៀតណាម ហើយនិងវៀតណាមច្បាំងគ្នានៅវៀតណាមខាងត្បូង?
កេង វ៉ាន់សាក់ ៖ ខាងជើងៗ ខាងត្បូង ខាងជើង ចេះតែវ៉ៃសម្រុក។
កឹម សុស ៖ ខាងជើងចេះតែវ៉ៃសម្រុក មកខាងត្បូង ?
កេង វ៉ាន់សាក់ ៖ មកខាងត្បូង ហើយខាងត្បូង សម្រុកមកស្រុក​យើង​ទៀត ហើយ​ដល់​គេ​ឈ្លោះ​គ្នា គេ​ចំណេញ​ដី ហើយ​ខែ្មរ​យើង​ឈ្លោះ​គ្នា គឺ​ខាត​ទៅ​វិញ ខាត​ខាង​កើត ខាត​ខាង​លិច​។
កឹម សុស ៖ គេវ៉ៃគ្នា គេវ៉ៃពីជើងមក ពួកខាងត្បូងចេះរុលចូលប្រទេសខែ្មរ អ៊ីចឹង ?
កេង វ៉ាន់សាក់ ៖ ហ្នឹងហើយ ចូលប្រទេសកម្ពុជាយើងហ្នឹង។ ហើយ​ដល់​កាល​ណា អង្គ​នន្ទ​ គាត់​ឡើង​សោយ​រាជ្យ​ហើយ មាន​ការ​រៀប​ចំ​ធ្វើ រដ្ឋ​ប្រហារ​ឪ ទម្លាក់​អង្គ​នន្ទ​ហ្នឹង​។

កឹម សុស ៖ រដ្ឋប្រហារហ្នឹង អ្នកណាខ្លះចូលរួម ចូលដៃក្នុងហ្នឹង ?
កេង វ៉ាន់សាក់ ៖ ក្នុងហ្នឹងគេដាក់ថា ប្អូនគាត់ ឈ្មោះ​អង្គ​ថន ហើយ​និង​ឧទ័យ ដែល​ដាក់​រាជ្យ​ទៅ​ហ្នឹង ក៏​គាត់​ចង់​ត្រឡប់​មក​វិញ​ដែរ គាត់​ទៅ​ចូល​ក្នុង​ពួក​ហ្នឹង​ដែរ​។​
កឹម សុស ៖ ចូលពួកអង្គថន​ហ្នឹង ?
កេង វ៉ាន់សាក់ ៖ បាទ​អង្គ​ថន​ដែរ ហើយ​និង​កុង្សី រដ្ឋ​មន្រ្តី​ធំ​ម្នាក់​រដ្ឋ​មន្រ្តី​ទី​មួយ​ហ្នឹង ឈ្មោះ​ស្រី ហ្នឹង​បី​នាក់​ហ្នឹង​គេ​អ្នក​បង្កប​ង្កើត រដ្ឋ​ប្រហារ​ឪ​ហ្នឹង​ហើយ អង្គ​នន្ទ​ហ្នឹង​ឈ្នះ សម្លាប់​អង្គ​ថន ឧទ័យ​អស់​ហ្នឹង​ស្លាប់ គឺ​អង្គនន្ទ​សម្លាប់​។ អង្គ​នន្ទ សោយ​រាជ្យ​ភ្លាម​ពួក​គេ​ទាំង​បី​នាក់​ហ្នឹង ប្អូន​អង្គ​នន្ទ​ហ្នឹ​ង​អង្គ​ថន ឧទ័យ​ហើយ​និង ស្រី​ហ្នឹង ស្រី​ហ្នឹង គឺ​ឈ្មោះ​រដ្ឋម​ន្រ្តី​ទី​មួយ ចូល​ដៃ​គ្នា​ប្រុង​ទម្លាក់​អង្គនន្ទ​ហ្នឹង​។ អង្គ​នន្ទ​ហ្នឹង គាត់​កាន់​ខាង​សៀម ដល់​គាត់​ឈ្នះ​ទៅ​គាត់​ចាប់​ម្តាយ​របស់​ស្រី​នេះ ដែល​ចូល​ដៃ​ធ្វើ​រដ្ឋ​ប្រហារ​ហ្នឹង​។ ស្រី​ហ្នឹង ជា​កូន​ទី​មួយ ម្តាយ​របស់​ស្រី​ហ្នឹង ឈ្មោះ​ឡាង ហើយ​ម្តាយ​ហ្នឹង​ មាន​កូន 4​ឈ្មោះ​ស្រី​ហ្នឹង​មួយ ឈ្មោះ​សួស នេះ​ពីរ ឈ្មោះ​បែន​នេះ​ទី​បី ហើយ​ទី​4 ឈ្មោះមូ​។ កាល​ណា អង្គ​នន្ទ​ហ្នឹង ឈ្នះ​ហើយ​គាត់​តាំង​ឲ្យ មូ​នេះ​ មូ​ហ្នឹង អត់​មាន​ចូល​ដៃ​អី​គេ​ក្នុង​ហ្នឹង​ទេ កាន់​អំណាច​ធ្វើ​ជា នាយក​រដ្ឋ​មន្រ្តី ប៉ុនែ្ត​មុន​នឹង​តាំង​មូ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ហ្នឹង អង្គ​នន្ទ​ចាប់​ម៉ា​ដាម​ ឡាង​ យក​មក​ធ្វើ​បាប​ចោះ​ច្រមុះ​ ហើយ​ចង​ខែ្ស​ដូច​ជា​គេ​ខ្លុះ​គោ ខ្លុះ​ក្របី​អ៊ី​ចឹង ហើយ​ចង​ក​ទៀត​។ រាល់​ថៃ្ង គេ​ដឹក​យក​មក​ឲ្យ​ស៊ី​ស្មៅ ដូច​ជា​ដឹក​ក្របី​ឲ្យ​ស៊ី​ស្មៅអ៊ី​ចឹង ឲ្យ​វារ​ជើង​បួន ឲ្យ​ស៊ី​ស្មៅ​តាម​វាល​ហ្នឹង ហើយ​ដល់​កាល​ណា​អស់​កម្លាំង​វារ​លែង​រួច គេ​កាត់​ក្បាល​ចោល​ទៅ​។ ដល់​ស្លាប់​ឡាង​ហ្នឹង​ហើយ ដំបូង​ឡើង​អង្គ​នន្ទ​ហ្នឹង​តាំង​បែន កូន​ឡាង​មួយ​ដែរ​ហ្នឹង ឈ្មោះ​បែន​ហ្នឹង ជា​នាយក​រដ្ឋ​មន្រ្តី ​។

កឹម សុស៖ អាហ្នឹងពេលហ្នឹង យើងបាត់ស្អីខ្លះ ?
កេង វ៉ាន់សាក់ ៖ មិនទាន់បាត់អីទេ អានេះទៅខាងសៀម សិនទេៗ ពេលនោះ យើងបាត់ទៅខាងសៀមទេ បាត់ទៅខាងសៀមធំណាស់ ។
កឹម សុស៖ យើង​កុំ​ទាន់​និយាយ​អាហ្នឹង យើង​និយាយ​ពី​រឿង​បាត់​ទៅ​វៀត​ណាម​សិន​។
កេង វ៉ាន់សាក់ ៖ និយាយ​ឲ្យ​បន្តិច​ផង បើ​ខំ​មិន​អាច​យល់​បាន​ច្បាស់​ទេ​។ ហើយ​បែន​ហ្នឹង គាត់​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី ហើយ​គាត់​សម្លាប់​បង​គាត់ សួស​នោះ​ចោល​ទៅ​។ ហើយ​សៀម​ហ្នឹង គេ​សន្យា​ថា នឹង​តែង​តាំង​បែន​ហ្នឹង ឲ្យ​ធ្វើ​ជា​សេ្តច​ក្រាញ់​មួយ​ចំណែក​ធំ នៅ​ទឹក​ដី​ខែ្មរ​ហ្នឹង អា​ហ្នឹង​គាត់​ស៊ីញ៉េ​ជា​នាយក​រដ្ឋ​មន្រ្តី ឲ្យ​ខេត្ត​បាត់​ដំបង អង្គរ​វត្ត​អង្គរ​យើង​ហ្នឹង មង្គល​បុរី ស៊ី​សូផុន ហើយ​ដាក់​ខែ្មរ​ហ្នឹង​ក្រោម​អំណាច​សៀម​។
កឹម សុស ៖ សេ្តច​ថៃ​ហ្នឹង​ឈ្មោះ​អី​កាល​ពេល​ហ្នុង?
កេង វ៉ាន់សាក់ ៖ សេ្តចតក់ ។
កឹម សុស៖ ចុះខាងខែ្មរ សេ្តចខែ្មរនៅ​អង្គនន្ទ ​ដដែល ឬ​ក៏​ស្លាប់​ហើយ ?
កេង វ៉ាន់សាក់ ៖ អង្គនន្ទនៅទេ នៅ​មិន​ទាន់​ទេ បន្តិច​ទៀត​បាន​ស្លាប់​។ ហើយ​ដល់​គាត់​ស្លាប់​ហ្នឹង​យ៉ាងម៉េច​ដែរ គឺ​មូ​នេះ ដែល​អង្គ​នន្ទ​​ឲ្យ​ទៅ​បង្រ្កាប ពួក​បែន​សួស ស្រី​ហ្នឹង មូ​ហ្នឹង គាត់​ចូល​ដៃ​ជា​មួយ​បង​គាត់​នោះ​វិញ​ទៅ​។

កឹម សុស ៖ បងហ្នឹងឈ្មោះអី?
កេង វ៉ាន់សាក់ ៖ ឈ្មោះបែន។ រួចទៅ គាត់ចាប់អង្គនន្ទហ្នឹង មក​សម្លាប់​យក​មក​ជាន់​ពន្លិច​ឲ្យ​លង់​ក្នុង​ត្រពាំង នៅ​វាល​ខាង​ជើង​ក្រុង​ឧដុង្គ ជា​មួយ​នឹង​កូន​អង្គ​នន្ទ​ទាំង​អស់ ទាំង 4​នាក់ ជាន់​ពន្លិច​ទឹក​ឲ្យ​លង់​ទឹក​ស្លាប់​ក្នុង​ត្រពាំង​នៅ​ខាង​ជើង​ក្រុង​ឧដុង្គ​នេះ​។ ហើយ​មូ​ហ្នឹង ក៏​រើស​អង្គ​​អេង​ដែល​ជា​កូន​ របស់​ឧទ័យ​ទី​2​ហ្នឹង ឲ្យ​ឡើង​សោយ​រាជ្យ ក្នុង​ឆ្នាំ 1796 ពេល​ហ្នុង បែន​ហ្នឹង​វិល​ត្រឡប់​ទៅ​សម្លាប់​មូ​ហ្នឹង​វិញ​។
កឹម សុស ៖ ម៉េចក៏ទៅសម្លាប់ទៅវិញ ?
កេង វ៉ាន់សាក់ ៖ បងប្អូនខ្លួនហ្នឹងតាមដណ្តើមអំណាច។

កឹម សុស ៖ ចុះបែនហ្នឹងយ៉ាងម៉េច?
កេង វ៉ាន់សាក់ ៖ បែនហ្នឹង ប្អូន​គេមក​ទៀត​ អា​ហ្នឹង​គាត់​ចង់​ធ្វើ​ជា​សេ្តច​ក្រាញ់ ជា​ហ្លួង​ម្ចាស់​ត​មក​ទៀត​ហ្នឹង នៅ​បាត់​ដំបង​មួយ​ចំហៀង​ដី​ខែ្មរ​យើង​ដែល​នៅ​សល់​ហ្នឹង​។ តាំង​ពី​ហ្នុង​មក​បាន​យើង​ចំណុះ​សៀម បាន​ឲ្យ​បាត់​ដំបង​អង្គរ អង្គរ​ហ្នឹង គឺ​អង្គរ​ធំ​អង្គរ​វត្ត អី​អស់​ហ្នឹង​ហើយ​មង្គល​បុរី​ ស៊ី​សូផុន​ ស្រុក​ទាំង​ប៉ុន្មាន​ហ្នឹង សៀម​យក​រហូត​មក​ដល់​ឆ្នាំ 1907​ដល់​មក​​សតវត្សរ៍ ទី​20 ឯ​ណោះ​ដល់​តែ​បារាំង​មក​វ៉ៃដ​ណ្តើម​ពី​សៀម​មក​ឲ្យ​យើង​វិញ​។ ពេល​ហ្នុង​យួន​អត់​ឃើញ​មក​ដើរ​តួ​ក្នុង​រឿង​យើង​នៅ​ឡើយ​ទេ កំពុង​តែ​ជាប់​ដៃ​ច្បាំង​គ្នា​ខាង​ជើង ហើយ​ខាង​ត្បូង​ហ្នឹង​។ ហើយ​នៅ​ពេល​ចន្លោះ​ហ្នឹង សៀម​គេ​បាន​ដៃ​គេ​មាន​គ្នី​គ្នា​គេ​ឈ្នះ តាំង​ពី​អង្គ​នន្ទ​ហ្នឹង​មក ហើយ​និង​បែន​ហ្នឹង សំខាន់​ណាស់​ដែ​ល​គាត់​កាត់​ដី បាត់ដំបង។

កឹម សុស ៖ ឥឡូវលោកគ្រូ លោតទៅរឿង​កម្ពុជា​ក្រោម​វិញ តាម​លោក​គ្រូ​មាន​ប្រសាសន៍​អម្បាញ់​មិញ​នេះ គឺ​ថា​កម្ពុជា​ក្រោម​អស់​ហើយ?
កេង វ៉ាន់សាក់ ៖ នៅទេៗ ។
កឹម សុស ៖ អស់ប៉ុន្មានខេត្ត ?
កេង វ៉ាន់សាក់ ៖ អត់ទេ ​គ្រាន់​តែ​ខេត្ត​ប៉ុន្មាន​ដែល​យើង​រៀប​រាប់​មិញ ប៉ុនែ្ត​នៅ​ខេត្ត ខេត្ត​ហៅ​ថា ខេត្ត​នៅ​កូសាំង​ស៊ីន​ខាងត្បូង​ហ្នឹង ហើយ​ខាង​លិច​ទនេ្លធំ​ហ្នឹង អាហ្នឹង​នៅ​របស់​យើង​តើ​។

កឹម សុស ៖ ប៉ុនែ្តដូចជា ខេត្តព្រះត្រពាំង ខេត្តអី ដែល​បាត់​ទៅ​វិញ ដែល​បាត់​ហ្នឹង​ដល់​ក្រោយ​មក​បាន​មក​វិញ​មិនអ៊ីចឹង​?
កេង វ៉ាន់សាក់ ៖ អត់ទេ អត់បានមកវិញទេ។
កឹម សុស ៖ ចុះដល់ពេលដែលខែ្មរបាត់កម្ពុជាក្រោមទៅវៀតណាមហ្នឹង?
កេង វ៉ាន់សាក់ ៖ ពេល​ហ្នុង យើង​នៅ​ប្រកាន់​ថា មក​ដល់​សេ្តច​អង្គ​ឌួង​នេះ សេ្តច​អង្គ​ឌួង លោក​ប្រកាន់​ថា ទឹក​ដី​អស់​ហ្នឹង​នៅ​ជា​របស់​ខែ្មរ គាត់​បាន​ទាំង​សរសេរ​សំបុត្រ​ចុត​ហ្មាយ​លាយ​លក្ខណ៍​អក្សរ​ហ្នឹង ឲ្យ​ពួក​ខាង​អ្នក​កាន់​សាសនា​កាតូ​លិក​យក​មក​ថ្វាយ​ណាប​​ប៉ូឡេ​អុង​ទី​3 រៀប​រាប់​ប្រាប់​ថា​ ខេត្ត​ប៉ុន្មា​ន​ៗ​ហ្នឹង គឺ​ជា​របស់​ខែ្មរ លោក​ប្រកាន់​សិទ្ធិ​លើ​ទឹក​ដី​ទាំង​អស់​ហ្នឹង​។ ប្រសិន​ណា​ហើយ យួន​ហ្នឹង​ច្បាំង​ចាញ់​បារាំង ហើយ​ប្រគល់​ខេត្ត​ទាំង​អស់​ហ្នឹង ឲ្យ​ទៅ​បារាំង​លោក​សុំ​កុំ​ឲ្យ​បារាំង​ទទួល​យក ពី​ព្រោះ​ថា ទឹក​ដី​អស់​ហ្នឹង​ជា​របស់​ខែ្មរ ត្រូវ​ប្រគល់​មក​ឲ្យ​ខែ្មរ​វិញ​។ ត្រង់​ហ្នឹង​ដែល​អស្ចារ្យ​ ហើយ​គួរ​ខ្លោច​ផ្សារ​ហ្នឹង គឺ​បារាំង​ឆ្លៀត​យក​ធ្វើ​ជា​របស់​ខ្លួន បញ្ជូល​ទៅ​ខេត្ត​យួន​នេះ​ទៀត ធ្វើ​ជា​អាណា​និគម​របស់​កូសាំង​ស៊ីន​នេះ​។

កឹម សុស ៖ ពីព្រោះអីរាល់ថៃ្ងហ្នឹង តាមដែលយើង ខែ្មរទូទៅដែលយល់ដូចអីជាដើមហ្នឹង គឺថា​ដី​នៅ​កម្ពុ​ជា​ក្រោម វា​បាត់​ទៅ​វៀត​ណាម​​នៅ​ឆ្នាំ 1949?
កេង វ៉ាន់សាក់ ៖ ទេ​អា​ហ្នឹង​ផ្លូវ​ការ​ដែល​បារាំង​ប្រគល់​ឲ្យ​ទៅ​យួន​ហ្នឹង​។
កឹម សុស៖ ហើយ​វា​មាន​ទាក់​ទង​ជា​មួយ​សេ្តច​ខែ្មរ​ដែរ ពេល​ហ្នុង ឬ​អត់​ទេ​?
កេង វ៉ាន់សាក់ ៖ សេ្តច​ខែ្មរ​គឺ​នរោត្តម សីហនុ ហ្នឹង​។

កឹម សុស ៖ហើយ​លោកមានចុតហ្មាយ យល់ព្រមអីដែរ ឬមួយយ៉ាងម៉េច?
កេង វ៉ាន់សាក់ ៖ ដូច​អត់​មាន​និយាយ​អី​ទាំង​អស់​នៅ​ស្ងៀម​។ ត្រង់​ហ្នឹង ដែល​ខ្លួន​លោក លោក​ថា លោក​អត់​មាន​ស៊ីញ៉េ អត់​មាន​សំបុត្រ​ស្នាម​អី​ទេ ហើយ​អ្នក​ឯ​ទៀត​ចោទ បន្ទោស​លោក​ថា ជា​សេ្តច​គ្រង​រាជ្យ​ រឿង​អស់​ហ្នឹង​ត្រូវ​តែ​ត​ទល់​ ទប់​ទល់​នឹង​បារាំង​កុំ​ឲ្យ​បារាំង​ប្រ​គល់​ឲ្យ​ជា​ផ្លូវ​ការ​ទៅ​យួន​។

កឹម សុស ៖ ខែ្មរ​បាត់​ដី​អស់ ហើយ​យើង​មាន​បាន​មក​វិញ​ទេ ?
កេង វ៉ាន់សាក់ ៖ អត់​បាន​ទេ បារាំង​យក​តែ​ម្តង បារាំង​យក​កាត់​ទៅ​ជា​របស់​ខ្លួន​ហ្នឹង គឺ​ស្ថិត​ក្នុង​ជំនាន់​ហ្លួង​នរោត្តម​យើង​ហ្នឹង​។ យក​ទៅ​ហ្នឹង​ ពី​ព្រោះ​ថា​ ឃើញ​ថា នរោត្តម​ហ្នឹង​សោយ​រាជ្យ​ហើយ​ កាល​ហ្នុង ក៏​ប៉ុនែ្ត​ហ្លួង​នរោត្តម​ហ្នឹង​ធ្វើ​សន្ធិ​សញ្ញា​ផ្លូវ​ស្ងាត់​ជា​មួយ​នឹង​ថៃ​ ជា​មួយ​សៀម​បារាំង​វា​ដឹង​ ដល់​វា​ដឹង​រឿង​ហ្នឹង​ទៅ វា​ខឹង​វា​ថា សេ្តច​នរោត្តម​ក្បត់​វា​អី​ៗអ៊ី​ចឹង ពេល​ហ្នឹង​វា​កាត់​យក​ទឹក​ដី​នៅ​ខែ្មរ​ក្រោម​បញ្ជូន​ទៅ​ក្នុង​កូសាំង​ស៊ីន​ទៅ​។ នេះ​ត្រង់​នេះ គេ​ដាក់​ថា សេ្តច​នរោត្តម​ដោយ​មាន​កុង​ស៊ី​ហេ្គ​ផេ្តស​ផ្តាស​ហ្នឹង​ជឿ​តាម​មន្រ្តី​ខែ្មរ​ហ្នឹង​ក្នុង​ខែ​ធ្នូ​ឆ្នាំ 1863​ហ្នឹង បាន​ស៊ីញ៉េ​ផ្លូវ​ស្ងាត់ នូវ​សន្ធិ​សញ្ញា​មួយ គឺ​ទទួល​អំណាច​ស្យាម ហើយ​សន្ធិ​សញ្ញា​ហ្នឹង​បាន​បពោ្ចញ​ជា​ផ្លូវ​ការ​ក្នុង​ខែ​មីនា ទី​3 ឆ្នាំ​1867 គឺ​ថា 4​ឆ្នាំ​ក្រោយ​មក​ទៀត​។ ហើយ​រដ្ឋ​មន្រ្តី​បារាំង​ក្រសួង​បរ​ទេស លោក​ហ្នឹង​ខឹង​ឡើង​ថា អំពើ​ស៊ីញ៉េ​សន្ធិ​សញ្ញា​ស្ងាត់​ជា​មួយ​នឹង​សៀម​ហ្នឹង ជា​ទោស​កំហុស​មួយ ដូចេ្នះ​ដី​ប៉ុន្មាន​ដែល​នៅ​ខាង​កូសាំង​ស៊ីន​ទំនាប​ទឹក​នោះ​ បារាំង​ទុក​យក​ទាំង​អស់ មិន​ប្រ​គល់​មក​ឲ្យ​ខែ្មរ​វិញ​។

កឹម សុស ៖ ដូចេ្នះ កូសាំងស៊ីនហ្នឹង វាពីណាទៅណាហ្នឹង?
កេង វ៉ាន់សាក់ ៖ ពីដើមវាចែកជាពីរ ម្ខាងយួនកាន់កាប់ដាច់រហូត ម្ខាងទៀតនៅជាខែ្មរ។
កឹម សុស ៖ កនែ្លងណាខ្លះនៅជាខែ្មរ?
កេង វ៉ាន់សាក់ ៖ គឺថាត្រឡប់មកសំបុត្រអង្គឌួងវិញ សំបុត្រ​អង្គ​ឌួង​ហ្នឹង​គឺ​ថា ផែ្នក​ទឹក​ដី​ចាប់​តាំង​ពី​ច្រាំង​ទនេ្ល​ខាង​លិច​ទនេ្ល​មេ​គង្គ​ហ្នឹង រហូត​ដល់​ហា​ទៀង ថែម​ទាំង​កោះ​ទាំង​ពីរ​កោះ​ត្រល់ ហើយ​និង​កោះ​ត្រឡាច ត្រូវ​ស្ថិត​នៅ​ជា​ខែ្មរ​ដូច​ដើម​។ ក៏​ប៉ុនែ្ត​ដី​ណា​ដែល​នៅ​ខាង​ច្រាំង​ខាង​កើត​ទនេ្ល​មេ​គង្គ ដែល​យួន​កាន់​កាប់​មក​យូរ​ហើយ​នោះ យើង​មិន​ទាម​ទារ​វិញ​ទេ​ហ្នឹង​អង្គ​ឌួង គាត់​សរ​សេរ​។ ក៏​ប៉ុនែ្តថា បញ្ជាក់អ៊ីចឹង យើង​កុំ​ជជែក​ថា អ្នក​ណា​របស់​អ្នក​ណា​អី​អ្នក​ណា សេ្តច​យើង​ខំ​ប្រឹង​ប្រែង​ធ្វើ​ម៉េច​ឲ្យ​នៅ​សល់​ដី​នៅ​ខែ្មរ​ក្រោម​កម្ពុជា​ក្រោម គឺ​សេ្តច​អង្គ​ឌួង​ហ្នឹង លោក​ប្រកាស​ខ្លួន​លោក​ថា ផែ្នក​ខាង​កើត ទនេ្ល​ធំ​ហ្នឹង​យួន​បាន​កាន់​កាប់​យូរ​មក​ហើយ លោក​មិន​ទាម​ទារ​វិញ​ទេ តាម​ឯក​សារ​ដែល​ដឹង​មក​នេះ​។ ចំពោះ​ខែ្មរ​ទោះ​ជា​យក 1000​ឆ្នាំ អាដី​ហ្នឹង​នៅ​តែ​របស់​យើង​អ៊ីចឹង​មិន​អ៊ី​ចឹង​?

កឹម សុស ៖ បាទអាហ្នឹងរបស់ខែ្មររហូតហើយ។
កេង វ៉ាន់សាក់ ៖ នៅជារបស់ខែ្មរអ៊ីចឹង ក៏​ប៉ុនែ្ត​តាម​ច្បាប់​អន្តរ​ជាតិ ហើយ​និង​ច្បាប់​កម្លាំង​នៅ​លើ​ទឹក​ដី 2​កនែ្លង​ហ្នឹង អា​ហ្នឹង​វា​ផេ្សង​។

កឹម សុស ៖ ប៉ុនែ្តឥឡូវ យើងត្រឡប់ទៅថៃ វិញ។
កេង វ៉ាន់សាក់ ៖ ចុង​ក្រោយ​ហ្នឹង ដី​ហ្នឹង​គឺ​ដី​ដូច​រៀប​រាប់​មិញ​អ៊ី​ចឹង គឺ​ធំ​បំផុត​​គឺ​ខេត្ត​បាត់​ដំបង​ហ្នឹង​។ អា​ពី​មុន​កាល​ធម្មោ​រាជា​ដែល​កូន​កាត់​សៀម​ហ្នឹង វា​បាត់​អស់​ខាង​ជើង​តែ​ម្តង ដល់​ពាក់​កណ្តាល​ស្រុក​ថៃ​ហ្នឹង ទាំង​តែ​ពី​សុខោ​ទ័យ ទាំង​ពី​ឡុប​បូរី ស្រី​ល្វោ​នោះ ទាំង​ពី​ចុះ​មក​ក្រោម​មក​ទៀត​ គរ៉ាត់​ហ្នឹង ដែល​ពី​មុន​ហៅ​នគរ​រាជ​ហ្នឹង​។ ក្រោម​មក​ទៀត​មក​ខាង​ឦសាន​ពួក​សូរិន្ទ​នោះ ចុះ​មក​ដល់​ហ្នឹង​បាត់​ដំបង ក្រោម​មក​ទៀត មក​ដល់​មាត់​សមុទ្រ​តែ​ម្តង ហើយ​រហូត​ជាប់​មក​ដល់​កោះ​កុង​ហ្នឹង ខ្លះ​ទៀត​ផង​ដែល​ខេត្ត​ធំ​ជាង​គេ ដែល​យើង​គួរ​ស្តាយ​នោះ​។ ក្រៅ​ពី​បាត់​ដំបង​ទៅ គឺ​អង្គរវត្ត​ហ្នឹង​។ ផែន​ទី​ការ​ដែល​បារាំង​ទៅ​ដល់​ហ្នឹង​គេ​បោះ​ពុម្ព​ផ្សាយ​។

កឹម សុស ៖ ប៉ុនែ្តសំណួរអ៊ីចេះ សំណួថា តើយ៉ាងម៉េច បានយើងយកមកវិញបានខេត្តបាត់ដំបងអី អង្គរវត្តហ្នឹង?
កេង វ៉ាន់សាក់ ៖ បារាំង​ទៅ​វ៉ៃ​យក​មិន​មែន​យើង​ទាម​ទារ​ទេ សេ្តច​ខែ្មរ​រាស្រ្ត​ស្រុក​ខែ្មរ អត់​មាន​ធ្វើ​ញត្តិ​មួយ​អត់​មាន​បះ​ធ្វើ​បាតុ​កម្ម​អី​មួយ​ថា​ទឹក​ដី​ហ្នឹង​ជា​របស់​ខែ្មរ អត់​ទេ​អែ្ហង​ទៅ​សៀម​ទៅ​សៀម​ទៅ អែ្ហង​ទៅ​យួន​ យួន​ទៅ​ធំ​បំ​ផុត រឿង​បាត់​ដំបង​ហ្នឹង​ខ្ញុំ​ខ្លួន​ឯង​ជាប់​ប្រឡង​ចូល​លិសេ្ស​ជាប់​ហើយ​ គេ​ថា​ឲ្យ​ទៅ​រៀន​នៅ​កូឡេស​បាត់​ដំបង​វិញ ពី​ព្រោះ​គេ​ទើប​នឹង​បើក​ទ្វារ​បង្កើត​នៅ​ភ្នំពេញ​វា​ច្រើន​ណាស់​ហើយ​។ ហើយ​ដល់​ជាប់​ចូល​លិសេ្ស​ជាប់​ហ្នឹង ក៏​ទៅ​បាត់​ដំបង​ឯ​ណោះ ដល់​ទៅ​ទៅ​កនែ្លង​អគ្គ​ណា ដែល​បួក​ហ្នឹង​បារាំង​គេ​យក​ដាក់​ទ័ព​ទាហាន​គេ ពី​ព្រោះ​គេ​ប្រុង​បៀ្រប​ច្បាំង​ជា​មួយ​នឹង​សៀម ជា​មួយ​នឹង​ថៃ​។ ដល់​អ៊ី​ចឹង​មិន​ដឹង​ទៅ​ណា បារាំង​គេ​ឲ្យ​ទៅ​នៅ​វត្ត​ពោធិ៍​ក្នុង នៅ​កុដិ​លោក​បាន​ប្រ​ហែល​ 3​ខែ សៀម​មក​ទម្លាក់​គ្រាប់​បែក​លើ​បាត់​ដំបង​នេះ​ត្រង់​រ៉ា​រទេះ​ភ្លើង​នេះ​។

កឹម សុស ៖ កាល​មុន​បារាំង​មក បាត់​ដំបង​អី​នៅ​ក្រោម​ថៃ​ ?
កេង វ៉ាន់សាក់ ៖ មក​ដល់ 1907 ដល់ 1907ហ្នឹង​បាន​បារាំង​លើក​ទ័ព មាន​ជើង​ទឹក​ជើង​គោក ហើយ​លើក​ទ័ព​ជើង​ទឹក​ទៅ​ដល់​មុខ​ក្រុង​បាង​កក​ហ្នឹង​ទៀត ហើយ​ភ្ជុង​កាណុង​ទៅ​លើ​ក្រុង​បាង​កក បាន​សៀម​ហ្នឹង​ចុះ​ចាញ់​ស៊ីញ៉េ​ប្រគល់​បាត់​ដំបង​មក​ឲ្យ​បារាំង​វិញ មិន​មក​​ឲ្យ​សេ្តច​ខែ្មរ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទេ គេ​ប្រ​គល់​ទៅ​ឲ្យ​បារាំង​។

កឹម សុស ៖ ប៉ុនែ្តក្រោយមក?
កេង វ៉ាន់សាក់ ៖ ក្រោយមក អាហ្នឹងបារាំង​ត្រួត​តាំង​ពី 1907​រហូត​មក​ដល់ 1940​ពេល​ហ្នុង​សៀម​គេ​យក​វិញ​។
កឹម សុស ៖ មូល​ហេតុ​អី​បាន​យក​វិញ​បាន​?
កេង វ៉ាន់សាក់ ៖ យកវិញ​ថា​ដីអស់​ហ្នឹង​របស់​វា​ពី​ដើម​។ ដល់​វា​យក​វិញ គឺ​ថា​តាម​កម្លាំង គឺ​ថា​បារាំង​ចាញ់​អាល្លឺ​ម៉ង់ នៅបារីស​នេះ ទៅ​ដាក់​របប​ជំនួស​ប៉េ​តាំង​ចូល​ជា​មួយ​នឹង​អ៊ីធែ្លរ​។ អាល្លឺ​ម៉ង់​ជា​គោល​ដៃ ជា​សម្ព័ន្ធ​មិត្ត​ជា​មួយ​នឹង​ជប៉ុន ហើយ​ជប៉ុន​ពឹង​ផែ្អក​លើ​សៀម​ថៃ ថៃ​ជា​អ្នក​បម្រើ​លើ​ជប៉ុន​ទាំង​អស់​។ ដូចេ្នះ​ ជប៉ុន​អាល្លឺ​ម៉ង់ ឈ្នះ​បារាំង ជប៉ុន​ឈ្នះ​បារាំង​នៅ​ឥណ្ឌូ​ចិន ជប៉ុន​កាន់​ទ្រ​ខាង​ថៃ ថៃ​គ្រាន់​តែ​មក​ទម្លាក់​គ្រាប់​បែក​ម្តង​ប៉ុណ្ណឹង ទ័ព​បារាំង​អត់​មាន​ទៅ​ត​ទល់​ឯណា​អត់​មាន​ទ័ព​។

កឹម សុស ៖ ពីឆ្នាំ 1940 មក ហើយដល់ឆ្នាំណា បានបាត់ដំបងមកជារបស់ខែ្មរវិញ?
កេង វ៉ាន់សាក់ ៖ ឆ្នាំ 45។
កឹម សុស ៖ 45 អាហ្នឹងមកពីមូលហេតុអី មកពីជប៉ុនយកមកវិញ?
កេង វ៉ាន់សាក់ ៖ កាលហ្នុង ទម្លាក់​គ្រាប់​បែក អាតូ​មិច​នៅ​ស្រុក​ជប៉ុន​ហើយ ដល់​ជប៉ុន​ចុះ​ចាញ់​ទៅ​ ពេល​ហ្នុង សៀម​ភ័យ​ខ្លួន​ខ្លាច​គេ​កោះ​ហៅ​យក​ទៅ​កាត់​សេច​ក្តី​នៅ​តុលា​ការ​អន្តរ​ជាតិ ប្រញាប់​ប្រគល់​ទឹក​ដី​ទាំង​អស់​ហ្នឹង​មក​ឲ្យ​បារាំង​វិញ​។ ហើយ​មុន​ហ្នឹង​ខ្ញុំ​កំពុង​តែ​រៀន​បាន​បី​ខែ បារាំង​គេ​ថា​ ឥឡូវ​គេ​កាត់​ដី​ហ្នឹង​ឲ្យ​ទៅ​ថៃ​វិញ​ហើយ អ្នក​ឯង​ចង់​នៅ​ជា​មួយ​សៀម​នៅ​ទៅ​ អ្នក​ឯង​ចង់​ទៅ​ ភ្នំពេញ រៀន​ត​ទៅ​ទៀត គេ​ឲ្យ​រទេះ​ភ្លើង​ជិះ គេ​មិន​យក​ថៃ្ល​ទេ​ ហើយ​ក៏​វេច​បង្វិច កនេ្ទល​មុង​អី ជិះ​រទេះ​ភ្លើង​មក​ទាំង​យប់​ដល់​ភ្នំ​ពេញ​ហ្នឹង​ហើយ​ចូល​ទៅ​ សាលា​លិសេ្ស​សុំ​គេ​ចូល​នៅ​ក្នុង​បួក​ហ្នឹង​ទៅ​​។ ហើយ​ពេល​ហ្នុង គ្មាន​ខែ្មរ​ណា​ម្នាក់ ភ្ញាក់​ផ្អើល​អី​ទេ​អ្នក​កាសែត​ ទាំង​ពួក​អ្នក​ជាតិ​និយម​ស្អី​ហ្នឹង​ក៏​ដោយ ក៏​អត់​រវល់​សេ្តច​ក៏​អត់​រវល់​រាស្រ្ត​ក៏​អត់​រវល់​លោក​សង្ឃ​ក៏​អត់​រវល់​។

កឹម សុស ៖ ដូចេ្នះ​សៀម​រាប អង្គរ​វត្ត​បាត់​ដំបង​អី​ហ្នឹង ដោយ​សារ​តែ​បារាំង​ទេ បាន​មក​ខែ្មរ​វិញ មិន​អ៊ីចឹង?
កេង វ៉ាន់សាក់ ៖ អាហ្នឹង​គេ​អួត​អាង យក​សគុណ​លើ​យើង​ហ្នឹង ប៉ុនែ្ត​ពេល​ហ្នុង​បារាំង​គេ​យក​ខែ្មរ​ក្រោម​កម្ពុជា​ក្រោម​ធ្វើ​ជា​អាណា​និគម​របស់​គេ​។ គេ​យក​របស់​យើង​ខាង​ក្រោម​គេ​កៀរ​ខាង​លើ​មក​ឲ្យ​យើង​វិញ​។

កឹម សុស ៖ ម៉េចក៏បារាំង មិនឲ្យមកខែ្មរវិញ កម្ពុជាក្រោមហ្នឹងខាងក្រោមហ្នឹង ម៉េចក៏ឲ្យទៅវៀតណាម?
កេង វ៉ាន់សាក់ ៖ ឲ្យ​ពី​ព្រោះ ក្រោយ​ហ្នឹង​យួន​វា​ដាក់​កម្រិត​ខ្លាំង បារាំង​ចាញ់​ហូជី​មិញ អត់​មាន​ទ័ព​គ្រប់​គ្រាន់ ត្រូវ​តែ​ធ្វើ​នយោ​បាយ​ហៅថា គឺ​ឲ្យ​យួន​ហ្នឹង​លើ​ទ័ព​ខ្លួន​ឯង​ទៅ​ទាស់​នឹង​យួន​កុម្មុយ​នីស្ត ម៉្លោះ​ហើយ​ទៅ​និយាយ​ជា​មួយ​នឹង​បៅដាយ អធិ​រាជ​វៀត​ណាម​ហ្នឹង​ថា ឲ្យ​លើក​ទ័ព​ជាតិ​​ពី​ដើម​យួន​ ខែ្មរ​យើង​ លាវ​ហ្នឹង គ្មាន​ទ័ព​ជាតិ​ទេ​។ បៅ​ដាយ​យួន គេ​ចេះ​គេ​ថា ​ឲ្យ​គេ​ជួយ​លើក​ទ័ព​វ៉ៃ​យៀក​មិញ វា​ទាល់​តែ​អ្នក​ឯង​ឲ្យ​ឯក​រាជ្យ​មក​គេ​កាល​ណា ឲ្យ​ឯក​រាជ្យ​ហើយ​តាម​ត​ពី​ចម្បាំង​សកល​លោក លើក​ទីពីរ​ហ្នឹង​មិន​ឲ្យ​កាត់​កំណេត​កំណាត់​អី ចែក​គ្នា​ជា​ថ្មី​ទេ អ្នក​ណា​កាន់​កាប់​កនែ្លង​ត្រង់​ណា​ អ្នក​ហ្នឹង​យក​ទាំង​អស់ នៅ​អាហ្រ្វិក​ក៏អ៊ី​ចឹង នៅ​អាមេរិក ក៏អ៊ី​ចឹង ហើយ​ត្រង់​ណា ក៏​អ៊ីចឹង។ ហើយ​ហ្នឹង​គឺ​ថា ត្រូវ​តែ​បារាំង​ហ្នឹង​ប្រ​គល់​ទឹក​ដី​ដែល​ថា ខែ្មរ​ទាម​ទារ​ហ្នឹង​ឲ្យ​មក​វា​បាន​វា​សុខ​ចិត្ត លើក​ទ័ព​បារាំង​ពេល​ហ្នុង​គណ​បក្ស​ប្រជា​ធិបតេយ្យ​កាន់​អំណាច​មក​ត​វ៉ា ទាម​ទារ​មក​ដល់​ស្រុក​បារាំង​ហ្នឹង ហើយ​ម្តង​ៗ​ បារាំង​វា​ទ័ល វា​ទៅ​កំញើញ​សេ្តច​សីហនុ ​ចាប់ ពួក​ប្រជា​ធិប​តេយ្យ​ហ្នឹង ចាប់​ពួក​តំណាង​រាស្រ្ត​ដាក់គុក​។