ថ្ងៃសៅរ៍ ទី18.មីនា 2017.ម៉ោង 7:30
សិក្សាអំពីបទប្រល័យពូជសាសន៍នៅកម្ពុជា!
តើនរណាជាឃាតករ?

Qui a commis le crime du génocide ?

ដោយ សុទ្ធ-ប៉ូលិន ថ្ងៃទី២៤ មេសា ២០០៦

*** ដរាប​ណា​យួន​ហា​ណូយ​លើក​សរ​សើរ​ដម្កើង​អំពី​របប​ប៉ុល​-ពត​, ពិភព​លោក​ទាំង​មូល​អិត​ចាប់​អារម្មណ៍​ នឹង​បទ​ប្រ​ល័យ​ពូជ​សាសន៍​នៅ​ប្រ​ទេស​កម្ពុជា​ទេ​។ នៅ​ពេល​ដែល​យួន​ចាប់​ផ្តើម​កាត់​ទោស​ពួក​ខ្មែរ​ក្រហម​ថា ជា​របប «ឃាតក​ ចេញ​​មក​ពី​ឋាន​នរក​អវិចី​»​...នោះ​ក៏​ស្រាប់​តែ​បញ្ហា​ខ្មែរ​ក្លាយ​ទៅ​ជា​បញ្ហា​ស​ម្បជ​ញ្ញនៃ​អន្តរ​ជាតិ​។ ដូច្នេះ​គេ​ឃើញ​ថា “បទ​ប្រ​ល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​” ស្ថិត​នៅ​ក្រោម​ខ្សែ​ញាក់​របស់​យួន​ទាំង​អស់ គឺ​យួន​នេះ​ហើយ​ជា​អ្នក​បង្កើត​របប​ប៉ុល​-ពត​ ហើយ​គឺ យួន​នេះ​ដដែល​ជា​អ្នក​សំលាប់​ប៉ុល​-ពត​ទៅ​វិញ​។

នៅ​ក្នុង​ទំព័រ​៦៣​និង​៦៤​នៃ​សៀវ​ភៅ The Quality of Mercy លោក William Shawcross (អ្នក​សារ​ពត៌​មាន​អង់​គ្លេស​ ដែល​មាន​អត្ថ​បទ​ចុះ​ផ្សាយ​ប្រចាំ​នៅ​ក្នុង (Washington Post) បាន​សរ​សេរ​ថា៖ “​នៅ​ទី​បំផុត​, នៅ​ក្នុង​ឆ្នាំ​១៩៧៨​, ប្រទេស​កម្ពុ​ជា​ក៏​បាន​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​ សំរាប់​អន្តរ​ជាតិ​ធ្វើ​ការ​ដំណោះ​ស្រាយ​។​ បញ្ហា​នេះ​លេច​ឡើង​ដោយ​សារ​តែ​មាន​ជំលោះ​ ដ៏​សំងាត់​ និង​ ដ៏​ល្វីង​ជូរ​ចត់ អំពី​ការ​ដណ្ដើម​ព្រំ​ប្រទល់​ រវាង​ពួក​ខ្មែរ​ក្រហម​ នឹង​ពួក​អតីត​បក្ស​សម្ព័ន្ធ​ខ្លួន​ គឺ​ពួកវៀត​ណាម​ ដែល​បាន​រីក​ដាល​ទៅ​ជា​សឹក​សង្គ្រាម​ដោយ​ចំហ និង​ជា​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ធ្ងន់​ធ្ងរ​ក្រៃ​លែង​។ រឿង​រំលោភ​សិទ្ធិ​មនុស្ស​ មិន​បាន​ធ្វើ​អោយ​ពិភព​លោក​ចាប់​អារម្មណ៍​ អោយ​ស្មើ​នឹង​សង្គ្រាម​ដែល​មាន​កើត​ឡើង​នៅ​ក្នុង​ប្លុក​កុម្មុយ​និស្ត​នោះ​ទេ​” ​។

  “រឿង​បញ្ហា​នេះ​ បាន​កើត​ឡើង​មួយ​ភាគ​ដោយ​សារ​តែ​វៀត​ណាម​ និង ​បក្ស​សម្ពន្ធ​របស់​ខ្លួន​នៅ​ក្នុង​ប្លុក​សូវៀត​ បែរ​តំរង់​ការ​ឃោសនា​ដ៏​សំបើម​​របស់​ពួក​ខ្លួន​ ដើម្បី​សំអុយ​កេរ្ត​ឈ្មោះ​ពួក​ខ្មែរ​ក្រហម​។ នៅ​ពេល​នោះ​ គឺ​ជា​ការ​ឃោ​សនា​បញ្ច្រាស់​ទិស​ ទៅ​វិញ​ទាំង​ស្រុង​​ដោយ​ហា​ណូយ​បាន​សំរេច​ចិត្ត​យក​ការ​ចោទ​ប្រកាន់​ដ៏​អា​ក្រក់​បំផុត​។ ជា​អុទា​ហរណ៍​ ទី​ក្រុង​ហា​ណូយ​​បាន​ថ្លែង​ថា “បន​ប៉ុល​ពត​-​អៀង​សារី​ បាន​ប្រហារ​ប្រជា​ជន​ខ្មែរ​អស់​រាប់​លាន​នាក់​ទៅ​ហើយ​ ប្រទេស​កម្ពុជា​ជា​ទឹក​ដី​ឈាម​ និង​ ទឹក​ភ្នែក​ ជា​ឋាន​នរក​នៅ​លើ​ផែន​ដី​” (កកន ការ​ពិឃាត​រង្គាល​នេះ​ជា​ស្នាដៃ​របស់​ផាំ​-យ៉ាំង​ដុង​ ដែល​រដ្ឋា​ភិបាល​យួន​លើក​ទំ​លាក់​ទៅ​អោយ​ប៉ុល​ពត​-អៀង​សារី​)​។ វិទ្យុ​ហា​ណូយ​បាន​ផ្តើម​ផ្សាយ​អត្ថ​បទ​ស្រង់​ចេញ​ពី​សៀវ​ភៅ ​“កម្ពុជា​ឆ្នាំ​សូន្យ​” របស់​ François Ponchaud និង អត្ថ​បទ Murder of a Gentle Land នៃ Reader's Digest​។ ការ​ឃោ​សនា​របស់​យួន​ ក៏​បាន​ក្លាយ​ទៅ​ជា​យុទ្ធ​នាការ​យូរ​អង្វែង​​ឆ្នាំ​ ដើម្បី​ប្រៀប​ធៀប​ប៉ុល​-​ពត​ទៅ​នឹង​ Hitler​” (កកន យើង​សង្កេត​ឃើញ​ថា​ ក្នុង​ការ​ឃោ​សនា​សំអុយ​ឈ្មោះ​ពួក​ខ្មែរ​ក្រហម​ដ៏​យូរ​អង្វែង​នេះ​??? ទី​ក្រុង​ហាណូយ​បាន​ទទួល​ជំនួយ​ការ​ដ៏​សំខាន់​ ពី​សង្ឃកា​តូលិក​ឈ្មោះ François Ponchaud និង​ពួក​កាសែត​សេ​អ៊ី​អា​ដែល​ធ្វើ​ការ​នៅក្នុង​ Reader's Digest)​។

  *** នៅ​ទំព័រ​ទី​៥៤​ និង ទី​៥៥​នៃ​សៀវ​ភៅ The Quality of Mercy លោក William Shawcross បាន​សរ​សេរ​ថា “កាល​សម័យ​នោះ​ បណ្ដា​អ្នក​កាសែត​មួយ​ចំនួន​តូច​ ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជា​មួយ​ពួក​ជន​ភៀស​ខ្លួន​ មាន​មួយ​នាក់​ឈ្មោះ ​Anthony Paul នៅ Reader's Digest​។ ខ្ញុំ​បាន​ស្តាប់​បទ​សម្ភាសន៍​ដែល​ជន​នេះ​បាន​ថត​ទុក​ ឃើញ​ថា កិច្ច​ការ​របស់​គាត់​បាន​ធ្វើ​ឡើង​ ដោយ​ហ្មត់​ចត់​ត្រឹម​ត្រូវ​ល្អ​ណាស់​។ ក៏​ប៉ុន្តែ​ជា​បន្ទាប់​មក​ កិច្ច​ការ​ទាំង​អស់​នេះ​ ដែល​ត្រូវ​ស្រង់​ពី​ Reader's Digest យក​ទៅ​បោះ​ផ្សាយ​នៅ​ក្នុង​សៀវ​ភៅ​មួយ​មាន​ចំណង​ជើង​ថា Murder of a Gentle Land (ការ​សំលាប់​ដែន​ដី​មួយ​ដ៏​ស្លូត​បូត​), ដែល​មាន​សហ​ការ​ជា​មួយ​អ្នក​និពន្ធ​ John Barron ក៏​ត្រូវ​សាប​រលាប​អស់​រលីង​ ដោយ​សារ​តែ​ការ​ពឹង​ផ្អែក​ទៅ​លើ​ការ​ឃោ​សនា​ ដែល​ជា​លក្ខណៈ​កាច​សាហាវ​ឃោរ​ឃៅ​របស់​ពួក​ខ្មែរ​ក្រហម​ គឺ​បណ្ដាល​មក​ពី​មេ​ដឹក​នាំ​ម្នាក់​ឈ្មោះ ខៀវ​-​សំផន ដែល​ត្រូវ​ខូច​ប្រដាប់​បន្ត​ពូជ​។ សហ​រដ្ឋ​អាមេ​រិក​ដែល​បាន​ទំលាក់​គ្រាប់​បែក​ និង ការ​បំផ្លិច​បំផ្លាញ​សង្គម​ខ្មែរ​ ពី​ចន្លោះ​ឆ្នាំ​១៩៧០ និង ១៩៧៥ ត្រូវ​បាន​បំភ្លេច​ចោល​អស់​រលីង​”​។ (កកន គេ​អាច​មើល​ឃើញ​ក្រុម​សេ​អ៊ី​អា​របស់​គីស្សី​គ្ហើរ ដែល​សហ​ការ​ជា​មួយ​ទី​ក្រុង​ហាណូយ​ ដើម្បី​បំផ្លាញ​ប្រទេស​កម្ពុជា ខំប្រឹង​ប្រែង​បង្កើត​រឿង​បំផ្លើស​ ដើម្បី​លាក់​បំបាំង​អុក្រិដ្ឋ​កម្ម​នៃ​ការ​ប្រ​ល័យ​ពូជ​សាសន៍​របស់​ពួក​ខ្លួន​ ដោយ​ចោទ​ថា​លោក​ខៀវ​-​សំផន​មាន​ “អង្គ​ជាតិ​ស្លាប់​”​។ នរ​ណាៗ​ក៏​ដឹង​ដែរ​ថា លោក​ខៀវ​-​សំផន​មាន​ប្រពន្ធ​មាន​កូន​ សព្វ​ថ្ងៃ​នេះ​រស់​នៅ​ទី​ក្រុង​ប៉ៃ​លិន​)

***​ ជា​ការ​ដែល​គេ​មិន​អាច​នឹក​ស្មាន​បាន​ ក្នុង​ការ​ឃុប​ឃិត​នៃ​ពួក​ឃាត​ករ​យួន ដើម្បី​សំលាប់​ប្រ​ទេស​កម្ពុជា វា​មាន​ពួក​ក្រុម​សេ​អ៊ី​អា​អា​មេរិកាំង​ផង​ដែរ​ ហើយ​ក៏​មាន​ពួក​សង្ឃ​កាតូ​លិក​បារាំង​ថែម​ទៀត​។ នៅ​ក្នុង​ទំព័រ​៥៥​នៃ​សៀវ​ភៅ The Quality of Mercy , លោក William Shawcross បាន​សរ​សេរ​ថា “នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៦, សារ​ពត៌​មាន​ Le Monde បាន​បោះ​ពុម្ព​ផ្សាយ​អត្ថ​បទ​មួយ​ចំនួន​ ដែល​រៀប​រាប់​អំពី​ជីវិត​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​ សរ​សេរ​ដោយ​សង្ឃ​កាតូ​លិក​បារាំង​ម្នាក់​ឈ្មោះហ្វ្រង់​ស្វា-ប៉ុង​ស្ហូ ដែល​ធ្លាប់​រស់​នៅ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​ ហើយ​អាច​យល់​អំពី​ វប្ប​ធម៌​និង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​នេះ​ បាន​ច្បាស់​លាស់​ជាង​ក្រុម​បរ​ទេស​ដទៃ​ទៀត​ជា​ច្រើន​។ សៀវ​ភៅ​របស់​ប៉ុង​ស្ហូ“កម្ពុជា​ឆ្នាំ​សូន្យ” Cambodge Année Zéro) ក៏​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ជា​លើក​ដំបូង​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៧៧​ ហើយ​ នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ នៅ​ក្នុង​ឆ្នាំ​១៩៧៨​ (កកន ទៅ​ថ្ងៃ​មុខ​ទៅ, នៅ​ពេល​ដែល​អុត្តម​សេ​នីយ៍​ សក់-សថ​លុត​សាខន​ បាន​ ត្រូវ​គ្រូ​ពេទ្យ​យួន ម៉ី-សា​មើ​ឌី បំពុល​ស្លាប់​នៅ​ទី​ក្រុង​ភ្នំពេញ គឺ​សង្ឃ​បារាំង​ហ្វ្រង់​ស្វា​-​ប៉ុងស្ហូ​នេះ​អែង​ ដែល​បាន​ផ្សាយ​ឃោ​សនា​បំផ្លើស​ថា “អុត្តម​សេនីយ៍​សក់-សថ​លុត​សាខន​ត្រូវ​ពួក​ខ្មែរ​ក្រហម​បាញ់​ស្លាប់​”)។

*** ក្នុង​ករណី​ដែល​វិទ្យុ​ហា​ណូយ​បាន​ស្រង់​យក​អត្ថ​បទ​របស់​ហ្វ្រង់​ស្វា-​ប៉ុង​ស្ហូ ទៅ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​១៩៧៨ ដើម្បី​ធ្វើ​ការ​ឃោ​សនា​សំអុយ​កេរ្តិ៍​ឈ្មោះ​របស់​ពួក​ខ្មែរ​ក្រហម​ គេ​អាច​ឃើញ​នូវ​ការ​ស៊ុំ​គ្រ​លុំ​ដ៏​ជាក់​ស្តែង​រវាង​អង្គ​ការ​ជាន់​ខ្ពស់​ នៃ​សា​សនា​កា​តូ​លិក​បារាំង​ ជា​មួយ​ នឹង ពួក​ឃាត​ករ​យួន​កុម្មុយ​និស្ត​ ដើម្បី​រួប​រួម​ធ្វើ​កម្ពុជា​អោយ​ទៅ​ជា “​ឆ្នាំ​សូន្យ​”, ទៅ​ជា​ស្រុក​ខ្មែរ​ដែល​អិត​មាន​ខ្មែរ​, អោយ​ទៅ​ជា​ទីលាន​ពិឃាត​រង្គាល​ រួច​ហើយ​ទំលាក់​ទោស​កំហុស​នេះ​ទៅ​លើ​ជន​ជាតិ​ខ្មែរ​ខ្លួន​អែង ពោល​គឺ​ដោយ​ចោទ​ថា ជន​ជាតិ​ខ្មែរ​ខ្លួន​អែង​ ជា​អ្នក​ធ្វើ​ការ​ប្រល័យ​ពូជ​សាសន៍​ ទៅ​លើ​ជន​ជាតិ​ខ្មែរ​ដូច​គ្នា (Auto-génocide)។ ដូច្នេះ​ទៅ​ស្លាប​ប៉ាការ​បស់​ហ្វ្រង់ស្វា​-​ប៉ុង​ស្ហូ ខំ​ប្រឹង​បំភ្លេច​ចោល​ រឺ​ ខំ​ប្រឹង​លុប​បំបាត់​ការ​ពិត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដែល​បង្ហាញ​ថា ជន​ជាតិ​យួន​បាន​ប្រល័យ​ពូជ​សាសន៍​ខ្មែរ “កំពប់​តែ​អុង” តាំង​ពី​សម័យ​ដូនតា​ ហើយ​បាន​ដឹក​ជញ្ជូន​ពួក​យួន​គ្នា​វា​មក​តាំង​នៅ​ស្រុក​ខ្មែរ​ តាំង​ពី​សម័យ​ស្តេច​ជ័យ​ជេដ្ឋា​ទី​២​ រហូត​មក​ដល់​សម័យ​ស្តេច​សីហនុ តាំង​ពី​ដែន​ដីកម្ពុជា​ក្រោម​ មក​ដល់​ដែន​ដី​កម្ពុជា​លើ ​។

***​ តាម​ពិត “​កម្ពុជា​ឆ្នាំ​សូន្យ​” ជា​គំនិត​របស់​ទ្រឿង​-​មិញ​យ៉ាំង​ទៅ​វិញ​សោះ​។ ចំនែក​អង្គ​ការ​កាតូ​លិក​បារាំង​ ដែល​មាន​សំដេច​សង្ឃ​ Miche ជា​មេ​ក្លោង ក៏​បាន​បង្កើត​អុងកូ​កាតូ​លិក​យួន​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា តាំង​ពី​សម័យ​ទ្រឿង​-មិញ​​យ៉ាំង​ដូច​គ្នា​។ អង្គកា​រ​កាតូ​លិក​នេះ​មាន​អិទ្ធិ​ពល​អំណាច​ខ្លាំង​ណាស់​ ទៅ​លើ​ប្រូ​តិច​តូរ៉ា​បារាំង​នៅ​កម្ពុជា​ (មុខ​ងារ​ដឹក​ជញ្ជូន​ពួក​យួន​មក​បញ្ចូល​ក្នុង​រដ្ឋ​ការ​ខ្មែរ​)​។ ចំនែក​ស្រី​យួន​កាតូ​លិក​ឈ្មោះ ម៉ូនិក​ ក៏​មាន​អំណាច​ខ្លាំង​ណាស់​ដែរ​ ទៅ​លើ​ស្តេច​ខ្មែរ​នរោត្តម​-​សីហនុ​ ប្រហែល​គ្នា​នឹង​ព្រះ​នាង​កូជិន​ ដែល​មាន​អំណាច​​បារ​មី​ទៅ​លើ​ព្រះ​ជ័យ​ជេដ្ធា​ទី​២​។ ដូច្នេះ​ទៅ​ពួក​អ្នក​ចេះ​ដឹង​ជាន់​​ដំបូង​នៅ​ប្រទេស​កម្ពុជា​សម័យ​អាណា​និគម​ មាន​សុទ្ធ​តែ​ពួក​ខ្មែរ​-​យួន​ទាំង​ខាង​ឆ្វេង​ និង​ ទាំង​ខាង​ស្តាំ ​ឈាន​-​វ៉ម, កេង​-វ៉ាន់​ សាក់, ម៉ៅ-សាយ​, ផ្លែក​-ឆាត​, សុន-​វ៉ឺន​សៃ​។ ចំនែក​នៅ​សាលា​កាតូលិក​ Miche នៅ​ទី​ក្រុង​ភ្នំ​ពេញ​មាន​សុទ្ធ​តែ​កូន​យួន​មក​រៀន​សូត្រ​ (អុត្តម​សេនីយ៍) សុស្តែន-ហែ្វរ​ណង់​ដែស​, ថោង-​វ៉ាន់​ហ្វាន់​មឿង, ហែម​-ស៊ី​វេត, អ្នក​ប្រ​ដាល់​យូជិន​ហុង​, (អ្នក​ សារ​ពត៌​មាន)​ វ៉ាន់​-​ឌីកា​អុន​, តាន់​-​ឡេកហោ​ (អតីត​ចាង​ហ្វាង​វិទ្យុ​បារាំង​ RFI)​។

*** នៅ​ឆ្នាំ​១៩៨​០ លោក ​ហាំា​ចឹ​រៀស​ស​ បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ ព្រម​ទាំង​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​ចៅ​ហ្វាយ​ខេត្ត​កំពត​ក្នុង​របប​ហេង​-សំរិន​។ នៅ​ក្នុង​ទំព័រ​ទី​៣២​ និង​៣៣ នៃ​សៀវភៅ​ The Quality of Mercy - In Cambodia, លោក​ Shawcross បាន​សរ​សេរ​ថា “ចំពេល​ដែល​ភ្លើង​អគ្គី​សនី​រលត់​ក្នុង​ទី​ក្រុង​ នៅ​ពេល​ម៉ោង​៩​យប់​ត្រឹម​, លោក​ចៅ​ហ្វាយ​ខេត្ត​កំពត​បាន​មក​ជួប​ខ្ញុំ​។ គាត់​ជា​អតីត​គ្រូប​ង្រៀន​ម្នាក់​, គាត់​ពោល​។ គាត់​ធ្លាប់​បាន​ធ្វើ​ការ​ក្នុង​ស្រែ​ក្រោម​ប៉ុល​-​ពត ហើយ​បាន​រត់​ទៅ​វៀត​ណាម​ក្នុង​ឆ្នាំ១៩៧៧​​។ នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​ ១៩៧៨ គាត់​ត្រូវ​បាន​គេ​សុំ​អោយ​បង្កើត​កង​ទ័ព​មួយ​ក្នុង​ចំនោ​ម​ពួក​ប្រជា​ជន​ខ្មែរ​ភៀស​ខ្លួន​ នៅ​ក្នុង​ទឹក​ដី​ថៃ​, ពួក​យួន​ក៏​ចាប់​ផ្តើម​បង្កើត​ចលនា​តស៊ូ​រំដោះ​ នៅ​ក្នុង​បណ្ដា​ប្រជា​ជន​ខ្មែរ​ភៀស​ខ្លួន​នៅ​វៀត​ណាម​ នៅ​ក្នុង​ពេល​តំណាល​គ្នា​។ ទាំង​នេះ​គឺ​ជា​គំរោង​ការ​ដ៏​ខ្មៅ​ក្រខ្វក់​របស់​យួន​ទេ​តើ គឺ​បោក​ប្រាជ្ញា​អោយ​ជន​ជាតិ​ខ្មែរ​សំលាប់​ខ្មែរ​គ្នា​អែង​, គឺ​ជា​គំរោង​​បំបាត់​ជន​ជាតិ​ខ្មែរ​អោយ​អស់​ ដើម្បី​យក​ជន​ជាតិ​យួន​មក​តាំង​នៅ​ជំនួស​។

“គាត់​ពោល​ថា គាត់​បាន​ទុក​ប្រពន្ធ​និង​កូន​នៅ​ក្រោយ​ខ្នង​ មុន​ពេល​ដែល​គាត់​រត់​ទៅ​។ គាត់​មាន​សេច​ក្តី​បារម្ភ​ថា ប្រពន្ធ និង​កូន​របស់​គាត់​ប្រហែល​ជា​ស្លាប់​អស់​ទៅ​ហើយ​ក៏​មិន​ដឹង​។ ខ្ញុំ (Shawcross) ក៏​បាន​និយាយ​ថា ខ្ញុំ​សង្ឃឹម​ថា​ប្រពន្ធ​កូន​របស់​គាត់ ប្រ​ហែល​ជា​មិន​ទាន់​ស្លាប់​ទេ​។ ខ្ញុំ​មិន​គួរ​និយាយ​ពាក្យ​ទាំង​នេះ​សោះ ​ពីព្រោះ​គាត់​មាន​អាការៈ​ក្តៅ​ក្រហាយ​មួយ​រំពេជ​។ “តើ​គាត់​ជឿ​ថា ប៉ុល​-ពត​សំលាប់​មនុស្ស​ រឺ​ ក៏​មិន​ជឿ ​?​”, គាត់​សួរ​មក​ខ្ញុំ​តាម​រយៈ​អ្នក​បក​ប្រែ​។ “ខ្ញុំ​ជឿ​ប្រាកដ​ហើយ​” ខ្ញុំ​ឆ្លើយ​តប​ព្រម​ទាំង​សួរ​ត្រលប់​ទៅ​វិញ “តើ​ពួក​ខ្មែរ​ក្រហម​កើត​ឡើង​ដោយ​បុព្វ​ហេតុ​អ្វី​?​”​។ “គាត់​ឆ្លើយ​តប​ថា “គោល​ជំហរ​របស់​ប៉ុល​-​ពត​ គឺ​ពិឃាត​ពួក​បញ្ញា​ជន​ ពួក​និស្សិត​ ពួក​អ្នក​ជំនួញ​ ពួក​គណៈ​​រដ្ឋា​ភិបាល​ ពួក​បរ​ទេស ព្រះ​សង្ឃ ពួក​កម្មា​ភិបាល​ និង​យោធា​មិន​អោយ​មាន​សល់​”​។

- តើដើម្បីអ្វី, ខ្ញុំសួរ ។
- ពីព្រោះប៉ុល-ពតលក់ប្រទេសជាតិទៅអោយចិន (នេះជាចម្លើយ)។
- ប៉ុន្តែគេប្រាប់ខ្ញុំថា ចិនចង់អោយទាហានខ្មែរសំលាប់ពួកវៀតណាមទៅវិញទេ, ខ្ញុំពោល ។
- ប៉ុល-ពតសំលាប់គ្រប់គ្នា អោយតែនរណាហ៊ានជំទាស់នឹងវា (នេះជាចម្លើយ)។
- តើលក់កម្ពុជាទៅអោយចិននោះ មានន័យយ៉ាងដូចម្តេចដែរ ? ខ្ញុំសួរ ។
- - ជំនាន់​ប៉ុល​-​ពត វា​មាន​វត្ត​មាន​នៃ​ជន​ជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​។ ពួក​នេះ​មិន​ទាំង​ផឹក​ទឹក​របស់​យើង​ផង​ ផឹក​តែ​ទឹក​ដូង​ប៉ុណ្ណោះ ​ពីព្រោះ​ពួក​ចិន​ដឹង​ថា​ នៅ​ក្នុង​អណ្ដូង​មាន​ខ្មោច​ស្លាប់​នៅ​ទី​នោះ​។ ខ្ញុំ​ធ្លាប់​ឃើញ​ពួក​ចិន​នៅ​ព្រៃនប់​, កាល​នោះ​ខ្ញុំ​ជា​អ្នក​ស្រែ​ម្នាក់​, ខ្ញុំ​ឃើញ​តែ​ពួក​វា​ផឹក​តែ​ទឹក​ដូង​ប៉ុណ្ណោះ​។ “ការ​ឃោសនា​របស់​រដ្ឋាភិ​បាល​មាន​គោល​ជំហរ​លាត​ត្រដាង​បង្ហាញ​ថា​ អុក្រិដ្ឋ​កម្ម​របស់​ពួក​ខ្មែរ​ក្រហម​ គឺ​ជា “ការ​ប្រល័យ​ពូជ​សាសន៍” ចំនែក​អុក្រឹដ្ឋ​ករ​នោះ​គឺ ជា​ប៉ុល​-​ពត ដែល​ធ្វើ​កា​រក្រោម​បង្គាប់​របស់​ចិន​”​​។

*** នៅ​ពេល​ដែល​ពួក​យួន​ ដោយ​មាន​ជំនួយ​សំភារៈ​ពី​សហ​ភាព​សូវៀត​ លើក​កង​ទ័ព​ចំនួន​៤០០,០០០​នាក់ ដេញ​ប្រហារ​ជន​ជាតិ​ខ្មែរ​, ទាំង​ខ្មែរ​ក្រហម​ និង​ ទាំង​ប្រជា​ជន​ខ្មែរ​ស៊ីវិល​ ភៀស​ខ្លួន​រហូត​ទៅ​ដល់​ព្រំ​ប្រទល់​ថៃ, មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​បាន​ដឹក​បញ្ជូន​ជន​ជាតិ​យួន​រាប់​សែន​នាក់​ មក​ពង្រឹង​រដ្ឋការ​ហេង​-​សំរិន​ ដែល​ជា​រដ្ឋា​ភិបាល​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​ទី​២ ប្រគុំ​ល​លេង​ដោយ​ពួក​មេ​ខ្មែរ​ក្រហម​សំណល់​ពី​ប៉ុល​-​ពត​ទាំងអស់​។ ការ​ឃោ​សនា​របស់​វៀត​ណាម​ គឺ​ទំលាក់​ទោស​កំហុស​ទៅ​លើ​ប្រទេស​ចិន ដើម្បី​បិទ​បាំង​អុក្រឹដ្ឋ​កម្ម​រ​បស់​ខ្លួន​។ បូក​រួម​សេច​ក្តី​ទៅ របប​ប៉ុល​-ពត​ ក៏​យួន​ជា​អ្នក​បង្កើត​ របប​ហេង​-​សំរិន​ក៏​យួន​ជា​អ្នក​បង្កើត​ដូច​គ្នា​ គោល​បំណង​ដ៏​ខ្មៅ​ក្រខ្វក់​របស់​យួន​ គឺ​ធ្វើ​អោយ​របប​ទាំង​ពីរ​មាន​កំលាំង​រឹង​ប៉ឹង ក្នុង​ប្រការ​ពិឃាត​គ្នា​ទៅ​វិញ​ទៅ​មក​។ អុក្រឹដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​បែប​នេះ ប្រហែល​ជា​មិន​អាច​ចេញ​រូប​រាង​ទេ ​ប្រសិន​បើ​ពុំ​មាន​សហ​ការ​នៃ​ក្រុម​ប្រទេស​ខាង​លិច​។ ត្រង់​នេះ​លោក Shawcross បាន​សរ​សេរ​ថា៖

“គេ​តំរូវ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ ក៏​ព្រោះ​តែ​មាន​បរា​ជ័យ​ផ្នែក​នយោ​បាយ​ដ៏​ធ្ងន់​ធ្ងរ​។ ទោះ​ជា​យ៉ាង​ណា​ក្តី ជំនួយ​មនុស្ស​ធម៌​ពុំ​មាន​គោល​ប្រាថ្នា​ ព្រម​ទាំង​ពុំ​មាន​សមត្ថ​ភាព​ ក្នុង​ប្រការ​ដំណោះ​ស្រាយ​វិបត្តិ​នយោ​បាយ ដែល​ពួក​រដ្ឋា​ភិបាល​បាន​បង្កើត​ រឺ​ ក៏​មិន​អាច​រង​ទទួល​ថ្ម​បាក់​។ នៅ​ក្នុង​ករណី​នៃ​ប្រទេស​កម្ពុជា​ គឺ​ការ​បន្ត​វិបត្តិ​នយោ​បាយ​មិន​អោយ​មើល​ឃើញ​ទី​ចប់​។ នៅ​ក្នុង​ឆ្នាំ​១៩៧៩​ ពួក​វៀត​ណាម​បាន​ស្នើ​សុំ​ព្រម​ទាំង​បាន​ទទួល​ផល​ចំណេញ​ពី​អង្គ​ការ​មនុស្ស​ធម៌​ នូវ​អ្វី​ៗគ្រប់​យ៉ាង​ ដែល​ជា​សំភារៈ​​ចាំ​បាច់​ ដើម្បី​កសាង​រដ្ឋ​ការ​មួយ ដែល​សហ​គម​អន្តរ​ជាតិ​យល់​ថា​ ជា​រដ្ឋាភិ​បាល​ខុស​ច្បាប់​នៅ​ទី​ក្រុង​ភ្នំពេញ​។ ពួក​ថៃ និង ពួក​ចិន​បាន​ស្នើ​សុំ​អោយ​ជួយ​ចល​នា​ត​ស៊ូ​មួយ​ដែល​មាន​ពួក​ខ្មែរ​ក្រហម​ជា​មូល​ដ្ឋាន​។ ចំនែក​ក្រុម​ប្រទេស​ផ្តល់​អំណោយ​វិញ​បាន​ ស្នើ​សុំ​ដោយ​មាន​គោល​បំណង​ទី​ទៃ​ពី​គ្នា​ ពួក​ខ្លះ​ដោយ​មាន​បុព្វ​ហេតុ​នយោបាយ​ និង ពួក​ខ្លះ​ទៀត​ដោយ​មាន​តណ្ហា​ជាន់​ជើង​​ម្ខាង​ៗ​ គឺ​ស្នើ​សុំ​អោយ​ជួយ​បរប​​ទាំង​សង្ខាង​។ ជា​លទ្ធ​ផល របប​ហេង​-​សំរិន​ដែល​ទើប​កើត​ថ្មី​ និង​ របប​ពួក​ខ្មែរ​ក្រហម​ដែល​ទើប​តែ​ទទួល​បរា​ជ័យ​ ក៏​ក្លាយ​ទៅ​ជា​របប​ត្រឹម​ត្រូវ​ សម​រម្យ​ទាំង​សង្ខាង​ (ស្រង់​ចេញ​ពី The Quality of Mercy.414​។ (កកន គោល​បំណង​របស់​យួន​ឈ្លាន​ពាន​ គឺ​ធ្វើ​អោយ​ក្រុមខ្មែរ​ក្រហម​ទាំង​សង្ខាង​ប្រល័យ​គ្នា​ទៅ​វិញ​ទៅមក​។ ម៉្លោះ​ហើយ​ បរា​ជ័យ​នយោ​បាយ​របស់​យួន ហើយ​ក៏​គឺ​ជា​ជោគ​ជ័យ​នយោ​បាយ​នៃ​ប្រទេស​ចិន​ផង​ដែរ​ គឺ​ក្រុម​ខ្មែរ​ក្រហម​ទាំង​សង្ខាង​ មិន​​បាន​សំលាប់​គ្នា​ទេ​, នៅ​ក្នុង​“ការ​ជំលោះ​រវាង​រណ​រិទ្ធិ​ ហើយ​​និង​ហ៊ុន-​សែន នៅ​ក្នុង​ឆ្នាំ​១៩៩៧.. Le guerre des Khmers Rouges n'aura pas lieu...)

*** ការ​កាត់​ទោស​របប​ប៉ុល​ពត-អៀង​សារី​ទៀត​សោត (កក្កដា​១៩៧៩​)ក៏​ជា​រឿង​ល្ខោន​កំប្លុក​កំប្លែង​ ដែល​ក្រុង​ហាណូយ​ បាន​រៀប​ចំឡើង​ដោយ​មាន​ជំនួយ​ការ​ពី​ប្រទេស​ខាង​លិច​។ នៅ​ក្នុង​ទំព័រ​១១២-១២០-១២១ នៃ​សៀវ​ភៅ The Quality of Mercy - Joint Mission, លោក Shawcross បាន​សរ​សេរ​ថា​៖

“គណៈ​កម្មា​ធិការ​អន្តរ​ជាតិ​នៃ​កាក​បាទ​ក្រហម​ បាន​ជ្រើស​រើស​ក្នុង​ឋានៈ​ជា​បេស​ក​ជន​ពិសេស​សំរាប់​បញ្ជូន​​ទៅ​ទី​ក្រុង​ភ្នំ​ពេញ​ នូវ​មេ​ធាវី​ម្នាក់​ François Bugnion (បារាំង) ដែល​មាន​បទ​ពិសោធន៍​ ជា​គណៈ​ប្រតិ​ភូ​ប្រកប​ដោយ​ជោគ​ជ័យ​ក្នុង​ការ​ដំណោះ​ស្រាយ​ថ្មី​ៗ​នៃ​បញ្ហា​ប្តូរ​អ្នក​ទោស​សង្គ្រាម​ រវាង​ចិន​និង​វៀត​ណាម​។ អង្គ​ការ​ UNICEF បាន​ជ្រើស​រើស​ Jacques Beaumont បារាំង​ម្នាក់​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ដ៏​យូរ​អង្វែង​នៅ​អិណ្ឌូ​ចិន​។ តាំង​ពី​ខែ​​មករា​ឆ្នាំ​១៩៧៩ Beaumont បាន​សាក​ល្បង​ពន្យល់​ពួក​បេ​សក​ជន​យួន​នៅ​ អ.ស.ប. អោយ​ទទួល​យល់​ព្រម​ UNICEF ចូល​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ត​មក​ Beaumont បាន​លេច​ឡើង​ជា​មនុស្ស​ប៉ិន​ប្រសប់​ ប្រកប​ដោយ​បញ្ញា​និង​សេច​ក្តី​មានៈ​ ជា​ស្ថាប្យ​ករ​ដ៏​សំខាន់​ជាង​គេ​ក្នុង​ករណី​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅ​ប្រទេស​កម្ពុ​ជា​ទាំង​មូល (កកន Beaumont នេះ​​ជា​​ម្ចាស់​​ចំការ​​កៅ​​ស៊ូ​ជប់ ដែល​មាន​សហ​ការ​ជា​មួយ​សេ​អ៊ី​អា ដើម្បី​ទំលាក់​ស្តេច​សីហនុ​ពី​មុខ​តំណែង​ - សូម​អាន​ My war with the CIA ហើយ​ក៏​បាន​សហ​ការ​ជា​មួយ​នឹង​យួន​កុម្មុយ​និស្ត​ផង​ដែរ​ ក្នុង​គំរោង​ប្រល័យ​ពូជ​សាសន៍​ប្រជា​ជន​កម្ពុជា​ ព្រោះ​ Bea​umont នេះ​រាប់​អាន​តែជន​ជាតិ​យួន​ ហើយ​ប្រើ​តែ​យួន​យៀក​មិញ​ប៉ុណ្ណោះ​ នៅ​ក្នុង​ចំការ​កៅ​ស៊ូ​របស់​ខ្លួន​)​។

“Beaumont និង Bugnion មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយ​បាន​ឃើញ​ពួក​បរទេស​ជា​ច្រើន​ធ្វើ​ដំនើរ​មក​ដល់​ទី​ក្រុង​ (ភ្នំពេញ)​។ តាម​ពិត​អ្នក​តំណាង​ជាន់​ខ្ពស់​នៃ​អង្គ​ការ​មនុស្ស​ធម៌​ទាំង​ពីរ​នាក់​ មាន​ការ​តព្វ​កិច្ច​ត្រូវ​ចាក​ចេញ​ ដើម្បី​ទុក​កន្លែង​អោយ​ពួក​មក​ដល់​ថ្មី​។ ប៉ុន្តែ​ពួក​ក្រោយ​នេះ មិន​មែន​មក​ជួយ​ពួក​អ្នក​ជម្ងឺ​ រឺ​ ពួក​អ្នក​ក្រី​ក្រ​ដែល​អត់​បាយ​ក្រហាយ​ទឹក​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​មក​ធ្វើ​ជា​កសិណ​សាក្សី​នៅ​ក្នុង​ “តុលា​ការ​បដិ​វត្តន៍​ ដើម្បី​កាត់​ទោស​បទ​​ប្រល័យ​ពូជ​សាសន៍​ ប្រ​ព្រឹត្ត​ឡើង​ដោយ​បន​ប៉ុល​ពត-​អៀង​សារី​” (កកន ខ្ញុំ​បាន​មើល​ដោយ​ផ្ទាល់​ តាម​រយៈ​ទូរទស្សន៍​បារាំង​ ខែ​សីហា​ ១៩៧៩ ឃើញ​លោក​វ៉ាន់​ឌី​កា​អុន​ ជា​ប្រធាន​ទីង​មោង​នៃ​តុលា​ការ​នេះ​)​។ យោង​តាម​រដ្ឋាភិ​បាល​ (ហេង​-​សំរិន​)​មាន​បរ​ទេស​និង​ខ្មែរ​ចំនួន​៥០០​នាក់​ដែល​ បាន​មក​ចូល​រួប​​រួម​ក្នុង​ការ​កាត់​សេច​ក្តី​នេះ ​។ មាន​ការ​ប្រឹង​ប្រែង​រៀប​ចំ​យ៉ាង​ល្អិត​ល្អន់​ល្អណាស់​ ដើម្បី​អោយ​សម​ភ្នែក​ដល់​ពួក​ជន​បរទេស​​។ Beaumont និង ​Bugnion បាន​សង្កេត​ឃើញ​ថា​ មាន​រថ​យន្ត​ទទេ​យ៉ាង​ច្រើន​សំបើម​ ដែល​គេ​បើក​បរ​មក​ពី​ទី​ក្រុង​ហូ-​ជីមិញ​ (ព្រៃ​នគរ)​។ លេខ​ឡាន​យួន​ក៏​ត្រូវ​បាន​ដូរ​ជាលេខ​ឡាន​ខ្មែរ​។ ពួក​ស្រី​ក្រមុំ​យួន​ដ៏​ល្អ​ស្ទាត​ជា​ច្រើន​គ្នា​បាន​ត្រូវ​ដឹក​បញ្ជូន​យក​មក​ដែរ​ (កកន ច្បាស់ជាស្រីពេស្យាយួនសំរាប់ទាក់ភ្ញៀវអាមេរិកាំង)។ ពួក​ស្រី​យួន​នេះ​ស្លៀក​សារុង​ខ្មែរ​ ហើយ​កាត់​សក់​តាម​ម៉ូដ​ស្រី​ខ្មែរ​។ នៅ​ពេល​រយៈ​កាល​នៃ​ការ​កាត់​សេច​ក្តី​ពួក​ស្រី​យួន​ទាំង​អស់​នេះ​ ត្រូវ​ចាត់​ទុក​ថា​ជា “បុគ្គ​លិក​ស្រី​ខ្មែរ”​ នៅ​​អូតែល​សាមគ្គី​ (អតីត​សណា្ឋ​គារ​ឡឺ​ភ្នំ)​។ បើ​សំលឹង​មើល​អោយ​ដិត​ដល់​ទៅ​ គេ​គួរ​តែ​ចោទ​សំនួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​យួន ដែល​គ្មាន​ថវិកា​ចិញ្ចឹម​កុមារ​កំព្រា​ និង​ពួក​ក្មេង​អត់​ឃ្លាន​នោះ​ផង​ អាច​រៀប​ចំការ​កាត់​សេច​ក្តី​មួយ​ដ៏​អធិក​អធម្ម​សំបើម​ម៉្លេះ ​?​។

ភស្តុតាង​ដែល​គេ​លើក​យក​មក​លាត​ត្រ​ដាង​នៅ​ពេល​កាត់​សេច​ក្តី​ អាច​ចាត់​ទុក​ថា​មាន​តំលៃ​ ហើយ​សាក្សី​ខ្មែរ​ជា​ច្រើន​គ្នា បាន​រៀប​រាប់​យ៉ាង​គួរ​អោយ​តក់​ស្លុត​ អំពី​សេច​ក្តី​ទុក្ខ​វេទនា​ និង​ទំងន់​អ​មនុស្ស​ធម៌​ ដែល​ពួក​គេ​ព្រម​ទាំង​ប្រទេស​ជាតិ​ទាំង​មូល​បាន​រង​ទទួល​។ ក៏ប៉ុន្តែ​មាន​ពេល​ខ្លះ​ បរិ​យា​កាស​នៃ​ការ​កាត់​សេច​ក្តី​នេះ​ បាន​ធ្វើ​អោយ​នឹក​រលឹក​ដល់​ទី​ក្រុង​ម៉ូស្គូ​ កាល​​សម័យ​ទស​វត្ស​១៩៣០​។ ជា​ពិសេស​សេច​ក្តី​ថ្លែង​ការណ៍​របស់​ Hope Stevens ដែល​តាំង​ខ្លួន​ជា “សហ​ប្រធាន​នៃ​សន្និ​សិទ​ជាតិ​នៃ​ក្រុម​មេ​ធាវី​ស្បែក​ខ្មៅ ​តំណាង​សហ​រដ្ឋ​អាមេ​រិក​និង​កាណា​ដា”​។ ជន​នេះ​បាន​បង្ហាញ​ខ្លួន​ឡើង​ ជា​មេធាវី​សំរាប់​ ការ​ពារ​ផល​ប្រយោជន៍​របស់​ប៉ុល​ពត​-អៀង​សារី​។ Hope Stevens បាន​ចាប់​ផ្តើម​សុន្ទរ​កថា​របស់​ខ្លួន​ដោយ​សេច​ក្តី​ដូច្នេះ​ ថា “ខ្ញុំ​មិន​មែន​ធ្វើ​ដំណើរ​ពី​ចំងាយ​ជើង​មេឃ​មក​ទី​នេះ ដើម្បី​មក​គាំ​ទ្រ​អុក្រឹដ្ឋ​កម្ម​ដ៏​មហា​បិសាច​ រឺ​ ក៏​មក​សុំ​សេច​ក្តី​អាណិត​អាសូរ​ ចំពោះ​អុក្រឹដ្ឋ​ជន​នោះ​ទេ​។ ទេ​! ទេ​! គឺ​មួយ​ពាន់​ទេ”​។​

បន្ទាប់​ពី​ការ​លើក​តំលៃ​អំពី​ការ​កាត់​​សេច​ក្តី​មួយ​ដ៏​ត្រឹម​ត្រូវ​ និង យុត្តិ​ធម៌ ដែល​ទុក​អ្នក​ចុង​ចោទ​ជា​ជន​អិត​មាន​ទោស​ពៃរ៍​ ល្គឹក​ណា​មិន​ទាន់​មាន​សេច​ក្តី​សំរេច​របស់​តុលាការ​, Stevens ក៏​បន្ត​សេច​ក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ “ពេល​នេះ​គឺ​ជា​ការ​ច្បាស់​ណាស់​ សំរាប់​បន្តា​ជន​ទាំង​អស់​គ្នា​ថា​ ប៉ុល​ពត​-អៀង​ សារី ជា​អុក្រឹដ្ឋ​ជន​តិរច្ឆាន​ឆ្គួត​លីលា​ ដែល​ចាត់​ចែង​កម្ម​វិធី​ដឹក​នាំ​រឿង​មួយ​ សរ​សេរ​ឡើង​ពី​កន្លែង​ផ្សេង​របស់​ពួក​គេ​​។ ម៉្លោះ​ហើយ​បើ​គេ​តំរូវ​អោយ​ខ្លួន​ខ្ញុំ​ជា​អ្នក​សំរេច​ជា​មួយ​ នឹង​ ក្រុម​មេធាវី​នៃ​ ពិភព​លោក​ ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ​, អស់​លោក​មិន​ត្រឹម​តែ​បាន​ដាក់​ទោស​ទៅ​លើ​ប៉ុលពត​ អៀង​សារី និង​ពួក​ភ្នាក់​ងារ​នៃ​របប​នេះ​ និង ពួក​ក្រុម​រណប​ដែល​ស្ម័គ្រ​ចិត្ត​ មក​ឈរ​អោយ​គេ​កាត់​ទោស​នៅ​ទី​នេះ​ទេ​។ ដើម្បី​ជា​យុត្តិ​ធម៌​ដល់​ពួក​គេ យើង​ត្រូវ​នាំ​មក​កាត់​ទោស​ជា​មួយ​គ្នា នូវ​ពួក​ទាញ​ខ្សែ​ញាក់​ពី​ចំងាយ​ ក្នុង​ឋានៈ​ជា​ពួក​ឃុប​ឃិត​ និង ស៊ុំ​គ្រលុំ​, ពួក​ចក្រ​ពត្តិ​និយម​, ពួក​កេង​ចំណេញ​ និង​ពួក​និន្នា​ការ​អាណា​និគម​, ពួក​ទស្សន​វិទូ​ហ្វា​ស៊ីស្ត​, ពួក​វាត​ទឹក​ដី​និយម​, ពួក​គាំ​ទ្រ​ Zionism​ (ទ្រឹស្តី​ស្នេហា​ជាតិ​របស់​អ៊ីស្រា​អែល​)​, ពួក​ប្រកាន់​ពូជ​សាសន៍​ apartheid (ស្បែក​ស​ទៅ​លើ​ស្បែក​ខ្មៅ)​ (កកន គឺពួកសេអ៊ីអា Kissinger ហើយនិង John Gunther Dean នោះអែង), ពួក​របប​ប្រតិ​កិរិ​យា​នៅ​ពាស​ពេញ​ពិភព​លោក​ ពួក​អ្នក​ទាំង​នេះ​ត្រូវ​​តែមក​ឈរ​អោយ​គេ​កាត់​ទោស​នៅ​ទី​នេះ​អែង​ ជា​មួយ​នឹង​ពួក​មេ​ដឹក​នាំ​សង្គម​និយម​ក្លែង​ក្លាយ​ និង ហ្វាស៊ីស្ត​នៅ​ប្រទេស​ចិន​ ដើម្បី​មក​ទទួល​ការ​កាត់​សេច​ក្តី​រួម​គ្នា (កកន ជា​មួយ​ប៉ុល​ពត​-​អៀង​សារី​)។

នៅ​ទី​បញ្ចប់​ Stevens បាន​ពោល​ថា៖ “ព្រះ​តេជ​គុណ​ប្រធាន​នៃ​យុត្តិ​ធម៌​ដ៏​ខិង់​ខ្ពស់ ​និង ជា​នាយក​នៃ​ក្រុម​តុលាការ​, ពួក​យើង ​និង​ ពិភព​លោក​ កំពុង​រង់​ចាំ​ការ​កាត់​សេច​ក្តី​របស់​ព្រះ​តេជ​គុណ​“ សូម​អោយ​សិទ្ធិ​ច្បាប់​បាន​សំរេច​នៅ​ពេល​នេះ​”​។ “ប៉ុល​-​ពត និង អៀង​-​សារី​ ក៏​បាន​រក​ឃើញ​ថា​ ជា​អុក្រឹដ្ឋ​ជន​ ហើយ​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិ​ត ដែល​ជា​របប​មួយ​ដែល​មាន​សុទ្ធ​តែ​ភូឈួយ​ប៉ុល​-​ពត​ កំពុង​ឈរ​ត្រៀប​ត្រា​ ​ទោះ​គ្រាន់​តែ​ជា​នាម​ នៅ​លើ​អំណាច​។

*** យោង​តាម​អត្ថ​បទ​ខាង​លើ​ គេ​អាច​សង្កេត​ឃើញ​ថា​ មេធាវី​ដែល​ការ​ពារ​ផល​ប្រយោជន៍​របស់​ប៉ុល​ពត​ អៀង​សារី​ ឈ្មោះ​ Hope Stevens គឺ​គ្រាន់​តែ​ជា​ភ្នាក់​ងារ​សេ​អ៊ី​អា​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ប៉ុណ្ណោះ​។ ភ្នាក់​ងារ​ស្បែក​ខ្មៅ​ម្នាក់​នេះ​ មក​បង្កើត​ ជំលោះ​ក្លែង​ក្លាយ​ជា​មួយ​ភ្នាក់​ងារ​ស្បែក​ស ដើម្បី​គ្រាន់​តែ​ជា​ការ​បង្វែង​ដាន​ តាម​ពិត​គឺ​ជា​ក្រុម​សេ​អ៊ី​អា​តែមួយ​។ Hope Stevens ជា​ភ្នាក់​ងារ​របស់​ Kissinger គឺ​ជា​កេង​និយម​ដូច​គ្នា គ្រាន់​តែ​ម្នាក់​ជា​អ្នក​កេង​និយម​ផ្នែក​ខាង​ស្តាំ​ និង​ម្នាក់​ទៀត​ជា​អ្នក​កេង​និយម​ខាង​កុម្មុយ​និស្ត​។ ជា​ជន​ជាតិ​ជ្វីហ្វ​ដូច​គ្នា គ្រាន់​តែ​ម្នាក់​ជា​ជ្វីហ្វ​ស្បែក​ខ្មៅ​ ហើយ​ម្នាក់​ទៀត​ជា​ជ្វីហ្វ ស្បែក​ស​។ ទាំង​ Hope Stevens ទាំង​ Henry Kissinger ជា​អ្នក​វាត​ទឹក​ដី​និយម​ដូចគ្នា​ ព្រម​ទាំង​ជា​ឃាត​ករ​ប្រល័យ​ពូជ​សាសន៍​ដូច​គ្នា​។ អ្នក​ទាំង​ពីរ​នេះ​បំរើ​មនោ​គម​វិជ្ជា​របស់​ហា​ណូយ​ដូច​គ្នា​ ក្នុង​ប្រការ​រុញ​ច្រាន​អោយ​ជន​ជាតិ​យួន​លេប​ ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​។ ការ​លេប​ទឹក​ដី​នេះ​ហើយ​ ជា​ការ​ប្រល័យ​ពូជ​សាសន៍​នៃ​កម្ពុជា​។ បើ​គ្មាន​ការ​ប្រល័យ​ទៅ​លើ​ប្រ ជា​ជន​កម្ពុជា​នោះ​ទេ តើ​ធ្វើ​ម្តេច​យួន​អាច​លេប​ទឹក​ដី​ខ្មែរ​ទៅ​បាន..។

*** នៅ​ទី​បំផុត​ វៀត​ណាម​បាន​បង្ហាញ​ដល់​ភព​ផែន​ដី​ទាំង​មូល​ថា ពួក​គេ​មិន​រវី​រវល់​ ​នឹង​ បន​ប្រល័យ​ពូជ​សាសន៍​នោះ​ទេ​, ពួក​គេ​រវី​រវល់​តែ​ “បក​ស្រាយ​យក​ផែន​ដី​ខ្មែរ​ប៉ុណ្ណោះ​។ នៅ​ក្នុង​ឆ្នាំ​១៩៧៩​ ពួក​គេ​មិន​បាន​នឹក​ស្មាន​បាន​ជា​មុន​ថា​ សហ​ភាព​សូវៀត​ នឹង ត្រូវ​ដួល​រលំ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ក្រោយ​មក​នោះ​ទេ ហើយ​ខ្លួន​គេ​ក៏​ត្រូវ​ដួល​មូរ​នប ទៅ​តាម​ក្រោយ​កន្ទុយ​ក្បិន​នៃ​សហ​ភាព​សូវៀត​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​, នៅ​ក្នុង​ឆ្នាំ​១៩៧៩ វៀត​ណាម​ត្រូវ​ការ​វត្ត​មាន​ចាំ​បាច់ នៃ​បន​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត​-អៀង​សារី​ ដើម្បី​ពួក​ខ្លួន​មាន​សិទ្ធិ​តោង​ទាម​ដូច​សត្វ​ឈ្លើង​ក្រាញ​នៅ​លើ​ទឹក​ដីក​ម្ពុជា​។

*** នៅ​ទំព័រ​ទី​៣៥៧​ និង​៣៥៩​ នៃ​សៀវភៅ​ The Quality of Mercy - Feeding the Khmer Rouge, លោក Shawcross បាន​សរ​សេរ​ថា​៖ “បន្ទាប់​ពី​បាន​ចូល​កាន់​កាប់​ទី​ក្រុង​ភ្នំពេញ​នៅ​ខែ​មករា​១៩៧៩​, ហាណូយ​គួរ​តែ​ផ្តល់​នូវ​សញ្ញា​ថា ពួក​គេ​មាន​ចំណង់​ចង់​សំរុះ​​សំរួល​ ជា​មួយ​នឹង​ក្រុម​ប្រទេស​ជិត​ខាង​។ គេ​មិន​អាច​ដឹង​ជា​មុន​បាន​ទេ​ថា​ សញ្ញា​បែប​ដូច​នេះ​ នឹង​ត្រូវ​ទទួល​យល់​ព្រម​ដោយ​ ប្រទេស​ចិន​ រឺ​ ក៏​ដោយ​ក្រុម​ប្រទេស​អេ​ស៊ាន​នោះ​ទេ​, ប៉ុន្តែ​តាម​ការ​ពិត​ វៀត​ណាម​គ្មាន​បាន​ផ្តល់​នូវ​សញ្ញា​អ្វី​ទាំង​អស់​។​ ជា​ ច្រើន​ដង​ណាស់​ នៅ​រយៈ​ពេល​ជា​ច្រើន​ខែ​បន្ទាប់​ពី​ការ​លុក​លុយ​, ពួក​យួន​បាន​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ដដែល​ៗ​ថា សហ​ការ​នៅ​ប្រ​ទេស​កម្ពុជា​​ ​មិន​វិល​ត្រលប់​ថយ​ក្រោយ​​វិញ​ទេ​, បើ​ទោះ​ជា​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន​ បាន​យល់​ឃើញ​ថា ប្រការ​នេះ​ (កកន ការ​ប្លន់​ទឹក​ដី​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​) មិន​អាច​ទទួល​យក​បាន​ក៏​ដោយ​។ ម៉្លោះ​ហើយ​នៅ​ក្នុង​ក្រប​ខណ្ឌ​សាច់​រឿង​បែប​ដូច​នេះ​ គេ​គួរ​តែយល់​ថា​ ប្រទេស​ដទៃ​ទៀត​នឹង​ស្វែង​រក​គំនាប​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​អោ​យ​ហាណូយ​កែ​ប្រែ​គំនិត​របស់​ខ្លួន​។ ហើយ​ពួក​យួន​ក៏​គួរ​តែ​ដឹង​ជា​មុន​ថា ​នៅ​ក្នុង​ចំណោម​គំនាប​ផ្សេង​ៗ​ វា​មាន​ប្រការ​ជួយ​គាំ​ទ្រ​ពួក​ខ្មែរ​ក្រហម​ផង​ដែរ​។

កាល​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំនើរ​ទៅ​ប្រទេស​កម្ពុ​ជា​ ខ្ញុំ​ហាក់​ដូច​ជា​មានអា​រម្មណ៍​ថា​ រឿង​ខ្មែរ​ក្រហម​នេះ​គ្រាន់​តែ​ជា​លេស​សំរាប់​ អោយ​យួន​បាន​ស្រួល​ខ្លួន​តែ​ប៉ុណ្ណោះ​។ អ្វី​ៗ​ដែល​ជា​សេច​ក្តី​សង្ឃឹម​របស់​ពួក​គេ​ ថា​មាន​លក្ខណៈ​ស្រប​ច្បាប់​​នៅ​ក្នុង​ប្រ​ទេស​មួយ​ដែល​ស្អប់​ខ្ពើម​ពួក​គេ​ ប្រហែល​គ្នា​ នឹង ពួក​បិសាច​ទី​២ (បន្ទាប់​ពី​ខ្មែរ​ក្រហម​)​ គឺ​សេ​ច​ក្តី​សំអាង​ថា ការ​កាន់​កាប់​ទឹក​​ដី​របស់​ពួក​គេ​ នឹង​អាច​ខា​ខាំង​ពួក​ខ្មែរ​ក្រហម​មិន​អោយ​ត្រលប់​វិល​វិញ​។ នៅ​ពេល​ដែល​ប្រទេស​ថៃ​ និង ពួក​ចិន​កំពុង​កសាង​ កំលាំង​ទ័ព​របស់​ពួក​ខ្មែរ​ក្រហម​ឡើង​វិញ​ នៅ​តាម​ព្រំ​ប្រទល់​ថៃ​ មាន​ខ្មែរ​តិច​ណាស់​ រឺ​ ក៏​គ្មាន​ទាល់​តែ​សោះ ​ដែល​ចង់​អោយ​យួន​ធ្វើ​ដំនើរ​ចាក​ចេញ​។​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នោះ​វិញ​ ការ​ឃោ​សនា​ជា​អចិន្ត្រៃយ៍​របស់​ពួក​យួន​ គឺ​ការ​ផ្សាយ​បំប៉ោង​នូវ​ការ​ភ័យ​ខ្លាច​អំពី​អ្វី​ៗ​ ដែល​ត្រូវ​កើត​ឡើង​ ល្គឹក​ណា​បើ​ទ័ព​យួន​ដក​ថយ​ចេញ​ទៅ ។ ពួក​គេ​ទំលាក់​ទោស​កំហុស​ តែ​ទៅ​លើ បន​ប៉ុល​ពត​-​អៀងសារី​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​ពុំ​បាន​ធ្វើ​យុទ្ធនា​ការ​បំបាត់​លក្ខណៈ ណា​ស៊ី​និយម​ រឺ​ ក៏​បំបាត់​លក្ខណៈ​ ស្តា​លីន​និយ​ម​​ នៃ​របប​ប្រល័យ​ពូជ​សាសន៍​នេះ​ទាល់​តែ​សោះ​។ ​ផ្ទុយ​ទៅ​វិញ​គេ​បាន​បញ្ចូល​ក្នុង​រដ្ឋ​ការ​ហេង​-​សំរិន​ នូវ​ពួក​ក្រប​ខណ្ឌ​ដែល​ធ្លាប់​ធ្វើ​ការ​បំរើ​ប៉ុល​-​ពត​គ្រប់​ៗ​គ្នា​។ ហេង​-សំរិន​ ខ្លួន​អែង​, ហ៊ុន​​សែន​រដ្ឋ​មន្ត្រី​ការ​បរទេស​ ហើយ​សូម្បី​រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​អ៊ុក​-​ប៊ុន​ឈឿន​ នោះ​ក៏ដោយ ក៏​សុទ្ធ​សឹង​ជា​ពួក​កម្មាភិ​បាល​ជាន់​ខ្ពស់​របស់​ពួក​ខ្មែរ​ក្រហម​ទាំង​អស់ សឹង​តែ​ពេញ​ រយៈ​កាល​បី​ឆ្នាំ​នៃរបប​ពួកួ​ខ្មែរ​ក្រហម​។

“ប្រការ​ដែល​យួន​យោ​គ​យល់​និង​អត់​​អោន​ដល់​ក្រប​ខណ្ឌ​នៃ​ពួក​ខ្មែរ​ក្រហម​ពិត​ប្រាកដ​ ធ្វើ​អោយ​រឹត​តែ​អាក្រក់​មើល​ថែម​​ឡើង​ទៀត​ អំពី​ករណី​ដែល​ថា ការ​ឃោសនា​របស់​យួន​ មិន​ត្រឹម​តែ​លើក​ទង្វើ​អុក្រឹដ្ឋ​កម្ម​ពិត​ៗ​របស់​ពួក​ខ្មែរ​ក្រហម​ មក​បរិ​ហារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ការ​បំប៉ោង​បំផ្លើស​ រហូត​ដល់​ពេល​ខ្លះ​ ទៅ​ជា​រឿង​អិត​ន័យ​រក​ជឿ​មិន​បាន​។ ដូច​ជា​ការ​ចោទ​ថា​ ប៉ុល​-ពត​ជា​មនុស្ស​ឆ្គួត​ សំលាប់​ប្រជា​ជន​កម្ពុជា ក្រោម​បញ្ជា​របស់​ចិន​ ស្រណុក​យក​ប្រជា​ជន​ចិន​មក​ដាក់​ជំនួស​។​ គឺ​ភាសា​ ឆ្គួត​ៗ​បែប​ដូច​នេះ​ហើយ​ ដែល​អនុញ្ញាត​អោយ​ពួក​អ្នក​នាំ​ពាក្យ​របស់​ខ្មែរ​ក្រហម​ ដូច​ជា​អៀង​សារី​ហើយ​និង​មិត្ត​ថុន​ អះ​អាង​​ដោយ​សម​រម្យ​ថា ការ​ចោទ​ប្រកាន់​របស់​យួន​មិន​អាច​អោយ​ជឿ​បាន​ទេ​។

អុទា​ហរណ៍​ដូច​ជា​ការ​ឃោសនា​ដែល​ថា​ មន្ទីរ​ពេទ្យ​ “ថ្ងៃ​ទី៧​មករា”​ នៅ​ភ្នំ​ពេញ​ (អតីត​ពេទ្យ​ចិន​) ក៏​ដូច​ជា​មន្ទីរ​ពេទ្យ​ដទៃ​ៗ​ ទៀត​ទាំ​ង​អស់​ បាន​ត្រូវ​បិទ​ទ្វារ​ក្នុងស​ម័យ​ខ្មែរ​ក្រហម​។ ប៉ុន្តែ​ពួក​អ្នក​និពន្ធ​បី​នាក់​នៃ​ប្រទេស​ខាង​លិច​ ដែល​ពួក​ខ្មែរ​ក្រហម​បាន​អញ្ជើញ​ទៅ​ នៅ​ចុង​ឆ្នាំ​១៩៧៨​, Elizabeth Becker, Richard Dudman និង​ Malcolm Caldwell (អ្នក​ប្រាជ្ញ​អង់​គ្លេស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ពិឃាត​នៅ​ទី​នោះ​) ក៏​បាន​ត្រូវ​គេ​អញ្ជើញ​អោយ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​មន្ទីរ​ពេទ្យ​ “ថ្ងៃ​ទី៧​មេសា​” នោះ​ដែរ​ ព្រម​ទាំង​បាន​សង្កេត​ឃើញ​ថា​ មាន​វត្ត​មាន​នៃ​ពួក​យោធា​ខ្មែរ​របួស​ពេញ​ពាស​នៅ​ទី​នោះ បណ្ដាល​មក​ពី​សង្គ្រាម​នៅ​ តាម​ព្រំ​ប្រ​ទល់​ជា​មួយ​នឹង​វៀត​ណាម​​។ យោង​តាម​ការ​ឃោ​សនា​ ស ដដែល​ទៀត​ មាន​ការ​អះ​អាង​ថា​ គ្មាន​អុស្សា​ហ​កម្ម​ទាល់​​តែ​សោះ​ នៅ​ក្នុង​សម័យ​ពួក​ខ្មែរ​ក្រហម​។ ប៉ុន្តែ​អ្នក​កាសែត​បរ​ទេស​ទាំង​បី​នាក់​ ក៏​ត្រូវ​បាន​គេ​អញ្ជើញ​អោយ​ទៅ​ទស្សនា​រោង​ចក្រ​ជា​ច្រើន​ នៅ​ក្នុង​ឆ្នាំ​១៩៧៨​។ នៅ​ពេល​ដែល​អ្នក​ស្រី ​Becker បាន​ត្រលប់​វិល​វិញ​នៅ​ក្នុង​ឆ្នាំ​១៩៨៣ គាត់​បាន​សង្កេត​​ឃើញ​ថា រោង​ចក្រ​ទាំង​អស់​នោះ​បាន​ត្រូវ​បិទ​ទ្វារ​ ហើយ​គាត់​មាន​អារម្មណ៍​ថា​ ជីវិត​អុស្សា​ហ​កម្ម​នៅ​ក្នុង​សម័យ​យួន​ វា​ស្តួច​ស្តើង​ជា​ងកាល​សម័យ​របស់​ពួក​ខ្មែរ​ក្រហម​ទៅ​ទៀត​​។

*** យោង​តាម​អត្ថ​បទ​ខាង​លើ​នេះ​ យួន​បាន​ធ្វើ​ការ​ឃោសនា​មួល​បង្កាច់​ពួក​ខ្មែរ​ក្រហម​ហួស​ហេតុ​ពេក​ទៅ​... រហូត​​ដល់​ក្លាយ​ទៅ​ជាការ​ “កាច់​មួល​ត្រកូល​ខ្លួន​អែង​” សូម្បី​តែ​ពួក​អ្នក​គាំ​ទ្រយួន​ ដូច​ជា Elizabeth Becker ក៏​លែង​ជឿ​សំដី​ របស់​ពួក​យួន​ទៀត​ទៅ​ហើយ​។​ ភូត​គេ​គឺ​ដើម្បី​អោយ​គេ​ជឿ​ កាល​ណា​គេ​លែង​ជឿ ​នោះ​វា​ក្លាយ​ទៅ​ជា​ការ​ភូត​ភរ​ខ្លួន​អែង​។ ជា​អុទា​ហរណ៍​ យួន​ចោទថា​ប៉ុល​-​ពត​ជា​មនុស្ស​ឆ្គួត​ប៉ុន្តែ​អ្នក​ផង​មើល​ទៅ​ ឃើញ​ថា​ពួក​យួន​វា​ឆ្គួត​ខ្លួន​វា មនុស្ស​ដែល​ភូត​ភរ​ខ្លួន​អែង​ គឺ​ជា​មនុស្ស​ដែល​ភ័ន្ត​វង្វេង​។ ចំនែក​ពួក​ខ្មែរ​ក្រហម​វិញ​ ពួក​វា​ភូត​ភរ​ដើម្បី​អោយ​គេ​ជឿ ហើយ​កាល​ណា​វា​និយាយ​ការ​ពិ​ត​វិញ​ គឺ​ដើម្បី​មិន​អោយ​គេ​ជឿ​ នេះ​គឺ​ជា​ស្នៀត​ចិន​ដើម្បី​សំលាប់​ខ្មាំង​​សត្រូវ​ (គឺ​ធ្វើ​អោយ​សត្រូវ​វា​ឡប់​សតិ​)

ទី១​- យួន​វា​ចោទ​ថា​ ប៉ុល​-​ពត​ជា​ឃាត​ករ​ប្រល័យ​ពូជ​សាសន៍​។ ប៉ុន្តែ​ពិភព​លោក​ទាំង​មូល​បាន​មើល​ឃើញ​ថា​ ផាំ យ៉ាំង​ដុង​ បាន​បញ្ជូន​រថ​ក្រោះ ទៅ​បាញ់​ប្រហារ​ប្រជា​ជន​ខ្មែរ​ស៊ី​វិល​ រហូត​ដល់​ជំរំ​ថៃ ដូច្នេះ​តើ​នរ​ណា​ជា​ឃាតករ​? ជា​ប៉ុល​-​ពត​ រឺ​ ក៏​ជាផាំ​-​យ៉ាំង​ដុង​?​ ពួក​ខ្មែរ​ក្រហម​ថែម​ទាំង​បាន​យក​រទេះ​តង់​ទាំង​នេះ​ ទៅ​តាំង​បង្អួត​នៅ​ទី​ក្រុង​ប៉ៃ​លិន​ថែម​ទៀត​ ជា​សំនាក​ (ស្លាក​ស្នាម​) នៃ​សង្គ្រាម​។ ម្តេច​ក៏​អ្នក​ផង​មើល​មិន​ឃើញ​ ថា​ជា​សំណើច​ចំអក​របស់​ពួក​ខ្មែរ​ក្រហម​ ដែល​ហាក់​ដូច​ជា​និយាយ​ថា​ “ពួក​អា​យួន​ឃាត​ករ​ អែង​ចង់​មក​កាត់​ទោស​យើង​ពី​បទ​ប្រល័យ​ពូជ​សាសន៍​រឺ? ទាំង​នេះ​ហើយ​គឺ​ជា​ស្លាក​ស្នាម​អុក្រឹដ្ឋ​កម្ម​​របស់​ពួក​អែង​ !​!​។

ទី២- ការ​ឃោ​សនា​យួន​ចោទ​ថា​ ប៉ុល​-​ពត​ជា​មនុស្ស​ឆ្គួត​ សំលាប់​ប្រជា​ជន​កម្ពុជា​ខ្លួន​អែង​ ដើម្បី​យក​ចិន​មក​ដាក់​ជំនួស​។ ប៉ុន្តែ​មនុស្ស​ឆ្គួត​ដែល​សំលាប់​ប្រជា​ជន​ខ្លួន​អែង​ គឺ​ផាំ​-យ៉ាំង​ដុង​។ កាល​សម័យ​ព្រឹត្តិ​ការណ៍​ ១៨មីនា១៩៧០, ផាំ-​យ៉ាំង​ដុង​ដោ​យ​មាន​គោល​ប្រាថ្នា​ដុត​ស្រុក​ខ្មែរ​អោយ​ទៅ​ជា​ផេះ​ អោយ​ទៅ​ជា​“​ឆ្នាំ​សូន្យ​” បាន​បញ្ជា​អោយ​ពួក​យៀក​កុង បាញ់​ប្រហារ​ពួក​យួន​កាតូ​លិក​នៅ​កម្ពុជា​ ៥,០០០​នាក់​ បន្ដែត​ទឹក​ត្រៀប​ត្រា​ពេញ​ទន្លេ​មេ​គង្គ​ ហើយ​ទំលាក់​ទោស​កំហុស​ នៃ​ការ​ប្រល័យ​ពូជ​សាសន៍​នេះ​ទៅ​លើ​អុត្តម​សេនីយ៍​លន់​-នល់​​។ អិលូវ​នេះ​ “ប្រាក់​ក៏​បង់​ថង់​ក៏ដាច​” ពួក​យួន​កាតូ​លិក​ ក៏​ស្លាប់​អស់​រលីង​ទៅ​ហើយ​ ចំនែក​ដី​ខ្មែរ​ក៏​យក​មិន​បាន​​។ សព្វ​ថ្ងៃ​, ដោយ​អស់​ពី​សហ​ភាព​សូវៀត​ទៅ ពួក​យួន​គ្មាន​នរ​ណា​លក់​ខ្លួន​ទៅ​អោយ​ ក្រៅ​តែ​ពី​ប្រទេស​ចិន​នោះ​ទេ​។ មាន​ដំណឹង​ថា បច្ចុប្បន្ន​យួន​កំពុង​លក់​ផែ​ខាំរ៉ាញ់​ទៅ​អោយ​ប្រទេស​ចិន​។

ទី៣- តាម​ពិត​ប៉ុល​-ពត​ទាន់​ពុត​ឃាត​ករ​​យួន​​ពី​យូរយារ​​ណាស់​មក​ហើយ​ ប៉ុន្តែ​ពាក្យ​ចាស់​លោក​ថា “ដេញ​ទាន់​កុំ​អោយ​ជាន់​កែង​” ម៉្លោះ​ហើយ​ប៉ុល​-ពត​ទុក​យួន​វា​ជាន់​កែង​ខ្លួន​វា​។ សព្វ​ថ្ងៃ​, អុក្រឹដ្ឋ​កម្ម​របស់​យួន​ទាំង​ប៉ុន្មាន​ កំពុង​លេច​ចេញ​ធ្លោ​នៅ​កណ្ដាល​ពន្លឺ​ថ្ងៃ​។ គឺ​ជា“ឈាម​ស្រែក​ស្បែក​ហៅ​...​” តាម​ច្បាប់​ក្រុង​រ៉ូម​បូរាណ​ អ្នក​ដែល​បាន​ចំនេញ​នោះ​អែង​ គឺ​ជា​អ្នក​ប្រព្រឹត្ត​ (ឃាតកម្ម)​ ។ ដោយ​មិន​ចាំ​បាច់​រៀប​រាប់​អំពី​អុក្រឹដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ដែល​យួន​បាន​ធ្វើ​ទៅ​លើ​ប្រជា​ជន​ខ្មែរ​ តាំង​ពី​សម័យ​ជ័យ​ជេដ្ឋា​ទី​២ យើង​សូម​ធ្វើ​សា​ដើម​រឿង​ត្រឹម​តែ​សម័យ​ខ្មែរ​ទទួល​អែក​រាជ្យ​ពី​បារាំង​ប៉ុណ្ណោះ​៖

ក- ឃាតកម្ម​ទៅ​លើទ្រង់​ស៊ី​សុវត្ថិ​-យុត្តិវង្ស​, លោក​អៀ​វ-កើស, លោក Jean de Raymond គឺ​យួន​ជា​អ្នក​ធ្វើ​ ពី​ព្រោះ​ពួក​វា​បាន​ចំណេញ​ខេត្ត​ទាំង​១៨​ នៅ​កម្ពុជា​ក្រោម​ជា​ផ្លូវ​ការ​។
ខ- ព្រឹត្តិ​ការណ៍​ថ្ងៃ​១៨មីនា​ ១៩៧០ គឺ​យួន​ជា​អ្នក​ធ្វើ​ ពី​ព្រោះ​វា​បាន​ចំណេញ​ដី​កម្ពុជា​កណ្ដាល​យក​មក​ក្តោប​ក្តាប់​ ។
គ- អុក្រឹដ្ឋ​កម្ម​នៃ​ការ​ប្រល័យ​ពូជ​សាសន៍​នៃ​ថ្ងៃ​១៧​មេសា​១៩៧៥ គឺ​យួន​ជា​អ្នក​បង្កើត​ ដើម្បី​រុញ​ច្រាន​ប្រទេស​កម្ពុជា​អោយ​ធ្លាក់​ទៅ​ក្នុង “​ឆ្នាំសូន្យ​” ទៅ​ជា​ស្រុក​ដែល​មាន​ “ផ្ទះ​អិត​មនុស្ស​នៅ​ មាន​ផ្លូវ​អិត​មនុស្ស​ដើរ​”​។ គឺ​ជា​ការ​រៀប​​ចំដំ​ណើរ​ព្យុហ​យាត្រា​របស់​យួន​ ឆ្ពោះ​ទៅ​ថ្ងៃ​ទី​៧​មករា​១៩៧៩​ ពោល​គឺ​ការ​លុក​លុយ​ផ្តាច់​ព្រ័ត្រ​របស់​យួន​ តាំង​ពី​ព្រំប្រទល់​ខ្មែរ​ទិស​ខាង​កើត រហូត​ដល់​ព្រំ​ប្រទល់​ខ្មែរ​ទិស​ខាង​លិច​ ។