ថ្ងៃសៅរ៍ ទី25.កុម្ភៈ 2017.ម៉ោង 9:15
ព្រឹត្តិការណ៍សំខាន់ៗ!! ពីសម័យបារាំង មកមេសា៧៥
ដែលជូនដំណើរប្រទេសខ្មែរ ធើ្វព្យុហយាត្រា ទៅរកការប្រល័យពូជសាសន៍

ដោយ សុទ្ធ-ប៉ូលិន *ថ្ងៃទី១៨ វិច្ឆិកា ២០០៤

១៨៦៤... នឹម​នៃ​អាណា​និគម​បារាំង​បាន​សង្កត់​មក​លើ​ព្រះ​រាជា​ណា​ចក្រ​ខ្មែរ​ និង រាជា​និយម​ខ្មែរ​។ គួរ​កត់​សំគាល់​ថា​ កាល​ណា​ប្រ​ទេស​យើង​ជា​ខ្ញុំ​គេ​ ប្រជា​រាស្ត្រ​យើង​តែង​ទទួល​រង​ទុក្ខ​វេ​ទនា​ ក្រោម​អំណាច​សង្កត់​សង្កិន​នៃ​អាណាព្យា​បាល​របស់​គេ​។ ប៉ុន្តែ​គួរ​កត់​សំ​គាល់​ដែរ​ថា នឹម​របស់​អាណា​និគម​បារាំង​ មាន​ទំងន់​ដូច​ជា​មិន​ធ្ងន់​ធ្ងរ​ណាស់​ណា​ពេក​ទេ​ អស់​ចំនួន​ ៩០​ឆ្នាំ​មក​លើ​ប្រជា​ជាតិ​យើង​ ដែ​ល​កំពុង​ត្រូវ​រង​កម្ម​នៃ​សង្គ្រាម​បំផ្លិច​បំផ្លាញ​ខ្លោច​ផ្សារ​ ពី​ប្រទេស​ជិត​ខាង​ពីរ​ដែល​ខ្លាំង​ជាង​យើង​ គឺ​សៀម​ហើយ​និង​យួន។

កំហុស​របស់​អាណា​និគម​បារាំង​ ដែល​បាន​មក​កាន់​កាប់​ប្រ​ទេស​ខ្មែរ​ជិត​មួយ​សត​វត្ស​ គឺ​គេ​ពុំ​បាន​អនុញ្ញាត​អោយ​ប្រជា​ជាតិ​ខ្មែរ​ មាន​កំលាំង​រឹង​ប៉ឹង​សោះ​ឡើយ​ពី​ព្រោះ​ពួក​គេ​បាន​ជួយ​តែ​ខាង​យួន​តែ​ប៉ុណ្ណោះ​​ទោះ​ខាង​ផ្លូវ​រដ្ឋ​បាល​ក្តី​ ទោះ​ខាង​ផ្លូវ​សេដ្ឋ​កិច្ច​ក្តី (កំហុ​ស​អនុញ្ញាត​អោយ​យួន​ត្រួត​ក្បាល​ខ្មែរ​នេះ​ ក៏​បាន​បន្ត​រហូត​មក​ដល់​អាមេ​រិកាំង​ទៀត​រហូត​ដល់​រជ្ជ​កាល​របស់​លោក​និច​សុន)​។ ជា​ហេតុ​បណ្ដាល​អោយ​ខ្មែរ​ដែល​ទន់​ខ្សោយ​ នៅ​តែ​មាន​លក្ខណៈ​ទន់​ខ្សោយ​ជា​រៀង​ដរាប​ របៀប​ជា​មនុស្ស​ពិការ (ដោយ​គេ​បន្តក់​តែ​ទឹក​សន្សើម​អោយ​រស់​នៅ​ផ្តឹក​ៗ​តែ​ប៉ុណ្ណោះ​ ធ្វើ​សាលា​ភូមិន្ទ​រដ្ឋ​បាល​បាន​មួយ​, សង់​សាលា​រៀន​តូច​តាច​បាន​៤-១០, សង់​ស្ពាន​៤-​១០​, សាង​ផ្លូវ​ជាតិ​៤-​១០​) រី អែ​យួន​ជា​ប្រជា​ជាតិ​ខ្លាំង​ គេ​ធ្វើ​អោយ​រឹត​តែ​ខ្លាំង​សំបើម​មែន​ទែន​ សំរាប់​តែ“ស្រវា​ក្តោប”​យក​ស្រុក​ខ្មែរ​យើង​និង​ស្រុក​លាវ​ ពេល​បារាំង​ចេញ​ផុត​ទៅ​។

ឆ្នាំ១៨៦៤... ការ​ដាក់​ព្រះ​រាជា​ណាច​ក្រ​ខ្មែរ​ក្នុង​អំណាច​ការ​ពារ​របស់​អាណា​និគម​បារាំង​ ក្រោម​សំនូម​ពរ​របស់​ស្តេច​ខ្មែរ​ ព្រោះ​សៀម​ហើយ​និង​យួន​សង្ខើញ​យក​ដី​ខ្មែរ​ខ្លាំង​ពេក​។

ថ្ងៃទី​១៧ មិថុនា ១៨៨៤...ការ​បង្ខំ​អោយ​ព្រះ​បាទ​នរោ​ត្តម​ប្រគល់​អំណាច​ពិត​ប្រាកដ​ទៅ​បារាំង​។ ក្នុង​រាត្រី​នោះ ​(វេលា​ម៉ោង​១០យប់​)​ បារាំង​បាន​យក​កប៉ាល់​ចំបាំង​មួយ​មក​សំចត​នៅ​មុខ​វាំង​តែ​ម្តង​ រួច​ហើយ​អិស្សរ​ជន​បារាំង​ម្នាក់​លោក Thomson តំណាង​រដ្ឋ​ការ​អាណា​និគម​ ហែរ​ហម​ដោយ​ទាហាន​ថ្មើរ​ជើង​មួយ​ក្រុម​ បាន​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​វាំង រហូត​ដល់​មាត់​ទ្វារ​ដំនេក​របស់​ស្តេច​។ គេ​ដាស់​ស្តេច​អោយ​តើន​ឡើង​ ព្រម​ទាំង​បង្ខំ​អោយ​ព្រះ​រាជា​ចុះ​ហត្ថ​លេខា “ស៊ីញ៉េ” សន្ធិ​សញ្ញា (Convention) ដែល​យល់​ព្រម​ប្រ​គល់​អំណាច​ពិត​ប្រាកដ​ទៅ​បារាំង​ គឺ​អំណាច​រដ្ឋ​បាល, យោធា, សេដ្ឋ​កិច្ច, តុលាការ ចំនែក​ស្តេច​គ្រាន់​តែ​ស្ថិត​នៅ​ជា “និមិត្ត​រូប” នៃ​អំណាច​ទូ​ទៅ​តែ​ប៉ុណ្ណោះ​ គឺ​ឋិត​នៅ​ពី​លើ​អំណាច​អ្វីៗ​ទាំង​អស់​ប៉ុន្តែ​គ្មាន​អំណាច​អ្វី​ទាំង​អស់​។ ស្តេច​នរោត្តម​ក៏​បាន​សុខ​ចិត្ត​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា “នៃ​ការ​កាត់​ដៃ​កាត់​ជើង​ខ្លួន​អែង​ប្រគល់​អោយ​គេ”​ គឺ​មក​ពី​ទ្រង់​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​នៃ​ចំពុះ​ទុង​។ បារាំង​បាន​ធ្វើ​អោយ​ស្តេច​សង្កេត​មើល​ថា​ បើ​ព្រះ​អង្គ​មិន​យល់​ព្រម​ “អោន​ក្បាល​” ទេ គេ​នឹង​ចាប់​ព្រះ​អង្គ​ញាត់​ទ្រុង​ដូច​ស្វា​ ហើយ​ដឹក​នាំ​តាម​កប៉ាល់​ ដែល​សំចត​នៅ​មុខ​វាំង​នោះ​ តំរង់​ឆ្ពោះ​ទៅ​ទី​ដៅ​មួយ​ដែល​គេ​ពុំ​បាន​ប្រាប់​ជា​មុន​។ ម៉្យាង​វិញ​ទៀត​បារាំង​ សំដែង​អោយ​ដឹង​ថា រឿង​មួយ​ដ៏​សំខាន់​បំផុត​ គឺ​សូម​ព្រះ​អង្គ​កុំ​ព្រួយ​បារម្ភ​ពី​រឿង​ខ្វះ​ស្តេច​សោយ​រាជ្យ​ស្នង​។ ពី​ព្រោះ​បើ​អត់​ពី​ព្រះ​បាទ​នរោត្តម​ទៅ​ ក៏​វា​នៅ​សល់​មហា​អុប​រាជ​មួយ​អង្គ​ទៀត​ (ដែល​ដើរ​ការ៉េ​ការ៉ា​នៅ​ក្បែរ​ៗ​នោះ​) ហាក់​ដូច​ជា​ចង់​សួរ​ថា “អស់​លោក​ត្រូវ​ការ​រូប​ខ្ញុំ​ទេ​” ហើយ​ដែល​ពុំ​មែន​ជា​នរ​ណា​ក្រៅ​ពី​​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ ដែល​ទ្រង់​ច្បាស់​ជា​ពុំ​មែន​ជា​ស្តេច​រឹង​រូស​ទាល់​តែ​សោះ​ ពោល​គឺ​កន្លែង​ទំនេរ​ មាន​អ្នក​ប្រចាំ​ការ​រង់​ចាំ​យក​ស្រេច​ទៅ​ហើយ​ ​។​ ពេល​នោះ​ទេ​ដឹង​ ដែល​ទំនាស់​ក្តៅ​ងំ​យូរ​យារ​ឆ្នាំ​មក​ហើយ​ រវាង​ “ស្តេច​បង” និង “ស្តេច​ប្អូន​” ពាក់​កណ្ដាល​ក្លាយ​ទៅ​ជា​ការ​“ស្អប់​ខ្ពើម​ស្លាប់​រស់” ត​រហូត​មក​ដល់​កូន​ចៅ ​? ( Cris tallisation de la haine) ។

ព្រះ​បាទ​នរោត្តម​ក៏​ចុះ​ហត្ថ​លេខា​ប្រគល់​អំណាច​អោយ​បារាំង​ ក៏ប៉ុន្តែ​“ស្តេច​ដែល​មាន​លក្ខណៈ​គ្រាន់​តែ​ជា​នាម​នេះ​” នៅ​មាន​មុខ​ងារ​ជា​មគ្គុ​ទ្ទេស​នៃ​សាសនា​ គឺ​ព្រះ​ពុទ្ធ​សាសនា​ទាំង​ពីរ​គណៈ “មហា​និកាយ និង ធម្មយុត្តិ” ដែល​មាន​អិទ្ធិ​ពល​ដ៏​ខ្លាំង​ក្លា លើ “​បេះ​ដូង​”លើ​ចិត្ត​ថ្លើម​នៃ​ប្រជា​រាស្ត្រ​ទូ​ទៅ​ គឺ​កំលាំង​“ជំនឿ” កំលាំង​“ទ្រឹស្តី​នយោ​បាយ​” រឺ​អុត្តម​គតិ, កំលាំង​ “មនោ​គម​វិជ្ជា” នៃ​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​នា​សម័យ​នោះ​។ ដូច្នេះ​ហើយ​បាន​ជា​ស្តេច​នរោត្តម​ដែល​បាត់​បង់​អំណាច​រលីង​របៀប​ជា “អ្នក​នយោ​បាយ​ពិការ​” នៅ​អាច​ទាក់​ទង ហើយ​និង​បំបះ​បំបោរ​រាស្ត្រ ប្រឆាំង​ នឹង បារាំង​ជា​សំងាត់​ តាម​ខ្សែ​រយៈ​នៃ​អ្នក​តំណាង​សាសនា​។ អុទាហរ​ណ៍​ការ​ បះ​បោរ​របស់​អាចារ្យ​ស្វា និង ពោធិ​កំបោរ​ក៏​ត្រូវ​ស្តេច​បើក​ដៃ​ពី​រាជ​វាំង​ទៅ​ដែរ​ ដែល​ជា​ទម្លាប់​មួយ​របស់​ពូជ​នរោត្តម រហូត​មក​ដល់​ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម​-សី​ហនុ​។

ឆ្នាំ១៩០៤... មរណភាព​របស់​ស្តេច​នរោត្តម​ និង​ការ​ចាប់​ផ្តើម​នៃ​រជ្ជកាល​របស់​ព្រះ​បាទ​ស៊ី​សុវត្តិ (១៩០៤-១៩២៧) ។ តាំង​ពី​ពេល​នោះ​មក​មាន​ការ​ចុះ​សំរុង​គ្នា​ជា​ខ្លាំង​ រវាង​បារាំង​អាណា​និគម និង ស្តេច​ខ្មែរ ដែល​ជា​ហេតុ​អោយ​មាន​ការ​ចាប់​ផ្តើម​នៃ​ការ​ស្អប់​ខ្ពើម ពី​សំណាក់​បញ្ញា​ជន​ខ្មែរ និង​ពួក​អ្នក​ជាតិ​និយម​ ទៅ​លើ​មែក​ធាង​ស៊ីសុវត្ថិ ដោយ​មាន​ការ​ចោទ​ថា​ ពូជ​ស៊ី​សុវត្ថិ ពុំ​មែន​ជា​អ្នក​ស្នេហា​ជាតិ​ដូច​ពូជ​នរោត្តម​ទេ​។

ជា​ការ​ពិត​ស្តេច​នរោត្តម​ ច្រើន​មាន​ការ​លំអៀង​ទៅ​ប្រ​ទេស​សៀម​ពី​ព្រោះ​នៅ​ពេល​ដែល​ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​ (១៨៦០) ទ្រង់​បាន​ទទួល​លំពែង​តាឆាយ​ (និមិត្ត​រូប​នៃ​ការ​កាន់​កាប់​រាជ​សម្បត្តិ​ខ្មែរ​) ពី​ប្រទេស​សៀម​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ មាន​មន្ត្រី​សៀម​ ដែល​មាន​ដើម​កំនើត​ជា​ជាតិ​ម៉ុង​ហ្គោល​ បាន​មក​ណែ​នាំ​ព្រះ​អង្គ​អោយ​ថ្វាយ​បង្គំ​ទៅ​ទិស​ខាង​លិច​ (ក្នុង​ប្រការ​នាំ​សួយ​សារ​អាករ​ ទៅ​ថ្វាយ​ព្រះ​ចៅ​សៀម​) ក៏​ប៉ុន្តែ​ដោយ​ពួក​ភ្នាក់​ងារ​បារាំង​មិន​បាន​យល់​ព្រម​ កិច្ច​ការ​នេះ​ក៏​ពុំ​បាន​សំរេច​។

ចំនែក​ព្រះ​ចៅ​ស៊ីសុ​វត្ថិ​វិញ ទំនង​ជា​មាន​ម្តាយ​យួន​ ដែល​ជា​កូន​ចៅ​ត​ពូជ​របស់​ស្តេច​ស្រី​កូជិន​ស៊ិន) មាន​ការ​លំអៀង​ទៅ​ប្រទេស​យួន​យ៉ាង​ខ្លាំង​ (គួរ​ជ្រាប​ថា​យួន​ហើយ​និង​សៀម​ ជា​តំន​ពូជ​របស់​ពួក​ម៉ុង​ហ្គោល​ដែល​នៅ​ក្នុង​ពង្សាវ​តារ​ពិភព​លោក​ គឺ​ជា​ពួក​វាទ​​ទឹក​ដី​និយម​ ហើយ​និង​ជា​ពួក​ប្រល័យ​ពូជ​សាសន៍​)​។​ ជា​ពិសេស​នៅ​ពេល​ដែល​ព្រះ​ចៅ​ស៊ី​សុវត្ថិ​ឡើង​គ្រង​រាជ្យ​ នៅ​ក្នុង​រូប​ថត​រក្សា​ ជា​ផ្លូវ​ការ គេ​ឃើញ​រូប​ព្រះ​អង្គ​ម្ចាស់​មុនី​វង្ស​ឈរ​នៅ​ខាង​ស្តាំ​នៃ​ព្រះ​រាជ​បល្ល័ង្ក​ ចំនែក​នៅ​ខាង​ឆ្វេង​វិញ​ គេ​ឃើញ​វត្ត​មាន​របស់​ស្តេច​យួន​ម្នាក់​ ចេះ​ភាសា​បារាំង​ស្ទាត់​បន្លំ​ខ្លួន​ធ្វើ​ជា​ថី​បក​គឺ​សំដេច​ចៅ​ហ្វាវាំង​ជួន​។ រាង​គាត់​សង្ការ​ដូច​ស្តេច​ម៉ុង​ហ្គោល​។ ជន​នេះ​ដើរ​តួ​ជា​ អាជ្ញា​កណ្ដាល​ រវាង​រដ្ឋ​ការ​អានា​និគម​បារាំង​ ហើយ​និង​ស្តេច​ខ្មែរ​។ ដូច្នេះ​ទៅ​ ដោយ​មាន​វរ​ជន​កំ​ពូល​យួន​ម្នាក់​ មក​ត្រួត​ត្រា​វាំង​ខ្មែរ​​ទៅ​ហើយ ប្រទេស​ខ្មែរ​ត្រូវ​មាន​ខួរ​ក្បាល​យួន​ដោយ​មិន​ដឹង​ខ្លួន​។ ដោយ​សារ​អំនាច​របស់​អានា​និគម​បារាំង​ និង​ របស់​អុត្តម​មន្ត្រី ​(ក្បត់)វាំង​ជួន​ គេ​ឃើញ​មាន​វរ​មន្ត្រី និង អុត្តម​មន្ត្រី​យួន​ជា​ច្រើន​ មក​បង្កប់​ខ្លួន​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​នៃ​ប្រទេស​កម្ពុជា​ ក្នុង​រដ្ឋ​បាល ក្នុង​កង​ទ័ព​ ក្នុង​ឃ្លាំង​ប្រាក់​ក្នុង​ស្ថា​ប័ន​នៃ​ព្រះ​ពុទ្ធ​សាសនា​។ ទៅ​ថ្ងៃ​ក្រោយ​ទៅ​ គេ​ឃើញ​មាន​ចៅ​ហ្វាយ​ខេត្ត​និង​មេ​ទ័ព​ខ្មែរ ដែល​សុទ្ធ​សឹង​ជា​ជន​ជាតិ​យួន​បង្កប់​ខ្លួន មាន​ឈ្មោះថា ញ៉ឹក-ជូឡុង, អ៊ិន-តាំ, សុស្តែន-ហ្វែរ​ណង់​ដែស​, ហ៊ូ​-ហាំង​ស៊ីន, សេក​-សំអៀត​ ៘ ​និង ​៘ នៅ​ក្នុង​សម័យ​សាធា​រណ​រដ្ឋ​ខ្មែរ​គេ​បាន​ឃើញ​សកម្ម​ភាព​ដ៏​សំខាន់​បំផុត​របស់​មេ​ទ័ព​ខ្មែរ​ សុស្តែន​-​ហ្វែរ​ណង់​ដែស​ គឺ​ការ​បូក​ផ្គុំ​មក​នៅ​ត្រឹម​រត់​ពន្ធ​ស្រា​ចូល​ក្រុង​ភ្នំពេញ​, ការ​បើក​បន​ល្បែង​នៅ​ផ្ទះ​របស់​ខ្លួន​ និង​ការ​ដឹក​ស្បៀង​ព្រម​ទាំង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទៅ​អោយ​ខ្មាំង​យួន​នៅ​ចំការ​កៅ​ស៊ូ​ជប់​ ព្រម​ទាំង​ដឹក​កៅ​ស៊ូ​ត្រលប់​មក​វិញ​យក​មក​លក់​អោយ​បារាំង​។ ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​ អ្នក​ស្មោះ​ត្រង់​នឹង​ជា​តិ​ចេះ​តែ​ស្លាប់​ (យុត្តិ​វង្ស, អៀវ-កើស, សេង-ស៊ុនថៃ) ចំនែក​មនុស្ស​ខិល​ខូច​វិញ​ ចេះ​តែ​ឡើង​បុណ្យ​សក្តិ​តាម​ជើង​ខោ​។ នៅ​សម័យ​សាធារ​ណ​រដ្ឋ​ សូម្បី​តែ​ជាង​ប៉ះ​កង់​ក៏​បាន​ពាក់​សក្តិ​បួន​ដែរ​...

ឆ្នាំ​១៩២២ កំណើត​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​-សីហនុ​។ ស្តេច​ទេវ​រាជ​ចុង​ក្រោយ​នៃ​ពូជ​វង្ស​វរ្ម័ន​នៅ​​ក្រុង​អង្គរ​ (គស១២៩៦) មាន​ឈ្មោះ​ថា​ព្រះ​សីហនុ​រាជ​ រឺ​ស្តេចពាល ជា​ស្តេច​ដែល​បាន​ត្រូវ​ស្លាប់ នឹង​លំពែង​របស់​តាជ័យ​ រឺ​តា​ត្រសក់​ផ្អែម​។ ដូច្នេះ​នៅ​ក្នុង​ចំណោម​ ពួក​អ្នក​ប្រាជ្ញ​ ពួក​ព្រាហ្មណ៍​បុរោ​ហិត​ ពួក​សំដេច​សង្ឃ​ដែល​នៅ​ជុំ​វិញ​គ្រួសារ​ស្តេច​នរោ​ត្តម​ក៏​មាន​ជន​ជាតិ​យួន​បង្កប់​ខ្លួន​ដែរ​ ដោយ​ព្រោះ​គេ​អាច​មើល​ឃើញ​គោល​បំណង​ដ៏​ខ្មៅ​ងងិត​របស់​ជន​ជាតិ​យួន​ ពោល​រៀប​ចំ​យ៉ាង​ណា​អោយ​ស្តេច​នរោត្តម​-​សីហនុ​ (សីហនុ​រាជ្យ​ទី​២​) ក្លាយ​ទៅ​ជា​ស្តេច​ពាល​ និង​បង្កើត​កល្លិ​យុគ​នៅ​ក្នុង​ប្រទេស​ខ្លួន​អែង​ រហូត​ដល់​ភ្លើង​ឆេះ​កល​?​ ដូច​គ្នា​នឹង​សម័យ​ រលត់​រលាយ​នៃ​ក្រុង​អង្គរ​ ក្រោម​​សីហនុ​រាជ្យ​ទី​១​ដែរ​។ អ្នក​តំណាង​ពូជ​នរោត្តម​ម្នាក់​ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ ទ្រង់​នរោត្តម​-​យុគន្ធរ​ (ជីតា​ខាង​ឳពុក​របស់​នរោត្តម​-សី​ហនុ)​ បាន​ទៅ​ត​វ៉ា​ចំពោះ​អំពើ​អយុ​ត្តិ​ធម៌​នៃ​អានា​និគម​បារាំង​ រហូត​ដល់​រដ្ឋ​ធានី​បារាំង​តែ​ម្តង​គឺក្រុង​បារីស​។ ទ្រង់​មិន​ត្រឹម​តែ​មិន​បាន​ឡើង​សោយ​រាជ្យ​ប៉ុណ្ណោះ​ទេ​ ព្រះ​អង្គ​ថែម​ទាំង​ត្រូវ​បារាំង​និរ​ទេស​ចោល​អោយ​ទៅ​ស្លាប់​នៅ​ស្រុក​សៀម​ថែម​ទៀត​ផង​។ ថ្ងៃ​ក្រោយ​មក មនោ​សញ្ចោត​នា​ស្នេហា​ជាតិ​នៃ​ពួក​អ្នក​ចេះ​ដឹង​ខ្មែរ​ក៏​បាន​ចង​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​បំផុត​ ជា​មួយ​នឹង​“មែក​ធាង​នរោត្តម​” ​។ ឧទា​ហរណ៍​ការ​ជិត​ស្និទ្ធ​នៃ​ក្រុម​តស៊ូ​ប្រឆាំង​បារាំង​ មាន​លោក​សឺង​ ង៉ុក​ថាន់, ប៉ាជ​-​ឈឺន, ស៊ឹម​- វ៉ារ​, ព្រះ​គ្រូ​អាចារ្យ​ហែម​-ចៀវ​ ជា​មួយនឹង​ព្រះអង្គម្ចាស់​នរោត្តម​-សុរា​ម្រិត​និង​ភរិយា​របស់​ទ្រង់​ ព្រះ​ម្ចាស់​ក្សត្រី​(ស៊ីសុវត្ថិ)​ កុសុមៈ​នារី​រ័ត្ន​ (ព្រះ​បិតា​និង​មាតា​របស់​ព្រះ​អង្គ​ម្ចាស់​ម៉ាប់​) ជា​ហេតុ​ញ៉ាំង​អោយ​ព្រះ​អង្គ​ម្ចាស់​អធិប​តី​ស៊ីសុវត្ថិ​-មុនី​រេត ត្រូវ​របូត​រាជ​សម្បត្តិ​ និង អោយ​មាន​រជ្ជ​កាល​នៃ​ព្រះ​បាទ​នរោត្តម​-សីហនុវរ្ម័ន​។

ឆ្នាំ១៩៦៧... លោក​ស៊ឹម​-វ៉ារ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “សំដេច​សីហនុ​ចំ​ជា​អយុត្តិ​ធម៌​ខ្លាំង​ណាស់ លោក​ចេះ​តែ​ចោទ​អ៊ុំ​ថា​ ជា​ពួក​សឺង​-​ង៉ុក​ថាន់​ ដើម្បី​យក​អ៊ុំ​ទៅ​សំលាប់​។ ក៏​ប៉ុន្តែ​ ពុក​ម្តាយ​របស់​សំដេច​សីហនុ​ ក៏​ជា​ពួក​សឺង​-ង៉ុក​ថាន់​ដែរ​។ កាល​សម័យ​បារាំង​លោក​សឺង​-​ង៉ុក​ថាន់​, លោក​ប៉ាជ​-​ឈឺន ហើយ​និង​អ៊ុំ​ ទៅ​ប្រជុំ​បាយ​ទឹក​នៅ​ផ្ទះ​មហាក្ស​ត្រី​យានី​រៀង​រាល់​អាទិត្យ​ ដើម្បី​រក​មធ្យោ​បាយ ទប់​ទល់​នឹង​បារាំង​។ ជួន​ពេល​ខ្លះ​សំដេច​សីហនុ​ដែល​នៅ​ជា​កូន​ក្មេង ចេញ​មក​ខ្លួន​ទទេ​ កាន់​ខ្លុយ​មួយ​មក​ផង ហើយ​ត្រូវ​មហាក្ស​ត្រីយានី​ដេញ​អោយ​ចូល​ទៅ​ក្នុង​វិញ​”​។

ឆ្នាំ​១៩២៧ មរណ​ភាព​របស់​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​វត្ថិ និង​ការ​ចាប់​ផ្តើម​រជ្ជ​កាល​របស់​ព្រះ​បាទ​ស៊ីសុ​វត្ថិ-​មុនីវង្ស​។ ចៅ​ហ្វា​វាំង ជួន​ បាន​ប្រើ​មធ្យោ​បាយ​អោយ​ស្តេច​អង្គ​នេះ​ ទៅ​ជា​ឆ្គួត​ឡប់​សតិ​ដោយ​បុព្វ​ហេតុ​សេច​ក្តី​ទោ​មនស្ស​ល្វីង​ជូរ​ចត់​នឹង​រដ្ឋ​ការ​បារាំង​ ដែល​ជួយ​ស្ទួយ​តែ​ជន​ជាតិ​យួន​ ហើយ​បន្តុះ​បង្អាប់​តែ​ជន​ជាតិ​ខ្មែរ​​។​ មន្ត្រី​ (យួន​បង្កប់​ខ្លួន​) ជា​ច្រើន​នាក់​ធ្វើ​អោយ​ស្តេច​ឆ្គួត​នឹង​តណ្ហា​ ដោយ​យក​ប្រពន្ធ​ខ្លួន​អែង​ទៅ​ថ្វាយ​ស្តេច​ តាម​ពិត​ច្រើន​តែ​ជា​ស្រី​ពេស្យា​យួន​ រួច​ហើយ​ស្តេច​ក៏​ចែក​ដី​ធ្លី​ទៅ​អោយ​ស្រី​យួន​នោះ ដែល​ឡើង​ចាង​ជាង​ចៅ​ហ្វាយ​ស្រុក​ទៅ​ទៀត​។ មន្ត្រី​យួន​ក្នុង​វាំង​បាន​ណែ​នាំ​អោយ​ស្តេច​ទាស់​ជា​មួយ​ព្រះ​សង្ឃ​ ហើយ​ទ្រង់​ដើរ​ ជេរ​ប៉ាត​ណា​ប៉ាណី​ ហើយ​និង​ខោក​ក្បាល​ព្រះ​សង្ឃ​តាម​ផ្សារ​ផ្សោរ​ រួច​ហើយ​ពួក​គេ​នាំ​គ្នា​ហៅ​ស្តេច​ថា “អា​ចំកួត​ហ្លួង​”​។ ឆ្នាំ​១៩៤០ បារាំង​ធ្វើ​សង្គ្រាម​ចាញ់​អាល្លឺ​ម៉ង់​ណាស៊ី​អ៊ី​ត្លែរ​និយម​ ចំនែក​ប្រទេស​កម្ពុជា​ធ្លាក់​ក្រោម​អិទ្ធិ​ពល​នៃ​ជប៉ុន​ហ្វា​ស៊ីស​យោធា​និយម​។ សៀម​ដែល​ធ្វើ​បក្ស​សម្ព័ន្ធ​ជា​មួយ​នឹង​ជប៉ុន​ ក៏​បាន​កាត់​ខេត្ត​ខ្មែរ​ពីរ​ បាត់​ដំបង​ និង សៀម​រាប​ទៅ​ធ្វើ​ជា​ខេត្ត​របស់​ខ្លួន​។ ជា​ដើម​ហេតុ​អោយ​ព្រះ​ករុណា​ព្រះ​បាទ​ស៊ីសុវត្ថិ​-​មុនី​វង្ស​ប្រឈួន​យ៉ាង​ធ្ងន់ រត់​ទៅ​ពួន​សំងំ​នៅ​ព្រះ​រាជ​ដំណាក់​ភ្នំ​បូក​គោ​រហូត​ដល់​ស្លាប់​។

ប៉ុន្តែ​តាម​ប្រភព​ច្បាស់​ការណ៍​ (ព្រះ​រាជ​បំរើ​សម័យ​ហ្លួង​មុនី​វង្ស​ម្នាក់​បាន​និយាយ​រឿង​រ៉ាវ​ទាំង​អស់​នោះ​ប្រាប់​ខ្ញុំ)​ ហ្លួង​មុនី​វង្ស​បាន​ចូល​មរ​ណ​ភាព ដោយ​សារ​យួន​ធ្វើ​ឃាត​។ កាល​សម័យ​នោះ ហ្លួង​ចូល​ចិត្ត​បើក​ឡាន​ផ្លិត​ (ស៊ី​ត្រូ​អែន​ខ្មៅ​) ធ្វើ​ដំណើរ​តែ​ម្នាក់​អែង​ ទៅ​ជក់​កញ្ឆា​ នៅ​ផ្ទះ​អ្នក​ស្រុក​ម្នាក់​នៅ​ខេត្ត​កំពត​។ ព្រឹក​ថ្ងៃ​មួយ​ ស្រាប់​តែ​គេ​រក​ឃើញ​ខ្មោច​ព្រះ​កូណា​នៅ​ផ្ទះ​អ្នក​ស្រុក​ខាង​លើ​នេះ​។ ដើម្បី​ចៀស​វាង​ពាក្យ​និន្ទា​ គេ​ក៏​បិទ​បាំង​រឿង​អាស្រូវ​ទាំង​ប៉ុន្មាន​ ហើយ​ក៏​ដឹក​ខ្មោច​ព្រះ​កូណា​ទៅ​ដំកល់​នៅ​ភ្នំ​បូក​គោ​។ ដូច្នេះ​យួន​បាន​បំពុល​ហ្លួង​មុនី​វង្ស (គឺ​ដោយ​ហេតុ​ថា រឿង​អ្វី​ៗ​​ ក៏​វា​មិន​កំបាំង​ភ្នែក​វាំង​ជួន​ដែរ​) ព្រោះ​ពេល​វេលា​បាន​មក​ដល់​ហើយ​ ដើម្បី​ អោយ​ស្តេច​ពាល “សីហនុ” ឡើង​គ្រង​រាជ្យ​ស្វែង​ទៅ​រក​សភាព​អន្តរ​ក័ប្ប​។​

ឆ្នាំ១៩៤១ ព្រះ​បាទ​ស៊ីសុវត្ថិ​-មុនី​វង្ស​ចូល​ទិវង្គត​។ ការ​ចាប់​ផ្តើម​រជ្ជ​កាល​នៃ​ព្រះ​ករុណាន​រោត្តម​-​សីហនុ​ ក្នុង​អសន្តិ​សុខ​ដោយ បារាំង​ទន់​ដៃ ព្រម​ទាំង​មាន​ការ​រាត​ត្បាត​ពី​មហា​អំណាច​អាស៊ី​ជំនាន់​ថី្ម​ គឺ​ពួក​ហ្វា​ស៊ីស​ជប៉ុន​។

គួរ​កត់​សំគាល់​ថា ពេល​ស្តេ​ច​សីហនុ​ឡើង​គ្រង​រាជ្យ​ ព្រះ​រាជ​បំរើ​ (យួន​បង្កប់​ខ្លួន​) មានការ​ធ្វេស​ប្រហែស​.ភ្លេច​បិទ​បង្អួច​ ជា​ហេតុ​បណ្ដាល​អោយ​មាន​ខ្យល់​ចូល​ ធ្វើ​អោយ​រលត់​ភ្លើង​ទៀន​ជ័យ​ ដែល​គេ​តំរូវ​អោយ​ឆេះ​ចំនួន​បី​យប់​បី​ថ្ងៃ​។ ម្ចាស់​ក្សត្រី​កុសុមៈ​ ម្តាយ​របស់​សំដេច​សីហនុ​ មាន​ការ​ភ័យ​តក់​ស្លុត​តក្កមា​ ពី​ព្រោះ​បើ​កាល​ណា​ភ្លើង​ទៀន​នេះ​រលត់​មុន​ថ្ងៃ​កំនត់​តាម​ជំនឿ​ដុះ​ស្លែ​ក្នុង​ព្រះ​រាជ​វាំង (ដែល​យួន​ជា​អ្នក​បង្កើត​) ក្នុង​រាជ្យ​ស្តេច​អង្គ​នេះ​ នឹង​មាន​កើត​កល្លិ​យុគ​ដ៏​មហា​កាច​សាហាវ​ ដែល​នឹង​បណ្ដាល​អោយ​ប្រជា​រាស្ត្រ​រង​ទុក្ខ​វេទនា​ ស្លាប់​ព្រាត់​ប្រាស់​ឈាម​ហូរ​ដាប​ពោះ​ដំរី​។

ឆ្នាំ​១៩៤២... ក្រុម​អ្នក​ជាតិ​និយម​ (មាន​ជា​ពិសេស​គឺ​ក្រុម​ព្រះ​សង្ឃ​បដិវត្តន៍​ ក្រោម​ការ​ដឹក​នាំ​នៃ​ព្រះ​គ្រូ​អាចារ្យ​ហែម​-​ចៀវ ដែល​មាន​អ្នក​នយោ​បាយ​សឺង​-ង៉ុក​ ថាន់​ និង​ ប៉ាជ​-ឈឺន​នៅ​ពីក្រោយ​ខ្នង​) ធ្វើ​បាតុ​កម្ម​បះ​បោរ​ប្រឆាំង​នឹង​បារាំង​ដោយ​បាន​វាយ​អ្នក​តំណាង​​ជាន់​ខ្ពស់​ Résident supérieur នឹង​ឆ័ត្រ​ព្រះ​សង្ឃ​បែក​ក្បាល​ចេញ​ឈាម​។ កិត្យា​នុ​ភាព​របស់​បារាំង​ធ្លាក់​ខ្សោយ​ដល់​បាត​ដាល​។ បើ​យើង​រត់​លឿន​ស្លេវ​ទៅ​មុខ​ប្រឆាំង​ នឹង​ ពន្លឺ​ថ្ងៃ យើង​មិន​អាច​មើល​ឃើញ​ស្រមោល​ខ្លួន​អែង ​រឺ​ ស្រ​មោល​នៃ​សេ​ចក្តី​ពិត​នោះ​បាន​ឡើយ​។ ក៏​ប៉ុន្តែ​បើ​យើង​មើល​ត្រលប់​ថយ​ក្រោយ​វិញ​ ជួន​កាល​យើង​ នឹង​ អាច​ក្រលេក​ឃើញ​ស្រមោល​នៃ​ព្រាយ​បិសាច​តែ​ម្តង​។ តាមពិត​បាតុ​កម្ម​បះ​បោរ​ប្រឆាំង​ នឹង​ បារាំង​នេះ​ ពុំ​មែន​ជា​លក្ខណៈ​នៃ​សេ​ចក្តី​ស្នេហា​ជាតិ​នោះ​ទេ​ តែ​ជា​កំហុស​នយោ​បាយ​មួយ​ដ៏​ធ្ងន់​ធ្ងរ​។ តាម​ពិត​អ្នក​នយោ​បាយ​ស្នេ​ហា​ជាតិ​របស់​យើង​ ព្រម​ទាំង​ព្រះ​សង្ឃ​របស់​យើង​ បាន​ធ្លាក់​ក្នុង​កល​អុបាយ​របស់​យួន​ ពី​ព្រោះ​ថា​កាល​សម័យ​នោះ​ បារាំង​អាណា​និគម​ដើរ​តួ ជា​អាជ្ញា​កណ្ដាល​ រវាង​ខ្មែរ​យើង​ហើយ​ និង​ យួន​អណ្ណាម​។ បើ​ព្រះ​សង្ឃ​ខ្មែរ​ វាយ​អាជ្ញា​ជាន់​ខ្ពស់​បារាំង​អោយ​បែក​ក្បាល​ទៅ​ហើយ តើ​ធ្វើ​ម្តេច ​នឹង​ បារាំង​ប្រគល់​​ទឹក​ដី​កម្ពុ​ជា​ក្រោម​មក​អោយ​យើង​វិញ ​? ​។ ក្នុង​ប្រការ​នេះ​ យួន​វា​ប្រើ​ខ្មែរ​អោយ​ដាំ​បាយ លុះ​ដល់​បាយ​ឆ្អិន វា​ចាំ​តែ​លោត​ចូល​ស៊ី​តែ​ម្តង​។ កាល​សម័យ​នោះ​ បើ​អុប​មា​ជប៉ុន​ ឈ្នះ​បារាំង​ ជប៉ុន​នឹង​កាត់​ទឹក​ដី​ខ្មែរ​ បាត់​ដំបង​ និង ​សៀម​រាប​ទៅ​អោយ​សៀម​ជា​ស្ថាពរ​។ ក៏​ប៉ុន្តែ​បើ​បារាំង​ឈ្នះ​ជប៉ុន​វិញ​ យើង​ នឹង ​ត្រូវ​បាត់​បង់​ទឹក​ដី​ខាង​កើត​ ដោយ​សារ​តែ​កំហុស​ព្រះ​សង្ឃ​ដែល​ធ្វើ​​នយោ​បាយ​។

ថ្ងៃ​៩ មិនា​ ១៩៤៥.. រដ្ឋ​ប្រហារ​របស់​លោក​សឺង​ ង៉ុក​ថាន់​ ដណ្ដើម​អំណាច​ពី​បារាំង​ ដោយ​តែង​តាំង​ខ្លួន​លោក​ជា​រដ្ឋ​មន្ត្រី​ទី​១ យោង​តាម​ព្រះ​រាជ​ក្រម​តែង​តាំង​ពី​ព្រះ​ករុណា​។ សមា​ស​ភាព​ដ៏​ចំលែក​នៃ​រដ្ឋា​ភិបាល​របស់​លោក​សឺង​-ង៉ុក​ថាន់​ នៃ​ថ្ងៃ​ទី​១៤​ ​សីហា​១៩៤៥ គឺ​ សឺង​-ង៉ុក​ថាន់​ រដ្ឋ​មន្ត្រី​ទី​១ និង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​នរោត្តម​-​ម៉ុង​តាណា​ កសិកម្ម​, ស៊ុម-ហៀង​ ក្រសួង​មហា​ផ្ទៃ, វ៉ារ​-កា​មែល​ ក្រសួង​ធម្ម​ការ​, ប៉ាជ​-​ឈឺន​ ក្រសួង​ផ្គត់​ផ្គង់​សម្ភារៈ​, ពី​ទូ​-ដឺ​ម៉ុង​តេ​រ៉ូ ក្រសួង​យុត្តិ​ធម៌​, ឃឹម​-ទិត​ ក្រសួង​ការ​ពារ​ជាតិ​ សុខា​ភិបាល​ សាធារ​ណការ​, ញ៉ឹក​-​ជូឡុង សេដ្ឋ​កិច្ច​ជាតិ​, ប៉ែន​-​នុត ក្រសួង​ហិ​រញ្ញ​វត្ថុ​។ ការ​ដែល​គួរ​អោយ​ព្រឺ​ក្បាល​បំផុត​ គឺ​មាន​កុង្ស៊ី​យួន​ បង្កប់​ខ្លួន​យ៉ាង​តិច​ក៏​៥នា​ក់ (វ៉ារ​-​កាមែល​, ឃឹម​-​ទិត, ញ៉ឹក-​ជូឡុង​, ពិទូ-​ដឺម៉ុង​តេរូ​, ប៉ាជ​-ឈឺន​) ដែល​ណែ​នាំ​លោក​សឺង​-​ង៉ុក​ថាន់​ អោយ​ប្រ​ឆាំង​បារាំង​ រួច​ហើយ​ទៅ​ណែ​នាំ​បារាំ​ងអោយ​មក​ចាប់​លោក​សឺង​-ង៉ុក​ថាន់​វិញ​។ ជន​ទាំង​នេះ​ គឺ​សុទ្ធ​សឹង​តែ​ជា​ពួក​ភ្នាក់​​ងារ​បារាំង​ទេ​តើ ​! ​។

ឆ្នាំ​១៩៤៦... កំណើត​នៃ​របប​រាជា​សភា​និយម​។ គឺ​ជា​ឆ្នាំ​នៃ​ការ​បង្កើត​គណ​បក្ស​នយោ​បាយ​ជា​លើក​ដំបូង​បំផុត​ គឺ​ឆ្នាំ​កំនើត​នៃ​សម្ប​ជញ្ញៈ​ជាតិ​ និង​ជោគ​ជ័យ​នៃ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ទៅ​លើ​ព្រះ​រាជា​ និង​ ទៅ​លើ​បារាំង​អានា​និគម​។

ឆ្នាំ​១៩៤៧... ឆ្នាំ​នៃ​កិត្យា​នុ​ភាព​កំពូល​របស់​គណបក្ស​ប្រជា​ធិប​តេយ្យ​ ដែល​បាន​តុប​តែង​រដ្ឋ​ធម្ម​នុញ្ញ​ ក្រោម​ការ​ដឹក​នាំ​របស់​ទ្រង់​ស៊ីសុវត្ថិ​-​យុត្តិវង្ស​ (Docteur Es-Sciences)​។ ជា​ឆ្នាំ​ដ៏​ល្បី​របស់​ស្តេច​បញ្ញ​វ័ន្ត​អាយុ​ខ្លី​នេះ​ ព្រម​ជា​ឆ្នាំ​ចប់​ផង (​ពីព្រោះ​ទ្រង់​កើត​របេង​) តាម​ពិត​ទ្រង់​យុត្តិ​វង្ស​ បាន​ត្រូវ​លោក​យែម​-​សំបូរ​ (ទ្រឿង​-​មិញ​យ៉ាង​បង្កប់​ខ្លួន​) ដែល​ជា​លេខា​ធិការ​ពិសេស​ (S.p.) របស់​ទ្រង់​ដាក់​ថ្នាំ​បំពុល​អោយ​ស្លាប់​។ ក៏ប៉ុន្តែ​យួន​បាន​ធ្វើ​ប្រជា​រាស្ត្រ​ខ្មែរ​មើល​ឃើញ​ថា​ ជា​បារាំង​ទៅ​វិញ​ ដែល​ជា​អ្នក​ពិឃាត​ស្តេច​ចេះ​ដឹង (យុត្តិ​វង្ស)​ ហើយ​លើក​ស្តេច​បន្តុប​ល្ងង់​ខ្លៅ​អោយ​ឡើង​បុណ្យ​ជា​រៀង​ដរាប​។ នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​យួន​ក៏​ធ្វើ អោយ​ភ្នែក​បារាំង​មើល​មក​ខ្មែរ​ឃើញ​ជា​សាសន៍​ល្ងង់​ខ្លៅ​ ល្មម​តែ​បាត់​បង់​ទឹក​ដី​របស់​ដូនតា​ អោយ​ឃើញ​ថា​ការ​វាត​ទឹក​ដី​ខ្មែរ​ពី​សំណាក់​យួន​អណ្ណាម​ គឺ​ជា​គោល​បំណង​របស់​ព្រះ​ជា​ម្ចាស់​។

ឆ្នាំ​១៩៤៩​... ការ​ចោល​គ្រាប់​បែក​ពិឃាត​លោក​អៀវ​-កើស​ ប្រធាន​នៃ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ពី​សំណាក់​មេ​ប៉ូ​លិស មាន​ឈ្មោះ​ថា សេង​-ទិព្វ​ (ដែល​មាន​អែក​អុត្តម​យ៉ែម​-​សំបូរ​ ជា​នាយ​ក​រដ្ឋ​មន្ត្រី​ អតីត​សមា​ជិក​នៃ​គណ​បក្ស​ប្រ​ជា​ធិបតេយ្យ​ម្នាក់​ ជា​អ្នក​បង្គាប់​បញ្ជា​)​។ គួរ​ជ្រាប​ថា លោក​យ៉ែម​-​សំបូរ​នេះ​ បាន​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ ហើយ​បាន បង្កើត​រដ្ឋា​ភិបាល​ផ្តាច់​ការ​មួយ​ប្រូ​បារាំង​។ កាល​ណោះ​ ក្រុម​និស្សិត​ខ្មែរ​បាន​បង្កើត​ពាក្យ​ស្លោក​ថា “មាស​-​សាអែម​, យ៉ែម​-​សំបូរ បើក​កាស៊ី​ណូ​បិទ​វិទ្យា​ល័យ​ ហ៊ុយ​-ម៉ោង​ៗ​” ​។ តាំង​ពី​ថ្ងៃ​នោះ​ម​ក គណ​បក្ស​ប្រជា​ធិប​តេយ្យ​ស្រុត​ចុះ​រហូត​ ចំណែក​ព្រះ​ករុណា​ នរោត្តម​-សី​ហនុ​ក៏​ឡើង​ប្រជា​ប្រិយ​ភាព រហូត​ដល់​ជា​កំពូល​វិរ​បុរស​ទល់​ថ្ងៃ​១៨​មិនា​ ១៩៧០​។

តាម​ពិត​គេ​សំលាប់​លោក​អៀវ​-​កើស ពី​ព្រោះ​លោក​ប្រធាន​រដ្ឋ​សភា​នេះ​ មិន​ព្រម​ចុះ​ហត្ថ​លេខា​លើ​លក្ខ​ន្តិកៈ​នៃ​ផែន​ទីអិណ្ឌូ​ចិន​​ថ្មី​ ដែល​កាត់​កម្ពុជា​ក្រោម​ទៅ​អោយ​យួន​។ គេ​ធ្វើ​អោយ​ព្រះ​កូណា​សីហនុ​ឡើង​ប្រជា​ប្រិយ​ភាព ក៏​ដើម្បី​អោយ​ទ្រង់​ស៊ី​ញេ​ទៅ​លើ លក្ខ​ន្តិកៈ​ថ្មី របស់​បារាំ​ង​នេះ​ ជំនួស​លោក​អៀវ​-​កើស​។ ព្រះ​ករុណា​ជា​ស្តេច​ពាល​ល្ងង់​ខ្លៅ​ពិត​មែន​ ជា​ស្តេច​ឈ្លក់​វរង្វង​នឹង​កាម​តណ្ហា​ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ត្រូវ​អម​ដោយ​គ្រូ​ពីរ​នាក់​ ដែល​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ គឺ​លោក​ហ៊ុយ​-​គន្ធុល ហើយ​និង​លោក​សឺន​-​សាន​។ គ្រូ​ទាំង​ពីរ​នាក់​មិន​បាន​ឃាត់​ដៃ​ព្រះ​កូណា​ទេ​ បែរ​ជា​ជំរុញ​ថែម​ អោយ​ព្រះ​កូណា​ស៊ី​ញេ​ចែក​ទឹក​ដី​អោយ​ទៅ​យួន​។ បន្ទាប់​មក​គេ​ក៏ បាន​ឃើញ​តុ​រង្វាន់​ដ៏​ចំលែក​ គឺ​លោក​ហ៊ុយ​-គន្ធុល​បាន​ឡើង​បុណ្យ​ ជា​នាយក​រដ្ឋាភិ​បាល​ចំណែក​លោក​ សឺន​-សាន បាន​ឡើង​បុណ្យ​ជា​ប្រធាន​រដ្ឋ​សភា​នៃ​គណ​គ​ណបក្ស​ប្រជា​ធិបតេយ្យ​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ឆ្នាំ​១៩៥០... យួន​យៀក​មិញ​ម្នាក់​បាន​ពិឃាត​អ្នក​តំណាង​ជាន់​ខ្ពស់​នៃ​រដ្ឋ​ការ​បារាំង​ គឺ​លោក Jean De Raymond នៅ​វិមាន​រដ្ឋា​ភិបាល​។ ក៏​ប៉ុន្តែ​ក្នុង​អែក​សារ​ជា​ផ្លូវ​ការ​គេ​ដាក់​ថា​ គឺ​កូន​ចៅ​លោក​សឺង-​ង៉ុក​ថាន់​ជាឃាត​ករ​។ ដូច្នេះ​ គេ​ចង់​ធ្វើ​អោយ​ឃើញ​ថា បារាំង​ហើយ​និង​ខ្មែរ​មើល​មុខ​គ្នា​មិន​ត្រង់​។ នៅ​គ្រប់​ប្រការ​ យួន​ជា​អ្នក​ចាំ​ទទួល​ភោគ​ផល​។

ឆ្នាំ១៩៥៤... ព្រះ​កូណា​នរោត្តម​-​សីហនុ​បាន​ទទួល​អែក​រាជ្យ​ពេញ​លេញ​ពី​បារាំង​ពិត​មែន​ ប៉ុន្តែ​គឺ​ជា​អែក​រាជ្យ​ដែល​បាត់​បង់​ទឹក​ដី​កម្ពុ​ជា​ក្រោម​។
ឆ្មាំ១៩៥៨... ព្រឹត្តិ​ការណ៍​នៃ​ការ​ក្បត់​ចំពោះ​នយោ​បាយ​អព្យា​ក្រឹត្យ​និយម​របស់​សំដេច​សីហនុ​ ពី​សំណាក់​វរ​ជន សម-សារី និង អុត្តម​សេនិយ​ឈួន​-ម្ជុល​ពេជ្រ​ ហៅ​ដាប​ឈួន​ ដោយ​មាន​សេ​អ៊ី​អា​អា​មេរិ​កាំង​នៅ​ក្រោយ​ខ្នង ជា​ហេតុ​អោយ​សំដេច​លែង​ទុក​ចិត្ត អា​មេ​រិកាំង​អស់​រលីង​ ហើយ ​“​ដក​ឃ្លា​” ពី​មហា​ប្រទេស​សេរី​និយម​នេះ​បន្តិច​ម្តង​ៗ​។ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​អំពើ​ក្បត់​នេះ​ សំដេច​សីហនុ​បាន​បញ្ជា​អោយ​ពិឃាត​បញ្ញា​ជន​ជា​ច្រើន​ដែល​ច្រើន​តែ​ជា​អ្នក​ស្មោះ​ត្រង់​នឹង​មហាក្ស​ត្រី​កុសុមៈ​ មាន​ជា​អាទិ មេយុវ័ន​ ស៊ីសាមុត​-សុវណ្ណរី ...។ .

ឆ្នាំ១៩៦០... ព្រះ​ករុណា​សុរា​ម្រិត​ចូល​ទិ​វង្គត​។ សំដេច​សីហនុ​ទុក​រាជ​បល្ល័ង្ក​អោយ​នៅ​ទំនេរ​ ប្រគល់​អោយ​ម្តាយ​ក៏​មិន​ព្រម ប្រគល់​អោយ​ពិត​ប្រាកដ​ ចំណែក​ខ្លួន​លោក​ តែង​តាំង​ខ្លួន​អែង​ជា​ប្រមុខ​រដ្ឋ​ ។ ធម្មតា​ស្តេច​គឺ​ជា​ប្រមុខ​រដ្ឋ​ទៅ​ហើយ​ ប៉ុន្តែ​បើ​ប្រទេស​ណា​មាន​ស្តេច​ផង​ មាន​ប្រមុខ​រដ្ឋ​ផង​ (ដូច​ប្រទេស​ខ្មែរ​ក្នុង​ឆ្នាំ​៦០​) គឺ​​ប្រទេស​ដែល​មាន​ស្តេច​ពីរ​ គឺ​ជា​ប្រភព​នៃ​ទំនាស់​អន្តរ​កប្យ​ ពី​ព្រោះ​ប្រទេស​ដូច្នេះ​ពុំ​អាច​មាន​ស្ថេរ​ភាព​នយោ​បាយ​កើត​ឡើយ​។

ឆ្នាំ១៩៦៤... ព្រឹត្តិ​ការណ៍​នៃ​ការ​សំរេច​ធ្ងន់​ធ្ងរ​របស់​សំដេច​ លែង​ទទួល​ជំនួយ​សេដ្ឋ​កិច្ច​អាមេ​រិកាំង​ ដែល​ជា​ហេតុ​ជំរុញ​អោយ​ស្រុក​ខ្មែរ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​កុម្មុយ​និស្ត​យៀក​កុង ដោយ​គ្មាន​ថ្ងៃ​រើ​បំរះ​រួច​។

ឆ្នាំ១៩៧០... ឆ្នាំ​នៃ​ប្រទេស​ខ្មែរ “​ស្លរ​ឈាម​” ដាច់​ខ្យល់​ដោយ​ស្តេច​អាទិ​ទេព​មួយ​ល្បី​ឈ្មោះ​ដូច​ទេវតា​ ទាំង​ក្នុង​ប្រទេស ទាំង​លើ​ឆាក​អន្តរ​ជាតិ​​ ដួល​​រលំ​ត្មោល “​ដូច​គោ​​ដឹក​សៀង​” ដោយ​គ្មាន​នរ​ណា​រុញ​ច្រាន​។ “ពួក​ម៉ាក” របស់​លោក​នេរុ លោក​ស៊ូ​ការណូ, លោក​ជូ-​អេន​ឡាយ​, លោក​ដឺ​ហ្គោល​, លោក​ទីតូ​ មក​ចាញ់​ប្រៀប​ “អែក​អុត្តម​​សេ​និយ​លន់-នល់” អតីត​ស័ក្តិ​៥​នៅ​ខេត្ត​បាត់​ដំ​បង (ពេល​បេស​ក​កម្ម​សាមគ្គី​ នៃ​ព្រះ​កូណា​សីហនុ​) ដែល​ជា​មេ​ទាហាន​ម្នាក់​រាង​ស្ទុយ​ ប្រាជ្ញា​ស្ទក់ ដែល​គ្មាន​តណ្ហា​លោភ​លន់​អ្វី​ ក្រៅ​ពី​បំរើ​ស្តេច​តែ​ប៉ុណ្ណោះ​អែង​ (!!)​។

ក្រោយ​ថ្ងៃ​១៨​មិនា​ ប្រសិន​បើ​សំដេច​សីហនុ​មិន​បាន​រត់​ចូល​ទៅ​បំរើ​យៀក​កុង​ទេ​ ហើយ​មិន​បាន​ពន្យុះ​ទាហាន​យួន អោយ​មក​វាយ​ប្រហារ​ស្រុក​ខ្មែរ​ទេ​ “អែក​អុត្តម​អុត្តម​សេនិយ​”​ នេះ ប្រ​ហែល​ជា​កាន់​អំណាច​មិន​បាន​បាន​៦​ខែ​ផង​ទេ​ដឹង​ ? គឺ​សង្គ្រាម​បំផ្លិច​បំផ្លាញ​ស្រុក​ខ្មែរ​ ពី​សំនាក់​យួន​ខាង​ជើង​ទេ​តើ ដែល​ចិញ្ចឹម​អំ​ណាច​របស់​​លោក​ប្រធា​នា​ធិប​តី លន់-នល់ បានរ​ហូត​ដល់​៥​ឆ្នាំ... មេសា  ៧៥... ខែ​រងកម្ម ឆ្នាំ​ព្រាត់​ប្រាស់​។ គឺ​ជា​រជ្ជ​កាល​របស់​ប៉ុល​ពត​ដែល​ ចាប់​ផ្តើម​ឡើង​... ឆ្នាំ​នៃ​សេច​ក្តី​ស្លាប់​របស់​ដួង​ព្រលឹង​នៃ​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​។

សេចក្តី​បញ្ខប់​ ព្រឹត្តិ​ការណ៍​ទាំង​អស់​ខាង​លើ​នេះ ពុំ​មែន​ជា​ចំនារ​នៃ​ព្រហ្ម​លិខិត​ទេ គឺ​ជា​ចំនារ​របស់​ជន​ជាតិ​យួន​ (!!)។,