ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ សោយទិវង្គត
ថ្ងៃអង្គារ ទី16.តុលា 2012.ម៉ោង 23:15
៣១ តុលា ១៩២២ – ១៥ តុលា ២០១២
ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ សោយទិវង្គត ក្នុងព្រះជន្មាយុ
៩0វស្សា កាលពីថ្ងៃ ១៥ តុលា ២០១២ ដោយព្រះជរាពាធ នៅក្នុងមន្ទីរពេទ្យក្រុងប៉េកាំងប្រទេសចិន។
សូមអានសេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំប្រទេសស្វីស
មណ្ឌលវប្បធម៌ខ្មែរនៅស្វីស មានទុក្ខដ៏ក្រៀមក្រំ ចំពោះការសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទ ព្រះនរោត្ដមសីហនុ នៃព្រះរាជ
អាណាចក្រកម្ពុជា ព្រះអង្គទ្រង់សោយទិវង្គតនៅថ្ងៃទី ១៥តុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ
ក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសថ្វាយ សូមឲ្យដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ
បានយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។