វីធីសមាទាននិច្ចសីល

   ពុទ្ធសាសនិកជនដែលបានដល់ព្រះត្រៃសរណគមន៍ បានឡើងនាមបញ្ញត្តិជាឧបាសក ឬឧបាសិកាហើយកាលបើនឹងសមាទាននិច្ចសីល គឺសីល៥ ជាបច្ចេកសមាទាន អំពីបុគ្គលដទៃ គឺភិក្ខុ ឬសាមណេរនោះ គប្បីសូត្រនមស្សការថ្វាបង្គំរំលឹកដល់ព្រះរតនត្រ័យដោយសង្ខេបជា មុន រួចហើយត្រូវសូមនូវនិច្ចសីលព្រមទាំងព្រះត្រៃសរណគមន៍ ចំពោះភិក្ខុ ឬសាមណេរដែលខ្លួន នឹងសូមសមាទាននោះថា៖

ឧកាស មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ បពា្ច សីលានិ យាចាម។
ទុតិយម្បិ មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ បពា្ច សីលានិ យាចាម
 តតិយម្បិ មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ បពា្ច សីលានិ យាចាម។
បើម្នាក់ឯងសូមប្តូរ មយំ, យាចាម ថា អហំ, យាចាមិ វិញ

   ប្រែថា សូមគោរព បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយសូមនិច្ចសីលទាំងឡាយ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បី ប្រយោជន៍រក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះ ឲ្យនូវសីលដល់ខ្ញុំព្រះករុណាទាំងឡាយ។

   បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ សូមនិច្ចសីលទាំងឡាយ៥មួយអន្លើ ដោយព្រះត្រៃសរណគមន៍ដើម្បីប្រយោជន៍រក្សា ផ្សេងៗ គ្នាបពិត្តព្រះករុណាដ៏ចំរើន សូមព្រះករុណាមេត្តា ធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ខ្ញុំព្រះករុណាទាំងឡាយ ជាគម្រប់ពីរដងផង។    បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ សូមនិច្ចសីលទាំងឡាយ៥មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍រក្សា ផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីលដល់ខ្ញុំព្រះករុណាទាំងឡាយជាគម្រប់បីដងផង

បើម្នាក់ឯងប្តូរត្រង់ ខ្ញុំព្រះករុណាទាំងឡាយថា ខ្ញុំព្រះករុណាវិញ
 លោកសូត្រ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស បីដង

   ប្រែថា រីកិរិយានមស្សករថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។

ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក
ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក
សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក
ទុតិយម្បិ (ពុទ្ធំ, ធម្មំ, សង្ឃំ) សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវ ( ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ) ជាទីពឹងទីរឭកជាគម្រប់ ពីរដងផង។
តតិយម្បិ (ពុទ្ធំ ,ធម្មំ, សង្ឃំ) សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវ( ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ) ជាទីពឹងទីរឭកជាគម្រប់ បីដងផងផង។

តិសរណគ្គហណំ បរិបុណ្ណំ កិរិយាកាន់យកនូវព្រះត្រៃសរណគមន៍បរិបូណ៌ តែប៉ុណ្ណេះ។ អ្នកសមាទានត្រូវទទួលថា «អាម ភន្តេ»
ករុណាលោកម្ចាស់។ ហើយលោកឲ្យនិច្ចសីលជាបច្ចេកសមាទានថា៖

បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើ
សត្វមានជីវិតឲ្យធ្លាក់ចុះក្នុងកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុ វៀរចាកកិរិយាកាន់យកនូវ
វត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។
កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជា ហេតុវៀរចាកកិរិយា
ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរ ចាកកិរិយាពោលនូវ
ពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺ ចេតនាជាហេតុវៀរ
ចាកហេតុជាតាំងនៃសេចក្តីប្រមាទគឺផឹកនូវទឹកស្រវឹងគឺសុរានិងមេរ័យ។

   រួចហើយលោកអ្នកឲ្យសីល លោកពោលដាស់តឿនក្រើនរំលឹកថា
ឥមានិ បពា្ជ សិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្មា រក្ខិតព្វំ

   ប្រែថា អ្នក(អ្នកទាំងឡាយ)គប្បីធ្វើនូវសិក្ខាបទទាំឡាយ៥នេះ ឲ្យប្រពៃ ត្រូវរក្សាឲ្យល្អអស់កាល ជានិច្ចដោយសេចក្តីមិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡើយ។ អ្នកសមាទានត្រូវទទួលថា អាម ភន្តេ ប្រែថា ករុណាលោកម្ចាស់។ ហើយលោកសម្ដែងអានិសង្សសីលឲ្យស្តាប់តទៅទៀតថា៖

សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា
សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ

   ប្រែថា សត្វទាំងឡាយ ទៅកាន់ស្ថានសួគ៌បានក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល សត្វទាំងឡាយបានទៅ
កាន់ទីរំលត់ទុក្ខគឺព្រះនិពា្វន ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង។ អ្នក
សមាទានត្រូវទទួលថា សាធុ ប្រែថា ប្រពៃហើយ។

វិធីសមាទាននិច្ចសីលជាបច្ចេកសមាទានចប់តែប៉ុណ្ណេះ។
វិធីសមាទានឧបោសថសីល

   ឧបាសកឧបាសិកាជាអ្នករក្សានូវឧបោសថសីល កាលបើដល់ថៃ្ងជិតនឹងរក្សាឧបោសថសីល គឺថៃ្ងមុន១ថៃ្ងដែលកំណត់ថា ព្រឹកឡើង នឹង រក្សានូវឧបោសថសីលនោះ គប្បីចាត់ចែងការងារដែលគួរនឹងចាត់ចែងមានវិធីចាត់ចែង នូវអាហារជាដើមដែលជាការងារ គឺខ្លួន នឹង ត្រូវធ្វើ ឬ នឹងត្រូវប្រើឲ្យគេធ្វើក្នុងថៃ្ងសែ្អក គឺក្នុងថៃ្ងឧបោសថកាល ឲ្យហើយក្នុងថៃ្ងនោះមុន តែកុំចាត់ចែងការងារដែលមិនប្រកប ដោយធម៌ ដែលជាការងារ គឺខ្លួនជាឧបាសកឧបាសិកា មិនគួរនឹងចាត់ចែងនោះឡើយ លុះដល់ព្រឹកឡើងជាថៃ្ងឧបោសថកាល ត្រូវរក្សា នូវឧបោសថសីល គប្បីភ្ញាក់ឡើងអំពីព្រលឹម ហើយខ្ពុរមាត់ជម្រះធ្មេញឲ្យស្អាតរួចហើយ បើបានសមាទាននូវឧបោសថក្នុងវេលានោះ ក៏ជាការប្រពៃ បើឃើញថានឹងសមាទានពីព្រលឹម នោះមិនទាន់ទេ ក៏គប្បីកំណត់នូវឧបោសថកាល គឺកាលជាទីរក្សានូវឧបោសថសីលក្នុង ១ថៃ្ង១យប់នោះដោយបពោ្ចញវាចាអធិដ្ឋានថា៖

អជ្ជ ឧបោសថោ ឥមពា្ច រត្តឹ ឥមពា្ច ទិវសំ ឧបោសថិកោ ភវិស្សាមិ
(បើស្រ្តីត្រូវថា ឧបោសថិកា បើជាបុរសត្រូវថា ឧបោសថិកោ )

   បើមិនចេះបាលី នឹងអធិដ្ឋានតាមភាសារបស់ខ្លួន ក៏គួរសច្ចាដោយពិត លុះអធិដ្ឋាន កំណត់កាលដូច្នេះរួចហើយត្រូវតាំងវិរតិចេតនា
វៀរចាកសីលភេទ គឺហេតុផលជាទីទម្លាយនូវសីលនោះៗ ឲ្យគ្រប់សិក្ខាបទទាំង៨ កាលបើអធិដ្ឋានដូច្នេះហើយ តអំពីពេលនោះមក ក៏គប្បីសមាទាននូវឧបោសថសីលអំពីបុគ្គលដទៃមានភិក្ខុជាដើម តាមកាលដ៏គួរចុះ បើទុកជាដល់ពេលព្រះអាទិត្យរះខ្ពស់ឡើងប្រមាណ ពេញពន្លឺធំទើបសមាទានក្តី ក៏ឈ្មោះថាបានសមាទានដោយប្រពៃ ឈ្មោះថាបានរក្សានូវឧបោសថសីលពេញកាលកំណត់ ១ថៃ្ង ១យប់ដោយ បរិបូរណ៌ ព្រោះអ្នកសមាទានបាន ធើ្វនូវឧបោសថកាលមិនឲ្យខ្វះខាត ទាំងវិរតិចេតនាសោតក៏កើតភ្លាមបរិបូណ៌ ក្នុងសន្តាន នឹងបានផលា និសង្សច្រើន។

   កាលបើឧបាសកឧបាសិកា នឹងសមាទាននូវឧបោសថសីល ប្រកបព្រមដោយអង្គ ៨ ជាបច្ចេកសមាទាន អំពីបុគ្គលដទៃគឺ ភិក្ខុ ឬ សាមណេរនោះ គប្បីសូត្រនមស្សការថ្វាយរឭកដល់គុណព្រះរតនត្រ័យ ដោយសង្ខេបជាមុនរួចហើយ ត្រូវសូមឧបោសថសីលព្រមទាំងព្រះ ត្រៃសរណគមន៍ពីភិក្ខុ ឬសាមណេរដែលខ្លូននឹងសមាទាននោះថា៖

ឧកាស មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ អដ្ឋ សីលានិ យាចាម។
ទុតិយម្បិ មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ អដ្ឋ សីលានិ យាចាម
តតិយម្បិ មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ អដ្ឋ សីលានិ យាចាម

 បើម្នាក់ឯងសូមប្តូរ មយំ,យាចាម ថា អហំ, យាចាមិ វិញ

   ប្រែថា សូមគោរព បពិត្រព្រះករុណាដ៏ចំរើនខ្ញុំព្រះករុណាទាំងឡាយ សូមសីលទាំងឡាយ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បី ប្រយោជន៍រក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះ ឲ្យនូវសីលដល់ខ្ញុំព្រះករុណា ទាំងឡាយ។ (ជាគម្រប់ពីរដងផង / ជាគម្រប់បីដងផង)។

 ឬ នឹងសូមថា៖
ឧកាស មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ អដ្ឋង្គសមនា្នគតំ ឧបោសថំ យាចាម។
ទុតិយម្បិ មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ អដ្ឋង្គសមនា្នគតំ ឧបោសថំ យាចាម
តតិយម្បិ មយំ ភន្តេ វិសុំវិសុំ រក្ខនន្ថាយ តិសរណេន សហ អដ្ឋង្គសមន្នាគតំ ឧបោសថំ យាចាម
បើម្នាក់ឯងសូមប្តូរ មយំ,យាចាម ថា អហំ, យាចាមិ វិញ។

   ប្រែថា សូមគោរព បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណាទាំងឡាយ សូមនូវឧបោសថសីលប្រកបព្រមដោយអង្គ៨ មួយអន្លើដោយព្រះ ត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា បពិត្រព្រះករុណាដ៏ចំរើន សូមព្រះករុណាមេត្តាធ្វើនូវសេចក្តីអនុគ្រោះឲ្យនូវសីល ដល់ខ្ញុំព្រះករុណាទាំងឡាយ។ (ជាគម្រប់ពីរដងផង / ជាគម្រប់បីដងផង)។

   រួចហើយលោកអ្នកឲ្យសីលលោកតាំង នមោ ៣ចប់ ហើយលោកឲ្យព្រះត្រៃសរណគមន៍ អ្នកសមាទានត្រូវទទួលថាតាម លោក ដូចវិធីសមាទាននិច្ចសីលខាងដើម រួចហើយលោកឲ្យនូវឧបោសថសីលជាបច្ចេកសមាទានថា៖

បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើ សត្វមានជីវិតឲ្យធ្លាក់ចុះក្នុងកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យក នូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។
អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រ ព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោល នូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺ សុរា និងមេរ័យ។
វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក កិរិយា បរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សន មាលាគន្ធវិលេបនធារណមណ្ឌន វិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំ និង ច្រៀង និងមើលនូវលែ្បងដែលជាសត្រូវដល់កុសលធម៌ និង កិរិយាទ្រទ្រង់ និងប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរ ចាកទីសេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។

រួចអ្នកសមាទានសូត្រកំណត់ឧបោសថកាលថា៖
មំ អដ្ឋង្គសមន្នាគតំ ពុទ្ធប្បញ្ញត្តំ ឧបោសថំ ឥមពា្ច
រត្តឹ ឥមពា្ជ ទិវិសំ សម្មទេវ អភិរក្ខិតុំ សមាទិយាមិ

   ប្រែថា ខ្ញុំព្រះករុណាសូមសមាទាននូវឧបោសថសីល ដ៏ប្រកបព្រមដោយអង្គ៨ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់បញ្ញត្តិទុកហើយ នេះ ដើម្បីនឹងរក្សាឲ្យបរិបូរណ៌ប្រពៃ អស់កាលកំណត់ថៃ្ងនេះនិងយប់នេះ សូមកុសលចូរជាឧបនិស្ស័យធ្វើឲ្យច្បាស់នូវព្រះនិពា្វន ឰដ៏អនាគតទៅឯមុខនោះហោង។

   បាលី គ្រាន់តែជាពាក្សសំរាប់កំណត់កាល ឲ្យដឹងថា ឧបោសថសីលទាំង៨សិក្ខាបទនេះ អ្នកសមាទានត្រូវរក្សាតែត្រឹម១ថ្ងៃ ១យប់នោះ ប៉ុណ្ណោះ ហេតុនោះបើអ្នកសមាទានបានចេះដឹងប្រាកដក្នុងឧបោសថកាលហើយ មិនបាច់សូត្រក៏បាន តែបើទុកជាចេះដឹងច្បាស់ប្រាកដហើយ នឹង សូត្របាលីនេះ ព្រមទាំងសេចក្ដីប្រែជាសម្រាយផងនោះ ក៏ជាការប្រពៃណាស់ ជាហេតុនាំឲ្យរឹតតែចេះស្ទាត់ប្រាកដទាំងអស់គ្នាឡើង រួចហើយលោកអ្នកឲ្យសីល លោកពោលដាស់តឿនក្រើនរំឭកថា៖

ឥមានិ អដ្ឋ សិក្ខាបទានិ ឧបោសថសីលវសេន
ឥមពា្ច រត្តឹ ឥមពា្ច ទិវសំ សាធុកំ កត្វា អប្បមាទេន សម្មា រក្ខិតព្វំ

   ប្រែថា អ្នកទាំងឡាយ គប្បីធ្វើនូវសិក្ខាបទទាំឡាយ ៨ នេះ ឲ្យប្រពៃ ត្រូវរក្សាឲ្យល្អអស់កាលត្រឹម ១យប់ ១ថៃ្ងនេះ ដោយសេចក្តី មិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡើយ។

   អ្នកសមាទានត្រូវទទួលថា អាម ភន្តេ ប្រែថា ករុណាលោកម្ចាស់។ ហើយលោកសម្ដែងអានិសង្សសីលឲ្យស្តាប់តទៅទៀតថា៖ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ។

វិធីសមាទានឧបោសថសីលជាបច្ចេកសមាទានចប់តែប៉ុណ្ណេះ