បុព្វភាគប្បដិបត្ដិ

   បុរស​ស្រ្ដី​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​គុណ​ព្រះ​រតន​ត្រ័យ គឺ​គុណ​ព្រះ​ពុទ្ធ​ ​ព្រះ​ធម៌​ ព្រះ​សង្ឃ ហើយ​ប្រាថ្នា​ប្តេជ្ញា​ខ្លួន​ជា​ឧបាសក​ ឬ​ជា​ឧបា​សិកា​ ជា​បុព្វ​ភាគ្ប​ដិ​បត្តិ គឺ​សេច​ក្តី​ប្រតិ​បត្តិ​ជា​ចំណែក​ខាង​ដើម​ ឲ្យ​បាន​ពេញ​ស៊ប់​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ ឬ ជា​អ្នក​តម្កល់​នៅ​ក្នុង​ព្រះ​ពុទ្ធ​ សាស​នា​នោះ​ ដំបូង​បង្អស់​ត្រូវ​បញ្ចេញ​វចី​ភេទ​ សូម​ខមា​ទោស​ នឹងនព្រះ​រតន​ត្រ័យ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ពុទ្ធ​រូប​ក៏​បាន ចំពោះ​​ នឹង ព្រះ​សថូប​ ឬ ចេ​តិយដែល​បញ្ចុះ​ព្រះ​សារី​រិក​ធាតុ​ព្រះ​សម្មា​សម្ពុទ្ធ​ក៏​បាន​ ចំពោះ​មុខ​បុគ្គល​ គឺ​ភិក្ខុ​ទាំង​ឡាយ​តាំង​ពី​៤ ​រូប​ឡើង​ទៅ​ក៏​បាន​ លុះ​សូម​ខមា​ទោស​​រួច​ហើយ​ត្រូវ​បពោ្ចញ​វចី​ភេទ​ពោល​ប្រកាស​ប្តេជ្ញា​ខ្លួន​ឲ្យ​ជា​អ្នក​បាន​ដល់​ព្រះ​ត្រៃ​សរណ​គមន៍​ ជា​ឧបាសក​ ឬ ឧបា​សិកា​ក្នុង​ព្រះ​ពុទ្ធសាសនា​ ជា​ខាង​ក្រោយ​ រួច​ហើយ​ត្រូវ​សមា​ទាន​និច្ច​សីល រក្សា​ឲ្យ​ខ្ជាប់​ត​ទៅ​ បើ​មាន​សទ្ធា​ជ្រះ​ថ្លា​ ក៏​គប្បី​រក្សា​ឧបោសថ​សីល​ តាម​កាល​កំណត់​ ដែល​​ត្រូវ​រក្សា​ម្តង​​ៗ​​នោះ​ផង​ នឹង មាន​ផលា​និសង្ស​ច្រើន​ដោយ​លំ​ដាប់​ៗ​ឡើង​។ ឯ​ពាក្យ​សូម​ខមា​ទោស​ នឹង ព្រះ​រតន​ត្រ័យ​នោះ បើ​បុរស​តែ​ម្នាក់​ ឬ​ស្រ្តី​តែ​ម្នាក់​ត្រូវ​សូត្រ​ថា​៖​

អច្ចយោ មំ ភន្តេ អច្ចគមា យថាពាលំ យថាមុឡ្ហំ
យថាអកុសលំ  យោ  }   ហំភន្តេ កាយេន វា វាចាយ វា មនសា វា
   យា
ភគវតោ  } វា ធម្មស្ស វា សង្ឈស្ស វា អគារវំ អកាសឹ ត ស្ស  }
ពុទ្ធស្ស ស្សា
មេភន្ដេ ភគវា/អយ្យោ   }  អច្ចយំ អច្ចយតោ បដិគ្គណ្ហ  } តុ /តុ
អយ្យា/សង្ឃេន្ដុ /តុ
អាយតឹ សំវរាយ

    ប្រែ​ថា បពិត្រ​ព្រះ​ (ដ៏​មាន​ព្រះ​ភាគ/ ករុ​ណា / ករុ​ណា​​ទាំង​​ឡាយ ​​/​ ​សង្ឃ​)​ ដ៏​ចំរើន​ ទោស​កំហុស​​ ដែល​ ប្រ​ព្រឹត្ដ​កន្លង​ គ្រប​សង្កត់​ហើយ​នូវ​ខ្ញុំ ព្រះ​ករុណា​ តាម​ដោយ​ខ្ញុំ​ព្រះ​ករុណា​ជា​មនុស្ស​ល្ងង់​ខ្លៅ​ ជា​មនុស្ស​​វង្វេង​​ ជា​មនុស្ស​មិន​ឈ្លាស​ បពិត​ព្រះ (​​ដ៏​​មាន​​ព្រះ​​ភាគ​ /​ ករុ​ណា ​/​ ករុ​ណា​ ទាំង​ឡាយ​ /​ សង្ឃ​) ដ៏​ចំរើន​ ក្រែង​ខ្ញុំ​ព្រះ​ករុ​ណា​បាន​ធ្វើ​ហើយ​នូវ​សេច​ក្ដី​ល្មើស​មិន​គោរព​ដល់​ព្រះ ​( ដ៏​មាន​ព្រះ​ភាគ​/​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​)​ ក្ដី​ ដល់​​ព្រះធម៌​ក្ដី​ ដល់​ព្រះ​សង្ឃ​ក្ដី​ ដោយ​កាយ​ក្ដី​ ដោយ​វាចា​ក្ដី​ ដោយ​ចិត្ដ​ក្ដី​ បពិត្រ​ព្រះ​ (​ដ៏​មាន​ព្រះ​ភាគ​ /​ ករុ​ណា / ករុណា​ទាំង​ឡាយ​ / ​សង្ឃ​) ដ៏​ចំ​រើន​ សូម​ព្រះ(​ដ៏​មាន​ព្រះ​​ភាគ​ /​ ករុ​ណា ​/ ​ករុណា​ទាំង​ឡាយ​ /​ សង្ឃ​)​ អត់​នូវ​ទោស​កំហុស​ នោះ​ដល់​ខ្ញុំ​ព្រះ​ករុណា​ ព្រោះ​អំ​ពើ​នៃ​ទោ​ស​នោះ​ជា​​សេច​ក្ដី​ខុស​ពិត​ ដើម្បី​ នឹង បាន​សង្រួម​ គឺ​ថា​នឹង​ប្រ​ព្រឹត្ដ​ឲ្យ​ល្អ​ត​ទៅ​ក្នុង​ខាង​មុខ​នោះ​ហោង​។ រួច​បើជា​បុគ្គល​ ឬ​ គណៈ​ ឬ​សង្ឃ​ដែល​នៅ​ជា​ ​ប្រធាន​នៅ​ទី​នោះ​ត្រូវ​ទទួល​ថា​ សាធុ​ ប្រែ​ថា​ ប្រ​ពៃ​ហើយ​។​

   បើបុរសត្រូវសូត្រថា យោហំ ថា តស្ស មេ បើស្រ្ដីត្រូវសូត្រថា យាហំ ថា តស្សា មេ តាមគួរដល់បាលីដែលត្រូវផ្លាស់ តាមបុរសស្ដ្រី
ទោះបុរសក្ដី ស្ដ្រីក្ដីបើសូមខមាទោសក្នុងទីចំពោះព្រះភក្រ្ដព្រះពុទ្ធរូប ឬចំពោះនឹងព្រះសថូបព្រះចេតិយ ដែលបញ្ចុះព្រះសារីរិកធាតុ
ព្រះសម្មាសម្ពុទ្ធនោះ ត្រូវសូត្រថា ភគវតា វា ថា ភនេ្ដ ភគវា ថា បដិគ្គណ្ហតុ បើចំពោះភិក្ខុ១រូបត្រូវសូត្រថា ពុទ្ធស្ស វា ថា ភន្ដេ អយ្យោ ថា បដិគ្គណ្ហតុ បើ ចំពោះគណៈភិក្ខុ២រូប ឬ ៣រូប ត្រូវសូត្រថា ពុទ្ធស្ស វា ថា ភន្តេ អយ្យា ថា បដិគ្គណ្ហន្តុ បើចំពោះព្រះសង្ឃត្រូវ សូត្រថា ពុទ្ធស្ស វា ថាភន្តេ សង្ឃោ ថា បដិគ្គណ្ហតុ ត្រង់សេចក្ដីប្រែ ក៏មាន របៀបតាមជួរបាលីដែលគាបនោះដែរ។
   បើសុទ្ធតែបុរស ឬសុទ្ធតែស្រ្ដីច្រើននាក់ ឬបុរសនិងស្រ្ដីច្រើននាក់លាយគ្នា តាំងពីពីរនាក់ឡើងទៅ ហើយសូត្រសូមខមាទោសព្រមគ្នានោះត្រូវសូត្រថា

អច្ចយោ នោ ភន្ដេ អច្ចគមា 
យថាពា   លេ  } យថាមុ  ឡ្ហេ } យថាអកុស { លេ/យេ
   លា ឡា លា/យា
មយំ ភន្ដេ កាយេន វា វាចាយ វា មនសា វា {  ភគវតោ } វា
 ពុទ្ធស្ស
ធម្មស្ស វា សង្ឃស្ស វា អគារវំ អករិម្ហា } តេសំ } នោភន្ដេ ភគវា/អយ្យោ
តេសំ អយ្យា/សង្ឃោ
អច្ចយំ អច្ចយតោ បដិគ្គណ្ហ  តុ/តុ  } អាយតឹ សំវរាយ
ន្ដុ/តុ

   សេចក្ដី​ប្រែ​ដូច នឹង បែប​មុន ប្លែក​គ្នា​តែ​ត្រង់​ពាក្យ​ថា ខ្ញុំ​ព្រះ​ករុណា ក្នុង​​ទី​នេះ​ត្រ​ឡប់​​ប្រែ​ថា​ ខ្ញុំ​ព្រះ​ករុណា​ទាំងឡាយ​ដូច្នេះ​វិញ​ ក្រៅ​អំពី​នោះ​​ដូច​គ្នា​ទាំង​អស់​។

   បើបុរសត្រូវ​សូត្រ​ថា យថា​ពាលេ​ យា​មុឡ្ហេ ​យថា​អកុស​លេ ​យេ ​មយំ​ ថា​ តេសំ​ នោ​ បើ​ស្រ្ដី​ត្រូវ​ថា​ ​យថា​ ពាលា​ យថា​មុឡ្ហា​ យថា​អកុ​សលា យា​ មយំ​ តាសំ​ នោ​ បើ​ទុក​ជា​គ្នា​ច្រើន​មាន​បុរស​មាន​ស្រ្ដី​លាយ​គ្នា​ ហើយ​សូត្រ​សូម​ខមា​ទោស​ព្រម​គ្នា​នោះ​ ក៏​ត្រូវ​សូត្រ​ ខុស​គ្នា​ត្រង់​បទ​ដែល​គាប​នោះ​ដែរ​ វៀរ​លែង​តែ​ត្រង់​បទ​ ដែល​គាប​ ៣​អន្លើ ​គឺ​ត្រង់​បទ​ថា ភគវ​តោ វា​ ពុទ្ធស្ស វា​ ភគ​វា អយ្យោ​ អយ្យា​ សង្ឃោ បដិ​គ្គណ្ហ​តុ បដិគ្គ​ណ្ហន្តុ​ នេះត្រូវ​សូត្រ​ដូច​គ្នា​ទាំង​បុរស​ទាំង​ស្រ្ដី តែ​បើ​គ្នា​ច្រើន​ ហើយ​សូត្រ​ខមា​ទោ​ស​ព្រម​ទាំង​អស់​គ្នា​នោះ​ បើ​មិន​បាច់​សូត្រ​ ដោយ​ពាក្យ​ជា​ពហុ​វ​ចនៈ​តាម​បែប​ខាង​ក្រោយ​នេះ​ នឹង​ សូត្រ​ដោយ​ពាក្យ​ឯក​វចនៈ​ តាម​បែប​មុន​នោះ​ក៏​បាន​ ព្រោះ​សូត្រ​សូម​ ខមា​ទោស​ព្រម​ទាំង​អស់​គ្នា​ លុះ​បាន​សូម​ខមា​ទោស​នឹង​​ព្រះ​រតន​ត្រ័យ​ដូច្នេះ​ហើយ​ គប្បីប​ញ្ចេញ​វចី​ភេទ​ប្ដេជ្ញា​ខ្លួន​ជា​អ្នក​ដល់​ព្រះ​ត្រៃ​សរណ​​មន៍​ គឺ​ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ​ ជា​ទីពឹង​ទីរ​លឹក​ ដើម្បី​នឹង​ឲ្យ​ឡើង​នាម​បញ្ញត្ដិ​ជា​ឧបាសក​ ឬ ឧបា​សិកា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទៅ​ ឯ​បេ្ដជ្ញា​ខ្លួន​​នោះ នឹង ប្ដេជ្ញា​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ដ​ព្រះ​ពុទ្ធ​រូប​ក៏​បាន​ ចំពោះ​ នឹង ព្រះ​សថូប​ ឬ ព្រះ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារិ​រិក​ធាតុ​ព្រះ​ដ៏​មាន​បុណ្យ​ក៏​បាន​ ចំពោះ​មុខ​បុគ្គល​ ឬ គណៈ​សង្ឃ​ក៏​បាន​ បើ​បុរស​តែ​ម្នាក់​ ស្រ្ដី​តែ​ម្នាក់​ហើយ​សូត្រ​ ប្ដេជ្ញា​ខ្លួន​ចំពោះ​បុគ្គល​ ឬ គណៈ​ ឬ​ សង្ឃ​នោះ​ត្រូវ​ប្ដេជ្ញា​​ដោយ​ពាក្យ​ថា​

ឯសាហំ ភន្ដេ សុចិរបរិនិព្វុតម្បិ តំ ភគវន្ដំ សរណំ គច្ឆាមិ
ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបា (សកំ/សិកំ) មំ (អយ្យោ/ អយ្យា/
សង្ឃោ) ធារេ(តុ/ ន្ដុ /តុ) អជ្ជតគ្គេ បាណុបេតំ សរណំ គតំ

   ប្រែថា បពិត្រព្រះ (ករុណា/ ករុណាទាំងឡាយ/ សង្ឃ) ដ៏ចំរើន ខ្ញុំព្រះករុណាសូមដល់នូវព្រះដ៏មានព្រះភាគ ដែលទ្រង់បរិនិព្វានទៅ អស់កាលយូរអង្វែងហើយនោះផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះករុណាទាំងឡាយជ្រាបនូវខ្ញុំព្រះករុណាថាជា ឧបា (សក/ សិកា) បានដល់ហើយនូវព្រះរតន ត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមរៀងទៅ។
   រួចបុគ្គល ឬគណៈ ឬសង្ឃត្រូវទទួលថា សាធុ ប្រៃថា ប្រពៃហើយ។

   បើបុរសត្រូវថា ឧបាសកំ បើស្រ្ដីត្រូវថា ឧបាសិកំ ត្រង់ពាក្យថា អយ្យោ ធារេតុ អយ្យា ធារេន្ដុ សង្ឃោ ធា រេតុ នេះមានសេចក្ដី
អធិប្បាយដូចក្នុងវិធីសូមខមាទោសខាងដើម។
   បើគ្នាច្រើនតាំងពីពីរនាក់ឡើងទៅ ទោះសុទ្ធតែបុរសក្ដី សុទ្ធតែស្រ្ដីក្ដី បុរសនិងស្រ្ដីលាយគ្នាក្ដីត្រូវសូត្រថា

ឯ (តេ/ តា) មយំ ភន្ដេ សុចិរបរនិព្វុតម្បិ តំ ភគវន្ដំ សរណំ គច្ឆាម
 ធម្មញ្ច ភិក្ខុសង្ឃញ្ច ឧបា(សកេ/ សិកាយោ) នោ (អយ្យោ/ អយ្យា
សង្ឃោ)ធារេ(តុ/ ន្ដុ/តុ) អជ្ជតគ្គេ បាណុបេ (តេ/តា) សរណំ គ(តេ/តា)។

   សេច​ក្ដី​ប្រែ​ដូច​គ្នា​ នឹង បែប​មុន ប្លែក​គ្នា​ត្រង់​ពាក្យ​មុន​ថា​ ខ្ញុំ​ព្រះ​ករុណា​នោះ​ ក្នុង​ទី​នេះ​ថា ខ្ញុំ​ព្រះ​ករុណា​ទាំង​ឡាយ​ ដូច្នេះ​វិញ​ ក្រៅ​អំពី​នោះ​​ នៅ​ដូច​គ្នា​ទាំង​អស់។ បើ​បុរស​តែ​ម្នាក់​ ឬ ស្រី​តែ​ម្នាក់​ ហើយ​សូត្រ​ប្ដេជ្ញា​ខ្លួន​ចំពោះ​ព្រះ​ពុទ្ធ​រូប ឬ ព្រះ​សថូប​ព្រះ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារី​រិក​ធាតុ​ព្រះ​ដ៏​មាន​បុណ្យ​នោះ ត្រូវ​ពោល​ប្ដេជ្ញា​ដោយ​ពាក្យ​ថា​៖​

ឯសាហំ ភន្ដេ ភគវន្ដំ សរណំ គច្ឆាមិ ធម្មពា្ច ភិក្ខុសង្ឃពា្ច ឧបា
(សកំ/ សិកំ) មំ ភគវា ធារេតុ អជ្ជតគ្គេ បាណុបេតំ សរណំ គតំ។

   ប្រែថា បពិតព្រះដ៏មានព្រះភាគដ៏ចំរើន ខ្ញុំព្រះករុណាសូមដល់ព្រះដ៏មានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងទីរលឹក សូមព្រះដ៏មានព្រះភាគទ្រង់ជ្រាប នូវខ្ញុំព្រះករុណាថា ជា (ឧបាសក/ ឧបាសិកា) បានដល់ហើយនូវព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដោយជីវិត តាំងអំពីថៃ្ងនេះជាដើមរៀងទៅ។

   បើច្រើនគ្នាក៏សូត្រដូចខាងលើ ដូរត្រង់បាលី ភគវន្តំ ជា ភគវា ប៉ុណ្ណោះ បើគ្នាច្រើនហើយ និងសូត្រប្ដេជ្ញា ខ្លួនព្រមគ្នាដោយពាក្យជា
ឯកវចនៈ ក៏បាន ព្រោះសូត្រព្រមទាំងអស់គ្នា។

    បុរស​ស្រ្តី​កាល​បើ​បាន​ពោល​ពាក្យ​ប្តេជ្ញា​ខ្លួន​ ជា​អ្នក​បាន​ដល់​ព្រះ​ត្រៃ​សរណ​គមន៍​ ជា​ទី​ពឹង ទី​រលឹក​ដូច្នេះ​ហើយ​ ក៏​បាន​នាម​បញ្ញត្ដិ​ថា​ ឧបាសក ឧបាសិកា ក្នុង​ខណៈ​នោះ​ឯង​។

    វិធី​ខមា​ទោស​ក្តី​ វិធី​ប្ដេជ្ញា​ខ្លួន​ជា​ឧបា​សក ឧបា​សិកា​ក្តី បើ​អ្នក​ដែល​ មិន​ចេះ​សូត្រ​ជា​បាលី សូម​សូត្រ​ប្តជ្ញា​ ជា​សម្រាយ​តាម​ភាសា​របស់​ខ្លួន​​ក៏​បាន​ បើ​ចេះ​សូត្រ​ទាំង​បាលី​ ទាំង​សេច​ក្ដី​​ប្រែ​សម្រាយ​ផង​ ដូច​បា޶ន​ពោល​មក​ហើយ​នោះ​ជា​ការ​ប្រពៃ​ពិត​ តែ​កុំ​សូត្រ​តែ​បាលី​ទទេ​ ដោយ​​មិន​ដឹង​សេច​ក្តី​ថា​ជា​អ្វី​នោះ​ឡើយ​ ព្រោះ​កិច្ច​ ដែល​សូត្រ​ខមា​ទោស​ និង ប្តេជ្ញា​ខ្លួន​នេះ ​ចំពោះ​យក​សទ្ធា​ គឺ​សេច​ក្តី​ជឿ​ជាក់​ និង​ បញ្ញា​ ជា​សម្មា ​ទិដ្ឋិ​ ដែល​ដឹង​ពិត​ យល់​ត្រូវ​ពិត​ ជា​ប្រមាណ​។

ចប់បុព្វភាគប្បដិបត្ដិតែប៉ុណ្ណេះ។