ទំព័រមណ្ឌលវប្បធម៌ខ្មែរនៅស្វីស *** ចេញផ្សាយរៀងៗរាល់ចុងសប្ដាហ៍ ***

ថ្ងៃសៅរ៍ ទី13.កក្កដា 2019.ម៉ោង 8:09
សម័យរាជធានីហេអ័ន ៖ សម័យ​ដែល​ណា​រាជា​រាជ​ធានី​នោះ​ ព្រះ​ពុទ្ធ​សាសនា​បាន​រីក​ចម្រើន​រុង​រឿង​ និង​ ជា​លើក​​ដំបូង​ដែល​មាន​ការ​បែង​ចែក​ជា​និកាយ​ផ្សេង​​ៗ រាជ​ការ និង ប្រជា​ជន​បាន​កសាង​វត្ត​ទុក​កណ្ដាល​ទី​ក្រុង ជីវិត​របស់​ព្រះ​សង្ឃ​ក៏​មាន​ភាព​ជិត​ដិត​ នឹង គ្រ​ហស្ថ​ជា​ច្រើន​ឡើង​ ពេល​វេលា​កន្លង​ទៅ​​ព្រះ​សង្ឃ​​ក៏​ចូល​ទៅ​រួម​ចំណែក​ពាក់​ព័ន្ធ​ជា​មួយ​កិច្ច​ការ​ស្រុក​ទេស​ និង ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ជា​ច្រើន​ឡើង​​ មើល​ទៅ​ហាក់​ដូច​ជា និង គ្រប់​គ្រង​ចង្អុល​បង្ហាញ​នូវ​ការ​ងារ​រាជ​ការ​ដោយ​ខ្លួន​ឯង​ទៅ​វិញ​។​ ប្រការ​នេះ​ ​ជា​ហេតុ​...។ [..អានបន្ដ..]

ថ្ងៃសៅរ៍ ទី18.ឧសភា 2019.ម៉ោង 7:22
ពាក្យកាព្យក្នុង «គុកកាមកិលេស» មានឈ្មោះខុសៗគ្នា ប៉ុន្ដែមានអែកភាព ទាក់ទងពីដើមរហូតដល់ចុងចប់ ពីព្រោះអធិប្បាយអំពីបញ្ហាតែមួយ គឺ ដល់ចុង ពីព្រោះអធិប្បាយអំពីបញ្ហាមួយ គឺ «គុក»។ បទកំនាព្យពាក្យសំដី ក្នុងកាព្យទាំងនេះហើយ អាចអោយយើងធ្វើការសិក្សា ពីភាពប្រាកដនិយម និង អំពី​ភាព​ទន់​ភ្លន់​ នៃ​កវី ដ៏​ពោរ​ពេញ​ទៅ​ដោយ​វោ​ហារ ជានិមិត្ដរូបារម្មណ៍ ​ផ្អែម​ត្រជាក់​ ពីរោះ​មាន​ន័យ​ដ៏​ធំ​ធេង​ ដោយ​​អិត​បាន​រក​រឿង​តវ៉ា​អ្វី​សោះ​ឡើយ​។​ មុន​ នឹង​ចាប់ផ្ដើម​ លោក​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​ «គុក» គុក​នៅ​ទី​នេះ​​មាន​ន័យ​ប្រៀប​ធៀ ​គឺ​ ខ្លួន​អែង​ ជាប់​ នឹង ខ្ឡួន​អែង​ ​ជា​គុក គឺ​ថា​យើង​នៅ​ជំពាក់​វាក់​វិន​ នឹង​ខ្លួន​អែង​នេះ​ជា​និច្ច​មិន​អាច​ចេញ​ទៅ​ណា​បាន​ ហើយ​ខ្នោះ​ច្រវាក់ ​ឬ​ ជញ្ជាំង​គុក ដែល​ឃុំ ​ចង​ ខ្លួន​ នោះ​គឺ ចិត្ដ​ នាម​រូប ​កាយ​ ដែល​ការ​រស់​នៅ ​រង ​សុខ​-​ទុក្ខ​វេទនា​ហ្នឹង​អែង​។ [..អានបន្ដ..]

    ថ្ងៃសៅរ៍ ទី9.កុម្ភៈ 2019.ម៉ោង 9:10
ព្រះទិន​បតី​សើច​ពព្រាយ​ពី​ជើង​មេឃ​ ភ្លឺ​ចិញ្ចាច មហា​សាគរ​ញញឹម​ទទួល​ពរ​ជ័យ រលក​ខ្ជោល​ៗ តាម​ជំនោរ ដែល​ធ្វើ​អោយ​ទង់​ជ័យ​ខ្មែរ​បក់​រីក​រាយ​នៅ​អែ​ដង​ក្ដោង​។ ក្ងាន​​សួគ៌ា​រត់​ដូច​ហោះ​ លើ​ពិភព​គង្គា​ល្ហ​ល្ហាច​ធំ​ជាង​ដី​បី​ដង​។ អច្ឆរិយា ពាក់​វែន​តា​ខ្មៅ​ច្រៀង​បទ​បុប្ផា​វៀង​ច័ន្ទ​ ដែល​ជា​ព្រះ​រាជ​និពន្ធ​នៃ​សម្ដេច​ព្រះ​ នរោត្តម សីហនុ​។ អ្នក​កាច់​ចង្កូត​ នាវា​នៅ​ចន្លោះ​ទេព​អប្សរ​ពីរ​រូប​ដែល​ស្លៀក​តាម​នារី​មាត់​សមុទ្រ​ គឺ​អាវ​ម៉ៃយូ ស្មា​រលោង​គល់​ សុដន​រលីង ភ្លៅ​រលើប។ ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​! ប្រសិន​បើ​ ​..​.។​[អានបន្ដ..]

    ថ្ងៃសៅរ៍ ទី1.ធ្នូ 2018.ម៉ោង 8:15
ស្រុកល្អ ច្រលឹង មានទេសចរ              ចេញចូលអ៊ូអរ មកទស្សនា
ផ្លូវទឹក ផ្លូវដោល ជលមាគ៌ា              ស្ប្រេវ៉ាល់ សោភា ពណ៌ខៀវខ្ចី។
មាត់ច្រាំង ដើមឈើ ដុះរហង់              តូចធំ កោងត្រង់ ស្លឹកលាស់ថ្មី
អ្នកស្រុក ភូមិ ផ្ទះ ប្រពៃណី              ស្ងប់ស្ដាត់ ឥតបី សុខរមនា។
ខ្យល់ល្អ ដង្ហើម បរិសុទ្ធស្រស់              គួចគិតស្រណោះដល់ពុំងា
នៅឆ្ងាយ កាយបង រេងរងា              នឹកគ្រា ស្រអែម កើយទ្រូងបង។​   [អានបន្ដ..]

.. ថ្ងៃសៅរ៍ ទី3.វិច្ឆិកា 2018.ម៉ោង 9:59
*** ដល់​ថ្ងៃ​១១ កើត ខែ​ផល្គុន​ ឆ្នាំ​នេះ​ យើង​នឹង​ទៅ​ជួប​ជុំ​សម្ដេច​ព្រះ​រាជ​សន្យា​ជា​ស្ថាពរ​ត​រៀង​ទៅ​។ ព្រះ​បាទ​បរម​បពិត្រ​អម្ចាស់​ជីវិត​ផែន​ដី​ខ្មែរ​ ទ្រង់​ព្រះ​រាជ​សណ្ដាប់​ព្រះ​រាជ​សារ​ចប់​ហើយ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​បង្គាប់​គ្រប់​មុខ​ងារ​ ឲ្យ​ថយ​កង​ទ័ព​ចូល​មក​ក្នុង​បន្ទាយ​ធំ​អស់​ ហើយ​ទ្រង់​ចាត់​ឲ្យ​មន្ត្រី​ក្រម​មេ​ការ​នាំ​រេហ៍​ពល​ ១៥០០​នាក់​ ទៅ​ក្រាល​​ដី​តាំង​ព្រះ​ពន្លា​ធ្វើ​​រោង​នៅ​តំបន់​រអាង​សិលា​នោះ​។​ ទ្រង់​ត្រាស់​បង្គាប់​ នឹង រាជ​ទូត​សៀម​ថា​:​ ឯង​ទៅ​ទូល​ម្ចាស់​ឯង​វិញ​ចុះ​ ថា​យើង​ព្រម​គ្រប់​គ្នា​ហើយ​ ​​ ​​ ...។​ [អានបន្ដ..]

    ថ្ងៃសៅរ៍ ទី8.កញ្ញា 2018.ម៉ោង 7:20
«គេ​និយម​ថា​ ព្រះអាទិទេព​ជា​អ្នក​បង្កើត​លោក​មក​។ ព្រះ​អាទិទេព​ណា​មួយ​អញ្ចេះ​? បើ​ព្រះ​អាទិ​ទេព​មាន​ច្រើន​ម៉្លេះ​ ហើយ​សុទ្ធ​តែ​ឈ្លោះ​ដណ្ដើម​កម្ម​សិទ្ធិ​គ្នា​ ក្នុង​ការ​ជប់​ផែន​ដី​ និង​ ចក្រ​វាឡ​ ដូច​ព្រះ​អីសូរ​ ព្រះ​យេស៊ូ​ ព្រះ​អាលាស់​ ព្រះ​យា​វហេ​ ព្រះ​យេ​ហូវ៉ា​ជា​ដើម​ ។ ណ្ហើយ​អា​ទិ​ទេព​ទាំង​នេះ​ គឺ​ជា​អាទិ​ទេព​សម្លទេ​ ។ គឺ​ពុំ​មែន​អា​ទិ​ទេព​បង្កើត​មនុស្ស​ តែ​ជា​អា​ទិទេព​ ដែល​មនុស្ស​​បង្កើត​មនុស្ស​ទេ​តើ​ ។ អាទិទេព​ធំ​បំ​ផុត​គឺ​គ្មាន​ឈ្មោះ​នាម​ទេ​ នៅ​លើ​ហួស​មេឃ​ទៅ​ទៀត​ ហើយ​ធំ​ជាង​មេឃ​ទៅ​ទៀត​»។ ក្នុង​ជីវិត​ឃើញ​តែ​ផ្កា​អព​មង្គល​សោះ​តែ​ម្ដង​។ «មើល​ន៎​មនុស្ស​កើត​របេង​ ខ្សោយ​បេះ​ដូង​ កើត​កង់​ស៊ែ​, រន្ទះ​បាញ់​ស្លាប់​, ភ្លូក​ឡាន​ក្រ​ឡាប់​ គូ​សង្សារ​ព្រាត់​ប្រាស​គ្នា​, ប្រពន្ធ​មាន​សហាយ​... ប្ដី​មាន​ស្រី​លែង​លះ​គ្នា​ កូន​ប្រសា​រិក​កោង​ ច្រលើស​បើស​ កូន​ចៅ​បង​ប្អូន​ រឺ​ មិត្ដ​ជា​ទី​ស្រលាញ់​ ក្លាយ​ខ្លួន​ទៅ​ជា​ឆ្កួត​លី​លា​ រឺ ​ក៏​ទៅ​ជា​វង្វេង​ ក្បត់​ជាតិ​ ចូល​ទៅ​ខាង​ខ្មាំង​របស់​រដ្ឋ​ ត្រូវ​គេ​ចាប់​បាញ់​ចោ​ល​។ មើល​ចុះ​នៅ​ក្រោម​មេឃ​នេះ​ឃើញ​តែ​ជម្លោះ​ ឃើញ​តែ​ចំបាំង​រាំង​ជល់​ ហុត​ឈាម​គ្នា​ពុំ​ចេះ​ចប់​ ពុំ​ចេះ​ហើយ អបិ្បយេហិ សម្បយោគោ ទុក្ខោ បិយេហិ វិប្បយោគោ ទុក្ខោ ..... [អានបន្ដ..]

អក្សរសិល្ប៍ខ្មែរ ជីវិតឥតន័យ ទស្សនអ្នកចុះផ្សាយ     ថ្ងៃសៅរ៍ ទី16.មិថុនា 2018.ម៉ោង 8:40

ជីវិត​ឥត​ន័យ នឹង លាត​​ត្រដាង​ជូន​មិត្ដ​នូវ​ទំនាស់​រវាង​វណ្ណៈ និង វណ្ណៈ​។...សារ៉ាក់​ បញ្ញ​វន្ដ​ដ៍​ក្រ​ខ្វក់​ម្នាក់​ មាន​បេះ​ដូង​ដែក ស្អប់​ខ្ពើម​សង្គម​រស់​នៅ​ មិន​ព្រម​ទទួល​ស្នេហា​ស្រលាញ់​ នារី​ណា​ទេ​ ហើយ​នៅ​ទី​បំផុត​រូប​គេ​បាន​លង់​ស្នេហ៍​ ស្រលាញ់​នារី​រ័តនា​។ គូស្នេហ៍​ទាំង​ពីរ​ ស្រលាញ់​គ្នា​ណាស់ យ៉ាង​ល្អោក​ល្អើន​គ្មាន​ថ្ងៃ​ព្រាត់​។​ មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ​ វិបត្ដ​ស្នេហា​មួយ​ បាន​កើត​ឡើង​មិន​អាច​គេច​ផុត​បាន​ ម្ដាយ​នាង​រ័តនា​ ពង្រត់​នាង​ទៅ​កោះ​លួង​ ដើម្បី​រៀប​ការ​ជា​មួយ​ចំរើន​ គូ​ដណ្ដឹង​នាង​ ។...។ [អានបន្ដ..]

.. ថ្ងៃសៅរ៍ ទី9.មិថុនា 2018.ម៉ោង 7:18
*** នេះនឹងនិយាយ អំពីក្រុងទេពបុរី ស្រីអយុធ្យា ប្រទេសសៀមវិញ។ សម្ដេច​ព្រះ​ចៅ ​ចក្រ​ពត្រា​ធិ​រាជ​ សម័យ​ថ្ងៃ​មួយ​នោះ​ ចេញ​គង់​ចុង​ព្រះ​រោង​រម​ជួប​ជុំ​អគ្គ​មហា​សេនា​ សេនា​ធិប​តី​ មន្ត្រី​តូច​ធំ​​ខ្ញុំ​រាជ​ការ​ ក្រាប​បង្គំ​គាល់​ តាម​តំណែង​ទើប​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ ត្រាស់​ប្រឹក្សា​ថា​ ចៅ​ពញា​ចន្ទ​រាជា​ បាន​ត្រឡប់​ទៅ​ក្រុង​កម្ពុជា​ ប្រាប​សឹក​សង្គ្រាម​បាន​ជា​ធំ​នោះ​ព្រោះ​ដោយ​អំណាច​រេហ៍​ពល​ ស្បៀង​អាហារ​គ្រឿង​សាស្ត្រា​វុធ​ ដំរី​សេះ​ របស់​យើង​ឲ្យ​ទៅ​។​ ឥឡូវ​បាន​សម្រេច​ហើយ​ តែ​ពុំ​ឃើញ​ឲ្យ​នាំ​សួយ​សារ​ មក​ថ្វាយ​យើង​នៅ​ឡើយ​។​ ដូច្នេះ​ យើង​គួរ​លើក​ទ័ព​ទៅ​ប្រាប​ប្រាម​ ឬ​ធ្វើ​ដោយ​ប្រការ​​ដូច​ម្ដេច​​ [អានបន្ដ..]

ថ្ងៃសៅរ៍ ទី16.ធ្នូ 2017.ម៉ោង 8:59
ព.ស. ១៥៤២ គ.ស. ៩៩៨ មហាសករាជ ៩៣០ ចុល្លសករាជ ៣៦០ ឆ្នាំច សំរឹទ្ធស័ក ពញាជ័យ ព្រះជន្ម៤៥០ឆ្នាំ បានឡើងសោយរាជ្យតប្រយូរវង្សពី ព្រះបាទសេណករាជ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមរាជាធិរាជជ័យ។ ពញាជ័យ និង ពញាសួស្តិ៍ ទាំង​ពីរ​នាក់​ ជា​បង​ប្អូន​បង្កើត​ នឹង​ គ្នា។ គាត់​មាន​លំនៅ​ នៅ​ខាង​ទិស​និរតី​ នៃ ភ្នំ​ប្រសិទ្ធិ​។ អ្នក​ទាំង​ពីរ​នាក់​នេះ មាន​របរ​រក​ទទួល​ទាន​ ជា​អ្នក​ចំការ​ដាំ​ត្រសក់​។ ក្នុង​ពេល​លំហែ​ ពី​មុខ​ការ​ធ្វើ​របរ​ត្រសក់​ ហើយ​ គាត់​តែង​នាំ​អ្នក​ស្រុក​លេង​មហោ​ស្រព​ ជា​ការ​កំសាន្ត​។ ថ្ងៃ​ក្រោយ​មក ព្រះ​បាទ​សេ​ណក​រាជ​ ជា​អម្ចាស់​ផែន​ ស្ដេច​ទៅ​សាង​ព្រះ​រាជ​វាំង​ក្បែរ​ភ្នំ​ប្រសិទ្ធិ​ដែរ​។ ពញា​ជ័យ និង ពញា​សួស្តិ៍, កាល​បាន​ដំណឹង​នេះ​ហើយ​, ក៏​នាំ​បង​ប្អូន​បេះ​ត្រសក់​ និង​ នាំ​ល្បែង​មហោ​ស្រព​ ទៅ​ថ្វាយ​ព្រះ​រាជា​ ជា​រឿយ​ៗ​។ ព្រះ​មហាក្ស​ត្រ​ទ្រង់​សព្វ​ព្រះ​ទ័យ​ នឹង ​ត្រសក់​គាត់​ណាស់​។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​៖ ត្រសក់​នេះ​ផ្អែម​អស្ចារ្យ​ ជាង​ត្រសក់​ទាំង​ឡាយ​។ ទ្រង់​បាន​ហាម​ថា៖ កុំ​ឲ្យ​ពញា​ជ័យ និង​ ពញា​សួស្តិ៍ បេះ​ត្រសក់​នោះ​លក់​ដូរ​​ឲ្យ​អ្នក​ណា​ឲ្យ​សោះ...។ ... [អានបន្ដ..]

ស្រីហិតោបទេស (ភាគ៤) សន្ដិភាព [1] [2] [3] [4] [5] [6] [7] .. ថ្ងៃសៅរ៍ ទី18.វិច្ឆិកា 2017.ម៉ោង 8:32

ក្នុង​បុរាណ​សម័យ​ មាន​ទៃត្យៈ​ពីរ​នាក់​ មួយ​ឈ្មោះ​សុន្ទៈ​មួយ​ទៀត​ឈ្មោះ​ឧប​សុន្ទៈ​ ជា​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ​ទាំង​ពីរ​នាក់​ បាន​ប្រារព្ធ​បំពេញ​តបៈ​ខ្លាំង​ក្លា​បូជា​ព្រះ​ច័ន្ទ​សេ​ខរៈ​(1) មក​អស់​កាល​ដ៏​យូរ​ហើយ​ ដើម្បី​ប្រាថ្នា​រាជ្យ​ក្នុង​ត្រៃ​លោក​។​ ត​មក​ ព្រះ​ច័ន្ទ​សេ​ខរៈ​ ដ៏​មាន​ជោគ​ ពេញ​ព្រះ​ទ័យ​ទើប​ទ្រង់​ប្រោស​ប្រាណ​ទៃត្យៈ​ ទាំង​ពីរ​នាក់​នោះ​ត្រាស់​ថាៈ​ «ចូរ​អែង​ទាំង​ពីរ​នាក់​ប្រាថ្នា​ពរ​ចុះ​»​។ កាល​នោះ​ ទៃត្យៈ​ទាំង​ពីរ​នាក់​ ដោយ​កំលាំង​ព្រះ​នាង​ សរស្វ​តី​ ជា​ទេវី​វាចា​​ជ្រែក​ចូល​ក្នុង​កាយ​ខ្លួន​ទាំង​ពីរ​ ក៏​នាំ​បណ្ដាល​អោយ​ទូល​សូម​ពរ​ចំពោះ​ព្រះ​ច័ន្ទ​សេខរៈ​ផ្សេង​ពី​សេច​ក្ដី​ប្រាថ្នា​ ... [អានបន្ដ..]

ស្រីហិតោបទេស (ភាគ៣) សង្គ្រាម [1] [2] [3] [4] [5] [6] .. ថ្ងៃសៅរ៍ ទី23.កញ្ញា 2017.ម៉ោង 8:06

ក្នុង​ថ្ងៃ​មួយ​ រាជ​ហង្ស​កំពុង​សំរាក​កាយ​លើ​បល្ល័ង្គ​ឈូក​ដ៏​ពិសាល​ មាន​បរិ​ពារ​ចោម​រោម​កល​ហ្វៅ​ត្រៀប​ត្រា​។ កាល​នោះ​កុក​ឈ្មោះ​ទិឃ៌​មុខ​ត្រលប់​មក​ដល់​ពី​បរ​ទេស​ ចូល​ទៅ​ជិត​ហើយ​អង្គុយ​ប្រណម្យ​។ រាជ​ហង្ស​សួរ​ថា «ហៃ​ទីឃ៌​ មុខ​! អ្នក​ទើប​មក​ដល់​ពី​បរ​ទេស​ ចូរ​និយាយ​រឿង​អ្វី​ប្លែក​អោយ​យើង​ស្ដាប់​បន្ដិច​មើល​!.​»​។ ​កុក​ ឆ្លើយ​ប្រាប់​ថា​ «ទេវ​!​ មាន​រឿង​ប្លែក​ចំលែក​ធំ​ណាស់​ ព្រោះ​ហេតុ​នោះ​ទើប​ខ្ញុំ​វិល​ត្រលប់​ ដោយ​រហ័ស​ដើម្បី​ជំរាប​ដំណឹង​នេះ​ នៅ​ក្នុង​ជម្ពូ​ទ្វីប​មាន​បព៌ត​មួយ​ឈ្មោះ​វន​ធយ​ ជា​ទីអាស្រ័យ​នៅ​នៃ​ក្ងោក​ជា​បក្សី​ថល​ចរ​ឈ្មោះ​ចិត្រ​ពណ៌​។ កាល​ខ្ញុំ​ហើរ​ត្រាច់​ស្វះ​ស្វែង​​... [អានបន្ដ..]

លើ​ត្រើយ​សមុទ្រ​ទក្ខិ​ណា ​មាន​ត្រដេវ​វិច​ញី​ឈ្មោល​អា​ស្រ័យ​នៅ​។ កាល​ដល់​ពេល​ពង​ ត្រដេវ​វិច​ញី​ និយាយ​ទៅ​កាន់​ត្រដេវ​វិច​ឈ្មោល​ថា​ «អ្នក​បង​ជា​ទី​ពឹង​! ខ្ញុំ​ជិត​ពង​ហើយ​ សូម​អ្នក​បង​រៀប​ចំ​កាច់​សំបុក​ទុក​ពង​ក្នុង​ទី​ដទៃ​ អោយ​បាន​សុខ​ស្រួល​ជាង​នេះ​»​។ ត្រដេវ​វិច​ឈ្មោល​សួរ​តប​ទៅ​វិញ​ថា​ «ហៃ​អូន​! ទី​នេះ​មិន​សម​គួរ​នឹង​ពង​រឺ​អ្វី​​?​»​។ ត្រដេវ​វិច​ញី​ ឆ្លើយ​ប្រាប់​ថា​ «ទី​នេះ​ប្រកប​ដោយ​ភ័យ​ធំ​ រលក​សមុទ្រ​អាច​បោក​ មក​ផាត់​យក​ពង​យើង​ទៅ​បាន​» ត្រដេវ​វិច​ឈ្មោល​ និយាយ​ដោយ​ការ​មើល​ងាយ​ថា​ «យី​! អី​បង​អិត​កំលាំង​តស៊ូ បណ្តោយ​អោយ​រលក​...?​» [អានបន្ដ..]

ថ្ងៃសៅរ៍ ទី17.មិថុនា 2017.ម៉ោង 8:39
១ -សូម​សេច​ក្ដី​ប្រាថ្នា​របស់​ សាធុ​ជន​ទាំង​ឡាយ​បាន​សំរេច​ផល​ដោយ​ កិរិ​យា​ប្រសិទ្ធី​ នៃ​ព្រះ​អីសូរ​ ដែល​រស្មី​ភាគ​១​ក្នុង​១៦​ ស្ថិត​នៅ​អៃ​ដ៏​ព្រះ​លាដ​ដូច​ជា​លេខា​ នៃ​ពពុះ​ទឹក​ទន្លេ​គង្គា​។ ២ - ហិ​តោ​ប​ទេស​នេះ​ នរ​ជន​បាន​ត្រង​ត្រាប់​ស្ដាប់​ហើយ​ នឹង ប្រ​គល់​អោយ ​នូវ ​សេច​ក្ដី​ជំនាញ​ក្នុង​ភាសា​សំ​ស្រ្កឹត​ នូវ សេច​ក្ដី​ឆ្លៀវ​ឆ្លាស​ក្នុង​សំដី​ថ្វី​មាត់​ និង​ ក្នុង​និតិ​វិជ្ជា​ទាំង​ឡាយ​ដ៏​វិចិត្រ​ផ្សេង​ៗ​ក្នុង​ទី​ទាំង​ពួង​។​ ៣ - អ្នក​ប្រាជ្ញ​ កាល​បើ​ស្វែង​រក​វិជ្ជា​ និង​ទ្រព្យ​គប្បី​គិត​ថា​ ដូច​ជា​ខ្លួន​មិន​ចាស់​មិន​ស្លាប់​ ....។ [អានបន្ដ..]

ថ្ងៃសៅរ៍ ទី13.ឧសភា 2017.ម៉ោង 8:33
អ្នក​អង្គ​អម្ចាស់ រឺ​ទ្រង់​នរោត្តម​-​ចន្ទរង្សី​(១) ប្រសូត្រ​នៅ​ឆ្នាំ​១៩២៦ រឺ​ឆ្នាំ​ខាល​, ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់ ​នរោត្ត​ ចន្ទ​លេខា​ ហៅ​ព្រះ​អង្គ​ម្ចាស់​តូ ​ដែល​ជា​បុត្រា​ព្រះ​បាទ​នរោត្តម​ និង​ អ្នក​ម្នាង​តាត​ ទ្រង់​មាន​ប្អូន​ស្រី​រួម​ផ្ទៃ​មួយ​អង្គ​នាម​ម្ចាស់​ង៉ែត​ដែល​ ក្រោយ​មក​មាន​ស្វាមី​ជា​កុំមុយ​សៀរ​ (ស្នង​ការ​ប៉ូលីស​)នាម​ គល់​ និង​មាន​បង​ប្រុស​ម្តាយ​ទី​ទៃ​មួយ​អង្គ​ទៀត​នាម​ ជិ សារិ​ ដែល​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត​កណ្ដាល​។ នៅ​អំលុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ កង​ទ័ព​ជប៉ុន​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​។ ដោយ​ពឹង​ផ្អែក​ទៅ​លើ​អិទ្ធិ​ពល​យោធា​ជប៉ុន​ ប្រទេស​សៀម​បាន​បង្ខំ​បារាំង​អោយ​ប្រគល់​ទឹក​ដី​ខេត្ត​បាត់​ដំបង​ សៀម​រាប [..អានបន្ដ..]

11.កុម្ភៈ 2017 ដល់ ថ្ងៃទី6.ឧសភា 2017
បាតុ​កម្ម​ថ្ងៃ​១១ មីនា​ ១៩៧០​&សភាព​ច្របូក​ច្របល់​នៅ​ក្នុង​មនោ​សញ្ចោត​នា, ក្រោយ​ថ្ងៃ​១៨​មិនា​១៩៧០ កម្ពុជា​ធ្លាក់​ចូល​ក្នុង​មហា​អន្ត​រាយ​!​, ព្រឹត្តិ​ការណ៍​សំខាន់​ៗ​!!​ ពី​សម័យ​បារាំង​ មក​មេសា​៧៥​ ដែល​ជូន​ដំណើរ​ប្រទេស​ខ្មែរ​ ធើ្វ​ព្យុហ​យាត្រា​ ទៅ​រក​ការ​ប្រល័យ​​ពូជ​សាសន៍​, មហាន​គរ​ខ្មែរ​កំពុង​តែ​រស់​ឡើង​វិញ ​!​, សេចក្តី​ប្រកាស​សាធា​រណ​រដ្ឋ​ខ្មែរ​ របស់​លោក​អ៊ិន​-​តាំ, សិក្សា​អំពី​បទ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​! តើ​នរ​ណា​ជា​ឃាតករ​?​, លោក​ស៊ឹម​-​វ៉ារ​ ទទួល​ទោស​កំហុស​!​, សិក្សា​អត្ថ​បទ​លោក​ឈាន​-​វ៉ម ​អំពី​ការ​បាត់​បង់​ដែន​ដី​កម្ពុ​ជា​ក្រោម​ក្នុង​ឆ្នាំ​១៩៤៩​, វិភាគ​ទាន​ប្រវត្តិ​វិទ្យា​សន្ធិ​សញ្ញា​បារាំង​-​ខ្មែរ​ឆ្នាំ១៩៤៩ [..អានបន្ដ..]

គតិលោកភ គតិលោកភាគ១០ សត្វភេពីររកអាហារ [2] [3] [4] ថ្ងៃសៅរ៍ ទី14.មករា 2017.ម៉ោង 10:20

មាន​សត្វ​ភេ​ពីរ​ ភេ​មួយ​ដើរ​រក​ត្រី​ខាង​ទឹក​ជ្រៅ​ ភេ​មួយ​ទៀត​ដើរ​រក​ត្រី​ខាង​ទឹក​រាក់​។ ថ្ងៃ​មួយ​ភេ​ទាំង​ពីរ​ចុះ​ស្ទឹង​មុជ​ទឹក​ដេ ញ​ចាប់​ត្រី បាន​ត្រី​រ៉ស់​មួយ​ទើប​នាំ​គ្នា​ទាញ​ឡើង​គោក​ ដើម្បី​នឹង​ចែក​គ្នា​។ ភេ​ខាង​ទឹក​ជ្រៅ​ពោល​ថា «យើង​មុជ​ដើរ​ខាង​ទំ ជំរៅ​បាន​ក្ដី​លំបាក​ច្រើន​ ដូច្នេះ​យើង​ត្រូវ​បាន​ចំនែក​ខាង​ក្បាល​»​។ ​អែ​ភេ​ខាង​ទឹក​រាក់​ក៏​ឆ្លើយ​ថា «ត្រី​នេះ​កុំ​តែ​បាន​យើង​ស្ទាក់​នៅ​ទឹក​រាក់​កុំ​អី​វា​រួច​ខ្លួន​ទៅ​ទី​ណា​ៗ​បាត់​ហើយ​ ដែល​បាន​ត្រី​នេះ ក៏​ព្រោះ​កំលាំង​យើង​ៗ​ ស្ទាក់​​ចាប់​បាន ដូច្នេះ​ចំនែក​ខាង​ក្បាល​នោះ​ត្រូវ​បាន​យើង​។ អែ​ភេ​ទឹក​ជ្រៅ​ពុំ​ព្រម​ចែក​ ទើប​ភេ​ទាំង​ពីរ​....។ [អានបន្ដ..]

គតិលោកភ គតិលោកភាគ៩ [ 1] [2 ] [3] [4] ថ្ងៃសៅរ៍ ទី3.1216 -7.1.17..ម៉ោង 20:39

មាន​សត្វ​បង្កួយ​មួយ​ អាស្រ័យ​នៅ​លើ​ខ្លោង​ទ្វារ​ ព្រះ​រាជ​វាំង​នៃ​ព្រះ​បាទ​វិទេហ​រាស្រ្ដ​ នៅ​ក្នុង​នគរ​មិ​ថិលា​ បង្កួយ​នោះ​តែង​​បាន​ឃើញ​ស្ដេច​យាង​ ចេញ​ចូល​តាម​ទ្វារ​នោះ​កាល​ណា ​ក៏​ចុះ​មក​ដី​ធ្វើ​សិរសី​ផ្ងក់​​ៗ​ គឺ​គំនាប់​គោរព​ព្រះ​បរម​រាជា​តែ​រាល់​ៗ​កាល​។ អែ​ព្រះ​បា​ទ​វិទេ​ហ​រាស្រ្ដ​ ស្ដេច​យល់​អាការ​កិរិយា​បង្កួយ​នោះ​ ហើយ​ក៏​ត្រាស់​សួរ​ចៅ​មហោ​សថ​បណ្ឌិត​​ពោធិ​សត្វ ​ៗ ​ក៏​ក្រាប​ទូល​តាម​ហេតុ​បង្កួយ​អោន​បង្គំ​ចំពោះ​បរម​រាជា​ ទើប​ស្ដេច​មាន​ព្រះ​ហរិ​ទ័យ​ត្រេក​អរ​ នឹង​បង្កួយ​នោះ​អែង​ ហើយ​ទ្រង់​ប្រោស​ប្រាណ​ព្រះ​រាជ​ទាន​មាស​មួយ​ពៃ​ក្ដាម​បើក​អោយ​នាយ​ពិសេស​ ​ ​​....។ [អានបន្ដ..]

គតិលោកភ គតិលោកភាគ៨ [1] [2] [3] [4] ថ្ងៃសៅរ៍ ទី 5...26.វិច្ឆិកា 2016.ម៉ោង 13:37

សត្វ​ស្កា​ដែល​ខំ​ការ​ពារ​កូន​របស់​ចៅ​ហ្វាយ​ ខំ​ប្រយុទ្ធ​ត​តាំង​ខាំ​សត្វ​ពស់​អសិរ​ពិស​ ដែល​ចូល​មក​ចឹក​​កូន​នៅ​ក្នុង​អង្រឹង​អោយ​ស្លាប់​បាត់​បង់​ជីវិត​ ក្នុង​គោល​បំណង​ការ​ពារ​ចៅ​ហ្វាយ​ដោយ​ល្អ​សោះ​ បែរ​ជា​ត្រូវ​ចៅ​ហ្វាយ​បន្ទា​ទោស​ប្រហារ​ជីវិត​ស្លាប់​បង់​ទៅ​ ​ដូច​​គ្នា​ក្នុង​រឿង​សត្វ​ខ្លា​ឃ្មុំ​ ដែល​យក​ដុំ​ថ្ម​គប់​ទៅ​លើ​មុខ​ចៅ​ហ្វាយ​ ដើម្បី​ដេញ​រុយ​ គឺ​ជា​ការ​ធ្វើ​ឡើង​ដោយ​គោល​បំណង​ល្អ​សោះ​ដែរ​ ប៉ុន្ដែ​លទ្ធ​ផល​ខ្លា​ឃ្មុំ​ពុំ​បាន​ទទួល​យុត្ដិ​ធម៌​ដោយ​ល្អ​អែ​ណា​។ សត្វ​គ្រលីង​គ្រលោង​ បក្សី​ដែល​អួត​អាង​ថា​មាន​បញ្ញា​ចេះ​ធ្វើ​សំបុក​ រក្សា​ទុក​ដាក់​កូន​ចៅ​អោយ​មត់​កក់​ក្ដៅ​ តែ​សត្វ​ស្វា​....។ [អានបន្ដ..]

    ថ្ងៃសៅរ៍ ទី30.មេសា 2016.ម៉ោង 22:15
រឿង​មហា​ចោរ​នៅ​ទល់​ដែន​ ជា​រឿង​ប្រលោមលោកដ៏​ល្អ​មួយ​ ដែលអ្នក​អាន​គ្រប់​គ្នាពិត​ជា​ពិបាក​រកបាន​ណាស់​ ​​អ្នក​និពន្ធ​បាន​លើក​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​សង្គម​មនុស្ស មាន​បញ្ហា​នយោ​បាយ អំពើ​យុត្ដិ​ធម៌ អយុត្ដិ​ធម៌ បញ្ហា​ស្នេហា​ផ្អែម​ត្រជាក់​ ស្អប់​ប្រ​ចណ្ឌ ដោយ​ភ្លើត​ភ្លើន​ក្នុង​ភ្លើង​​រាគ​តណ្ហា​នៃ​មនុស្ស​លោក​ ក្នុង​សង្គម​មនុស្ស​​ ក្នុង​​សម័យ​ដែល​អ្នក​និពន្ធ​ខ្លួន​អែង​បាន​ឆ្លង​កាត់ ហើយ​ធ្វើ​ការ​កត់​ត្រា ដោយ​​​​ប្រើ​វោ​ហា​សាស្ដ្រ​ពាក្ស​សំដី​​​ភាសារ​ខ្មែរ​អោយ​ពីរោះ​រន្ដំ​ដូច​ដូរ​តន្ដ្រី លាយ​លំ​ដោយ​ស្នេហា​ទន់​ភ្លន់​ស្ទើរ​រក​អ្នក​និពន្ធ​អែ​ណា​មក​ប្រៀប​ធៀប​ពុំ​បាន​ឡើយ​។​​ ជា​ការ​ពិត​ណាស់ កាល​ណា​យើង​អាន​រឿង​មហា​ចោរ​នៅ​ទល់​ដែន យើង​ឃើញ​ថា អ្នក​និពន្ធ​បាន​បង្ហាយ​នូវ​ទឹក​ចិត្ដ​ពិត​ៗ នៃ​របប​ក្នុង​សង្គម​សម័យ​កាល​មួយ​ដែល​អ្នក​និពន្ធ​ខ្លួន​អែង​​កំពុង​ហែល​ឆ្លង​កាត់ គឺ​ជា​គំនិត​ដែល​ជា​សត្រូវ​ដល់​ប្រជា​រាស្រ្ដ... ....អានបន្ដ

នៅ​ក្នុង​ទំព័​រអក្ស​សិល្ប៍​ខ្មែរ បុព្វ​បុរស​ខ្មែរ​យើង​សម័យ​បុរាណ​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង ក្នុង​ការ​តែង​និពន្ធ​សរ​សេរ​និទាន​ជា​សាច់​រឿង យើង​ឃើញ​មាន​រឿង​ព្រេង​និទាន​ជា​ច្រើន​អនេក​ មិន​អាច​រាប់​គណនា​បាន ដែល​បាន​អ្នក​ប្រាជ្ញ​និពន្ធ​បុរាណ​ សរ​សេរ និពន្ធ ចារ​ទុក​នៅ​លើ​ក្រាំង​ ឬ​ស្ដ្រា​ស្លឹក​រិត ឬ​និទាន​ត​ៗ​មាត់​គ្នា ដែល​មាន​នៅ​តាម​វត្ដ​អារាម ភូមិ​ស្រុក ពាស​ពេញ​ផ្ទៃ​ប្រទេស​កម្ពុ​ជា ហើយ​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​ នៅ​វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ខ្មែរ បាន​ប្រមូល​ចង​ក្រង​ជា​សៀវ​តូច​ៗ អោយ​ឈ្មោះ​ថា «ប្រជុំរឿងព្រេងខ្មែរ»។ ​...​[អានបន្ដ..] ..​[អានបន្ដ..]

    ថ្ងៃអាទិត្យ ទី3.មករា 2016.ម៉ោង 9:38
ឱ! ស្រី ចិត្ត​នាង​អ្វី​ក៏​ប្រែ​ប្រួល​ឆាប់​ម្ល៉េះ​! ហា​! ហា​! ហា​! ទឹក​ចិត្ត​ស្រី​នឹក​ឃើញ​គួរ​អោយ​អស់​សំណើច​មែន​... ក្នុង​លោក​យើង​នេះ​ នរ​ណា​ទៅ​ជឿ​ចិត្ត​ស្រី​បាន ចិត្ត​ស្រី​រេ​ដូច​ចុង​ស្រល់​ត្រូវ​ខ្យល់​បោក​បក់​! អ្នក​ណា​ហ៊ាន​ជឿ​ចិត្ត​ស្រី អ្នក​នោះ​ត្រូវ​ស្លាប់... វាចារ​វើរ​វាយ​តែ​ម្នាក់​អែង​អស់​ចិត្ត​អស់​ចង់ ហើយ​លោក​គ្រូ​ពេទ្យ​ក៏​ចាក់​ស្រា​ផឹក​ត​ទៅ​ទៀត​។ ផឹក​អស់​មួយ​កែវ​ថែម​មួយ​កែវ​ ផឹក​ទាល់​តែ​ស្រវឹង​ដួល​ដេក​ក្បែរ​ជើង​គ្រែ​ក្នុងគ្រា​នោះ​។ ទុក្ខ​សោក​របស់​លោក​គ្រូ​ពេទ្យ​ ក៏​ដូច​ជា​ទុក្ខ​សោក​របស់​ចន​អែ​ដែរ​។ ចន​មាន​សេច​ក្ដី​កង្វល់​ជា​ខ្លាំង​ដោយ​មិន​អាច​រក​ផ្លូវ​ដោះ​ស្រាយ​វិថី​ជីវិត​ដ៏​អាប់​អួរ របស់​លោក​អ្នក​មាន​ឧបការគុណ​គេ​បាន​។ ចំណែក​កល្យាណ​មិន​បាច់​និយាយ​ឡើយ​ថា​នាង​ពិបាក​ចិត្ត​​... ....អានបន្ដ